backup og meta

ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សុខភាព​បេះដូង​របស់​យើង​អាចចុះខ្សោយ ឬខូចដោយសារទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ហើយអាច​បង្ក​ហានិភ័យសុខភាព​ធ្ងន់ធ្ងរ​។ ដូចនេះ​ ​យើង​គួរ​​បញ្ឈប់​ទម្លាប់​មិន​ល្អ​ទាំងឡាយ​​ឲ្យ​បាន​ទាន់​ពេលវេលា​ ដើម្បី​ឲ្យ​សុខភាព​បេះដូង​របស់​យើង​រឹង​មាំ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​បេះដូង​នៅ​ពេល​ក្រោយ​។

គណនា BMI នៅទីនេះ

១. ជក់​បារី​

ទោះ​បី​ជា​យើង​ជក់​បារី​ម្ដងម្កាល វា​ក៏​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​រាងកាយ​ រួម​ទាំង​បេះដូង​ផង​ដែរ។ ជាក់​ស្ដែង សារធាតុ​គីមី​នៅ​ក្នុង​បារី​ធ្វើ​ឲ្យ​ខូច​មុខងារ​បេះដូង ដោយ​បង្កើន​ហានិភ័យ​​នៃ​ជំងឺ​ក្រិន​សរសៃ​ឈាម​​ ដែល​​ជា​រឿយ​ៗ​នឹង​បង្ក​ជា​អាការៈ​គាំង​បេះដូង​​​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ ដើម្បី​សុខភាព​បេះដូង​ យើងគួរបញ្ឈប់​ការ​ជក់បារី​ជា​បន្ទាន់​។

គណនា BMR  នៅទីនេះ

២. បណ្តាលខ្លួនឱ្យធាត់​ជ្រុល

ធាត់​ជ្រុល​មាន​ពាក់ព័ន្ធ​នឹង​កត្តា​ជា​ច្រើន​ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង រួម​ទាំង​សម្ពាធ​ឈាម​ខ្ពស់​។ ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សមស្រប​ គ្នា​យើង​គប្បី​បញ្ចូល​បន្លែ និង​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។

៣. ញ៉ាំ​សាច់​ជាក់លាក់​លើស​កម្រិត​

ការ​ញ៉ាំ​សាច់​ក្រហម​ និង​សាច់​កែច្នៃ​ច្រើន​ជ្រុល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ​ប្រសិនបើ​យើង​ញ៉ាំ​សាច់​​ទាំង​នេះ​កាន់​តែ​ច្រើន​ ​ឱកាស​កើត​ជំងឺ​បេះដូង​កាន់​តែ​ច្រើន​ដូច​គ្នា។​

​៤. ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​

ចំណែក​ឯ​ភេសជ្ជៈ​ទាំង​នេះ​ក៏​អាច​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដូច​គ្នា។​ សម្រាប់​អ្នក​ដែល​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ​ជា​ទៀងទាត់​ អាច​ប្រឈម​នឹង​​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ ឬ​គាំង​បេះដូង​។

សុខភាពបេះដូង

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ!

៥. ញុំា​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​

ខណៈ​ពេល​ដែល​​ការ​ញ៉ាំ​ស្រា​ក្រហម​មួយ​កែវ​​ជា​រៀងរាល់​ថ្ងៃ​ មាន​អត្ថប្រយោជន៍​ដល់​សុខភាព ការ​ញ៉ាំ​ជាតិ​អាល់កុល​ច្រើន​ជ្រុល​អាច​បង្ក​ជា​បញ្ហា​សរសៃ​ឈាម​បេះដូង​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជាង​៣​កែវ​ក្នុង​មួយ​ថ្ងៃ វា​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​បេះដូង​ ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម និងកម្រិតជាតិ​ខ្លាញ់​​ក្នុង​រាងកាយឡើង​ខ្ពស់។​

[embed-health-tool-heart-rate]

៦. អង្គុយ​យូរ​ម៉ោង​

ទន្ទឹម​នឹង​នេះ​ដែរ ការ​អង្គុយ​យូរ​ម៉ោង​ជា​ប្រចាំ​​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​​អាការៈ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ទោះ​បី​ជា​យើង​ហាត់ប្រាណ​ជា​ទៀងទាត់​ក៏​ដោយ។ អ្នក​ជំនាញ​យល់​ថា​ អសកម្មភាព​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កាត់បន្ថយ​ហានិភ័យ​នេះ ​ដោយ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន​ ​ដើរ​ជុំវិញ​ការិយាល័យ​ ឬ​ក្រោក​ឈរ​ជា​ញឹកញាប់​។

​យើងអាចថែរក្សាសុខភាព​បេះដូងតាមរយៈកែប្រែទម្លាប់ដូចបានរៀបរាប់ខាងលើ ហាត់ប្រាណជាប្រចាំ ញុំាអាហារល្អចំពោះសុខភាព គេងឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយស្រ្តេស។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖
  • ជក់​បារី​
  • បណ្តាលខ្លួនឱ្យធាត់​ជ្រុល
  • ញ៉ាំ​សាច់​​ក្រហម​ និង​​កែច្នៃ​លើស​កម្រិត​
  • ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​
  • ញុំា​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​
  • អង្គុយ​យូរ​ម៉ោង

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The 7 Worst Things for Your Heart

https://www.healthgrades.com/right-care/heart-health/the-7-worst-things-for-your-heart

The three best and worst things you can do for your heart

https://www.uwhealth.org/news/the-three-best-and-worst-things-you-can-do-for-your-heart

17 Worst Habits for Your Heart

https://www.health.com/condition/cholesterol/17-worst-habits-for-your-heart

កំណែ​ប្រែបច្ចុប្បន្ន

06/09/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 06, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម