សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម

នៅក្នុង​២០២៤ វិស័យ​សុខា​ភិបាល សម្រេច​បាន​នូវ​សមិទ្ធ​ផល និង​វឌ្ឍន​ភាព​ដ៏អស្ចារ្យ​ជាច្រើន ហើយ​របក​គំហើញ​ទាំង​នេះ ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​ជំ​រុញ​ឱ្យ​មាន​ការ​តែទាំ​ និង​ព្យា​បាល​អ្នក​ជំ​ងឺ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ខាង​ក្រោម​នេះ គឺ​ជា​ភាព​ជោគ​ជ័យ​ផ្នែក​សុខា​ភិបាល​ក្នុង​ឆ្នាំ​២០២៤៖ ១. ថ្នាំ​បង្ការ​វីរុស​ហ៊ីវ Lenacapavir Lenacapavir ដែល​ជា​​ប្រភេទ​ថ្នាំ​ចាក់ ត្រូវ​បាន​ផលិត​ឡើង ដើម្បី​ផ្តល់​ការ​បង្ការ​ប្រឆាំង​នឹង​វីរុស​ហ៊ីវ ចំនួន​៦​ខែ​។ ថ្នាំបង្ការ​ដែល​ការ​ពារ​ក្នុង​រយៈ​ពេល​វែង​មួយនេះ បង្ហាញ​ពី​វឌ្ឍន​ភាព​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុ​ងយុទ្ធ​សាស្ត្រ​បង្ការ​វីរុស​ហ៊ីវ ដែល​ជា​​ភ្នាក់​ងារ​បង្ក​ទៅ​ជា​ជំ​ងឺ​អេដស៍​។ ឱសថនេះ នឹង​ក្លាយ​ជា​ជម្រើស​ដ៏​មាន​អត្ថ​ប្រយោជន៍ និង​មាន​ប្រសិទ្ធ​ភាព​សម្រាប់​​អ្នក​ដែលស្ថិតក្នុង​ហា​និភ័យ​ខ្ពស់​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ថ្នាំបង្ការអាលែកហ្ស៊ីចំណីអាហារ Omalizumab ថ្នាំចាក់ Omalizumab ដែល​ជា​ប្រភេទ​អង់ទីក័រ Monoclonal បាន​បង្ហាញ​​ពី​ប្រសិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ជំ​ងឺ​មាន​ភាព​ធន់​នឹង​អា​លែកហ្ស៊ី​ចំណី​អាហារ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​អាលែកហ្ស៊ី នឹង​សណ្តែក​ដី និង​ទឹក​ដោះ​គោ​ផង​ដែរ​។ របក​គំហើញ​នេះ បង្ហាញពី​ការ​បោះ​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅកាន់​ការព្យា​បាល​បញ្ហា​អាលែកហ្ស៊ី​ចំណី​អាហារ ដើម្បី​​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់ មាន​គុណ​ភាព​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​។ ៣. ភាព​ទំនើប​នៃ​ការ​ព្យាបាល​ជំ​ងឺ​មហារីក ដោយ​ប្រើ​វិធីព្យា​បាលដោយភាពស៊ាំ CAR T-Cell ក្រុម​អ្នកស្រាវជ្រាវ​នៅមន្ទីរពេទ្យ St. Jude Children បាន​កំណត់​ឃើញ​គោល​ដៅ​ជា​សក្តានុពលចំនួន​១៥៦កន្លែង សម្រាប់​ការ​ព្យា​បាល​ដោយ​ភាព​ស៊ាំ CAR (កោសិកា​ទទួល​អង់ទីហ្សែន Chimeric) T-Cell​។ របក​គំហើញនេះ បង្ហាញអំពី​ការ​វិវឌ្ឍកាន់​តែ​ប្រសើរ​ចំពោះ​ការ​ព្យា​បាល​ជំ​ងឺ​មហារីក តាម​រយៈ​ការ​កំណត់​គោល​ដៅ​ដ៏​ជាក់​លាក់​នៃ​កោ​សិកា​ជំ​ងឺ​មហារីក ដែលធ្វើ​ឱ្យ​ការ​ព្យា​បាល​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ [embed-health-tool-bmi] ៤. […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ក្រសួងពាណិជ្ជកម្ម អំពាវនាវអាជីករកុំឲ្យឡើងថ្លៃទំនិញ ពេល COVID-19 រាតត្បាត

ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដី​អំពាវនាវ​ឲ្យ​អាជីវករ​ទាំងអស់ កុំ​ឡើង​ថ្លៃ​ទំនិញ ពេល​ប្រទេស​ជាតិ​កំពុង​ជួប​ប្រទះ​ការ​រាតត្បាត​ដោយ COVID-19។ ក្នុង​សេចក្ដី​ប្រកាស​នោះ ក្រសួង​ក៏​បាន​ស្នើ​ម្ចាស់​ហាង​ទំនិញ អាជីវករ និង​អ្នក​លក់​តាម​ប្រព័ន្ធ​អនឡាញ មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​ឡើង​ថ្លៃ​ទំនិញ ដូចជា​ម៉ាស់ អាល់កុល ជេល ឧបករណ៍​ស្ទង់​កម្ដៅ និង​គ្រឿង​ឧបភោគ បរិភោគ​ចាំបាច់ សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​លើ​ទីផ្សារ​ទូទាំង​ប្រទេស ដែល​សកម្មភាព​ទាំងនេះ​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ធ្ងន់ធ្ងរ។ ក្នុង​ស្ថានភាព​បែប​នេះ ក្រសួង​ពាណិជ្ជកម្ម សូម​អំពាវនាវ​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម៖ ប្រជាជន​ទាំងអស់​ត្រូវ​មាន​ភាព​ហ្នឹង​ន កុំ​ជ្រួលច្របល់ នាំឲ្យ​ជន​ឱកាស​និយម​ឆ្លៀត​ឱកាស​ពេល​នេះ ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ​ត្រូវ​ប្រកាន់​ខ្ជាប់​ស្មារតី​ជាតិ​ខ្មែរ កុំ​ឆ្លៀត​ឱកាស​គេង​ចំណេញ​ហួសហេតុ​ពេក ម្ចាស់​ហាង​ទំនិញ​ទាំងអស់ ត្រូវ​បិទ​ស្លាក​ជា​ប្រាក់​រៀល​លើ​មុខ​ទំនិញ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ករណីដំបូងនៅប៊ែលហ្សិក សត្វឆ្មាឆ្លងវីរុស COVID-19 ពីម្ចាស់

សត្វឆ្មាចិញ្ចឹម​​មួយ​ក្បាលនៅ​ប្រទេស​ប៊ែលហ្សិក​បាន​ឆ្លង​វីរុស​ COVID-19 ពី​ម្ចាស់​ដែលមាន​វីរុស COVID-19 នេះយោងតាមការប្រកាស​របស់ អង្គការ FPS Public Health របស់​ប្រទេសប៊ែលហ្សិកប្រកាសឲ្យដឹង​កាលពីថ្ងៃទី២៧ ខែមីនា។ នេះ​ជា​ករណី​លើក​ដំបូង​ហើយ​ដែល​មាន​ការ​ឆ្លង​ពី​មនុស្ស​ទៅ​សត្វ​ឆ្មា។ ប្រហែល​ជា​មួយ​សប្ដាហ៍បន្ទាប់​​ពី​ម្ចាស់​របស់​សត្វ​ឆ្មា​នេះ​ត្រលប់​មក​ពី​ប្រទេស​អ៊ីតាលី​វិញ និង​តេស្ដឃើញថា​វិជ្ជមាន​វីរុស COVID-19  សត្វ​ឆ្មា​នេះ​ក៏​មាន​រោគសញ្ញា​ផ្សេងៗដូចជា​រាករូស ក្អួត និង​មាន​បញ្ហា​ផ្លូវដង្ហើម។ ដូចនេះ​ហើយ​ទើប​ម្ចាស់​យក​សំណាក​កម្អួត​ និង​លាមក​ទៅ​មន្ទីរ​ពិសោធន៍​របស់​វេជ្ជបណ្ឌិត Daniel Desmecht និង​លទ្ធផល​ឃើញ​ថា​សត្វឆ្មា​នេះ​មាន​កម្រិត​វីរុស COVID-19 ខ្ពស់។ សត្វ​ឆ្មា​បាន​ជា​សះស្បើយ​ក្នុង​រយៈពេល​៩ថ្ងៃ​បន្ទាប់។ យោង​តាម​លោក Steven Van Gucht អ្នក​ជំនាញ​ផ្នែក​វីរុស និង​ជា​អ្នក​នាំពាក្យ​សម្រាប់​ការ​រាតត្បាត​វីរុស​កូរ៉ូណា​នៅ​ប្រទេសប៊ែលហ្សិក​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ និង​សត្វ​ឆ្មា​គឺ​មាន​ផ្ទៃ​ខាង​លើ​នៃ​កោសិកា​ប្រព័ន្ធ​​ដង្ហើម​​អាច​ឲ្យ​វីរុស COVID-19​ចូល​ទៅ​ខាង​ក្នុងកោសិកា​បាន។ អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​វីរុស COVID-19 នឹង​ភ្ជាប់ខ្លួន​ទៅ​នឹង​រ៉េស៊ិបទ័រ​ឈ្មោះថា ប្រូតេអ៊ីន ACE2 ដែល​នៅ​ខាង​ក្រៅ​​កោសិកា​ប្រព័ន្ធ​ផ្លូវដង្ហើម។ លោក Van Gucht ក៏​បាន​និយាយ​ថា​ប្រូតេអ៊ីន​ ACE2 របស់​សត្វ​ឆ្មា​មាន​លក្ខណៈ​ដូច​ទៅនឹង​របស់​មនុស្ស​ដែរ ដែល​នេះ​អាច​ជា​រ៉េស៊ិបទ័រ​ដែល​វីរុស​ប្រើ​ប្រាស់​ដើម្បី​ចូល​ទៅ​ក្នុង​កោសិការបស់​សត្វ​ឆ្មា។ កាលពី​អំឡុង​ពេល​ផ្ទុះ​ជំងឺ SARS​ ក៏​មាន​សត្វ​សុនខ និងសត្វ​ឆ្មា​ឆ្លង​ដែរ។ ប៉ុន្តែ​មិន​មាន​ករណី​ដែល​សត្វ​ចិញ្ចឹម​ទាំង​នេះ​ចម្លង​ជំងឺ​ទៅ​ម្ចាស់​ទេ ហើយ​លោក Van Gucht […]


ព័ត៌មាន

អ៊ីតាលីអ្នកស្លាប់ហក់ដល់ជាង៩០០នាក់/១ថ្ងៃ ឯថវិកាចូលរួមប្រឆាំង COVID-19 កើនច្រើន

តាម​​​របាយការណ៍​ព័ត៌មាន​ថ្មី​ៗ ពី​សារព័ត៌មាន​អង់គ្លេស BBC ចំនួន​អ្នក​​ស្លាប់​​​នៅ​អ៊ីតាលី គិត​ត្រឹម​​រយៈ​ពេល​២៤ម៉ោង ត្រឹម​ថ្ងៃ​សៅរ៍​នេះ គឺ​​មាន​ដល់​ទៅ​ ៩១៩​នាក់ ដែល​​សរុប​​តួ​លេខ​អ្នក​ស្លាប់​ក្នុង​ប្រទេស​នេះ​​សរុប​គឺ ៩ ១៣៤​នាក់​ហើយ។ មក​ទល់​បច្ចុប្បន្ន​នេះ អ៊ីតាលី​ជា​ប្រទេស​ ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​ជាង​គេ នៅ​បណ្តា​ប្រទេស​អ៊ឺរ៉ុប ហើយ​​បើ​តាម​អជ្ញាធរ​អ៊ីតាលី បាន​ឱ្យ​ដឹង​ថា វិធាន​ការ​បិទ​ទី​ក្រុង ដោយ​​ឱ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ផ្ទះ ចៀស​វាង​ការ​ប្រមូល​​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ នឹង​នៅ​តែ​​បន្ត រហូត​សភាព​ការណ៍​ប្រសើរ​ឡើង​វិញ។ យ៉ាង​ណា​មិញ តួ​លេខ​​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​ COVID-19 នៅ​ប្រទេស​​អ៊ីតាលី គិត​មក​ទល់​ពេល​នេះ​​គឺ មាន​ចំនួន ៨៦ ៤៩៨​នាក់​ ចំណែក​ចំនួន​អ្នក​ជា​សះ​ស្បើយ ពី​វីរុស​នេះ​គឺ ចំនួន​១០ ៩៥០​នាក់។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន បើ​តាម​ប្រភព​សារព័ត៌មាន​ដដែល នា​ពេល​នេះ លោក​​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី ​ Giuseppe Conte សន្យា​​នឹង​បញ្ចេញ​កញ្ចប់​ថវិកា ប្រមាណ​២៥​ប៊ីលាន​ អ៊ឺរ៉ូ ឬ​ប្រហែល​ ២៧​ប៊ីលាន​ដុល្លារ​អាមេរិក សម្រាប់​ជា​មូលនិធិ​ប្រតិបត្តិ​ការ​ប្រឆាំង​នឹង​ វីរុស​​ផ្លូវ​ដង្ហើម​រាត​ត្បាត​ COVID-19 នេះ​។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 ដោយ​ឡែក ក្រឡេក​ទៅ​មើល​ សហរដ្ឋអាមេរិក​​ឯ​ណោះ​វិញ ដែល​​​រង​​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ផង​ដែរ ដោយ​សារ […]


ព័ត៌មាន

យប់នេះ ក្រសួងសុខាភិបាលមិន​ចេញលទ្ធផល COVID-19 នោះទេ

នៅ​យប់​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួង​សុខាភិបាល​មិន​ចេញ​សេចក្តី​​ជូន​ព័ត៌មាន​ស្តីពី​ស្ថានភាព COVID-19 ​ដល់​សាធារណជន ដូច​សព្វ​មួយ​ដង​នោះ​ទេ។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​បញ្ជាក់ថា ក្រសួង​បាន​សម្រេច​យក​ការ​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ស្តីពី​ស្ថានភាព COVID-19 ជូន​ដល់​សាធារណជន​នៅ​ពេល​ព្រឹក ចន្លោះ​ពី​ម៉ោង៩៖០០-១០៖០០ព្រឹក ​ជា​រៀងរាល់​ថ្ងៃ​វិញ។ ដោយឡែក​សេចក្តីជូន​ព័ត៌មាន ស្តីករណី COVID-19 សម្រាប់​ថ្ងៃទី២៧ ខែមីនានេះ ក្រសួង​នឹង​បូកសរុប ព្រម​ទាំង​ចេញ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ស្អែក​។ ចំពោះ​លទ្ធផល​កាល​ពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ករណី​ឆ្លង COVID-19 សរុប​ទូទាំងប្រទេស​​មាន​ចំនួន ៩៨ ករណី ជាសះស្បើយ ១១ករណី។​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្តៅៗ! នាយករដ្ឋមន្ត្រីអង់គ្លេសឆ្លង COVID-19

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Borison Johnson នៅល្ងាចនេះ​ម៉ោង​នៅកម្ពុជា បាន​ចេញវីដេអូ លើ​បណ្ដាញ​សង្គម Twitter របស់លោក​ថា លោក​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​វីរុស COVID-19 ។ ក្រៅពី​វីដេអូ លោក​ក៏បាន​ភ្ជាប់នូវ​សារមួយដែរថា​ក្នុងរយៈពេល​២៤ម៉ោង​កន្លងទៅ លោក​មាន​អាការៈតិចតួចនិងសង្ស័យថា​មាន​ឆ្លងវីរុសCOVID-19។ ក្រោយធ្វើតេស្ត​ លទ្ធផលបង្ហាញថា​លោកមាន​ផ្ទុកវីរុស​COVID-19។ លោក​បាន​និយាយាទៀតថា៖ «ខ្ញុំនៅពេលនេះ​កំពុង​នៅដាច់ដោយឡែក ប៉ុន្តែ​នឹងបន្តការងារដឹកនាំរដ្ឋាភិបាល​តាម​រយៈវីដេអូConference ខណៈយើងកំពុងប្រយុទ្ធនឹង​វីរុសនេះ»។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អូស្រ្តាលីនឹង​មានប្រើឧបករណ៍តេស្តរក COVID-19 ស៊ីពេលតែ១៥នាទី នៅ​សប្ដាហ៍ក្រោយ អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ ថ្នាំ​ប្រឆាំង​វីរុសផ្ដាសាយ​ Avigan មានប្រសិទ្ធភាព​ព្យាបាលរោគសញ្ញាបង្កដោយ​វីរុស COVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ពេទ្យផ្យាថៃ២ បំភ្លឺករណីបុរសឥណ្ឌូណេស៊ី ២ នាក់រកឃើញ COVID-19 ធ្វើដំណើរពីថៃមកខ្មែរ

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កាល​ពី​យប់មិញ កម្ពុជា​បាន​រក​ឃើញ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន២​នាក់​មាន​ផ្ទុក​វិជ្ជមានCOVID-19។ បុរស​២​នាក់​នោះ​បាន​ធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ ផ្យាថៃ ទីក្រុង​បាងកក មាន​វិជ្ជមាន COVID-19 ប៉ុន្តែ​ដោយសារ​សាមី​ខ្លួន​មិន​មាន​ថវិកា​បង់​ថ្លៃពេទ្យ​នៅ​ទីនោះ ក៏​ធ្វើ​ដំណើរ​មក​កម្ពុជា។ ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ មន្ទីរពេទ្យ​ផ្យាថៃ បំភ្លឺ​ថា បុរស​២នាក់​ខាង​លើ​បាន​ធ្វើ​ដំណើរ​ពី​ប៉ោយប៉ែត មក​ធ្វើ​តេស្ត​រក​វីរុស COVID-19 នៅ​មន្ទីរពេទ្យ​ផ្យាថៃ២ ដោយ​ម្នាក់​មក​ធ្វើ​តេស្ត​នៅ​ថ្ងៃទី១៨ មីនា ហើយ​ម្នាក់​ទៀត​មក​ធ្វើ​តេស្ត​នៅ​ថ្ងៃទី ១៩ មីនា។ ក្រោយ​ធ្វើ​តេស្ត​មន្ទីរពេទ្យ​បាន​ណែនាំ​ឲ្យ​បុរស​ទាំង២ ដាក់​ខ្លួន​នៅដាច់ដោយឡែក ១៤ថ្ងៃ អំឡុង​ពេល​ចាំ​លទ្ធផល ដែល​ត្រូវ​ចំណាយ​ពេល​៤-៥ថ្ងៃ។ បន្ទាប់​ពី​លទ្ធផល​ចេញ​នៅ​ថ្ងៃទី២៣ មីនា ខាង​មន្ទីរពេទ្យ​បាន​ផ្តល់​ព័ត៌មាន​ដល់​បុរស​ទាំង២នាក់ ប៉ុន្តែ​អ្នក​ទាំង២​នោះ​បាន​ស្ថិត​នៅ​ក្រុង​ប៉ោយប៉ែត​រួច​ទៅ​ហើយ ដែល​ត្រូវ​ជា​ថ្ងៃ​ប្រកាស​បិទ​ច្រក​ចេញ​ចូល​ផង​ដែរ។ ដោយ​បុរស​ទាំង​២ មិន​អាច​ចូល​មក​ក្នុង​ទឹកដៃ​ថៃ​វិញ​បាន ទើប​មន្ទីរពេទ្យ​ផ្យាផៃ​បាន​ផ្តល់​លទ្ធផល និង​បាន​ណែនាំ​ឲ្យ​បុរស​ទាំង​២នាក់​ស្វែង​​រក​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ជំងឺ​បន្ត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ជំទាវ ឱ វណ្ណឌីន៖ ជាពី COVID-19 មិនមែនមានន័យថាលែងឆ្លងរហូតនោះទេ

"ជា​ពី COVID-19 មិន​មែន​មាន​ន័យ​ថា​លែង​ឆ្លង​រហូត​នោះទេ" នេះ​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា។ លោក​ជំទាវអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​​បាន​បន្ត​ថា អ្នក​ជំងឺ COVID-19 ដែល​ជា​ហើយ​អាច​ឆ្លង​ឡើង​វិញ​គ្រប់​ពេល ប្រសិន​បើ​យើង​ធ្វេស​ប្រហែស មិន​មាន​វិធានការ​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ។ "មិន​ថា​ខ្លួន​ឯង​លែង​មាន COVID-19 មិន​បាច់​ការពារ​ទេ គឺ​អត់អ៊ីចឹង​ទេ ត្រូវ​តែ​ការពារ​ខ្លួន"។ លោក​ជំទាវ​ថា អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ពី​ជំងឺ COVID-19 តម្រូវ​ឲ្យតាម​ដាន​សុខភាព និង មាន​វិធានការ​ការពារ​ខ្លួន ហើយ​បើ​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ ក្នុង​ចំណោម​អ្នកឆ្លងជំងឺ COVID-19 ទាំង​៩៨​នាក់​នៅ​កម្ពុជា គិត​មក​ដល់​យប់​ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២០​នេះ មាន​អ្នក​ជា​សះស្បើយ​ចំនួន១១នាក់​ហើយ ក្នុង​នោះ​មាន​បរទេស​ ២នាក់ និង​ខ្មែរ ៩នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

នរណាខ្លះពាក់ព័ន្ធនឹងជនជាតិឥណ្ឌូណេស៊ីទាំង២ ផ្ទុក COVID-19?

បន្ទាប់ពី​តេស្ត​វិជ្ជមាន COVID-19 លើ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង ២ រួច​មក​មាន​ការ​លើក​ឡើង​ពី​ក្ដី​បារម្ភ ព្រោះ​ការ​ធ្វើ​ដំណើរ​ពី​ថៃអាច​ជួប និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ ដែល​អាច​ចម្លង​បន្ត​បាន។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ករណី​បុរស​ឥណ្ឌូណេស៊ី​ធ្វើ​ដំណើរ​មក​សៀមរាប តាម​រយៈ​ឡាន​តាក់ស៊ី ដែល​ពួកគាត់​បាន​ម៉ៅ​ដាច់។ ដូចនេះ​ហើយ​អ្នក​ពាក់ព័ន្ធ មាន​តែ​បុរស​អ្នក​បើក​តាក់ស៊ី​នោះ​មួយ​គត់ ដោយ​ចេញ​ពី​ច្រក​ព្រំដែន​ប៉ោយប៉ែត មក​កាន់​ខេត្ត​សៀមរាប​នេះ​តែ​ម្ដង។ ចំណែក​ខាង​ក្រសួង​ក៏បាន​ស្វែង​រក​បុរស​ជាអ្នក​បើក​តាក់ស៊ី​នោះ​ឃើញ​រួចរាល់​ហើយ​ដែរ ហើយ​បាន​ធ្វើ​តេស្ត និង​កំពុង​រង់ចាំ​លទ្ធផល​បន្ត​ទៀត។ ចំពោះ​បញ្ហា​ដែល​ថា​អ្នក​ផ្ទុក COVID-19 ជនជាតិ​ឥណ្ឌូណេស៊ី​នោះ​មក​កម្ពុជា​តាំងពី​ពេល​ណា លោក​ជំទាវ​បាន​បញ្ជាក់​ថា មិន​បាន​ទទួល​ព័ត៌មាន​នេះ​ច្បាស់​ឡើយ ហើយ​តាម​ការ​សាកសួរ អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​ពួកគេ គឺ​មាន​តែ​អ្នក​បើក​ឡាន​ម្នាក់​ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំឲ្យ​ជនជាតិ​ឥណ្ឌូណេស៊ី​មក​កម្ពុជា គឺ​ដើម្បី​ស្វែងរក​ការ​ព្យាបាល ខណៈ​នៅ​ប្រទេស​ថៃ តម្រូវ​ឲ្យ​អ្នក​ទាំង​២​បង់​ថ្លៃ​ព្យាបាល​ជំងឺ COVID-19។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

បុរសជនជាតិឥណ្ឌូនេស៊ី២នាក់ ដឹងថាមាន COVID-19 ហេតុអីឆ្លងពីថៃមកខ្មែរបាន?

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន លើ​ករណី​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី​២នាក់ ដឹង​ថា​ឆ្លង COVID-19 នៅ​ថៃ​ហើយ ហេតុអី​បាន​ឆ្លង​មក​ខ្មែរ​បាន? លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បកស្រាយ​ថា ជន​ជាតិ​ឥណ្ឌូនេស៊ី​ទាំង​២នាក់​នោះ មិន​មាន​ថវិកា​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយ​ពេល​មក​ដល់​ខ្មែរ​ក៏​គ្មាន​រោគ​សញ្ញា​អី​គួរ​ឲ្យ​សង្ស័យ។ "ជនជាតិ​ឥណ្ឌូនេស៊ី​បាន​មើល​នៅ​មន្ទីរពេទ្យ​ផាយ៉ាថៃ ប្រទេស​ថៃ ដល់​ពិនិត្យ​នៅ​ណុងទៅ​គេ​ធ្វើ​តេស្ត​ថា វិជ្ជមាន COVID-19។ ប៉ុន្តែ​ដូច​យើង​ដឹង​ហើយ ថៃ​មិនមែន​មើល​ទទេ​ទេ Charge លុយ ខ្ញុំ​មិន​ដឹង​ថា Charge លុយ​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​ឮ​ហើយ ការ​ប្រកាសរបស់ថៃ ជន​បរទេស​ហ្នឹង​ទាល់​តែ​មាន Health insurance ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ឯណោះ បាន​ឲ្យ​ចូល​ស្រុក​ថៃ"។ ម្យ៉ាង​ដោយសារ​តែ​ស្រុក​ខ្មែរ​មើល​ជំងឺ COVID-19 ដោយ​មិនយក​លុយ អ៊ីចឹង​ជនជាតិ​ឥណ្ឌូនេស៊ី​ទាំង​នោះ​ក៏​ធ្វើ​ដំណើរ​មក​កម្ពុជា។ ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា បុរស​ឥណ្ឌូនេស៊ី​ទាំង​២​នាក់​នោះ មិន​មាន​រោគ​សញ្ញា​អីទេ ក្រុម​គ្រូពេទ្យ​ស្កេន​ធម្មតា តែ​អត់​មានឡើង​កម្តៅ​អី​ទេ។ នេះ​ជា​ការ​អះអាង​បន្ថែម​របស់​លោកជំទាវ​អ្នក​នាំពាក្យ ក្រសួងសុ​ខាភិបាល។ ចំពោះ​មធ្យោបាយ​ធ្វើ​ដំណើរ​វិញ បុរស​ឥណ្ឌូនេស៊ី​បាន​ជួល​ឡាន​តាក់ស៊ី​មួយ​ជិះ​ដាច់​តែ​ឯង​មក​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត។ ពេល​មក​ដល់​ខេត្ត​សៀមរាប ជនជាតិ​ឥណ្ឌូនេស៊ី​រូប​នោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប បន្ទាប់​ពី​ពេទ្យ​សួរ​នាំ បុរស​នោះ​ប្រាប់ថា លោក​បាន​តេស្ត​វិជ្ជមាន COVID-19 នៅ​ថៃ។ លទ្ធផល​តេស្ត​សាជាថ្មី​បុរស​នោះ ពិត​ជា​វិជ្ជមាន​ទាំង​២នាក់​មែន។ បច្ចុប្បន្ន​បុរសជនជាតិ​ឥណ្ឌូនេស៊ី​ទាំង​២នាក់​នោះ ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។ […]


ព័ត៌មាន

សម្ដេច ស ខេង៖ បើCOVID-19 បន្ដកើនចៀសមិនផុតដាក់ប្រទេស​ក្នុងគ្រាអាសន្ន

កាលពី​ម្សិលមិញ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ ក្រោយ​ជួប​សំណេះសំណាល​ជា​មួយ​មន្ត្រី​អង្គភាព និង​ស្ថាប័ន​នានា​កំពុង​បំពេញ​ភារកិច្ច​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន ដោយ​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មិន​ទាន់​មាន​វិធានការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ឡើយ។ ប៉ុន្តែ​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ទៀត​ថា តាម​អនុសាសន៍​សម្ដេច​តេជោ កំពុងតែ​ពិចារណា បើ​សិន​ជា​ចំនួន​អ្នក​ផ្ទុក COVID-19 នេះ​កាន់តែ​ច្រើន​ឡើង ប្រហែល​ចៀស​មិន​ផុត​ទេ។ តែ​ស្ថានភាព​បច្ចុប្បន្ន​ចំនួន​អ្នក​ផ្ទុក​ប៉ុណ្ណឹង ប្រហែល​ជា​មិន​ទាន់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​បាន ពោល​គឺមិន​ទាន់​មាន​គោលការណ៍​បែប​នោះ​ទេ។ សម្ដេច ស ខេង ក៏​បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី-ខេត្ត ទាំង ២៥ ត្រូវ​ស្រង់​បញ្ជី​ចំនួន​ពលករ ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ​ឲ្យ​បាន​ច្បាស់លាស់ និង​ឲ្យ​រដ្ឋបាល​ស្រុក-ខេត្ត​នីមួយ​ៗ រៀប​កន្លែង​សម្រាប់​អ្នក​មក​ពី​ថៃ​នៅ​ដាច់​ដោយ​ឡែក ១៤ ថ្ងៃ​មុន​ជួបជុំ​គ្រួសារ។ រហូត​មកដល់​ពេល​នេះ តាម​តួលេខ​ដែល​សម្ដេច​ទទួល​បាន​ពី​អគ្គស្នងការ​នគរបាល​ជាតិ ពលករ​ខ្មែរ​ដែល​បាន​ចាកចេញ​ពី​ប្រទេស​ថៃ ក្រោយ​ប្រទេស​មួយ​នោះ​ប្រកាស​បិទ​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​កម្ពុជា មាន​ពលករ​ប្រមាណ ២១.០០០ នាក់​ហើយ​បាន​ត្រលប់​មក​វិញ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ