backup og meta

កូនតូចអាលែកហ្ស៊ី ចេះតែកណ្តាស់ ហៀរសម្បោរ ត្រូវធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 27, 2019

    កូនតូចអាលែកហ្ស៊ី ចេះតែកណ្តាស់ ហៀរសម្បោរ ត្រូវធ្វើម៉េច?

    កូន​តូច​អាលែកហ្ស៊ី ចេះ​តែ​កណ្តាស់ ហៀរ​សម្បោរញឹក​ញាប់ អាច​មក​ពី​កត្តា​អាកាស​ធាតុ និង​បរិស្ថាន​រស់នៅ​ដែល​មាន​សំណើម ឬ​កខ្វក់។ កូន​ក្មេង​ពេល​អាលែកហ្ស៊ី ក្រៅ​ពី​កណ្តាស់ ហៀរសំបោរ ក្អក អាច​មាន​រោល កន្ទួល​រមាស់​នៅ​លើ​ស្បែក ហូរ​ទឹកភ្នែក ពិបាក​ដក​ដង្ហើម ពេលខ្លះធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិត។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បែង​ចែក​មូលហេតុ​នាំ​កើត​ជំងឺ​អាលែកហ្ស៊ីជា ២ ប្រភេទ គឺ​បរិយាកាស​ខាងក្រៅ មាន​ដូច​ជា​ដី​ហុយ លម្អង​ផ្កា  ផ្សែង​ពុល រួមទាំង​​សារធាតុអាលែក​ហ្សែនផ្សេងៗជាច្រើនទៀត និង​បរិយាកាស​ខាង​ក្នុង​ផ្ទះ​អាប់អួរ មិន​បាន​សម្អាត​បន្ទប់ ពូក ភួយ​ខ្នើយ​ជា​ដើម។

    អត្ថបទពាក់ព័ន្ធ៖

  • ក្មេងអាលែកហ្ស៊ីទឹកដោះគោ ឬអាហារ មានសញ្ញាអីខ្លះ?
  • ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
  • ចំពោះ​ក្មេង​ដែល​អាលែកហ្ស៊ី ម៉ាក់ប៉ា​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ ទើប​អាច​បង្ការ​បាន ដោយ​អនុវត្ត​តាម​នូវ​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    – សម្អាត​កន្លែង​គេង​របស់​ទារក​កុំ​ឲ្យ​មាន​សំណើម ធូលី រោមសត្វ

    – ពូក ខ្នើយ និង​កន្សែង សម្លៀក​បំពាក់​ត្រូវ​បោក​​ស្អាត​ជានិច្ច

    – កុំ​ឲ្យ​កូន​នៅ​ជិត​សត្វ​ចិញ្ចឹម ឬ​កុំ​ឲ្យ​សត្វ​ចិញ្ចឹម​ចូល​បន្ទប់​កូន

    – ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់ ត្រូវ​ស្លៀក​ពាក់​ខោ​អាវ​ក្រាស់ៗ​ឲ្យ​កូន

    – ឲ្យ​កូន​នៅ​ឲ្យ​ឆ្ងាយ​ពី​​ផ្សែង​បារី និង​ផ្សែង​ពុល

    – ត្រូវ​ងូត​ទឹក​ឲ្យ​ទារក​ឲ្យ​បាន​ទៀង​ទាត់ ២ដង/ថ្ងៃ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម