សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

៣ចំណុច ក្រើនរំឭកបន្ថែមពីការលាងដៃ​កុំឲ្យឆ្លង COVID-19

ការ​​លាង​សម្អាត​ដៃ​បាន​ស្អាត ជា​​វិធាន​ការ​​​សំខាន់​មួយ​​ក្នុង​ចំណោម​វិធាន​ការ​សំខាន់​ៗ​​​​មួយ​ចំនួន​ទៀត ដើម្បី​ចៀស​វាង​ពី​ការ​ឆ្លង​មេរោគ​​ផ្លូវ​ដង្ហើម​ COVID-19។ ទន្ទឹម​នឹង​ការ​ណែ​នាំ​ឱ្យ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ល្អ ដែល​​ប្រើ​ពេល​ម្តង​​ប្រមាណ​៤០វិនាទី អ្នក​​ជំនាញ​សុខាភិបាល ក៏​បាន​រំលឹក​ចំណុច​មួយ​ចំនួន​បន្ថែម​ ដើម្បី​​បង្កើន​ប្រសិទ្ធិ​ភាព​ដល់​វិធាន​ការ​ការពារ​។ លាង​ដៃ​ ដោយ​ប្រើ​ទឹក​ស្អាត​ថ្មី ជា​រឿង​ល្អ​បំផុត ដែល​យើង​មាន​ទឹក​ស្អាត​​ថ្មី​ៗ​ចេញ​ពី​រូប៊ីណេ​ សម្រាប់​លាង​សម្អាត​ដៃ។ ដោយ​ឡែក ការ​លាង​សម្អាត​ដៃ នឹង​ទឹក​ទុក​ចោល​យូរ​ក្នុង​ធុង ឬ​​​​ទឹក​ក្នុង​ចាន​ដែក​​ដាក់​នៅ​ទី​វាល​ ដែល​ក្នុង​ទឹក​នោះ​អាច​នៅ​មាន​​មេរោគ​មួយ​ចំនួន​​នៅ​ជាប់​នៅ​ទី​នោះ ដែល​អាច​បង្ក​ទុក្ខ​ទោស​​បាន​នៅ​ពេល​យើង​លាង​ដៃ​មិន​បាន​ស្អាត។ យ៉ាង​ណា​មិញ​ បើយើង​ពុំ​មាន​ជម្រើស​ច្រើន ការ​លាង​​សម្អាត​ដៃ​ នៅ​តែ​ជា​ជម្រើស​ប្រសើរ ដោយ​ប្រើ​សាប៊ូ​​សម្រាប់​លាង​​​ឱ្យ​បាន​ស្អាត​ល្អ​។ អត្ថបទពាក់ព័ន្ធ៖ ចិនអាចនឹកដាក់ឱ្យប្រើវ៉ាក់សាំងប្រឆាំងវ៉ីរុស COVID-19 នៅខែក្រោយ វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា គួរ​ចៀស​វាង​ ប៉ះ​ពាល់​វត្ថុ​មួយ​ចំនួន​នៅ​ទី​សាធារណៈ ចៀស​វាង​ប៉ះ​ផ្ទាល់​លើ ដៃ​ទ្វារ​ ដៃ​ចុច​ទឹក​​ក្នុង​បង្គន់​សាធារណៈ ឬ​ក្បាល​ចុច​ទឹក​រូប៊ីណេ​ ព្រោះ​វត្ថុ​ទាំង​នោះ​ក៏​នឹង​នៅ​ជាប់​មេរោគ​ដែល​យើង​មិន​អាច​មើល​នឹង​ភ្នែក​ឃើញ។ អាច​ប្រើ​​​កន្សែង កំណាត់​ជូត ស្រោម​ដៃ កែង​ដៃ ឬ​វិធី​ងាយ​ស្រួល​ណា​មួយ​សម្រាប់​យើង ដែល​អាច​ចៀស​វាង​ការ​ប្រើ​ម្រាម​ដៃ​ប៉ះ​ពាល់​លើ​វត្ថុ​ទាំង​នោះ ដើម្បី​​បង្ការ​ការ​​​ភ្លេច​ខ្លួន​ យក​ម្រាម​ដៃ​ប៉ះ​ពាល់​ភ្នែក ច្រមុះ​ មាត់​​ដោយ​ចៃ​ដន្យ។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ វីរុស COVID-19 អាចចម្លងលឿនដូចផ្តាសាយ វីរុស COVID-19 ធ្វើឲ្យ​ម៉ាស់ក្លាយជា​ប្រ​ធានបទក្ដៅ​ អ្នកវិទ្យាសាស្រ្តដាក់ការសង្ស័យ​ថាម៉ាស៊ីនត្រជាក់អាចជាប្រភពចម្លង វីរុសCOVID-19 ​​​​​​​​​ចៀស​វាង​ ការ​ដាក់​ទឹក​​សម្រាប់​លាង​សម្អាត​​ដៃ ក្បែរ​ក្មេង​ៗ ទឹក​​សម្រាប់​លាង​សម្អាត​ដៃ ក្នុង​ដប​ផ្សេង​ៗ ដោយ​ពុំ​បាន​ប្រាប់​ដល់​ក្មេង​ៗ​បាន​ត្រឹម​ត្រូវ មិន​ថា​ក្មេង​ៗ​នៅ​ជា​មួយយើង ឬ​ក្មេង​ៗ​​មក​ខាង​ក្រៅ ​អាច​ជា​រឿង​គ្រោះ​ថ្នាក់​ព្រោះ​​អាច​ប៉ះ​ពាល់​​​ខ្លាំង​ដល់​ក្មេង​ បើ​សិន​បើ​​ក្មេងៗ​​ច្រឡំ​លេប ឬ​ផឹក​។ ដូច​នេះ ជា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ គួរ​គប្បី​កុំ​ទុក ទឹក​លាង​ដៃ […]


ព័ត៌មាន

ត្បិតកម្ពុជាមិនរកឃើញករណីឆ្លង COVID-19 ថ្មី៣ថ្ងៃជាប់គ្នា តែអ្នកនាំពាក្យថា ស្ថានភាពនៅផុយស្រួយណាស់

រយៈ​ពេល​២​-៣ថ្ងៃ​ជាប់​គ្នា​មក​នេះ កម្ពុជា​មិន​មាន​ករណី​ឆ្លង COVID-19 ថ្មី​នោះ​ទេ មាន​តែ​ករណី​ជា​សះស្បើយ​ប៉ុណ្ណោះ។ ទោះ​ជា​ស្ថានភាព COVID-19 ស្រុក​យើង​បាន​ធូរស្រាល តែ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន បញ្ជាក់​ថា ស្ថានភាព​នៅ​ផុយ​ស្រួយ​ណាស់។ "យើង​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​នៅ​ឡើយ​ទេ ព្រោះ​ទើប​តែ​២​-៣ថ្ងៃ​មិន​ទាន់​មាន​ករណី​ឆ្លង COVID-19 ថ្មី តាម​បច្ចេកទេស​គ្រាន់​តែ​ជា​ការ​បង្ហាញ​នូវ​ប្រសិទ្ធភាព​អន្តរាគមន៍​របស់​យើង​ជា​បណ្តើរៗ​ប៉ុណ្ណោះ"។ នេះ​ជា​ការ​ឆ្លើយ​តប​របស់​លោក​ជំទាវ ឱ វណ្ណឌីន នឹង​សំណួរ​របស់​ក្រុម​អ្នក​សារព័ត៌មាន។ លោក​ជំទាវ​បាន​បន្ត​ថា យើង​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច ពិសេស​ការ​ចូលរួម​ទប់ស្កាត់​នូវ​ការ​ចម្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ​នៅ​តែ​ជា​ចំណុច​សំខាន់​ចាំបាច់​ជា​ទី​បំផុត។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូប​នេះ​ទទូច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ការពារ​ខ្លួន​ជា​រៀងរាល់​ថ្ងៃ មិន​មែន​យើង​រក​មិន​ឃើញ​ក្នុង​រយៈពេល​២ថ្ងៃ​នេះ​ហើយ យើង​គិត​ថា យើង​មិន​មាន​ការ​ចម្លង យើង​បន្ធូរ​ដៃ អ៊ីចឹង​​បែរ​ទៅ​ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​វីរុស COVID-19 អាច នឹង​វាយ​បក​មក​យើង​វិញ​ជា​យថាហេតុ។ ចំពោះ​ការ​វាយ​តម្លៃ​ពី​ស្ថានភាព COVID-19 នៅ​កម្ពុជា លោក​ជំទាវ​បញ្ជាក់​ថា ក្រសួងសុខាភិបាល នឹង​វាយ​តម្លៃ​រួមគ្នា​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក តើ​ការ​រាត​ត្បាត​នូវ COVID-19 នៅ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​បែ​បណា? គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ​១១៤​ នាក់ (រាប់​ទាំង​អ្នក​ជា​សះ​ស្បើយ​​ និង​​​អ្នក​កំពុង​ព្យាបាល) ហើយចំពោះ​​​ករណី​ជា​សះ​ស្បើយ​មានចំនួន​សរុប​ ៥៣ នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ព័ត៌មាន

ដំណឹងរីករាយ! ព្រឹកនេះក៏គ្មានករណី COVID-19 ថ្មីដែរ

ជា​ដំណឹង​ដ៏​រីករាយ​មួយ សម្រាប់ ២ ថ្ងៃ​មក​នេះ ព្រោះ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា គ្មាន​ករណី​ឆ្លង​ឡើយ។ តែ​ករណី​ជា​សះស្បើយ​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់ មក​ទល់​ព្រឹក​នេះ​មាន​អ្នក​ជា​ថ្មី  ១ នាក់បុរស​ជនជាតិ​ម៉ាឡេស៊ីអាយុ៦២ ឆ្នាំ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យខេត្ត​កំពង់ចាម បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២ ដង។ គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ​១១៤​ នាក់ (រាប់​ទាំង​អ្នក​ដែល​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល) ហើយចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប​ ៥០ នាក់។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


ព័ត៌មាន

ទូតខ្មែរឲ្យពលរដ្ឋសហការជាមួយអាជ្ញាធរ ខណៈថៃចេញបម្រាមគោចរ ផាកពិន័យអ្នកចេញក្រៅផ្ទះពេលយប់

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន​ចេញ​សេចក្តីជូនដំណឹង អំពី​រដ្ឋាភិបាល​ថៃ​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស ដោយស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ក្នុង​ការ​អនុវត្ត​សេចក្តីប្រកាស​បម្រាមគោចរនេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ ក្នុង​បម្រាម​គោចរ​នោះ រដ្ឋាភិបាល​ថៃ​ហាម​មិន​ឲ្យ​ប្រជាជន​ទូទាំង​ប្រទេស​ចេញ​ក្រៅ ចាប់​ពី​ម៉ោង១០៖០០យប់ ដល់​ម៉ោង ៤៖០០ព្រឹក លើក​លែង​តែ​មាន​ករណី​ចាំបាច់ ឬ​អ្នក​បំពេញ​ការងារ​ផ្នែក​វេជ្ជសាស្ត្រ ធនាគារ ដឹក​ជញ្ជូន​សម្ភារៈ គ្រឿង​ឧបភោគបរិភោគ ផលិតផល​កសិកម្ម ថ្នាំពេទ្យ និង​គ្រឿង​បរិក្ខារពេទ្យ កាសែត ប្រេងឥន្ធនៈ ទំនិញ​នាំ​ចេញ​នាំ​ចូល​ជាដើម។ ក្នុង​ករណី​ជន​ណា​ល្មើស​នឹង​បម្រាម​ខាង​លើ ត្រូវ​ជាប់​ពន្ធនាគារ​ដល់២ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់រហូតដល់ ៤០.០០០បាត (ប្រហែល ១.២៥០ដុល្លារ)។ សេចក្តីប្រកាសអំពីការដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស ចូលជាធរមានចាប់​ពី​យប់​ថ្ងៃទី៣ មេសានេះ​តទៅ រហូត​ដល់​ស្ថានការណ៍​វិល​មក​ភាព​ប្រក្រតី​វិញ ដើម្បី​ទប់​ស្កាត់​ការ​រីករាលដាល​នៃ COVID-19។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ចំណេះដឹងទូទៅ

អ្នកមានជំងឺលុយពុសអាចប្រឈមនឹងការឡើងគីឡូ ឬស្រកគីឡូ

តើ​អ្វី​ទៅ​ជា​ជំងឺ​លុយ​ពុស(Lupus) ជំងឺលុយពុស (Lupus)​គឺ​ជា​ជំងឺ​អង់ទីករ​ប្រឆាំង​នឹង​ខ្លួន​ឯង​ដែល​ជា​ជំងឺ​រ៉ាំរ៉ៃ​បង្ក​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ធ្វើ​ការ​ខុស​ប្រក្រតី។ ប្រព័ន្ធ​ភាព​ស៊ាំរបស់​អ្នក​ជំងឺ​​មិន​មាន​សមត្ថភាព​ស្គាល់​ថា​អ្វី​ដែល​ជា​កោសិកា​ល្អ ​និង​អ្វី​ដែល​អាច​ធ្វើ​ទុក្ខ​ទោស​ទៅ​លើ​រាងកាយ​នោះ​ទេ។ នេះ​បាន​ន័យ​ថា​ប្រព័ន្ធភាពស៊ាំ​បាន​ធ្វើ​ការ​ឆ្លើយ​តប​មួយ​ដែល​មិន​អាច​គ្រប់​គ្រង​បាន ហើយ​ប្រឆាំង​ទៅ​នឹង​កោសិកា​រាងកាយ​ខ្លួន​ឯង​ បង្ក​ជា​ការ​រលាក​ផ្សេង​ៗ​ទៅ​លើ​សរីរាង្គ​និង​ប្រព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​សារពាង្គ​កាយ។ អត្ថបទពាក់ព័ន្ធ៖ បញ្ហា​ស្ពឹកដៃ! ករណីខ្លះ ធម្មតា​ទេ តែខ្លះទៀត ជាសញ្ញាជំងឺធ្ងន់ធ្ងរ ឧស្សាហ៍ស្ពឹកដៃ ស្ពឹកជើង គួរប្រយ័ត្នផង ព្រោះអាចដោយសារបញ្ហាសុខភាពទាំងនេះ ការ​ឡើង​ទម្ងន់​ឬ​ចុះ​ទម្ងន់​មិន​ធម្មតា ចំពោះអ្នកជំងឺលុយពុសនេះ មានច្រើនករណី​គឺគ្រូពេទ្យ​បាន​ឲ្យ​ប្រើថ្នាំស្តេរ៉ូអ៊ីត​​សម្រាប់​ការ​ព្យាបាល។​ ថ្នាំ​ប្រភេទ​នេះអាច​រំញោច​ឲ្យ​អ្នក​ជំងឺ​ឃ្លាន​ខ្លាំង​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​នេះ​តែ​ម្ដង។ ក្នុ​ងករណី​មិ្ន​អំណោយ​ផល​ដល់​សុខភាព​អ្នកជំងឺបែបនេះ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ផ្លាស់ប្ដូររបបអាហារ​ដើម្បី​គ្រប់គ្រងទម្ងន់​។ ​ការធ្វើ់ដូចនេះជា​រឿង​ចាំបាច់​ណាស់​ដោយ​សារ​ការ​ឡើង​ទម្ងន់​និង​ជំងឺ​ធាត់​គឺ​ជា​កត្តា​ប្រឈម​ទៅ​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង​ក៏​ដូចជា​ពិការភាព​ចំពោះ​អ្នក​ជំងឺ។ ការ​សម្រក​ទម្ងន់​តាម​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​គឺ​​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​លើអ្នក​ជំងឺ​លុយ​ពុស​។ ទោះយ៉ាងណា រោគ​សញ្ញា​ដែល​​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គឺ​ស្រក​ទម្ងន់​ និង​ល្ហិតល្ហៃ។ ការ​ស្រកទម្ងន់​​បែប​នេះ​គឺ​បណ្ដាល​មក​ពី​សញ្ញា​​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​រំលាយ​អាហារ​តួយ៉ាង​គឺ​រាក​តែ​ម្ដង។ អ្នក​ជំងឺ​ចាំបាច់​ត្រូវ​ពិនិត្យ​ពី​ស្ថាន​ភាព​ជំងឺ​ខ្លួន​គ្រូពេទ្យ​ជំនាញ និង​មាន​បទ​ពិសោធ​ក្នុង​បញ្ហា​នេះ​ប្រសិន​បើ​មាន​ការ​ស្រក​ទម្ងន់​ខ្លាំង​។ គ្រូពេទ្យ​នឹង​ប្រាប់​ពី​វិធី​ផ្សេង​ៗ​ដើម្បី​ឲ្យ​អ្នក​ជំងឺអាំច​​ឡើង​គីឡូ​ឡើង​វិញ​ប្រសិន​បើ​មាន​ការ​រាក​ខ្លាំង​ដោយ​សារ​ជំងឺ​លុយ​ពុស។ អត្ថបទពាក់ព័ន្ធ៖ ឈឺ​ជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជា​​រលាក​សន្លាក់​ឆ្អឹង Synovitis (ជំងឺរលាកស្រោមសន្លាក់) ចំណុច​គួរ​យល់​ដឹង​បន្ថែម ជំងឺលុយពុស​​គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​អាច​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរបាន​​។ អ្នក​ជំងឺ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​លទ្ធផល​ទុក​ជា​មុន​ប្រសិន​បើ​ចង់​សម្រក​ឬ​ចង់​ឡើង​ទម្ងន់។ គ្រូពេទ្យ​ និង​អ្នក​ឯកទេស​ចំណី​អាហារ​អាច​ផ្ដល់​​ការ​ប្រឹក្សា​បាន​​ដ៏​មាន​ប្រសិទ្ធភាព​។ អ្នក​ជំងឺ​មិន​គួរ​ប្រឹង​សម្រក​ឬ​ចង់​ឡើង​ទម្ងន់​ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​​ពី​​ផល​វិបាក​ផ្សេង​ៗ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ទាក់ទង​នឹង​ជំងឺ​ជាមុន​នោះ​ទេ។ អ្នក​ជំងឺ​ដែល​ចង់​ផ្លាស់ប្ដូរ​ទម្ងន់​របស់​ខ្លួន​គួរ​តែ​ចាប់​ផ្ដើម​ពី​របៀប​រស់​នៅ​ និង​របប​អាហារ​ជាមុន​សិន។ ការ​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​ចំពោះ​អ្នក​ជំងឺ​នេះ​គឺ​មិនមានការ​ណែនាំ​ឲ្យ​ប្រើ​តែ​ម្ដង។ មុន​នឹង​ប្រើ​ថ្នាំ​បំប៉ន​ណាមួយ​គួរ​តែ​ព្យាយាម​ធ្វើ​តាម​វិធី​ធម្មជាតិ​ដោយ​ហាត់​ប្រាណ​ និង​ប្ដូរ​របប​អាហារ​វិញ​​ប្រសើរ​ជាង។ ប្រសិន​បើ​នៅ​តែ​ចង់​ប្រើ​សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន ​ដើម្បី​ឲ្យ​ប្រាកដ​ថា​ថ្នាំ ឬអាហារបំប៉ន​ទាំងនោះ​មិន​ប៉ះពាល់​ដល់​សារពាង្គ​កាយយើង។ គួរ​តែ​ដឹង​ជា​ចាំ​បាច់​មួយ​ទៀត​ថា​ជំងឺ​លុយ​ពុស​អាច​មាន​រូបភាព​ផ្សេង​ៗ​គ្នា​ទៅ​តាម​អ្នក​ជំងឺ​នីមួយ​ៗ​។ យោង​ទៅ​តាម​លក្ខណ​សម្បត្តិ​រាង​កាយ​រៀង​ៗ​ខ្លួន​របស់​អ្នក​ជំងឺ​ នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វិធី​ក្នុង​ការ​សម្រក​និង​ឡើង​ទម្ងន់​មិន​អាច​មាន​ប្រសិទ្ធ​ភាព​គ្រប់​គ្នា​នោះ​ទេ។ ដូច​នេះ​ហើយ​បាន​ជា​​ចាំ​បាច់​សម្រាប់​អ្នក​ជំងឺ​លុយ​ពុស​គ្រប់​គ្នា​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​ជាមួយ​គ្រូពេទ្យ​ពិសេស​ពេល​ដែល​ចង់​ស្រក​និង​ឡើង​គីឡូ។ អត្ថបទពាក់ព័ន្ធ៖ មកពីទម្លាប់ញ៉ាំបែបនេះ បានជាលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់ ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ ឈឺ​ជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជា​​រលាក​សន្លាក់​ឆ្អឹង ឈឺសន្លាក់ ញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ រលាកសន្លាក់ ហាត់យ៉ូហ្កា ស្រាលៗ អាចជួយបានច្រើន រឿង​ខ្លះ​គួរ​ដឹង បង្ការ​កុំ​ឲ្យ​មាន​បញ្ហាជង្គង់​កើត​ឡើង​


ព័ត៌មាន

អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19

អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 អាច​នឹង​មាន​អាការៈ​លើ​ក្រពះ​ពោះវៀន ជាពិសេស​គឺ​រាករូស​ជា​រោគសញ្ញា​ដំបូង​​នេះបើ​យោង​តាម​ការ​សិក្សា​ថ្មី។ ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​មាន​រោគសញ្ញា​ស្រាល រោគសញ្ញា​ដែល​ទាក់ទង​នឹង​ផ្លូវ​ដង្ហើម​ភាគ​ច្រើន​នឹង​កើត​មាន​នៅ​ដំណាក់​កាល​ក្រោយ​ ប៉ុន្តែ​អ្នក​ជំងឺ​មួយ​ចំនួន​នឹង​មិន​មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម។ ការ​រក​ឃើញ​នេះ​គឺ​សំខាន់​សម្រាប់​អ្នក​មិន​មាន​រោគសញ្ញា​ដូចជា​ក្អក ពិបាក​ដកដង្ហើម និង​ក្ដៅខ្លួន ព្រោះ​អ្នក​មិន​មាន​រោគសញ្ញា​អាច​មិន​ត្រូវ​បាន​គេ​ធ្វើ​តេស្ដ និង​អាច​ចម្លង​វីរុស​នេះ​ទៅ​អ្នក​ដទៃ។​ អត្ថបទពាក់ព័ន្ធ៖ មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? រោគសញ្ញាជំងឺរលាកសួតប្រភេទថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង អ្នក​ស្រាវជ្រាវ​ក៏​បាន​លើក​ឡើង​ថា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​គឺ​ជា​បញ្ហា​ទូទៅ និង​មិន​មាន​ន័យ​ថា​អ្នក​មាន​រោគសញ្ញា​រាករូសនេះ​គឺ​ឆ្លង​វីរុស COVID-19ទេ។ ប៉ុន្តែ​គ្រូពេទ្យ​គួរ​យកចិត្តទុកដាក់​ទៅ​លើ​រោគសញ្ញា​ក្រពះ​ពោះវៀន​នេះ​ទៅ​លើ​អ្នក​ដែល​មាន​ប៉ះពាល់​ជិតស្និទ្ធ​នឹង​អ្នក​ឆ្លង​វីរុស COVID-19 នេះ។ ការ​មើល​រំលង​អ្នក​ជំងឺ​បែប​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​រាតត្បាត​កាន់​តែ​ខ្លាំង។ ការ​សិក្សា​នេះ​មិន​មែន​ជា​ការ​រកឃើញ​លើក​ដំបូង​ដែល​រាករូស​អាច​ជា​រោគសញ្ញា​មួយ​នៃ​វីរុស COVID-19​ទេ​។ ការសិក្សា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៨ ខែមីនា​ក៏​បាន​រកឃើញ​ថា​ក្នុងចំណោម​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ២០០នាក់​នៅ​អ៊ូហាន ប្រទេស​ចិន មាន​ប្រហែល​៥០%​មាន​បញ្ហា​ប្រព័ន្ធរំលាយ​អាហារ​ និង​១៨%​ទៀត​មាន​អាការៈ​រាករូស ក្អួត និង​ឈឺពោះ។ ប៉ុន្តែ​ការសិក្សា​ច្រើន​តែ​ផ្ដោត​សំខាន់​ទៅ​លើ​អ្នក​មាន​អាការៈ​ធ្ងន់ធ្ងរប៉ុណ្ណោះ។ នៅ​ក្នុង​ការ​សិក្សា​ថ្មី អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ព័ត៌មាន​អ្នកជំងឺ​២០៦នាក់​នៅ​មន្ទីរពេទ្យ Union នៅ​ក្រុង​អ៊ូហាន​ ដើម្បី​រួម​បញ្ចូល​ទាំង​អ្នក​មាន​រោគសញ្ញា​ស្រាល​ដែល​មិន​មាន​អាការៈ​ពិបាកដក​ដង្ហើម ឬ​កម្រិត​អុកស៊ីសែន​ទាប​ក្នុង​ឈាម។  សរុបរួមមកអ្នក​ជំងឺ៤៨នាក់​មាន​រោគសញ្ញា​លើ​ប្រព័ន្ធ​រំលាយ​អាហារ ៨៩នាក់មាន​តែរោគសញ្ញា​ផ្លូវដង្ហើម​​ប៉ុណ្ណោះ និង​៦៩នាក់​មាន​ទាំង​រោគសញ្ញា​ផ្លូវដង្ហើម និង​លើប្រព័ន្ធ​រំលាយអាហារ។ ក្នុង​ចំណោម​អ្នក​ជំងឺ​មាន​រោគសញ្ញា​លើ​ប្រព័ន្ធ​រំលាយអាហារ១១៧នាក់ មាន​៦៧នាក់​មាន​អាការៈ​រាករូស និង​ក្នុង​នោះ​១៣នាក់​គឺ​មាន​អាការៈ​រាករូស​ជា​រោគសញ្ញា​ដំបូង។​ អាការៈ​រាករូស​នេះ​គឺ​មាន​រយៈពេល​ពីមួយ​ថ្ងៃទៅ១៤ថ្ងៃ។ ប្រហែល​មួយ​ភាគបី​នៃ​អ្នក​ជំងឺ​មាន​រោគសញ្ញា​លើ​ប្រព័ន្ធ​រំលាយ​អាហារ​គឺ​មិន​អាការៈ​ក្ដៅ​ខ្លូនទេ។ អ្នក​ជំងឺ​មាន​រោគសញ្ញា​ប្រព័ន្ធ​រំលាយអាហារ​ច្រើន​តែ​មក​ពិនិត្យ​យឺត​ជាង​អ្នក​មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម ដែល​ជា​មធ្យម​គឺ​១៦​ថ្ងៃ​ក្រោយ​ចេញ​រោគសញ្ញា​លើក​ដំបូង ហើយ​អ្នក​ជំងឺ​មាន​រោគសញ្ញា​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​ព្យាបាល​ និងតេស្ដ​អវិជ្ជមាន​នៃ​វីរុស​នេះ​ គិត​ជា​មធ្យម​ត្រូវការ​៤១ថ្ងៃ​។ ចំណែក​អ្នក​មាន​រោគសញ្ញា​ផ្លូវដង្ហើម​ត្រូវការ​តែ​៣៣ថ្ងៃ​ទេ។ សម្រាប់​អ្នក​មាន​រោគសញ្ញា​ប្រព័ន្ធ​រំលាយ​អាហារ​អាច​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​មាន​រក​ឃើញ​វីរុស COVID-19 ក្នុង​លាមក​ជាង​អ្នក​មាន​តែ​រោគសញ្ញា​ផ្លូវ​ដង្ហើម។ ការ​សិក្សា​នេះ​គ្រាន់​តែ​ផ្តល់​ការ​ណែនាំ​ និង​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​ច្បាស់​ទេ​ថា​វីរុស​នេះ​អាចឆ្លង​ទៅ​ក្នុង​​ក្រពះពោះវៀនបានឬយ៉ាងណា។ អ្នក​ស្រាវជ្រាវ​ក៏​លើក​ឡើង​ថា​អ្នក​ជំងឺ​មាន​អាការៈ​រាករូស​ក្រោយពី​មាន​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 គួរ​ធ្វើ​តេស្ដ​រក​មើល​វីរុស​នេះ​ […]


ព័ត៌មាន

WHO ថា វីរុស COVID-19 មិនអាចនៅលើអាកាសបានយូរទេ

ចាប់​ពី​តាំង​ពី​ការ​ផ្ទុះ COVID-19 មាន​ការ​លើកឡើង​ជាច្រើន​ទាក់ទង​នឹង​​របៀប​ចម្លង និង​រយៈ​ពេល​ដែល​វីរុស COVID-19​ អាច​រស់នៅ​បាន​លើ​វត្ថុផ្សេងៗ ឬ​នៅ​លើ​អាកាស។ ជាក់​ស្តែង ការ​លើកឡើងថា វីរុស COVID-19 អាច​នៅ​លើ​អាកាស​បាន​ដល់​៨ម៉ោង គឺ​មិន​ត្រឹម​ត្រូវ​ទេ។ អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​បញ្ជាក់​ថា វីរុស​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ COVID-19 ​គឺ​វា​ចម្លង​បាន​តាម​ដំណក់ទឹក​តូចៗ​ដែល​ខ្ទាត​ចេញ​ពី​អ្នក​ដែល​មាន​ផ្ទុកវីរុស COVID-19 ពេល​ដែល​អ្នក​ជំងឺ ក្អក កណ្តាស់ ឬនិយាយជាដើម។ ដំណក់ទឹក​ទាំងនោះ​មិនអាច​នៅ​ក្នុង​ខ្យល់​បាន​ទេ​ព្រោះ​វា​ធ្ងន់​ ហើយ​វា​នឹង​ធ្លាក់​ចុះ​ទៅ​លើ​ដី ឬ​ផ្ទៃ​វត្ថុ​ផ្សេងៗ។​ យើងអាច​ឆ្លង​បាន​ដោយ​ការ​ស្រូប​យក​វីរុស COVID-19 ប្រសិន​បើ​យើង​ស្ថិតនៅ​ចម្ងាយក្រោម ១​ម៉ែត្រ​ជាមួយ​អ្នក​ដែល​មាន​ផ្ទុក​វីរុស COVID-19 ឬ​ដោយ​ការ​ប៉ះពាល់​ផ្ទៃ​វត្ថុ​ផ្សេងៗ​ដែល​កខ្វក់ បន្ទាប់​មក​យក​ដៃ​ទៅ​ប៉ះ​មុខ មាត់ ច្រមុះ ភ្នែក​មុន​ពេល​លាង​ដៃ។ អង្គការ​សុខភាព​ពិភពលោក ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ការពារ​ខ្លួន​អ្នក គួរធ្វើតាមការណែនាំដូចជា៖ – រក្សាចម្ងាយ១ម៉ែត្រពីអ្នកដទៃ – សម្លាប់មេរោគលើផ្ទៃ ឬវត្ថុដែលបានប៉ះញឹកញាប់ – លាងសម្អាតដៃឲ្យបានទៀងទាត់ – ចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់។ អត្ថបទពាក់ព័ន្ធ៖ កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ ដំណឹងល្អ! លទ្ធផលព្រឹកនេះ កម្ពុជាពុំមានករណីឆ្លង COVID-19 ទេ មានតែជាសះស្បើយប៉ុណ្ណោះ ៤មុខនេះ រដ្ឋាភិបាលកម្ពុជាចាត់ទុកជាទំនិញយុទ្ធសាស្ត្រ […]


ព័ត៌មាន

ឧបករណ៍តេស្ដឈាមថ្មីអាចរកឃើញជំងឺមហារីកជាង៥០ប្រភេទ

អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ការ​ធ្វើ​តេស្ដ​ឈាម​ថ្មី​អាច​រក​ឃើញ​ជំងឺ​មហារីក​៥០​ប្រភេទ​ខុសៗគ្នា​ និង​អាច​​រក​មើល​ជំងឺ​មហារីក​ដំណាក់កាល​ដំបូងទៀតផង។ តេស្ដ​នេះ​គឺ​ផ្អែក​ទៅ​លើ​ DNA ដែល​ដុំសាច់​មហារីក​បញ្ចូល​ទៅ​ក្នុង​ឈាម ជាពិសេស​គឺ​តេស្ដ​នេះ​ផ្ដោត​ទៅ​លើ​ការ​ផ្លាស់ប្តូរ​គីមីរបស់​DNA​ដែលគេ​ហៅថា ទម្រង់​ methylation។ តេស្ដ​នេះ​មិន​ត្រឹម​តែ​អាច​រក​ឃើញ​ថា​អ្នក​ណា​មាន​ជំងឺ​មហារីក​ទេ ប៉ុន្តែ​នៅ​អាច​ឲ្យ​ដឹង​ពី​ប្រភេទ​ជំងឺ​មហារីក​ទៀត។ វេជ្ជបណ្ឌិត Geoffrey Oxnard នៃ​វិទ្យាស្ថាន​ជំងឺ​មហារីក Boston’s Dana-Farber​បាន​លើក​ឡើង​ថា​តេស្ដ​នេះ​កំពុងស្ថិតក្នុង​ការ​សាកល្បង​។ តេស្ដ​នេះ​ប្រើ​លើ​អ្នក​ដែល​មាន​ហានិភ័យ​នឹង​ជំងឺ​មហារីក​ដើម្បី​ឲ្យ​ដឹង​ថា​អាច​រក​ឃើញ​ជំងឺ​មហារីក និង​រក​វិធី​ដែល​ត្រូវ​ព្យាបាល​នៅ​ពេល​រក​ឃើញ​ជំងឺ​មហារីក។ នៅ​ក្នុង​សារព័ត៌មាន​ Annals of Oncology អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា​តេស្ដ​នេះ​គឺ​បង្កើត​ឡើង​ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ឆ្លាត​វៃ​មួយ​ប្រភេទ​សិក្សាទៅលើដំណើរការ algorithm។ ម៉ាស៊ីន​នេះ​គឺ​ចាប់យក​ទម្រង់​នៅ​ក្នុង​ទិន្នន័យ និង​រៀន​ចាត់​ជា​ក្រុម​ទៅ​តាម​ប្រភេទ​ផ្សេងៗ។ ដំបូង​អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ចូល​ទិន្នន័យ​ទាក់​ទង​នឹង​ទម្រង់ methylation នៃ​DNA ដែល​យក​ចេញ​ពី​សំណាក​ឈាម​អ្នក​ជំងឺ ២ ៨០០នាក់ មុន​នឹង​បន្ត​បញ្ចូល​ទិន្នន័យ​ពី​អ្នក​ចូលរួម ៣ ០៥៣នាក់ ក្នុង​នោះ​១ ៥៣១នាក់​មាន​ជំងឺ​មហារីក និង​១ ៥២១នាក់ មិន​មាន​ជំងឺ​មហារីក។ ការ​ប្រើ​ប្រាស់​ព័ត៌មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ម៉ាស៊ីន​បែង​ចែក​សំណាក​ទៅ​តាម​ក្រុម​នីមួយៗ​ដោយ​ផ្អែក​លើ​ទម្រង់ methylation។ បន្ទាប់​មក​អ្នក​វិទ្យាសាស្ត្របង្រៀន​ម៉ាស៊ីន​ឲ្យ​ចាប់​ប្រភេទ​ជំងឺ​មហារីក។ វេជ្ជបណ្ឌិត Oxnard បាន​លើក​ឡើង​ទៀត​ថា​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​គឺ​ត្រូវមើល​ទៅលើ​ free-floating DNA ​សម្រាប់​ភាព​មិន​ប្រក្រតី​ផ្សេងៗ​របស់​ទារក​ក្នុង​ផ្ទៃ។ វិធី​នេះ​គឺ​ធ្លាប់ប្រើប្រាស់រួចហើយ ប៉ុន្តែ​តើធ្វើ​យ៉ាង​ណា​ដើម្បី​រក​ឃើញ​ជំងឺ​មហារីក​នៅ​ក្នុង​ free-floating DNA ឲ្យ​បាន​ច្បាស់នោះ​គឺ​ជា​អ្វី​ដែល​ម៉ាស៊ីន​កំពុង​នឹង​រៀន។ អត្ថបទគួរអាន៖  លម្អិត​ខ្ទេច​រឿង​ស្រីៗ “ធ្លាក់ស” ខុស​ប្រក្រតី មាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ បើមានបញ្ហាទ្វារមាសទាំងនេះ អាចសាកតិចនិកក្នុងអត្ថបទបាន! អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ឲ្យម៉ាស៊ីន​សិក្សាទៅ​លើ​សំណាក​ផ្សេង​ពី​ខាង​លើ​ដែល​យក​ពី​អ្នក​ចូលរួម […]


ព័ត៌មាន

​ក្រសួងប្រកាសចាត់ការផ្លូវច្បាប់ចំពោះជនឱកាសនិយមលក់ឧបករណ៍តេស្តរក COVID-19 ដោយខ្លួនឯង

ជន​ឈ្លៀត​ឱកាស​មួយ​ចំនួន​នៅ​តែ​បន្ត​លក់​ផលិតផល​គ្មាន​ប្រសិទ្ធភាព​ដល់​សាធារណៈ​ជន​ដើម្បី​ទប់ស្កាត់​វីរុស COVID-19។ ថ្មីៗ​នេះ មាន​គណនី​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក លក់​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត​រក​វីរុស COVID-19​​ បាន​ដោយ​ខ្លួន​ឯង។ ចំពោះ​បញ្ហា​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃទី៣០​ ខែ​មីនា​នេះថា គណនី​ហ្វេសប៊ុក​ចំនួន​២មាន​ឈ្មោះ​ថា លក់​សំភារៈ​ពេទ្យ​បោះ​ដុំនៅ Khmer និង​Kheang Tun​ បាន​ផ្សព្វផ្សាយ​លក់​ឧបករណ៍​តេស្តរកវីរុស COVID-19 ដែល​គ្មាន​លេខ​បញ្ជិការ និង​គ្មាន​ការ​ទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល​។ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​មាន​វិធានការ​តឹងរឹង​ទៅ​តាម​ច្បាប់​ដែល​មាន​ជាធរមាន ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ទាំងពីរ​នេះ និង​ជនឱកាស​និយម​ផ្សេងៗ​ទៀត​ដែល​នៅ​តែ​បន្ត​លក់ តេស្តរក COVID-19 គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល។ បន្ថែម​ពី​លើ​នេះ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ទៅ​ពិនិត្យ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដែល​មាន​គ្រូពេទ្យ​អាច​បាន​ពី​ករណី​សង្ស័យ​ពិត​ប្រាកដ ​មាន​វិធីសាស្រ្ត​ក្នុង​ការ​ស្រង់​យក​វត្ថុ​វិភាគ​ និង​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ក្នុង​ករណី​ដែល​ប្រទះ​ឃើញ​មាន​ជន​ណា​កំពុង​លក់​ឧបករណ៍​តេស្ត​រកវីរុស COVID-19 ដែល​គ្មាន​លេខ​បញ្ជិកា។ អត្ថបទពាក់ព័ន្ធ៖ COVID-19៖ ព្រឹកនេះមានអ្នកឆ្លងថ្មី ៤នាក់ ជាសះស្បើយ ២នាក់ ក្រសួងសុខាភិបាល ហាមមិនឲ្យប្រើឧបករណ៍ធ្វើតេស្ត​រក COVID-19 ខ្លួនឯងដាច់ខាត ពីថ្ងៃ ៣០ ទៅ ជនបរទេស​ចង់​ចូល​កម្ពុជា ត្រូវ​មាន​ធានា​រ៉ាប់រងសុខភាព ៥ ម៉ឺន​ដុល្លារ ស្អែក​ កម្ពុជាពិភាក្សា​លើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន សម្តេច ហ៊ុន សែន៖ បិទកាស៊ីណូទូទាំងប្រទេស ចាប់ពីថ្ងៃទី១ មេសា នេះតទៅ ក្នុង​ករណី​មាន​សំណួរ […]


ព័ត៌មាន

ឧបករណ៍ធ្វើតេស្ត COVID-19 បរទេសជំនួយមកខ្មែរ និង Rapid test ដូចគ្នាអត់?

ឧបករណ៍​ធ្វើ​តេស្ត​រក COVID-19 ដែល​ចិន និង​ជប៉ុន​ផ្តល់​ជំនួយ​មក​កម្ពុជា និង Rapid test (តេស្តរហ័ស) លក់​តាម​អនឡាញ​មិន​ដូច​គ្នា​ទេ នេះ​បើ​តាម​ការ​អះអាង​របស់​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​នេះ។ លោក​ជំទាវ​អ្នក​នាំ​ពាក្យ ក្រសួង​សុខាភិបាល បាន​ពន្យល់​ថា ឧបករណ៍​ធ្វើ​តេស្ត​រក COVID-19 ដែល​ប្រទេស​ចិន និង​ជប៉ុន​ផ្តល់​ជំនួយ​មក​កម្ពុជា​នោះ​មិន​មែន​ជា​ប្រភេទ Rapid test នោះទេ ជា​ប្រភេទ​ឧបករណ៍​ដែល​ប្រើ​ក្នុង​មន្ទីរ​ពិសោធន៍ មិន​មែន​ប្រើ​សម្រាប់​តេស្ត​នៅ​ផ្ទះ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​អ្នក​សរសេរ ចេះ​តែ​សរសេរ​ថា Rapid test ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​យល់​ច្រឡំ។ មិន​ត្រឹម​តែ​យល់​ច្រឡំ​ទេ លោក​ជំទាវ​ថា ពលរដ្ឋ​មួយ​ចំនួន​ថែម​ទាំង​មាន​ការ​ងឿង​ឆ្ងល់​ទៀត ថា ក្រសួង​ទទួល​បាន​ឧបករណ៍​ជំនួយ​ទាំង​នោះ​ច្រើន ក្រសួង​យក​ទៅ​ទុក​ធ្វើអី ម៉េច​ក៏​មិន​យក​ប្រើប្រាស់? លោក​ជំទាវ​បញ្ជាក់​ថា ក្រសួង​មិន​បាន​ទុក​ឧបករណ៍​នោះ​ទេ គឺ​បាន​យក​ទៅ​ប្រើប្រាស់​ហើយ តែ​ប្រើ​​ក្នុង​មន្ទីរ​ពិសោធន៍។ ស្រាយ​ចម្ងល់​បង​ប្អូន​មួយ​ចំនួន​ដែល​ចោទ​សួរ​ថា របស់​គេ​រក​ឃើញ​មក​ហើយ ប្រើ​ទៅ​ស្រួល តេស្ត​ភ្លាម ឃើញ​ភ្លែត ម៉េច​មិន​ឲ្យ​ប្រើ? លោក​ជំទាវ​អះ​អាង​ថា ការ​ប្រើប្រាស់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស ដើម្បី​រក​វីរុស COVID-19 ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ទាំង​អស់ ហើយ​អង្គការ​សុខភាព​ពិភពលោក​មិន​ទាន់​ណែនាំ​ឲ្យ​យក​មក​ប្រើប្រាស់​នៅឡើយ​ទេ ដោយ​ហេតុ​ថា ឧបករណ៍​ទាំង​នោះ​មាន​ប្រសិទ្ធភាពទាប​ក្នុងការ​ធ្វើ​តេស្ត​រក COVID-19 […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ