ឧស្សាហ៍មានអាការៈបេះដូងលោតញាប់ខុសធម្មតា​ សាកវិធីទាំងនេះអាចជួយបាន​

    ឧស្សាហ៍មានអាការៈបេះដូងលោតញាប់ខុសធម្មតា​ សាកវិធីទាំងនេះអាចជួយបាន​

    មនុស្សពេញវ័យ អត្រាចង្វាក់បេះដូងជាទូទៅ​ នៅចន្លោះ៦០ទៅ​១០០ ក្នុងមួយនាទី​ ប៉ុន្តែប្រសិនជាអត្រាចង្វាក់​បេះដូងលោតចាប់ពី​ ១០០​ ឡើងទៅ គ្នាយើងគួររកវិធី​បន្ថយចំនួន​នេះឲ្យទាបវិញ។​ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលអាចជួយក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូង៖

    ១. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងបន្តិចម្តងៗ

    តាមការលើកឡើងរបស់វេជ្ជបណ្ឌិត Kristin Dean នៅ​ក្នុង​វេបសាយ​ Doctor On Demand អ្នកដែលមានអត្រាចង្វាក់បេះដូងខ្ពស់អាចប្រឈមនឹងការគាំងបេះដូងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ចំណែក​វេជ្ជបណ្ឌិត Maheer Gandhavadi ជាអ្នកឯកទេសខាងបេះដូងក៏បានបន្ថែមទៀតថា អត្រាចង្វាក់បេះដូងខ្ពស់អាចជាកត្តាមួយនៃការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។​

    វេជ្ជបណ្ឌិត Kristin Dean បានលើកឡើងថាការផ្លាស់ប្តូររបៀបរស់នៅអាចជួយកាត់បន្ថយអត្រាចង្វាក់បេះដូងដើរញាប់នេះ​បាន​ រួមមាន៖

    • ការហាត់ប្រាណឲ្យបានទៀងទាត់៖ ធ្វើលំហាត់ប្រាណងាយៗដូចជា ការដើរ ការរត់ ហែលទឹក ឬធាក់កង់ជាដើម។
    • របបអាហារ៖ អូមេហ្គា ៣ អាចជួយដល់ការកាត់បន្ថយអត្រាចង្វាក់បេះដូង​ ដែលសារធាតុ​នេះ​ច្រើន​មាននៅក្នុងសាច់ត្រី ផ្លែwalnuts និងផ្លែប៊ឺរ។
    • ការផ្តាច់បារី៖ យោងតាមការស្រាវជ្រាវបានបង្ហាញថា អត្រាចង្វាក់បេះដូងខ្ពស់ភាគច្រើនកើតទៅលើយុវវ័យដែលជក់បារី។

    អត្ថបទពាក់ព័ន្ធ៖ លំហាត់ប្រាណបែប​ពត់ពេន​ខ្លួនមាន​សារៈសំខាន់ចំពោះ​សុខភាព

    ២. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងភ្លាមៗ

    សាលាវេជ្ជសាស្ត្រ Harvard ក៏បានលើកឡើងថា​ ការថប់បារម្ភ (Anxiety) និងការតានតឹង (Stress) ក៏ជាមូលហេតុដែលធ្វើឲ្យអត្រាចង្វាក់បេះដូងកើនខ្ពស់ដែរ​។

    វេជ្ជបណ្ឌិតទាំងពីររូបខាងលើបានណែនាំនូវគន្លឹះខ្លះៗដែលអាចជួយសម្រួលដល់ការថប់បារម្ភ ក៏ដូចជាកាត់បន្ថយនូវអត្រាចង្វាក់បេះដូងឲ្យមកធម្មតាវិញ មានដូចជា៖

    ប្រសិនជាការថប់បារម្ភ និងការតានតឹងកើតឡើងជាប្រចាំនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ជាការល្អគួរកាត់បន្ថយនូវការញ៉ាំជាតិកាហ្វេអ៊ីន និងទៅជួបគ្រូពេទ្យដើម្បីពិគ្រោះទាក់ទងទៅនឹងបញ្ហានេះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ទូច សុខា · កែ 11/05/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម