backup og meta

លែងឈឺក្បាលពេលកូនទារទិញរបស់របរ ដោយប្រើក្បាច់បដិសេធប៉ុន្មាននេះ

លែងឈឺក្បាលពេលកូនទារទិញរបស់របរ ដោយប្រើក្បាច់បដិសេធប៉ុន្មាននេះ

ម៉ាក់​ប៉ា​យើង​មួយ​ចំនួន​ឲ្យ​តែ​ពេល​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​មិន​សូវ​ចង់​យក​កូន​ទៅ​តាម​ទេ ព្រោះ​អា​អូន​ឃើញ​របស់​លេង​ស្អាត ឬ​ការ៉េម​មិន​បាន ដឹង​តែ​ទារ​ទិញ​ហើយ។ បើ​ទារ​មិន​បាន​ដឹង​តែ​ស្រែក​យំ​បែក​ផ្សារ រហូត​ម៉ាក់​ប៉ា​ទិញ​ឲ្យ​ទាល់​តែ​បាន តែ​ការ​ធ្វើ​តាម​ចិត្ត​កូន​បែប​នេះ​មិន​ល្អ​ក្នុង​ការ​ចិញ្ចឹម​កូន​ទេ។ ម៉ាក់​ប៉ា​អាច​ចាប់​ផ្ដើម បដិសេធ​ពេល​កូន​ទារ​ទិញ​របស់​របរ លើក​ក្រោយៗ​បាន ដោយ​ដោះ​ស្រាយ​តាម​ក្បួន​ចិញ្ចឹម​កូន​សាមញ្ញៗ ខាង​ក្រោម​។

១.ឆ្លើយ​តាម​របៀប​កូន​សួរ

បើ​កូន​សុំ​ក្នុង​របៀប​គួរ​សម យើង​គួរ​សរសើរ​កូន​សម្រាប់​ការ​ចេះ​និយាយ​គួរ​សម ទោះ​យើង​មិន​ទិញ​របស់​ឲ្យ​កូន​ក៏​ដោយ។ ការ​ដែល​ធ្វើ​បែប​នេះ អាច​ជំរុញ​កូន​ឲ្យ​ប្រើ​ពាក្យ​គួរ​សម និង​និយាយ​បាន​ត្រឹម​ត្រូវ​ជាមួយ​យើង ឬ​ចាស់ៗ​ដទៃ។ តែ​បើ​កូន​ស្រែក ទារ​រងូវៗ ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​សុំ​ឲ្យ​ត្រឹម​ត្រូវ ដោយ​ប្រើ​ពាក្យ​គួរ​សម មិន​ត្រូវ​សួរ​កំបុតៗ ឈ្លើយ​ទេ។

២.ឲ្យ​ចម្លើយ​ដល់​កូន​ច្បាស់ៗ

ការ​ដែល​ម៉ាក់ប៉ា​ឲ្យ​ចម្លើយ​កូន​មិន​ច្បាស់​ដូចជា​ “ចាំ​មើល​សិន​”“ប្រហែល” អាច​នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិនសប្បាយ​ចិត្ត ហើយ​ពេល​ខ្លះ​ពួកគេ​នឹង​ទទូច​អង្វរ​ដើម្បី​ឲ្យ​ម៉ាក់ប៉ា​ប្ដូរ​ចម្លើយ។ ដូច​នេះ​ហើយ​ពេល​យើង​និយាយ​ថា “ទេ” គួរ​និយាយ​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ដើម្បី​បង្ហាញ​ដល់​ពួក​គេ​ថា​យើង​ពិត​ជា​មាន​ន័យ​បែប​នេះ​មែន។

៣. មិន​ត្រូវ​ប្ដូរ​ចម្លើយ

មិន​ថា​កូន​ទទូច​អង្វរ ឬ​យំ​យ៉ាង​ណា​ទេ កុំ​ចុះចាញ់​ព្រោះ​ការ​ប្តូរ​ចម្លើយ​ទៅ​យល់​ព្រម​តាម​ពួកគេ​អាច​ធ្វើ​ឲ្យ​កូន​គិត​ថា​យើង​មិន​បាន​ប្រាកដ​នឹង​អ្វី​ដែល​បាន​និយាយ​ទេ។ ពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹងឮ​កូន​តវ៉ា​ថា​ក្មេង​ដទៃ​អាច​ធ្វើ​រឿង​បែប​នេះ​បាន យក​ល្អ​ម៉ាក់ប៉ា​មិន​គួរ​ប្តូរ​ចម្លើយ​ទៅ​យល់ព្រមទេ ប៉ុន្តែ​គួរ​រម្លឹក​ដល់​កូន​ថា​នេះ​ជា​ច្បាប់​របស់​យើង និង​បញ្ចប់​ការ​សន្ទនា​នេះ​ដើម្បី​ចៀសវាង​ជម្លោះ។

៤.ពន្យល់​ហេតុ​ផល​បដិសេធ

ការ​ពន្យល់​ខ្លីៗ​ថា​ហេតុអ្វី​បាន​ជា​យើង​បដិសេធ ដែល​ការ​ពន្យល់​នេះ​អាច​ធ្វើ​ឲ្យ​ការ​បដិសេធ​ក្លាយ​ទៅ​ជា​បទពិសោធន៍​ក្នុង​ការ​រៀនសូត្រ​​របស់​កូន។ ប្រសិន​ជា​យើង​បដិសេធ​កូន​ទៅ​លើ​រឿង​អ្វី​មួយ​ដែល​គេ​ចង់​ធ្វើ​ដោយ​មិន​ប្រាប់​ពី​មូលហេតុ កូន​អាច​គិត​ថា​ម៉ាក់ប៉ា​ចិត្ត​អាក្រក់​។ ហេតុ​នេះ​ហើយ យើង​គួរ​ប្រាប់​មូលហេតុ​ឲ្យ​ច្បាស់​ក្រោយ​ពី​បដិសេធ​កូន ​ព្រោះ​នៅ​ពេល​កូន​យល់​ពី​មូលហេតុ​នេះ ពួក​គេ​នឹង​មិន​ធ្វើ​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ម៉ាក់ប៉ា​មិន​អនុញ្ញាត​ទេ។

អរ់រំកូន

ទឹក​ចិត្ត​ម៉ាក់​ប៉ា​ចំពោះ​កូន​ៗ គឺ​ធំធេង​ណាស់ អ្វី​ដែល​កូន​ចង់​បាន ប៉ា​ម៉ាក់​គ្រប់​រូប​ច្បាស់​ជា​ចង់​ផ្ដល់​ឲ្យ​កូន​ហើយ ទោះ​បី​ពេល​ខ្លះ​វា​អាច​ហួស​ពី​សមត្ថភាព​ខ្លួន​ក្ដី។ ហើយ​ការ​និយាយ​ថា “ទេ” ទៅ​កាន់​កូន អាច​ពិបាក​សម្រាប់​យើង ព្រោះ​ខ្លាច​កូន​អន់​ចិត្ត ទូច​ចិត្ត​នឹង​យើង ប៉ុន្តែ យើង​ត្រូវ​ដឹង​ថា ក្មេងៗ​មិន​អាច​ទារ​អី បាន​នឹង​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ធ្លាប់ ឬ​អាច​ពិបាក​នៅ​ពេល​ដែល​កូន​ធំ​ឡើង ប្រលូក​ក្នុង​សង្គម​ពិត។ ​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://raisingchildren.net.au/toddlers/family-life/shopping-with-children/when-children-ask-for-things

កំណែ​ប្រែបច្ចុប្បន្ន

06/11/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

បណ្ដោយកូនឲ្យលេងតាមចិត្តមិនមែនរឿងអាក្រក់ទេ តែវាមានប្រយោជន៍ច្រើនសម្រាប់​អាអូន

នៅក្មេង រាងកាយ និងខួរក្បាលកំពុងលូតលាស់ខ្លាំង គួរចៀសវាងអាហារទាំងនេះ


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម