តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មកពីទម្លាប់ញ៉ាំបែបនេះ បានជាលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់

    មកពីទម្លាប់ញ៉ាំបែបនេះ បានជាលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់

    ជំងឺ​រលាក​សន្លាក់​មាន​ច្រើន​សណ្ឋាន ប៉ុន្តែ​ជំងឺ​រលាក​សន្លាក់​មួយ​ដែល​គេ​តែង​ជួប​ប្រទះ​ញឹក​ញាប់ គឺ​ជា​ជំងឺ​មួយ​ដែល​កើត​ឡើង​ដោយ​សារ​ការ​លើស​អាស៊ីដ​អ៊ុយរិចក្នុង​ឈាម នេះ​បើ​តាម​ការ​បកស្រាយ​នៅ​ហ្វេស​ប៊ុក​ផេក​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ មាន​កត្តា​ប្រឈមសំខាន់​២ ទាក់​ទង​នឹង​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​យើង ដែល​ឈាន​លើស​​អាស៊ីដ​​អ៊ុយរិច​ក្នុង​​ឈាម នោះ​គឺញ៉ាំ​ច្រើន​លើស​កម្រិត ពិសេស​ការ​ញ៉ាំ​សាច់ និង​គ្រឿង​សមុទ្រ។

    ១. កត្តា​ប្រឈម​នាំ​ឲ្យ​លើស​អាស៊ីដអ៊ុយរិច

    ភាគ​​ច្រើន​​ជំងឺ​​លើស​ជាតិ​អាស៊ីដ​អ៊ុយរិច​កើត​លើ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ពី៣០-៤៥ឆ្នាំ រីឯ​មនុស្ស​ស្រី​ច្រើន​កើត​ក្រោយ​អាយុ​៥៥ឆ្នាំ។ ក្រៅពីការញ៉ាំច្រើន ពិសេសពពួកសាច់ និងគ្រឿងសមុទ្រ និងមានកត្តារួមផ្សំផ្សេងទៀតដែលនាំឲ្យមានជំងឺលើសជាតិអាស៊ីដអ៊ុយរិច។

    – លើស​ទម្ងន់
    – មានជំងឺលើសឈាម
    – ឈឺតម្រងនោម
    – ផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត
    – ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា។

    ២. រោគ​សញ្ញា​ជំងឺ​លើស​អាស៊ីដ​អ៊ុយរិច

    – នៅ​លើ​ស្បែក និង​សន្លាក់ មាន​លេច​ចេញ​ជា​ដុំពកៗ
    – នៅ​តម្រង​នោម ឃើញ​មាន​ជា​ក្រួស​តម្រង​នោម
    – ហើមសន្លាក់ ក្តៅ ឡើងក្រហម និង​ឈឺចាប់​ខ្លាំង ពិបាក​ទ្រាំ។

    អត្ថបទពាក់ព័ន្ធ៖

    ៣. ផល​ប៉ះពាល់​នៃ​ជំងឺ​លើស​អាស៊ីដអ៊ុយរិច

    កាលណា​លើស​ជាតិ​អាស៊ីដ​អ៊ុយរិច ធ្វើ​ឲ្យ​ឈឺ​សន្លាក់​ដៃ ជើង ជង្គង់ មេជើង រំខាន​ដល់​រស់នៅ អ្នក​ខ្លះ​ឈាន​ដល់​ពិការ។ មាន​តែ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​រោគ​វិនិច្ច័យ ឈាន​ទៅ​រក​ការ​ព្យាបាល​ទាន់​ពេល​វេលា ឯ​ការ​ទិញ​ថ្នាំ​សសៃរ​មក​ព្យាបាល​ដោយ​ខ្លួន​ឯង​មិន​ជា​នោះ​ទេ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 03/12/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: