ចុកទ្រូងគឺជាអាការៈមួយ ដែលភាគច្រើនគេតែងសង្ស័យថា អាចជារោគសញ្ញានៃជំងឺបេះដូង ក្នុងនោះមានដូចជា ខ្សោយបេះដូង គាំងបេះដូង និងការរលាកសរសៃឈាមបេះដូងជាដើម ប៉ុន្ដែមិនដូច្នោះទាំងអស់នោះទេ អាការៈចុកទ្រូងខ្លះក៏បណ្ដាលមកពីបញ្ហាសុខភាពផ្សេងក្រៅពីបេះដូងផងដែរ។ ខាងក្រោមគឺជាបញ្ហាសុខភាពដែលបណ្ដាលឲ្យចុកទ្រូងបាន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.បញ្ហាប្រព័ន្ធរំលាយអាហារ
ប្រព័ន្ធរំលាយអាហារ បើមានបញ្ហាត្រង់ផ្នែកណាមួយ ក៏អាចបណ្ដាលអ្នកជំងឺមានអាការៈចុកទ្រូងបានដែរ។ ការចុកក្រហាយទ្រូង ក៏អាចបណ្ដាលពីការកើនឡើងអាស៊ីតក្រពះ ដែលច្រាលចេញពីក្រពះចូលទៅក្នុងបំពង់អាហារ។ កត្ដានេះអាចបណ្ដាលឲ្យអ្នកជំងឹមានអាការៈក្រហល់ក្រហាយ នៅផ្នែកខាងក្រោមនៃឆ្អឹងទ្រូង។
មួយវិញទៀត ភាពមិនប្រក្រតីនៃការបញ្ជូនអាហារពីបំពង់អាហារ ចូលក្នុងក្រពះ អាចបណ្ដាលឲ្យអ្នកជំងឺពិបាកលេបអាហារ ហើយថែមទាំងអាចបណ្ដាលឲ្យចុកទ្រូង។
ដូចគ្នាដែរ ការរលាកលំពែង ក្រួសក្នុងថង់ទឹកប្រមាត់ ឬការរលាកនៃថង់ទឹកប្រមាត់ ក៏ជាមូលហេតុមួយអាចបណ្តាលឲ្យឈឺពោះហើយអាចរាលដាលដល់ទ្រូង។
២.បញ្ហាសាច់ដុំ និងឆ្អឹង
ប្រភេទនៃការឈឺទ្រូងមួយចំនួនក៏មានពាក់ព័ន្ធនឹងការរងរបួស និង បញ្ហាផ្សេងទៀតដែលប៉ះពាល់ដល់រចនាសម្ព័ន្ធជញ្ជាំងទ្រូង។ តួយ៉ាងការរលាកឆ្អឺងជំនី ពិសេសឆ្អឹងជំនីខ្ចីតែម្ដង នៅពេលមានការរលាក គឺអាចធ្វើឲ្យអ្នកជំងឺប្រឈមនឹងការចុកទ្រូង។
ដូចគ្នាដែរ ការរបួសឆ្អឹងជំនីរដោយការបាក់ ឬ ស្រាំ ក៏អាចបណ្តាលឲ្យឈឺទ្រូង ហើយអ្នកដែលមានអាការៈឈឺ ចុករួយសាច់ដុំរ៉ាំរៃ ក៏អាចបណ្ដាលឲ្យឈឺទ្រូងដូចគ្នា។
[embed-health-tool-bmr]
៣.បញ្ហាសួត
បញ្ហាសួតទាំងនេះ ក៏អាចបណ្ដាលឲ្យមានអាការៈចុកទ្រូងផងដែរ៖
- ដុំកំណកឈាមក្នុងសួត
- រលាកសួត ក្អករាំរ៉ៃ កណ្ដាស់ ក៏បណ្ដាលឲ្យចុកទ្រូង
- ជំងឺបូសសួត
- មានជំងឺស្វិតសាច់សួត
- លើសសម្ពាធឈាមក្នុងសរសៃឈាមសួត
- ចុកទ្រូងក្រោយពេលហាត់ប្រាណ
តើពេលណាគួរទៅជួបគ្រូពេទ្យ?
ការចុកចាប់នៅបរិវេណទ្រូងភ្លាមៗយើងមិនអាចសន្និដ្ឋានបានថា ជាមូលហេតុអ្វីមួយឲ្យប្រាកដនោះទេ ហើយក៏មិនត្រូវវាយតម្លៃភ្លាមៗនោះដែរ។ ប៉ុន្ដែប្រសិនបើអ្នកជំងឺមានជំងឺបេះដូងប្រចាំកាយ ហើយមានអាការៈចុងទ្រូង ជាសញ្ញាគ្រោះថ្នាក់ ដែលត្រូវប្រញាប់ទៅមន្ទីពេទ្យឲ្យលឿនបំផុត។ ក្នុងករណីដែលអ្នកជំងឺគ្មានប្រវត្ដិជំងឺបេះដូងទេ ហើយមានអាការៈចុកទ្រូងញឹកញាប់ ត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ អាចបណ្ដាលមកពីមូលហេតុផ្សេង ដែលមិនមែនជាបញ្ហាបេះដូង។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង