មហារីករីកបបូរមាត់ អាចកើតលើស្បែកនៃបបូរមាត់ខាងលើ ឬខាងក្រោម ប៉ុន្តែភាគច្រើនឃើញកើតមាននៅបបូរមាត់ផ្នែកខាងក្រោម។ មហារីកបបូរមាត់ ត្រូវគេចាត់ចូលជាប្រភេទមហារីកមាត់ដែរ។
កត្តាប្រឈមនាំឲ្យកើតជំងឺមហារីកបបូរមាត់ គឺការត្រូវកម្ដៅថ្ងៃច្រើនជ្រុលឬការប្រើប្រាស់ថ្នាំជក់។ យើងអាចកាត់បន្ថយហានិភ័យជំងឺនេះបាន ដោយការពារខ្លួនកុំឲ្យត្រូវកម្ដៅថ្ងៃខ្លាំងពេក និងឈប់ជក់បារី។
ការព្យាបាលជំងឺមហារីកបបូរមាត់ ត្រូវធ្វើឡើងដោយវះកាត់ ដើម្បីយកសាច់មហារីកចេញ។ សម្រាប់មហារីកបបូរមាត់ទំហំតូច ការវះកាត់អាចតូចដែរ និងមានផលប៉ះពាល់តិចតួចដល់រូបរាងបបូរមាត់របស់អ្នកជំងឺ។ បើមហារីកមានទំហំ ការវះកាត់ក៏ធំដូចគ្នា តែអ្នកជំងឺនៅតែអាចរក្សារូបរាងបបូរមាត់សម្រាប់និយាយ និងញ៉ាំអាហារបាន ដោយគ្រូពេទ្យមានផែនការព្យាបាល និងធ្វើឲ្យបបូរមាត់នៅមានសភាពល្អ បន្ទាប់ពីវះកាត់។
១. រោគសញ្ញាមហារីកបបូរមាត់
សញ្ញា និងរោគសញ្ញានៃជំងឺមហារីកបបូរមាត់រួមមាន៖
- បបូរមាត់អាចប្រែជាស្លេក
- របួសលើបបូរមាត់មិនជាសះស្បើយ
- មានអារម្មណ៍ស្ពឹក ឆៀបៗ ឬឈឺនៅលើបបូរមាត់ ឬស្បែកជុំវិញមាត់។
គ្នាយើងគួរតែជួបពិភាក្សាជាមួយគ្រូពេទ្យបើសិនជាមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើនៅបន្តកើតមានមិនបាត់ទៅណា។
២. មូលហេតុបង្កជំងឺមហារីកបបូរមាត់
មូលហេតុបង្កមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើង។ ជាទូទៅមហារីកចាប់ផ្ដើមពេលការបំប្លែងDNA នៅក្នុងកោសិកា។ DNA របស់កោសិកាមានផ្ទុកព័ត៌មានដែលអាចប្រាប់កោសិកាពីអ្វីដែលត្រូវធ្វើ។ ការបំប្លែងនេះ នឹងធ្វើឲ្យកោសិកាចាប់ផ្ដើមបំបែកកាន់តែច្រើន មិនអាចគ្រប់គ្រងបាន និងបន្តរស់នៅ ខណៈកោសិកាធម្មតាងាប់។ ការកើនឡើងនៃកោសិកាបែបនេះ បានបង្កើនជាដុំសាច់ដែលអាចវាយប្រហារ និងបំផ្លាញជាលិកាធម្មតារបស់រាងកាយ។
កត្តាប្រឈមមួយចំនួនទៀត
កត្តាប្រឈមមួយចំនួនអាចធ្វើឲ្យមានហានិភ័យកើតជំងឺមហារីកបបូរមាត់រួមមាន៖
- ការប្រើប្រាស់ថ្នាំជក់ មានទាំងការជក់បារី និងប្រើថ្នាំចុក(ទំពាថ្នាំជក់)
- បបូរមាត់ត្រូវកម្ដៅថ្ងៃខ្លាំងពេក
- ប្រព័ន្ធភាពស៊ាំខ្សោយ
ដើម្បីបង្ការជំងឺមហារីកមួយប្រភេទនេះ យើងត្រូវឈប់ជក់បារី ឬកុំជក់បារី និងត្រូវការពារខ្លួនពីកម្ដៅថ្ងៃ ពិសេសកម្ដៅថ្ងៃនៅពេលកំពុងក្ដៅខ្លាំងចន្លោះពីម៉ោង១០ព្រឹក ដល់ម៉ោង៤រសៀល។ មួយវិញទៀត ពេលចេញក្រៅគួរប្រើវ៉ែនតាការពារកម្ដៅថ្ងៃ និងលាបឡេការពារកម្ដៅថ្ងៃផង។
[embed-health-tool-bmi]