backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ក្រៅពីស្រា និង​បារី ទម្លាប់ទាំងនេះក៏ធ្វើខូចថ្លើមដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 27, 2023

ក្រៅពីស្រា និង​បារី ទម្លាប់ទាំងនេះក៏ធ្វើខូចថ្លើមដែរ

ការខូចថ្លើមអាចនឹងកើតណាស់ ព្រោះថ្លើមជាសរីរាង្គ​ក្នុង​រាងកាយ​ដែល​មាន​មុខងារ​សំខាន់​បំផុត ហើយ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បរិភោគ​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ថ្លើម មុន​ពេល​ត្រូវ​បាន​បំប្លែង និង​ធ្វើ​ដំណើរ​ចែកចាយ​នៃ​សារធាតុចិញ្ចឹម។ ដូចនេះ​ហើយ​វា​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការតម្រង់​ដំណើរការ​សរីរ:​ធម្មតា រួម​ទាំង​មុខងារ​រំលាយ​អាហារ ព្រម​ទាំង​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​ឈាម។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់គណនាមហារីកសួត ចុចទីនេះ!

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅបាន​ឲ្យ​ដឹង​ថា មនុស្ស​យើង​មួយ​ចំនួន​មាន​ទម្លាប់​អាក្រក់​ខ្លះ​ៗ​ប្រចាំថ្ងៃ​ដែល​អាច​ធ្វើឲ្យ​ខូច​ថ្លើម​ដោយ​មិន​ដឹង​ថា ការ​ខូចខាត​ជា​រៀងរាល់​ថ្ងៃ គឺ​បន្តិច​ម្ដង​ៗ និង​ដំបូង​ៗ​គ្មាន​រោគសញ្ញា​អ្វី​ជាក់​ស្ដែង។

– ផឹក​ស្រា

– ជក់បារី

– ប្រើប្រាស់​ថ្នាំ​បូរាណ ឬ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​គ្មាន​វេជ្ជបញ្ជា

គេង​មិន​បាន​គ្រប់គ្រាន់

– លើស​ទម្ងន់ ឬ​ធាត់​ពេក ញ៉ាំ​អាហារ​លើស​កាឡូរី និង​សម្បូរ​ជាតិ​ខ្លាញ់ អំបិល

ជំងឺក្រិនថ្លើម

ដូច្នេះហើយដើម្បី​ចៀសវាង​ថ្លើម​ខូច យើង​ទាំង​អស់​គ្នាត្រូវ​ធ្វើ​​ដូច​ខាងក្រោម​នេះ​វិញ ទើប​ការពារ​ថ្លើម​មិន​ឲ្យ​ខូច ព្រមទាំងជីវិតមាន​សុខភាព​ល្អ​ឡើង​វិញ៖

– មិន​ញ៉ាំ​គ្រឿង​កំប៉ុង ឬ​អាហារ​ដែល​រក្សា​ទុក​យូរ សាច់​ប្រឡាក់​យូរ គ្រឿង​បន្ថែម​រសជាតិ ឬ​បន្ថែម​ពណ៌ ក្លិន

– ចៀសវាង​ញ៉ាំ​ផ្អែម​ពេក និង​ប្រៃ​ពេក

– ត្រូវ​បរិភោគ​ប្រភេទ​អាហារ​ជា​បន្លែ ផ្លែឈើ ត្រី ធម្មជាតិ​ស្រស់​ៗ និង​ចៀសវាង​ទម្លាប់​អាក្រក់​ទាំង ៥ ខាងលើ​ឲ្យ​បាន​ជាពិសេស​ចំណុច​ទី​១ និង​ទី​២ ចំពោះ​បុរស។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ក្រៅពីស្រា និង​បារី ទម្លាប់ទាំងនេះក៏ធ្វើខូចថ្លើមដែរ៖
  • ប្រើប្រាស់​ថ្នាំ​បូរាណ ឬ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​គ្មាន​វេជ្ជបញ្ជា
  • គេង​មិន​បាន​គ្រប់គ្រាន់
  • លើស​ទម្ងន់ ឬ​ធាត់​ពេក
  • ញ៉ាំ​អាហារ​លើស​កាឡូរី និង​សម្បូរ​ជាតិ​ខ្លាញ់ អំបិល

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម