សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

៦នាក់/ម៉ោង ​ប៉ងធ្វើអត្តឃាតនៅថៃ ដោយសារមូលហេតុធំ ៣

បញ្ហា​បរាជ័យ បាក់ទឹកចិត្ដ (Depression) អារម្មណ៍​សោកសៅ បាត់បង់​ចំណង់លើការចូលចិត្ត​ពីមុន និង​បញ្ហា​ជុំវិញខ្លួន​ផ្សេងទៀត ជិះឥទ្ធិពល​​ខ្លាំង​ដល់​ផ្លូវ​ទឹកចិត្ត ហើយ​ងាយជំរុញ​ឲ្យ​ពួកគេ លែង​ចង់​រស់​នៅ​បន្ត ហើយ​ប៉ង​បញ្ចប់​ជីវិត។ ជាក់ស្ដែង នៅ​ថៃ ចំនួន​អ្នក​​ប៉ង​សម្លាប់​ខ្លួន​ បន្ដកើនឡើង​ដល់ ប្រមាណ ៥៣.០០០​នាក់ នៅ​ឆ្នាំ២០១៨ នៅ​ប្រកៀកប្រកិត​ជប៉ុន និង​កូរ៉េ​ខាងត្បូង។  នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​ថៃ បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨ អ្នក​ប៉ុនប៉ង​អត្តឃាត មាន​ប្រមាណ ៥៣.០០០​នាក់ ឬ ជាមធ្យម ៦​នាក់/ម៉ោង ហើយ​មនុស្ស ប្រមាណ ៤.០០០​នាក់ បាន​ស្លាប់។ លោក Kiattiphum Wongrajit ប្រធាន​នាយកដ្ឋាន​នេះ បញ្ជាក់​ថា បញ្ហាបាក់ទឹកចិត្ត ទំនាក់ទំនង​បរាជ័យ និង​ការប្រើប្រាស់​សារធាតុញៀន​ហួសកម្រិត ជាមូលហេតុ​ចម្បង នាំឲ្យ​មនុស្ស​សម្រេចចិត្ត​ធ្វើ​អត្តឃាត។ លោក​បន្តថា អត្រា​អ្នកប៉ុនប៉ង​អត្តឃាត បាន​កើនឡើង​ដល់ ៦,១១​នាក់/ម៉ោង បើធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ត្រឹម ៦,០៣​នាក់/ម៉ោង។ ក្នុង​នោះ អត្រា​អត្តឃាត ក្នុង​ចំណោមបុរស ខ្ពស់ជាង​ស្ត្រី ចំនួន ៤​ដង ហើយ​ក្រុម​បុរស​ប៉ុនប៉ង​អត្តឃាត​ច្រើនជាងគេ មាន​អាយុពី […]


ព័ត៌មាន

ប្រកួតផឹកស្រា ស្លាប់ម្នាក់នៅថៃ

ការផឹកគ្រឿងស្រវឹង ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​របស់​យើង ទាំង​ពេលបច្ចុប្បន្ន និង​អនាគត ហើយ​បញ្ហានេះ បាន​កើនឡើង​យ៉ាងខ្លាំង​នៅតំបន់​អាស៊ាន មិនថាតែ ថៃ វៀតណាម ឬកម្ពុជានោះទេ។ ដូច្នេះ គ្នាយើង ដែល​ញ៉ាំគ្រឿងស្រវឹង​ច្រើន គួរប្រុងប្រយ័ត្ន ព្រោះ​​សប្ដាហ៍មុន បុរសថៃម្នាក់ បាន​ស្លាប់ ក្រោយ​ចូលរួម​ក្នុង​ការប្រកួត​ផឹកស្រា ដើម្បី​បង្អួត​ពី​ភាព​ខ្លាំង និង​ភាព​ប៉ិនប្រសប់​ផឹក​បាន​ច្រើន។  បុរសម្នាក់​​បាន​​ស្លាប់ ​ផឹក​លើស​កម្រិត​ ព្រោះ​តែ​ចង់​ឈ្នះ​ពី​ការ​​ប្រកួត​ផឹកស្រា​ អំឡុង​កម្មវិធី​ជប់លៀង​​​ក្រុមហ៊ុន​ដែល​ខ្លួន​កំពុង​បម្រើ​ការ ដែល​រៀបចំ​ដោយ​​ក្រុមហ៊ុន​ស៊ីឈ្នួល​រៀបចំ​កម្មវិធី​កម្សាន្ត​មួយ​ផ្សេង​ទៀត កាល​ពី​ចុង​ខែ មិថុនាកន្លង​ទៅ។ លោក Kittisak Klabdee ទីប្រឹក្សា​ក្រសួងសុខភាព​សាធារណៈ​ថៃ បញ្ជាក់​ថា បុរស​ដែលស្លាប់​នោះ មាន​កម្រិត​អាល់កុល​ក្នុងឈាម ៤០០​មីល្លីក្រាម/ដេស៊ីលីត្រ ឯ​កម្រិត​សុវត្ថិភាព​ខ្ពស់​បំផុត​ត្រឹមតែ ៣០០​មីល្លីក្រាម/ដេស៊ីលីត្រ។ ​​លោក​បន្ត​ថា បរិមាណ​ដ៏​ច្រើន​លើស​កម្រិត​ជាតិ​អាល់កុល​ក្នុង​ខ្លួន​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ផឹក បាត់​ដង្ហើម​(ដាច់ខ្យល់) ភ្លាមៗ។ ​ ក្រោយ​មាន​ករណី​ស្លាប់​បាត់បង់ជីវិត​ពី​ការ​ប្រណាំងប្រជែង​ប្រកួត​ផឹក​រក​ជើង​ខ្លាំង​ពី​ការ​រៀបចំ​កម្មវិធី​កម្សាន្ត​នេះដែរ​ បណ្ដាញ​យុវជន​ក្រុម​ការពារ​អ្នក​សេពគ្រឿងស្រវឹង​ថ្មី ​បាន​ដាក់​​ញត្តិមួយច្បាប់​​ជូន​ក្រសួង​សុខាភិបាលថៃ ស្នើ​​​ឲ្យ​ក្រសួងបន្ថែម​ការ​​រឹតបន្ដឹង​​ច្បាប់​គ្រឿងស្រវឹង​ ជាពិសេស​​ចំពោះ​ការ​រៀបចំ ឬ​ក្រុម​អ្នក​រៀបចំ​កម្មវិធី ឬ​ការប្រកួត​ផឹកស្រា ដែល​បាន​សម្លាប់​មនុស្ស​ដូច​ករណី​នៅ​ខេត្ត​ Phetchaburi នេះជា​ឧទាហរណ៍​ស្រាប់។ អគ្គនាយករង នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រឿងស្រវឹង លោក Pongtorn Chartpituck បញ្ជាក់​ថា […]


ព័ត៌មាន

ស្កាត់ពីអាមេរិក ទៅទិញថ្នាំទឹកនោមផ្អែមដល់កាណាដា ព្រោះតម្លៃខុសគ្នាជាង ១០ដង

ដោយសារ​របបអាហារ​សម្បូ​ជាតិស្ករ ហើយ​ពុំសូវ​មាន​ពេល​ហាត់ប្រាណ​ទៀត ពលរដ្ឋអាមេរិក​ជាច្រើន ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម។ ហើយ​អ្វីដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ ពលរដ្ឋ​អាមេរិក ធ្វើដំណើរ​ទៅ​ប្រទេស​កាណាដា ដើម្បី​ទិញ​ថ្នាំ​ទឹកនោមផ្អែម ដោយ​ថ្លៃខុសគ្នាជាង ១០​ដង។ ពលរដ្ឋ​អាមេរិក ៤៥​នាក់ កាលពី​ចុងសប្ដាហ៍​មុន បាន​ឆ្លងព្រំដែន ចូលទៅ​ក្នុង​តំបន់ Ontario របស់​កាណាដា ទិញ​ថ្នាំជំងឺ​ទឹកនោមផ្អែមដែលមាន​តម្លៃខុសគ្នា ១០​ដង។ ពលរដ្ឋ​អាមេរិក​ម្នាក់ ដែល​មកពី​ទីក្រុង Minnesota បញ្ជាក់​ថា នាងចំណាយ ២៤៣​ដុល្លារ ទិញថ្នាំនៅ Ontario តែបើនៅ​អាមេរិក នាងត្រូវចំណាយ​រហូត​ដល់ ៣.០៦០​ដុល្លារ។ នៅកាណាដា តម្លៃ​ថ្នាំ ត្រូវ​កំណត់ដោយ​ក្រុមប្រឹក្សា​ពិនិត្យ​លើ​តម្លៃថ្នាំ របស់​រដ្ឋបាល​សហព័ន្ធ ដែល​មាន​តួនាទី ធានា​លើ​ការចំណាយ​ចំពោះ​ថ្នាំ ដោយមិនឲ្យថ្លៃខ្ពស់ពេក។ ចំណែក​នៅ​អាមេរិក​វិញ លុះត្រាតែ​មាន​ការ​ធានា​រ៉ាប់រង​លើ​ថ្នាំ ដែល​អនុវត្ត​ចំពោះ​តែ​អ្នក​មាន​ចំណូល​ទាប ទើបអាច​ទិញថ្នាំ​បាន​ថោក ឬមិន​អស់លុយ។ អត្ថបទពាក់ព័ន្ធ៖ ទឹកនោមផ្អែម កុំពិបាកចិត្តខ្លាំងពេក ប្រយ័ត្នកើតជំងឺទុក្ខព្រួយថែមមួយទៀត វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ និយាយ​ពីតម្លៃ បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ឱសថជាច្រើន បញ្ជាក់​ថា ផលិតផល​អាំស៊ុយលីន ដែល​ប្រើព្យាបាល​ជំងឺ​ទឹកនោមផ្អែម ដាក់លក់នៅ​អាមេរិក ថ្លៃខ្ពស់ខ្លាំង បើប្រៀប​នឹង​ប្រទេស​ផ្សេងទៀត។ ជាក់ស្ដែង ដូចជា​ថ្នាំព្យាបាល​ជំងឺ​ទឹកនោមផ្អែម (Glargine) ១​ប្រអប់ ថ្លៃ […]


ព័ត៌មាន

ពេទ្យជប៉ុន រាប់ពាន់នាក់ ធ្វើការអត់បានលុយ តាំងពីឆ្នាំមុន

ជាធម្មតា បញ្ហាធ្វើការហើយ អត់បើក​ប្រាក់ខែ​ឲ្យបុគ្គលិក ភាគច្រើនកើតឡើង​នៅ​ប្រទេស​ក្រីក្រ ដែល​រដ្ឋខ្សត់​លុយ។ តែ​សឹង​មិនគួរ​ឲ្យជឿ នៅ​ប្រទេស​ជប៉ុន ពេទ្យ​ប្រមាណ ២.០០០​នាក់ ធ្វើការ​អត់បាន​ប្រាក់ខែ ចាប់តាំង​ពី​ចុងឆ្នាំមុនមក​ម្ល៉េះ។ ក្រសួងអប់រំ​ជប៉ុន បានប្រកាស​កាលពី​សប្ដាហ៍មុន​ថា ពេទ្យជាង ២.០០០​នាក់ នៅ​តាមមន្ទីរពេទ្យ​សាកលវិទ្យាល័យ ចំនួន ៥០ ​ធ្វើការ​ដោយ​អត់ទទួល​បាន​ប្រាក់ខែ​នោះទេ ដោយខ្លះ​ពុំមាន​កិច្ចសន្យា​ការងារ ឬ​ការធានា​រ៉ាប់រង​លើ​សំណង។ មន្ទីរពេទ្យ​សាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​ជប៉ុន មាន​ទម្លាប់​មិន​ផ្ដល់​បៀវត្ស ទៅគ្រូពេទ្យ ដែល​ភាគច្រើន​ជា​សិស្ស​ថ្នាក់បញ្ចប់​ការសិក្សា ហើយ​ទៅ​ព្យាបាល​អ្នកជំងឺ ជាផ្នែកមួយ​នៃ​ការស្រាវជ្រាវ ឬ​ហាត់ការងារ។ ប៉ុន្ដែទម្លាប់នេះ បានធ្វើឲ្យ​គ្រូពេទ្យ​ជាច្រើន ងាកទៅ​ធ្វើការ​ក្រៅម៉ោង តាម​ក្រុមហ៊ុន ដើម្បី​បានប្រាក់ខែ ហើយជាញឹកញាប់ អស់កម្លាំង​ពេលទៅ​បំពេញ​ការងារ​នៅតាម​មន្ទីរពេទ្យ​សាកលវិទ្យាល័យ។ ការរកឃើញ​នេះ គឺតាមរយៈ​ការស្ទង់មតិ​មួយ ពី​ខែ​មករា-មីនា លើ​វេជ្ជបណ្ឌិត និង​ទន្ដពេទ្យ ៣១.៨០១​នាក់ ដែល​ធ្វើការ​នៅ​តាមមន្ទីរពេទ្យ​សាកលវិទ្យាល័យ ចំនួន ១០៨ ចាប់តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨។ ក្នុងនោះ ពេទ្យ ៧៥១​នាក់ រកឃើញ​ថា បម្រើ​ការងារ​អត់​មាន​ប្រាក់ខែ ដោយ​ពុំមាន​ការបញ្ជាក់​មូលហេតុ​ច្បាស់លាស់​នោះទេ ខណៈ​ពេទ្យ ១.៤៤០​នាក់ទៀត ធ្វើការ​អត់ប្រាក់ខែ ដោយ​មាន​ការបញ្ជាក់​មូលហេតុ ហើយ​មន្ទីរពេទ្យ […]


ព័ត៌មាន

ជំងឺ​ប៉េស្ត​ជ្រូក​ផ្ទុះ​ជាថ្មី ក្រសួងហាមទិញ-លក់សត្វជ្រូក សាច់ជ្រូក នៅតំបន់ចំនួន២ នៃខេត្តត្បូងឃ្មុំ

កាល​ពី​ថ្ងៃទី២ កក្កដា ម្សិលមិញ​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​មួយ ស្តីពី ការ​កំណត់​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ក្នុង​ភូមិ​កំពង់​សេរី និង​ភូមិ​សោយ ឃុំមាន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។ នៅក្នុង​សេចក្តីប្រកាស​នោះដែរ ក្រសួង​បាន​តម្រូវ​ឲ្យ​ផ្អាក​ការ​ទិញ-លក់ ដឹក​ជញ្ជូន​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិត​ផល​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ចូល ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់កា​ប្រវែង ៣ គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួត​ពិនិត្យ និង​តាម​ដាន។ ទោះ​បី​ជា​ក្រសួង​កិសកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​បម្រាម​ចំពោះ​ការ​ទិញ​លក់​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិត​ផល​ផលិត​ពី​សាច់ជ្រូក​នៅ​តំបន់​ដែល​ផ្ទុះ​នោះ​ក្តី តែ​ក្រសួង​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស​ទេ ប៉ុន្តែ​ជំងឺ​នេះ​បណ្ដាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​ដែល​មាន​អត្រា​ខ្ពស់​រហូត​ដល់ ១០០% ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ខាត​បង់​ធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម។ ទាក់ទង​នឹង​ជំងឺ​ប៉េស្ត​ជ្រូកអាហ្វ្រិក​នេះ​ដែរ កន្លង​មក​ឯកឧត្តម លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល  ធ្លាប់​បញ្ជាក់​ថា ជំងឺ​នេះឆ្លង​​ពី​សត្វ​​ទៅ​សត្វ ​មិនមាន​ការ​ឆ្លងរាល​ពីសត្វទៅ​មនុស្ស​នោះ​ទេ។ តែ​ទោះ​យ៉ាងណា​យើង​មិនត្រូវ​​ញ៉ាំ​សាច់​សត្វឈឺ​នោះ​ទេ ហើយ​រាល់​សាច់​សត្វ​ទាំងអស់​ត្រូវ​តែ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ មុន​នឹង​បរិភោគ។ នេះ​ជា​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ម្តង​ទៀត​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ ដោយ​ការ​ផ្ទុះ​លើក​មុន នៅស្រុកអូរយ៉ាដាវ​ ខេត្ត​រតនគិរី កាល​ពី​ខែ មីនា។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ព័ត៌មាន

ទម្លាប់ចូលគេងមិនទៀងទាត់ ងាយកើតជំងឺ៣មុខ

ការគេង ចាំបាច់​ណាស់​សម្រាប់​សុខភាព​របស់យើង ដោយវាជួយឲ្យ​ភ្នែក និងខួរក្បាល​យើង​សម្រាក និង​ជួយបង្កើន​ថាមពល​ក្នុងខ្លួនឡើងវិញ​។ គ្នាយើង ភាគច្រើនក៏បានដឹង​ដែរ​ថា គេមិនគ្រប់គ្រាន់ប៉ះពាល់​ដល់សុខភាព ហើយ​បើមាន​ទម្លាប់​ចូលគេង​មិនទៀងទាត់​ទៀត វាពាក់ព័ន្ធ​នឹង​ជំងឺ ៣​ មុខ។ ការសិក្សារបស់​អាមេរិក រកឃើញថា អ្នក​ទម្លាប់ចូល​គេងមិន​ទៀងទាត់ ប្រឈម​ការវិវត្ត​កើត​ជំងឺ​ធាត់ ជំងឺ​លើសឈាម និង​ជំងឺទឹកនោមផ្អែម។ ការសិក្សានេះ អ្នកស្រាវជ្រាវ ផ្ដោត​លើ​បម្រែបម្រួល​ការគេង ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ខុសពី​ការសិក្សា​មុនៗ ដែល​ផ្ដោត​លើ​ការគេងមិន​គ្រប់គ្រាន់។ ការសិក្សានេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវមកពី​មន្ទីរពេទ្យស្ត្រី Brigham និង​សាលាវេជ្ជសាស្ត្រ Harvard នៅ​ក្រុង Boston របស់​អាមេរិក។ អ្នកស្រាវជ្រាវ មាន​អ្នកជំងឺ ២.០០៣ ​នាក់ នៅ​មជ្ឈមណ្ឌលជំងឺ​ទឹកនោមផ្អែម ហើយ​បានសិក្សា និង​វាយតម្លៃ​លើ​ការគេង​របស់​ពួកគេ រយៈពេល ១​សប្ដាហ៍។ ជាមធ្យម អ្នកជំងឺ គេង ៧​ម៉ោង១៥​នាទី/យប់ និង​ចូលគេង​នៅម៉ោង ១១:៤០​នាទី។ ប៉ុន្ដែ ២/៣ នៃ​អ្នកជំងឺ មាន​បម្រែបម្រួល​រយៈពេល​គេង ជាង ១​ម៉ោង ហើយ ៤៥% នៃ​អ្នកជំងឺនេះ មាន​បម្រែបម្រួល​ពេលចូលគេង […]


ព័ត៌មាន

ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅភូមិចំនួន២ ក្នុង​ខេត្តត្បូងឃ្មុំ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ប្រកាស​កាលពី​យប់មិញ​ថា មាន​ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​បាន​ផ្ទុះ​ឡើង​ពីរ​កន្លែង​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​គឺ​នៅ ភូមិ​កំពង់សេរី និង​ភូមិ​សោយ ឃុំ​មាន ស្រុក​អូរាំងឪ ខេត្តត្បូងឃ្មុំ។ នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ ក្រសួង​ថា អគ្គនាយកដ្ឋានសុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ត្រូវចាត់​វិធានការ​បសុព្យាបាល​ជា​បន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺ​នេះ ដោយ​បំផ្លាញ​ចោល​សត្វ​ជ្រូក​គ្រប់ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។ បន្ថែម​ពី​នោះ ក្រសួង​តម្រូវ​ឲ្យ​​ផ្អាក​ការ​ទិញ ការលក់ និង​ដឹក​ជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក​គ្រប់ប្រភេទ​នៅ​តំបន់​នោះ​ជា​បណ្តោះ​អាសន្ន។ សូម​អាន​សេចក្ដី​ប្រកាស​នៅ​ខាង​ក្រោម​ដូច​តទៅ៖     ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

វៀតណាម ផលិតវ៉ាក់សាំងផ្ដាសាយជ្រូកជោគជ័យ ក្រោយផ្ទុះជំងឺនេះ ស្ទើរពេញប្រទេស

នៅឆ្នាំ២០១៩ វៀតណាម បាន​រងគ្រោះយ៉ាង​ខ្លាំង ដោយ​ជំងឺផ្ដាសាយជ្រូក រាលដាល​ស្ទើរ​តែគ្រប់​ខេត្ត​ទាំងអស់ ហើយ​បង្ខំឲ្យ​អាជ្ញាធរ និង​ម្ចាស់កសិដ្ឋាន សម្លាប់​ជ្រូករាប់លាន​ក្បាល។ តែ​ពេលនេះ វៀតណាមរាយការណ៍​ថា បានទទួល​លទ្ធផល​វិជ្ជមាន​លើ​ការផលិត​វ៉ាក់សាំង​ជំងឺផ្ដាសាយ​ជ្រូក។ សាកលវិទ្យាល័យ​ជាតិ​កសិកម្ម​វៀតណាម (VNUA) ចាប់ផ្ដើម​ស្រាវជ្រាវ​វ៉ាក់សាំងនេះ តាំងពី​ចុងខែ ​មីនា ដោយ​ផលិត​វ៉ាក់សាំង ៤​ ប្រភេទ។ វ៉ាក់សាំង ១​ប្រភេទ ក្នុង​ចំណោម​វ៉ាក់សាំងទាំង ៤ ប្រភេទ​នេះ បាន​បង្ហាញ​លទ្ធផលល្អ ដោយ​ជ្រូកដែល​យក​មកតេស្ដសាកល្បង ១៤​ក្បាល មានតែ ១ក្បាល​ប៉ុណ្ណោះ បាន​ងាប់​ដោយសារ​មេរោគ​ជំងឺផ្ដាសាយជ្រូក។ សាកលវិទ្យាល័យដដែលនេះ បញ្ជាក់ថា វ៉ាក់សាំងផ្តាសាយជ្រូក មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សុវត្ថិភាព។ ចំណែក​រដ្ឋមន្រ្តីក្រសួង​កសិកម្ម វៀតណាម លោក Nguyen Xuan Cuong បញ្ជាក់​ថា លោក​នឹងបញ្ជូន​ក្រុមអ្នកជំនាញ ទៅធ្វើការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​កសិកម្ម ដើម្បីផលិត​វ៉ាក់សាំងនេះ។ អត្ថបទពាក់ព័ន្ធ៖ វៀតណាម ដាក់បម្រាម​តឹងរ៉ឹងក្រោយ​ផ្ដាសាយ​ជ្រូក​ផ្ទុះឡើង​យ៉ាងគំហុក វៀត​ណាម​សម្លាប់​ជ្រូក ​២​លាន​ក្បាល ដោយ​សារ​ជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិកផ្ទុះ​កាន់​តែ​ខ្លាំង គួរបញ្ជាក់​ថា ជំងឺផ្ដាសាយជ្រូក បាន​រាលដាល​ចូល​ក្នុង​ខេត្ត​ចំនួន ៦០/៦៣ របស់វៀតណាម ហើយ​ជ្រូក ជិត ៣​លាន​ក្បាល ស្មើ ១០% […]


ព័ត៌មាន

Hello គ្រូពេទ្យ នឹងចាត់វិធានការលើបណ្តាញព័ត៌មានយកអត្ថបទចុះផ្សាយគ្មានការអនុញ្ញាត

ថ្មី​នេះៗ​​វិបសាយ​ All111.com ​បាន​យក​អត្ថបទ​ពី​វិបសាយ Hello គ្រូពេទ្យ​ ទៅ​ចុះ​ផ្សាយ​បន្ត ដោយ​កែ​សម្រួល​ចំណង​ជើង និង​ខ្លឹមសារ ធ្វើ​ឲ្យ​អត្ថន័យ​ផ្ទុយ​ពី​អត្ថបទ​ដើមទាំង​ស្រុង។ ការ​លួច​ស្នាដៃ​អ្នក​ដទៃ យក​ទៅ​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ណា​មួយ​របស់​ខ្លួន ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ដើម ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ គឺ​ជា​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា ថែម​ទាំង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រភព​ដែល​ផ្តល់​បទ​សម្ភាស និង​ប្រាស​ចាក​ពីការ​ពិត។ លោក ជីព ចិត្ត និពន្ធ​នាយក និង​ប្រធាន​យុទ្ធសាស្ត្រ​ឌីជីថល Hello គ្រូពេទ្យ បញ្ជាក់​ថា ការ​លួច​ចម្លង​ស្នាដៃ​អ្នក​កាសែត​ដូច​គ្នា​យក​ទៅ​ចុះ​ផ្សាយ​លើ​វិបសាយ ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ដើម មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយ​អ្នក​ខ្លះ​លួច​ចម្លង​ស្នាដៃ​របស់​គេ​ដែល​មាន​ស្រាប់ យក​ទៅ​ដាក់​ទាំង​ដុល​ដូច​អត្ថបទ​ដើម អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​កែ​ចំណង​ជើង ខណៈ​មួយ​ចំនួន​ទៀត កែ​ទាំង​ចំណងជើង និង​អត្ថន័យ​ខុស​ពី​ច្បាប់​ដើម​ទាំង​ស្រុង។ ទោះបី​ជា​ករណី​លួច​ចម្លង​ស្នាដៃ​មិន​មែន​ជា​រឿង​ថ្មី​ក៏​ដោយ លោក ជីព ចិត្ត ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​បុគ្គល ឬ​ស្ថាប័ន​ដែល​បាន​ការ​លួច​ចម្លង​អត្ថបទ រូបភាព ឬ​វីដេអូ ដើម​របស់​វិបសាយ Hello គ្រូពេទ្យ យក​ទៅ​ចុះ​ផ្សាយដោយ​ពុំ​មាន​ការ​អនុញ្ញាត។ អត្ថបទដើមរបស់ Hello គ្រូពេទ្យ និងអត្ថបទដែលវិបសាយ All111.com យកទៅចុះផ្សាយ អត្ថបទ All111.com យកពីអត្ថបទដើម Hello គ្រូពេទ្យដែលមានសម្ភាសជាមួយវេជ្ជបណ្ឌិតនៅកាល់ម៉ែត ទៅកែចំណងជើង និងខ្លឹមសារ បច្ចុប្បន្ន មាន​តែ​វិបសាយ​ចំនួន […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ