ជំងឺសរសៃឈាមបេះដូងមានអត្រាអ្នកស្លាប់ខ្ពស់ជាងគេ គឺដល់ ២៤% ឯជំងឺកាចសាហាវមហារីកមានចំនួន ១៤% ប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកកាលពីឆ្នាំ ២០១៨ ដែល បង្ហាញពី អត្រាស្លាប់របស់ពលរដ្ឋកម្ពុជាបណ្តាលមកជំងឺមិនឆ្លងដែលមានរហូតដល់ទៅ ៦៤%។
- ជំងឺសរសៃឈាមបេះដូងកើតឡើងនៅពេលសរសៃឈាមចិញ្ចឹមបេះដូង ក្រិន ឬស្ទះ ធ្វើឲ្យបេះដូងខូច ស្លោក ឬរលួយ។
- ជំងឺនេះច្រើនឡើងលើអ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម ធាត់ខ្លាំង លើសជាតិខ្លាញ់ ជក់បារី ឬញ៉ាំគ្រឿងស្រវឹងច្រើន។
- អ្នកជំងឺសរសៃឈាមបេះដូងមានរោគសញ្ញា ដូចជាចុកដើមទ្រូង បែកញើស ថប់ដង្ហើម ឬហត់។