មហារីកក្បាលនិងក

មហារីក​​ក្បាល​និង​ក​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​​​ក្បាល​និង​ក​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកក្បាលនិងក

ឈឺ​​ និង​ហើម​បំពង់​ក អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ក្បាល និងក

ការ​ឈឺចាប់​​ស្រួចស្រាល់ និង​ហើម​​បរិវេណ​បំពង់​ក​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​​ក្បាល​ និង​ក​។ ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ មាន​ទំនាក់ទំនង​នឹង​បែបបទ​នៃ​ការ​រស់​នៅ​របស់​យើង​ និង​អាច​បង្ការ​ ឬ​ព្យាបាល​បាន​ ប្រសិនបើ​យើង​រក​ឃើញ​​នៅ​ដំណាក់កាល​ដំបូង​។ ជំងឺ​មហារីក​ក្បាល​ និង​ក​​ ជា​ដុំ​សាច់​សាហាវ​នៅ​ក្នុង​ផ្លូវ​ខ្យល់​ និង​ផ្លូវ​អាហារ​ចូល​គ្នា​នៅ​ផ្នែក​ខាង​លើ ដែល​រួម​មាន​​មាត់​ ក្រអូម​មាត់​ ច្រមុះ​បំពង់​ក​ មាត់​បំពង់​ក និងបំពង់​សំឡេង។​ ដុំ​សាច់​នេះ​ប៉ះពាល់​​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​ក្បាល​ និង​បំពង់​ក​។ ​ជំងឺ​មហារីក​​ក្បាល​ និង​ក​បណ្ដាល​មក​ពី​អ្វី​? មាន​មូលហេតុ​​ផ្សេង​ៗ​ដែល​បង្ក​ជា​ជំងឺ​មហារីក​​មួយ​នេះ។​ ប៉ុន្តែ​មូលហេតុ​ចម្បង​បំផុត​គឺ​អនាម័យ​​ធ្មេញ ដែល​បណ្ដាល​​មក​ពី​ការ​ប្រើប្រាស់​​​ថ្នាំ​ជក់​ និង​ផឹក​គ្រឿង​ស្រវឹង​។ ​ចំណែក​ឯ​ការ​ប៉ះពាល់​នឹង​កាំរស្មី​UV​រយៈពេល​យូរ​ ក៏​អាច​​បង្ក​​ទៅ​ជា​ជំងឺ​មហារីក​បបូរ​មាត់​ដូច​គ្នា។ លើស​ពី​នេះ ការ​ប៉ះពាល់​នឹង​សារធាតុ​គីមី​ ឬ​សារធាតុ​ផ្សេង​ៗ​ដូចជា​ធូលី ផ្សែង​ Asbestos, Formaldehyde​ ក៏​អាច​នាំ​ឲ្យ​កើត​ជា​ជំងឺ​មហារីក​ប្រភេទ​នេះ​ដែរ​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​​ក្បាល​ និង​ក​​មាន​អ្វី​ខ្លះ​? ជាក់ស្ដែង​ ផ្នែក​ផ្សេង​ៗ​នៃ​ក្បាល​ និង​ក​ បង្ហាញ​ពី​​រោគសញ្ញា​​ខុស​ៗ​គ្នា​​នៃ​ជំងឺ​មហារីក​​​។ ១. ប្រអប់​សំឡេង​ ប្រសិនបើ​គ្នា​យើង​ពិបាក​ក្នុង​ការ​និយាយ​ស្ដី ឬ​ដកដង្ហើម​មិន​ស្រួល​ ឬ​ឈឺ​​ចាប់​នៅ​​ពេល​លេប​ទឹក​មាត់ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ក្បាល​ និង​ក។ ចំណែក​ឯ​ការ​ឈឺចាប់​នៅ​ក្នុង​ត្រចៀក​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​នេះ​ដែរ​។ ២. ក្រអូម​មាត់​ រោគសញ្ញា​មួយ​ចំនួន​ អាច​មើល​​ឃើញ​នៅ​ក្នុង​ក្រអូម​មាត់​ ដែល​រួម​មាន​ធ្មេញ អណ្ដាត​ និង​ថ្គាម​ដោយ​មាន​លេច​ឡើង​​ចំណុច​តូច​ៗ​ពណ៌​ក្រហម​ ឬ​ស ​នៅ​លើ​អញ្ចាញ​ធ្មេញ អណ្ដាត ស្រទាប់​មាត់ ថ្គាម​រីក​ធំ ហូរ​ឈាម​ ឬ​ឈឺ​ចាប់​ក្នុង​មាត់​ ។ ចង់គណនា […]

ស្វែងរក មហារីកក្បាលនិងក

មហារីកក្បាលនិងក

ចេញរោគសញ្ញាទាំង ៣នេះ អាចជាមហារីកបបូរមាត់

មហារីក​រីក​បបូរ​មាត់ អាច​កើត​លើ​ស្បែក​នៃ​បបូរ​មាត់​ខាង​លើ ឬ​ខាង​ក្រោម ប៉ុន្តែ​ភាគ​ច្រើន​ឃើញ​កើត​​មាន​នៅ​បបូរ​មាត់​ផ្នែក​ខាង​ក្រោម​។ មហារីក​បបូរ​មាត់ ត្រូវ​គេ​ចាត់​ចូល​ជា​ប្រភេទ​មហារីក​មាត់​ដែរ​។ កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​បបូរ​មាត់ គឺ​ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់។ យើង​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​នេះ​បាន ដោយ​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក និង​ឈប់​ជក់​បារី​។ ការ​ព្យាបាល​ជំងឺ​មហារីក​បបូរ​មាត់​ ត្រូវ​ធ្វើ​ឡើង​ដោយ​វះកាត់ ដើម្បី​យក​សាច់​មហារីក​ចេញ។ សម្រាប់​មហារីក​បបូរ​មាត់​ទំហំ​តូច ការ​វះកាត់​អាច​តូច​ដែរ និង​មាន​ផល​ប៉ះពាល់​តិច​តួច​ដល់​រូបរាង​បបូរ​មាត់​របស់​អ្នក​ជំងឺ​។ បើ​មហារីក​មាន​ទំហំ ការ​វះកាត់​ក៏​ធំ​ដូច​គ្នា តែ​អ្នក​ជំងឺ​នៅ​តែ​អាច​រក្សា​រូបរាង​បបូរ​មាត់​សម្រាប់​និយាយ និង​ញ៉ាំ​អាហារ​បាន​ ដោយ​គ្រូពេទ្យ​មាន​ផែនការ​ព្យាបាល និង​ធ្វើ​ឲ្យ​បបូរ​មាត់​នៅ​មាន​សភាព​ល្អ បន្ទាប់ពី​វះកាត់​។ ១. រោគ​សញ្ញា​មហារីក​បបូរ​មាត់ សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​បបូរ​មាត់​រួម​មាន៖ ​បបូរ​មាត់​អាច​ប្រែ​ជា​ស្លេក​ របួស​លើ​បបូរ​មាត់​មិន​ជា​សះស្បើយ​ មាន​អារម្មណ៍​ស្ពឹក ឆៀប​ៗ​ ឬ​ឈឺ​នៅ​លើ​បបូរ​មាត់​ ឬ​ស្បែក​ជុំវិញ​មាត់​។​ គ្នា​យើង​គួរ​តែ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បើ​សិន​ជា​មាន​រោគ​សញ្ញា​ណា​មួយ​ដូច​បាន​រៀប​រាប់​ខាង​លើ​នៅ​បន្ត​កើត​មាន​មិន​បាត់​ទៅ​ណា​។ ២. មូលហេតុ​បង្ក​ជំងឺ​មហារីក​បបូរ​មាត់ មូលហេតុ​បង្ក​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅ​ឡើង​។ ជា​ទូ​ទៅ​មហារីក​ចាប់​ផ្ដើម​ពេល​ការ​បំប្លែង​DNA នៅ​ក្នុង​កោសិកា​។ DNA របស់​កោសិកា​មាន​ផ្ទុក​​ព័ត៌មាន​ដែល​អាច​ប្រាប់​កោសិកា​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​។ ការ​បំប្លែង​នេះ នឹង​ធ្វើ​ឲ្យ​កោសិកា​ចាប់​ផ្ដើម​បំបែក​កាន់​តែ​ច្រើន មិន​អាច​គ្រប់​គ្រង​បាន និង​បន្ត​រស់​នៅ​ ខណៈ​កោសិកា​ធម្មតា​​ងាប់​។ ការ​កើន​ឡើង​នៃ​កោសិកា​បែប​នេះ​ បាន​បង្កើន​ជា​ដុំ​សាច់​ដែល​អាច​វាយ​ប្រហារ​ និង​បំផ្លាញ​ជាលិកា​ធម្មតា​របស់​រាង​កាយ​។ កត្តា​ប្រឈម​មួយ​ចំនួន​ទៀត​ ​ កត្តា​ប្រឈម​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​បបូរ​មាត់​រួម​មាន​៖ ការ​ប្រើ​ប្រាស់​ថ្នាំជក់ មាន​ទាំង​ការ​ជក់​បារី និង​ប្រើ​​ថ្នាំ​ចុក​​(ទំពា​ថ្នាំជក់) បបូរ​មាត់​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក​ ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ​ដើម្បី​បង្ការ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ យើង​ត្រូវ​ឈប់​​ជក់បារី ឬ​កុំ​ជក់​បារី និង​ត្រូវ​ការពារ​ខ្លួន​ពី​កម្ដៅ​ថ្ងៃ ពិសេស​កម្ដៅ​ថ្ងៃ​នៅ​ពេល​កំពុង​ក្ដៅ​ខ្លាំង​ចន្លោះ​ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​៤​រសៀល។ មួយ​វិញ​ទៀត ពេល​ចេញ​ក្រៅ​គួរ​ប្រើ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ និង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ផង​។


មហារីកក្បាលនិងក

ពិបាកលេបអាហារ ឬឈឺកញឹកញាប់ អាចជារោគសញ្ញាជំងឺមហារីកបំពង់ក គ្នាយើងគួរប្រយ័ត្ន!

ចំណេះដឹងមូលដ្ឋាន ១- អ្វីជាជំងឺមហារីកបំពង់ក? ជំងឺ​មហារីក​បំពង់​ក​គឺ​សម្ដៅ​ទៅ​លើ​មហារីក​នៃ​ប្រអប់​សំឡេង ខ្សែ​សំឡេង និង​ផ្នែក​ផ្សេង​ទៀត​នៃ​បំពង់​ក។ មហារីក​បំពង់​ក​អាច​បែង​ចែក​ជា​ពីរ​ប្រភេទ​គឺ៖ មហារីក​បំពង់​ក​ផ្នែក​ខាង​លើ និង​មហារីក​បំពង់​ក​ផ្នែក​ខាង​ក្រោម។ ២- តើជំងឺមហារីកបំពង់កកើតច្រើនដែរឬទេ? ជំងឺ​មហារីក​បំពង់​ក​កើត​មាន​ច្រើន ប៉ុន្តែ​វា​មាន​តិច​ជាង​មហារីក​ដទៃ​ទៀត ហើយ​ជំងឺ​នេះ​កើត​លើ​បុរស​ច្រើន​ជាង​ស្ត្រី។ តាម​ការ​ប៉ាន់​ស្មាន​​មនុស្ស​ពេញ​វ័យ​មាន ​១,១​ភាគ​រយ​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​មហារីក​បំពង់​ក​ផ្នែក​ខាង​លើ ហើយ​ប្រហែល ០,៤ ភាគ​រយ​នៃ​អ្នក​ជំងឺ​​មាន​មហារីក​បំពង់​ក​ផ្នែក​ខាង​ក្រោម។ ដឹង​ពី​រោគ​សញ្ញា ១- រោគសញ្ញានៃជំងឺមហារីកបំពង់ក ជា​ការ​​ពិបាក​មន្តិច​ក្នុង​ការ​រក​ឃើញ​មហារីក​បំពង់​ក​នៅ​ដំណាក់​កាល​ដំបូងៗ​។ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​បំពង់​ក​មាន៖ – សំឡេង​​ប្រែ​ប្រួល សំឡេង​​ស្អក ឬ​និយាយ​មិន​ច្បាស់ – ពិបាក​លេប​អាហារ – ស្រកទម្ងន់​ដោយ​មិន​ដឹង​មូល​ហេតុ – ឈឺ​ក​ញឹកញាប់ – ត្រូវ​លាង​សម្អាត​ក​​ជា​ប្រចាំ – ក្អក​ជាប់​រហូត (ពេល​ខ្លះ​ក្អក​មាន​ឈាម)  – ហើម​កូន​កណ្តុរ​នៅ​ក – ដក​ដង្ហើម​ឮ​សំឡេង​​ឆ្មារ​ៗ – ឈឺ​ត្រចៀក អ្នក​ដែល​មាន​ជំងឺ​មហារីក​បំពង់​ក​មាន​ផល​វិបាក​រួម​មាន៖ – ពិបាក​លេប​ហារ – ខូច​ទ្រង់​ទ្រាយ​នៃ​ក ឬ​មុខ – និយាយ​មិន​កើត – ពិបាក​ដក​ដង្ហើម – ស្បែក​ឡើង​រឹង​នៅ​ជុំវិញ​ក – ពិបាក​ធ្វើ​ការ​ងារ​ដែល​ទាក់​ទង​នឹង​ការ​និយាយ វា​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើ​គ្នា​យើង​​មាន​កង្វល់​អំពី​រោគ​សញ្ញា​ សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​។ ២- ពេលណាដែលយើង​ត្រូវទៅជួបគ្រូពេទ្យ? គ្នា​យើង​​គួរ​ទាក់​ទង​ទៅ​គ្រួ​ពេទ្យ​ក្នុង​ករណី​ដែល​មាន​រោគ​សញ្ញា​ថ្មីលេច​ឡើង​ច្រើន​ជាង​ពីរ​សប្តាហ៍។ ប្រសិន​បើ​យើង​មាន​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ សូម​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។ ដោយ​សារ​តែ​រាង​កាយ​របស់​មនុស្ស​យើង​គ្រប់​រូប​ធ្វើ​ការ​ខុស​ៗ​គ្នា វា​ល្អ​បំផុត​ក្នុង​ការ​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​​ពី​ស្ថាន​ភាពជំងឺ​របស់​យើង​។   ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដឹង​ពី​មូល​ហេតុ ១- មូលហេតុនៃជំងឺមហារីកបំពង់ក មូល​ហេតុ​ពិតនៃ​ជំងឺ​មហារីក​បំពង់​ក​មិន​ទាន់​បាន​ដឹង​ច្បាស់​លាស់​ទេ កោសិកា​មហារីក​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​ផ្លាស់​ប្តូរ​នៃ​ហ្សែន​​លូត​លាស់​ខ្លាំង​មិន​អាច​គ្រប់​គ្រង​បាន​ហើយ​បង្កើត​ជា​ដុំ​សាច់ ហើយ​អាច​រីក​រាល​ដាល​ទៅ​កន្លែង​ដទៃ​ទៀត​ក្នុង​រាង​កាយ។ កត្តា​ដែល​ធ្វើ​ឲ្យ​​មាន​ការ​ផ្លាស់​ប្តូរ​ហ្សែន​មាន ការ​ជក់​បារី ការ​ឆ្លង​មេរោគ​វីរុស HPV និង​ការ​ប៉ះ​ពាល់​នឹង​សារធាតុ​ពុល​ដូច​ជា asbestos […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស