ការខូចថ្លើមអាចនឹងកើតណាស់ ព្រោះថ្លើមជាសរីរាង្គក្នុងរាងកាយដែលមានមុខងារសំខាន់បំផុត ហើយអ្វីគ្រប់យ៉ាងដែលយើងបរិភោគត្រូវបានដំណើរការដោយថ្លើម មុនពេលត្រូវបានបំប្លែង និងធ្វើដំណើរចែកចាយនៃសារធាតុចិញ្ចឹម។ ដូចនេះហើយវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការតម្រង់ដំណើរការសរីរ:ធម្មតា រួមទាំងមុខងាររំលាយអាហារ ព្រមទាំងបន្សាបជាតិពុលនៅក្នុងឈាម។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា មនុស្សយើងមួយចំនួនមានទម្លាប់អាក្រក់ខ្លះៗប្រចាំថ្ងៃដែលអាចធ្វើឲ្យខូចថ្លើមដោយមិនដឹងថា ការខូចខាតជារៀងរាល់ថ្ងៃ គឺបន្តិចម្ដងៗ និងដំបូងៗគ្មានរោគសញ្ញាអ្វីជាក់ស្ដែង។
– ផឹកស្រា
– ជក់បារី
– ប្រើប្រាស់ថ្នាំបូរាណ ឬថ្នាំពេទ្យមួយចំនួនគ្មានវេជ្ជបញ្ជា
– គេងមិនបានគ្រប់គ្រាន់
– លើសទម្ងន់ ឬធាត់ពេក ញ៉ាំអាហារលើសកាឡូរី និងសម្បូរជាតិខ្លាញ់ អំបិល

ដូច្នេះហើយដើម្បីចៀសវាងថ្លើមខូច យើងទាំងអស់គ្នាត្រូវធ្វើដូចខាងក្រោមនេះវិញ ទើបការពារថ្លើមមិនឲ្យខូច ព្រមទាំងជីវិតមានសុខភាពល្អឡើងវិញ៖
– មិនញ៉ាំគ្រឿងកំប៉ុង ឬអាហារដែលរក្សាទុកយូរ សាច់ប្រឡាក់យូរ គ្រឿងបន្ថែមរសជាតិ ឬបន្ថែមពណ៌ ក្លិន
– ចៀសវាងញ៉ាំផ្អែមពេក និងប្រៃពេក
– ត្រូវបរិភោគប្រភេទអាហារជាបន្លែ ផ្លែឈើ ត្រី ធម្មជាតិស្រស់ៗ និងចៀសវាងទម្លាប់អាក្រក់ទាំង ៥ ខាងលើឲ្យបានជាពិសេសចំណុចទី១ និងទី២ ចំពោះបុរស។
អត្ថបទគួរអាន៖