៤. ញ៉ាំអាហារល្អចំពោះសុខភាព
វ័យយើងកាន់តែចាស់ ការញ៉ាំអាហារល្អចំពោះខុសភាពជួយការពារការឈឺសន្លាក់។ ការញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឲ្យយើងជួបបញ្ហារលាក ឈឺចាប់ និងហើម។ នៅពេលនិយាយដល់អាហារល្អចំពោះសុខភាព គ្មានអ្វីក្រៅពីផ្លែឈើស្រស់ និងបន្លែនោះទេ។ បន្លែ និងផ្លែឈើមិនមែនល្អតែចំពោះសុខភាពទូទៅទេ តែក៏ល្អចំពោះសុខភាពសន្លាក់ផងដែរ។ មួយវិញទៀត បើយើងជាអ្នកជក់បារី ត្រូវបញ្ឈប់ការជក់បារី ព្រោះថាបារីក៏អាចបង្កបញ្ហាដល់សុខភាពសន្លាក់ដូចគ្នា។
៥. គេងឲ្យបានគ្រប់គ្រាន់
វ័យយើងកាន់តែចាស់ អាចធ្វើឲ្យយើងពិបាកគេងលក់ស្កប់ស្កល់ដែរ សម្រាប់អ្នកខ្លះ។ ការគេងមិនបានស្កប់ស្កល់នឹងធ្វើឲ្យបញ្ហាសន្លាក់កាន់តែធ្ងន់ធ្ងរ។ ការគេងបានតិចនៅពេលយប់ អាចធ្វើឲ្យកើតមានបញ្ហាធុញថប់ ការឈឺចាប់នៅសន្លាក់ក៏អាចកើតមានកាន់តែខ្លាំង ហើយការឈឺចាប់នៅសន្លាក់កាន់តែខ្លាំង អាចធ្វើឲ្យយើងដើរមិនរួចក៏មាន។
ការគេងមិនលក់ គេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យរាងកាយកាន់តែពិបាកក្នុងការទប់ទល់នឹងការឈឺចាប់។ ចូរគេងឲ្យបានគ្រប់គ្រាន់ តាមរយៈការបិទចោលឧបករណ៍អេឡិចត្រូនិក យ៉ាងតិចមួយម៉ោងមុនចូលគេង ឬធ្វើសមាធិខ្លះៗមុនចូលគេង ដើម្បីជួយបង្កើនគុណភាពដំណេករបស់យើង។