backup og meta

ចេញរោគសញ្ញាទាំង ៣នេះ អាចជាមហារីកបបូរមាត់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 23, 2021

    ចេញរោគសញ្ញាទាំង ៣នេះ អាចជាមហារីកបបូរមាត់

    មហារីក​រីក​បបូរ​មាត់ អាច​កើត​លើ​ស្បែក​នៃ​បបូរ​មាត់​ខាង​លើ ឬ​ខាង​ក្រោម ប៉ុន្តែ​ភាគ​ច្រើន​ឃើញ​កើត​​មាន​នៅ​បបូរ​មាត់​ផ្នែក​ខាង​ក្រោម​។ មហារីក​បបូរ​មាត់ ត្រូវ​គេ​ចាត់​ចូល​ជា​ប្រភេទ​មហារីក​មាត់​ដែរ​។

    កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​បបូរ​មាត់ គឺ​ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់។ យើង​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​នេះ​បាន ដោយ​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក និង​ឈប់​ជក់​បារី​។

    ការ​ព្យាបាល​ជំងឺ​មហារីក​បបូរ​មាត់​ ត្រូវ​ធ្វើ​ឡើង​ដោយ​វះកាត់ ដើម្បី​យក​សាច់​មហារីក​ចេញ។ សម្រាប់​មហារីក​បបូរ​មាត់​ទំហំ​តូច ការ​វះកាត់​អាច​តូច​ដែរ និង​មាន​ផល​ប៉ះពាល់​តិច​តួច​ដល់​រូបរាង​បបូរ​មាត់​របស់​អ្នក​ជំងឺ​។ បើ​មហារីក​មាន​ទំហំ ការ​វះកាត់​ក៏​ធំ​ដូច​គ្នា តែ​អ្នក​ជំងឺ​នៅ​តែ​អាច​រក្សា​រូបរាង​បបូរ​មាត់​សម្រាប់​និយាយ និង​ញ៉ាំ​អាហារ​បាន​ ដោយ​គ្រូពេទ្យ​មាន​ផែនការ​ព្យាបាល និង​ធ្វើ​ឲ្យ​បបូរ​មាត់​នៅ​មាន​សភាព​ល្អ បន្ទាប់ពី​វះកាត់​។

    ឈប់ជក់បារី

    ១. រោគ​សញ្ញា​មហារីក​បបូរ​មាត់

    សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​បបូរ​មាត់​រួម​មាន៖

    • ​បបូរ​មាត់​អាច​ប្រែ​ជា​ស្លេក​
    • របួស​លើ​បបូរ​មាត់​មិន​ជា​សះស្បើយ​
    • មាន​អារម្មណ៍​ស្ពឹក ឆៀប​ៗ​ ឬ​ឈឺ​នៅ​លើ​បបូរ​មាត់​ ឬ​ស្បែក​ជុំវិញ​មាត់​។​

    គ្នា​យើង​គួរ​តែ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បើ​សិន​ជា​មាន​រោគ​សញ្ញា​ណា​មួយ​ដូច​បាន​រៀប​រាប់​ខាង​លើ​នៅ​បន្ត​កើត​មាន​មិន​បាត់​ទៅ​ណា​។

    ២. មូលហេតុ​បង្ក​ជំងឺ​មហារីក​បបូរ​មាត់

    មូលហេតុ​បង្ក​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅ​ឡើង​។ ជា​ទូ​ទៅ​មហារីក​ចាប់​ផ្ដើម​ពេល​ការ​បំប្លែង​DNA នៅ​ក្នុង​កោសិកា​។ DNA របស់​កោសិកា​មាន​ផ្ទុក​​ព័ត៌មាន​ដែល​អាច​ប្រាប់​កោសិកា​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​។ ការ​បំប្លែង​នេះ នឹង​ធ្វើ​ឲ្យ​កោសិកា​ចាប់​ផ្ដើម​បំបែក​កាន់​តែ​ច្រើន មិន​អាច​គ្រប់​គ្រង​បាន និង​បន្ត​រស់​នៅ​ ខណៈ​កោសិកា​ធម្មតា​​ងាប់​។ ការ​កើន​ឡើង​នៃ​កោសិកា​បែប​នេះ​ បាន​បង្កើន​ជា​ដុំ​សាច់​ដែល​អាច​វាយ​ប្រហារ​ និង​បំផ្លាញ​ជាលិកា​ធម្មតា​របស់​រាង​កាយ​។

    កត្តា​ប្រឈម​មួយ​ចំនួន​ទៀត​

    កត្តា​ប្រឈម​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​បបូរ​មាត់​រួម​មាន​៖

    • ការ​ប្រើ​ប្រាស់​ថ្នាំជក់ មាន​ទាំង​ការ​ជក់​បារី និង​ប្រើ​​ថ្នាំ​ចុក​​(ទំពា​ថ្នាំជក់)
    • បបូរ​មាត់​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក​
    • ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​

    ​ដើម្បី​បង្ការ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ យើង​ត្រូវ​ឈប់​​ជក់បារី ឬ​កុំ​ជក់​បារី និង​ត្រូវ​ការពារ​ខ្លួន​ពី​កម្ដៅ​ថ្ងៃ ពិសេស​កម្ដៅ​ថ្ងៃ​នៅ​ពេល​កំពុង​ក្ដៅ​ខ្លាំង​ចន្លោះ​ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​៤​រសៀល។ មួយ​វិញ​ទៀត ពេល​ចេញ​ក្រៅ​គួរ​ប្រើ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ និង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម