backup og meta

រឿង ៧ យ៉ាង ហាមធ្វើពេលស្រវឹង ព្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 10, 2019

    រឿង ៧ យ៉ាង ហាមធ្វើពេលស្រវឹង ព្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ

    បន្ទាប់​ពី​មនុស្ស​ម្នាក់​ផឹក​ស្រា​ច្រើន​ខ្លាំង អាការៈ​ស្រវឹងនឹង​កើត​មានភ្លាមៗ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍មិន​ល្អ ពេល​ខ្លះ​វា​អាច​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ទៀត​ផង។ ពេលស្រវឹង រាង​កាយមានការ​ប្រែ​ប្រួល ធ្វើ​ការ​ងារ​កាន់​តែ​ច្រើន ហើយបើ​ពេល​ស្រវឹង ​ធ្វើ​រឿង ៧ យ៉ាងខាង​ក្រោម​នេះ ច្បាស់​វីវរមិន​ខាន។

    ១- បន្ត​ផឹក​ទោះ​បី​ជា​អ្នក​ស្រវឹង​ហើយ​ក៏​ដោយ

    ធ្វើ​បែប​នេះ​មិន​ល្អ​ទេ បើ​ស្រវឹង​ហើយ​នៅ​តែ​ផឹក​ទៀត​នោះ​ ស្ថានភាព​កាន់​តែ​យ៉ាប់យឺន។ ពេល​បន្ត​ផឹក​ទាំង​​ស្រវឹង​ ​នឹង​ងាយធ្វើ​ឲ្យ​​ពុល​ស្រា (អាល់កុល) ដោយ​នឹង​បញ្ចេញ​រោគ​សញ្ញា​​ពុល​ស្រា​ដូចជា៖

    – ហូរ​ទឹក​ភ្នែក

    – បញ្ឈរ​ភ្នែក​ឡើង​លើ

    – បើក​ភ្នែក​ធំៗ

    – មុខ​ក្រហម

    – និយាយ​មិន​ច្បាស់

    – សំឡេង​ខ្លាំងៗ

    – កាច ​ច្រឡោត

    – កាយ​វិការ​មិន​ប្រក្រតី (មិន​អាច​អង្គុយ ​ឬ​ឈ​រត្រង់)

    – ក្អួត

    – សង្កៀត​ធ្មេញ

    ប្រសិន​​ចាប់​អារម្មណ៍​ឃើញ​សញ្ញា​ទាំង​នេះ ត្រូវ​ប្រញាប់ឈប់​ផឹក​ភ្លាម។

    ២- ផឹក​ដោយ​ពោះ​ទទេ

    បើ​ញ៉ាំ​ស្រាមិន​ក្លែម​ នោះ​រាង​កាយ​នឹង​ស្រូប​ជាតិ​អាល់កុល​កាន់​តែ​លឿន អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ ប៉ះពាល់​​ក្រពះធ្ងន់​ធ្ងរ ហេតុ​​នេះ​ជា​ការ​ល្អ នៅ​ពេល​ផឹក​ស្រា​ ត្រូវ​តែ​ញ៉ាំ​ម្ហូប​ខ្លះ។ គួរ​ញ៉ាំ​អាហារ​សម្បូរជាតិ​កាបូអ៊ីដ្រាត ដូច​ជា ប៉ាស្តា បាយ មី ឬ​ពពួក​ខ្លាញ់​ ដូច​ជា ឈីស ដំឡូង​ចៀន និង​សាច់​ក្រក​សាច់​ជ្រូក។ បើ​អាច​ត្រូវ​​ញ៉ាំ​ម្ហូប និង​អាហារ​មុន​ផឹក ឬញ៉ាំបណ្តើរផឹក​បណ្តើរ មិន​ត្រូវ​ផឹក​ទាំងពោះ​ទ​ទេជាដាច់ខាត។

    ស្រា Hello គ្រូពេទ្យ

    ៣- លេប​ថ្នាំ​ជាមួយ​ស្រា

    ស្រា​ធ្វើ​ឲ្យ​មាន​អាការៈ​ក្រោយ​ស្រវឹង ​ជក់​បារី​នៅ​ពេល​កំពុង​ផឹក​ស្រា អាច​ធ្វើ​ឲ្យ​ភ្លេច​រឿង​មួយ​ចំនួន​នៅ​ថ្ងៃ​បន្ទាប់។ គ្រប់​ប្រភេទ​ថ្នាំ ទាំង​ថ្នាំ​ព្យាបាលជំងឺ ទាំងថ្នាំ​ញៀនផ្សេង​ទៀត​ សុទ្ធ​តែ​បង្ក​ឲ្យ​រាងកាយ​ពុល ដោយ​សារ​ប្រតិកម្មជា​មួយ​ជាតិ​អាល់កុល​ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត បេះ​ដូង បញ្ហា​ដង្ហើម និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

    ៤- ផឹក​ទឹក​មិន​គ្រប់​គ្រាន់

    ពេល​ផឹកស្រា ពិសេស​ស្រាបៀរ យើង​ច្បាស់ជា​នោម​ញឹក​ញាប់ នាំ​ឲ្យ​បាត់​បង់​ជាតិ​ទឹកពី​រាងកាយ ហើយ​ការ​បាត់​បង់​ជាតិ​ទឹក​ អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​អាការៈស្រវឹង​កាន់​តែ​ធ្ងន់​ធ្ងរ។ ផឹក​ទឹក​នៅ​ចន្លោះ​ពេល​ផឹក​ស្រា អាច​ជួយ​​ឲ្យ​យើង​​ផឹក​ស្រា​បាន​តិច ហើយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាង​កាយ ការពារ​បញ្ហា​បាត់​បង់​ជាតិ​ទឹក។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៥- គេង​បាន​តិច​ក្រោយ​ពេល​ផឹក​ស្រា

    ការ​សិក្សា​ខ្លះបង្ហា​ញ​ថា អាការៈក្រោយ​ស្រវឹង​ធ្ងន់ធ្ងរ​ អាច​ធ្វើ​ឲ្យ​គុណភាព​​ការ​គេង​ខ្សោយ​ និង​គេង​បាន​តិច។ មនុស្ស​ជា​ច្រើន​ផឹក​ស្រា​ពេញ​មួយ​យប់ ហើយ​ក្រោក​ឡើង​ធ្វើ​ការ ​ឬ​រៀន​នៅ​ថ្ងៃ​បន្ទាប់​ ដោយ​សារ​គេង​បាន​តិច​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត ហេតុ​នេះ​​ព្យាយាម​គេង​ឲ្យ​បាន​ច្រើនក្រោយ​ស្រវឹង។

    ៦- ​សមាជិកគ្រួសារ​ធ្លាប់​មាន​ប្រវត្តិញៀន​ស្រា

    ប្រវត្តិ​គ្រួសារ​ធ្លាប់​ញៀន​ស្រា ​ក៏​អាច​ប៉ះពាល់​ដល់​សកម្មភាព​រាង​កាយ​បញ្ចេញ​ជាតិ​អាល់​កុល​ដែរ។ ​បើ​ជីដូន​ ជីតា ប៉ាម៉ាក់ ឬ​បង​ប្អូន​ ធ្លាប់​ញៀន​ស្រា គួរ​ប្រយ័ត្ន​នៅ​ពេល​ផឹក​ស្រា ព្រោះ​​រាង​កាយ​យើងនឹង​​ស្រូប​យក​សារធាតុ​នេះ​កាន់​តែ​ច្រើន ងាយ​ធ្វើ​ឲ្យ​អាការៈ​ស្រវឹង​កាន់​តែ​ធ្ងន់​ធ្ងរ។

    ៧- ផឹក​ស្រា​​ពណ៌​ខ្មៅ

    មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ស្រាបៀ​រដែល​មាន​ពណ៌​ខ្មៅ ប៉ុន្តែ​ស្រាបៀ​រប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុ Congener (សារធាតុ​គីមីប្រើ​ជា​ពណ៌ និងបង្កើន​​រសជាតិ)។ សារ​ធាតុ​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម​ និង​ជាលិកា​នៅ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​អាការៈ​ក្រោយ​ស្រវឹង​កាន់​តែ​ធ្ងន់ធ្ងរ។ បន្ថែម​លើ​នេះ មិន​គួរ​ជ្រើសរើស​ស្រា​មាន​តម្លៃ​ថោក​ទេ ព្រោះ​ស្រា​ប្រភេទ​នេះ​អាចមាន​ជាតិ​មេតាណុល ដែល​ជា​សារធាតុ​គីមី​ អាច​ធ្វើ​ឲ្យ​អាការៈ​ស្រវឹង​កាន់​តែ​ធ្ងន់ធ្ងរ និង​ពុល​ទៀត​ផង។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jul 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម