សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម

នៅក្នុង​២០២៤ វិស័យ​សុខា​ភិបាល សម្រេច​បាន​នូវ​សមិទ្ធ​ផល និង​វឌ្ឍន​ភាព​ដ៏អស្ចារ្យ​ជាច្រើន ហើយ​របក​គំហើញ​ទាំង​នេះ ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​ជំ​រុញ​ឱ្យ​មាន​ការ​តែទាំ​ និង​ព្យា​បាល​អ្នក​ជំ​ងឺ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ខាង​ក្រោម​នេះ គឺ​ជា​ភាព​ជោគ​ជ័យ​ផ្នែក​សុខា​ភិបាល​ក្នុង​ឆ្នាំ​២០២៤៖ ១. ថ្នាំ​បង្ការ​វីរុស​ហ៊ីវ Lenacapavir Lenacapavir ដែល​ជា​​ប្រភេទ​ថ្នាំ​ចាក់ ត្រូវ​បាន​ផលិត​ឡើង ដើម្បី​ផ្តល់​ការ​បង្ការ​ប្រឆាំង​នឹង​វីរុស​ហ៊ីវ ចំនួន​៦​ខែ​។ ថ្នាំបង្ការ​ដែល​ការ​ពារ​ក្នុង​រយៈ​ពេល​វែង​មួយនេះ បង្ហាញ​ពី​វឌ្ឍន​ភាព​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុ​ងយុទ្ធ​សាស្ត្រ​បង្ការ​វីរុស​ហ៊ីវ ដែល​ជា​​ភ្នាក់​ងារ​បង្ក​ទៅ​ជា​ជំ​ងឺ​អេដស៍​។ ឱសថនេះ នឹង​ក្លាយ​ជា​ជម្រើស​ដ៏​មាន​អត្ថ​ប្រយោជន៍ និង​មាន​ប្រសិទ្ធ​ភាព​សម្រាប់​​អ្នក​ដែលស្ថិតក្នុង​ហា​និភ័យ​ខ្ពស់​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ថ្នាំបង្ការអាលែកហ្ស៊ីចំណីអាហារ Omalizumab ថ្នាំចាក់ Omalizumab ដែល​ជា​ប្រភេទ​អង់ទីក័រ Monoclonal បាន​បង្ហាញ​​ពី​ប្រសិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ជំ​ងឺ​មាន​ភាព​ធន់​នឹង​អា​លែកហ្ស៊ី​ចំណី​អាហារ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​អាលែកហ្ស៊ី នឹង​សណ្តែក​ដី និង​ទឹក​ដោះ​គោ​ផង​ដែរ​។ របក​គំហើញ​នេះ បង្ហាញពី​ការ​បោះ​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅកាន់​ការព្យា​បាល​បញ្ហា​អាលែកហ្ស៊ី​ចំណី​អាហារ ដើម្បី​​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់ មាន​គុណ​ភាព​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​។ ៣. ភាព​ទំនើប​នៃ​ការ​ព្យាបាល​ជំ​ងឺ​មហារីក ដោយ​ប្រើ​វិធីព្យា​បាលដោយភាពស៊ាំ CAR T-Cell ក្រុម​អ្នកស្រាវជ្រាវ​នៅមន្ទីរពេទ្យ St. Jude Children បាន​កំណត់​ឃើញ​គោល​ដៅ​ជា​សក្តានុពលចំនួន​១៥៦កន្លែង សម្រាប់​ការ​ព្យា​បាល​ដោយ​ភាព​ស៊ាំ CAR (កោសិកា​ទទួល​អង់ទីហ្សែន Chimeric) T-Cell​។ របក​គំហើញនេះ បង្ហាញអំពី​ការ​វិវឌ្ឍកាន់​តែ​ប្រសើរ​ចំពោះ​ការ​ព្យា​បាល​ជំ​ងឺ​មហារីក តាម​រយៈ​ការ​កំណត់​គោល​ដៅ​ដ៏​ជាក់​លាក់​នៃ​កោ​សិកា​ជំ​ងឺ​មហារីក ដែលធ្វើ​ឱ្យ​ការ​ព្យា​បាល​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ [embed-health-tool-bmi] ៤. […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ពលរដ្ឋអ៊ីរ៉ងជាង៦០០នាក់ស្លាប់ក្រោយផឹកអាល់កុលជឿថាអាចព្យាបាល COVID-19

នៅ​ប្រទេស​អ៊ីរ៉ង់ មនុស្ស​ជាង​៦០០នាក់បានស្លាប់ និង​៣០០០​នាក់​ទៀតកំពុង​នៅ​មន្ទីរពេទ្យ​ក្រោយ​ពី​ផឹក​អាល់កុល​ព្រោះ​ជឿ​ថា​អាល់កុល​អាច​ព្យាបាល​វីរុស COVID-19 បាន។ លោក Gholam Hossein អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ បាន​និយាយកាលពីថ្ងៃទី៧ ខែមេសាថា ​ចំនួន​ផឹក​អាល់កុល​គឺ​មាន​​ច្រើន​ជាងអ្វីដែលមន្ត្រី​បានគិតដល់​។ លោក​ក៏​បន្តទៀតថា​អាល់កុល​មិន​អាច​ប្រើ​ព្យាបាល​វីរុស COVID-19 ទេ ប៉ុន្តែ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ឃាត់​ខ្លួន និង​ត្រូវ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ព្រោះ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​ដទៃទៀត។ គិតមកដល់ថ្ងៃនេះ ប្រទេសអ៊ីរ៉ង់​មាន​ចំនួន​អ្នក​ឆ្លង​សរុប ៦២ ៥៨៩ករណី ក្នុងនោះអ្នកជាសះស្បើយ ២៧ ០២៩នាក់ និង​អ្នកស្លាប់ ៣ ៨៧២នាក់។ អត្ថបទពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 អាមេរិកនឹងតេស្ដថ្នាំគ្រុនចាញ់មួយប្រភេទ សង្ឃឹមថាអាចបង្ការ COVID-19 ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

គ្រូពេទ្យជំនាញចិនទាំង៧រូប បញ្ចប់ការងារនៅកម្ពុជាហើយ អ្វីខ្លះជាលទ្ធផលការងារ?

ម្សិលមិញ​នេះ​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ចិន​ទាំង៧រូប បាន​វិល​ត្រលប់​ទៅ​ប្រទេសខ្លួន​វិញហើយ ក្រោយ​ពី​បាន​បញ្ចប់​ការ​បំពេញ​ភារកិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 នៅកម្ពុជា។ បើ​តាម​ឯកអគ្គរដ្ឋទូត​ចិន Wang Wentian ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ចិន​ដែល​បាន​ទទួលភារកិច្ច​ជួយ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 លើកនេះ បាន​បំពេញ​ភារកិច្ច យ៉ាង​យក​ចិត្តទុកដាក់ មិន​ធ្វេស​ប្រហែស​នឹង​បេសកកម្ម។ ឯកឧត្តមថា ឲ្យតែ​វីរុស COVID-19 មិន​ទាន់​កម្ចាត់​អស់​ក្នុង​ប្រទេស​កម្ពុជា ចិន​នៅ​តែ​មិន​បញ្ឈប់​ការ​ផ្តល់​ជំនួយ​វេជ្ជសាស្រ្ត​មកកម្ពុជា​នោះ​ឡើយ។ ឯកឧត្តម អេង ហួត រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​ថា គ្រូពេទ្យចិន​បាន​ចែក​រំលែក​បទពិសោធន៍​ដ៏​មាន​តម្លៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 មកកាន់ប្រទេសកម្ពុជា បាន​ជួយ​កែ​លម្អ​ប្រព័ន្ធ​ទប់ស្កាត់​នឹង​វីរុស បាន​ផ្តល់​យោបល់​ក្នុង​ការ​ព្យាបាល​ជូន​ដល់​អ្នក​ដែល​ផ្ទុកវីរុស COVID-19 និង​រួមចំណែកយ៉ាងសកម្ម​ក្នុង​ការ​ទប់ស្កាត់​នឹង​ជំងឺនេះ។ កាល​ពី​ពេល​កន្លង​ទៅ​វេជ្ជបណ្ឌិត​ជំនាញ​ចិន​ម្នាក់ ក្នុង​ចំណោម​៧នាក់ បានផ្តល់យោបល់ថា ខែមេសានេះ គឺជាដំណាក់កាលសំខាន់សម្រាប់ទប់ទល់នឹងវីរុស COVID-19 ព្រោះជាពេលដែលកម្ពុជាអបអរពិធីបុណ្យចូលឆ្នាំថ្មី។ លោកថា ត្បិតប្រទេសកម្ពុជាមានអ្នកឆ្លង COVID-19 មិនច្រើន ប៉ុន្តែបើយើងធ្វេសប្រហែស ដោយនៅផ្ទះយូរអផ្សុក ចង់ឆ្លៀតឱកាសចូលឆ្នាំថ្មីជួបជាមួយបងប្អូន ក្រុមគ្រួសារ មិត្តភក្តិនោះនឹងមានហានិភ័យធំណាស់ក្នុងការឆ្លងរាលដាល COVID-19 ជាលក្ខណៈសហគមន៍។ លោកថា ការឆ្លងលក្ខណៈសហគមន៍ជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់សម្រាប់ទប់ទល់នឹង COVID-19។ បើមានការឆ្លងមេរោគជាលក្ខណៈសមាគម នោះចំនួនមនុស្សឆ្លងនឹងផ្ទុះយ៉ាងលឿន ហេតុដូច្នេះលោកសង្ឃឹមថា ប្រជាជនខ្មែរគ្រប់គ្នាគួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាងគេចំពោះការណ៍នេះ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ព័ត៌មាន

អ្នកឆ្លង COVID-19 ២ នាក់ព្រឹកនេះ ជា​ប្ដីប្រពន្ធនៅភ្នំពេញ

លទ្ធផល​តេស្ត​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ព្រឹក​នេះ​បាន​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មី ២ ករណី ជាប្ដីប្រពន្ធ ហើយ​បាន​ព្យាបាល​ជា​សះស្បើយ ៥ នាក់​បន្ថែម​ទៀត។ សម្រាប់​អ្នក​តេស្ត​វិជ្ជមាន មាន​ស្រ្តីជនជាតិខ្មែរ អាយុ ៤៥ ឆ្នាំ ជា​ភរិយា​បុរស​អាយុ ៤៧ ឆ្នាំ បាន​ដាក់ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​បុរស​ម្នាក់​ទៀតជាជានជាតិ​ខ្មែរ ត្រូវជា​ស្វាមី​ស្រ្តី​អាយុ ៤៥ ឆ្នាំ  រស់នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយកំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម។ បុរស​រូប​នោះ​ជា​មិត្តភ័ក្តិ​បុរសជនជាតិ​ចិន ចូល​មក​កម្ពុជា​កាលពី​ថ្ងៃ ២០ មីនា ឆ្នាំ ២០២០ អ្នក​ឧស្សាហ៍​ឡើង​ចុះ​ និងក្រោយ​ពី​បាន​ចាកចេញ​ពី​កម្ពុជានៅ​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ២០២០ ក៏បានរកឃើញ COVID-19 ដោយ​អាជ្ញាធរសុខាភិបាលចិន។ បុរសជនជាតិ​ចិន​រូប​នោះ​គឺជា​មិត្តប្រុស​នារី​វៀតណាមដែល​តេស្តវិជ្ជមាន COVID-19 ក្រសួង​បាន​ប្រកាស​កាលពីម្សិលមិញ។   ចំពោះ​អ្នក​ជាសះស្បើយ​វិញរួម​មាន ជនជាតិ​បារាំង ២ នាក់ អាយុ ៦៣ ឆ្នាំ និង ៦៧ ឆ្នាំ ជាអ្នក​ទេសចរ​បារាំង​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបានអនុញ្ញាតឲ្យចាកចេញ […]


ព័ត៌មាន

WHO អបអរទិវាសុខភាពពិភពលោក ក្រោមប្រធានបទ“គាំទ្រ​គិលានុ​បដ្ឋាក​​ និងឆ្មប”

នៅថ្ងៃទី០៧​ ខែមេសា ជារៀងរាល់ឆ្នាំជា ទិវាសុខភាពពិភពលោក ហើយប្រធានបទរួមឆ្នាំ២០២០នេះ គឺ “គាំទ្រ​គិលានុ​បដ្ឋាក​​ និងឆ្មប”​  ដើម្បី​ថ្លែង​អំណរ​គុណ​សម្រាប់​សេចក្តី​ក្លាហាន និង​ដំណោះ​ស្រាយ​ដើម្បី​ឆ្លើយ​តប​នឹង​វីរុស COVID-19 ។ អង្គការសុខភាពពិភពលោក (WHO) បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកឲ្យដឹងថា គិលានុបដ្ឋាក និងឆ្មបមានចំនួនជិត៥០% នៃ​កម្លាំង​ពលកម្ម​សុខភាព​ពិភព​លោក។ គិលា​នុប​ដ្ឋាក និងឆ្មបត្រូវបានគេចាត់ទុកជាអ្នកជួរមុខដែលចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បន្ទាប់​ពី​មាន​ការ​រាតត្បាត​នូវ​វីរុស​នេះ​ជា​សកល​ក្នុង​រយៈ​ប៉ុន្មាន​ខែ​នេះ។ គិលានុបដ្ឋាក និងឆ្មប បានចូលរួមក្នុងការព្យាបាល និងប្រឹងប្រែងថែទាំអ្នកជំងឺគ្រប់រូប អស់ពី​លទ្ធភាព​រៀងៗ​ខ្លួន។ អង្គការសុខភាពពិភពលោក បានឲ្យដឹងទៀតថា​ ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក និង​ឆ្មប​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​សម្ភារៈ​ផ្ទាល់​ខ្លួន​គ្រប់គ្រាន់​នៅ​ឡើយ​សម្រាប់​ទប់ទល់​នឹង​វីរុស COVID-19 ដូចជាឯកសណ្ឋានការពារ ហើយគិលានុបដ្ឋាក និង​ឆ្មប​ទាំងអស់​នោះ កំពុង​ប្រថុយ​ជីវិត​ផ្ទាល់ខ្លួន​ដើម្បី​ព្យាយាម​សង្គ្រោះ​អ្នក​ជំងឺជាច្រើន នៅក្នុងស្ថានភាពវឹកវរនេះ។ អត្ថបទពាក់ព័ន្ធ៖ អ្នកជាពីវីរុស COVID-19 ៥១នាក់នៅកូរ៉េខាងត្បូង «ជំងឺរើឡើងវិញ» វីរុស COVID-19កំពុងរាតត្បាត ទៅ​ផ្សារទិញអីវ៉ាន់គួរអនុវត្តវិធានការទាំងនេះ កូនភ្លោះនៅឥណ្ឌាដាក់ឈ្មោះ ‘Corona’ និង ‘Covid’ រំឭកអនុស្សាវរីយ៍គ្រាលំបាក លទ្ធភាពកម្ពុជាដាក់ប្រទេសក្នុងគ្រាអាសន្នមានតិចបំផុត ត្រឹម០,១%ប៉ុណ្ណោះ មូលហេតុរាជរដ្ឋាភិបាលសម្រេចផ្អាក ពិធីចូលឆ្នាំខ្មែរ សម្ដេច ហ៊ុន សែន ថាជនជាតិខ្មែរ ១៥០ នាក់ នៅម៉ាឡេស៊ី មិនទាន់អាចចូលស្រុកបានទេ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ព័ត៌មាន

វីរុស COVID-19កំពុងរាតត្បាត ទៅ​ផ្សារទិញអីវ៉ាន់គួរអនុវត្តវិធានការទាំងនេះ

ការ​រាតត្បាត​នៃ​វីរុស COVID-19​ បាន​ធ្វើ​ឲ្យ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​មាន​ការ​ប្រែប្រួល ​រួមទាំង​ការ​ទៅ​ទិញ​ទំនិញ​ជាដើម។ មនុស្យើង​ស​តែង​បារម្ភ​ថា​មាន​វីរុស​នៅ​លើ​កញ្ចប់​ទំនិញ ឬ​នៅ​លើ​ម្ហូប​អាហារ​ផ្សេងៗដែរឬយ៉ាងណា​។ ប៉ុន្តែ​បច្ចុប្បន្ន​មិនទាន់​មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា​វីរុស​នេះ​អាច​ឆ្លង​តាម​អាហារ​ទេគឺមានតែរកឃើញថា វីរុស​នេះ​គឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ​ដំណក់​ទឹកមាត់ ឬ​វត្ថុរាវ​របស់​អ្នក​ជំងឺ​ដែល​វិជ្ជមាន​វីរុស​នេះ។ ម៉្យាង​ទៀត​ក៏​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​វត្ថុ​ផ្សេងៗ​ដែល​មាន​វីរុស​ជាប់​លើ​នោះ​តាមរយៈ​វត្ថុរាវ​អ្នក​មាន​វីរុស​ COVID-19 ​ហើយ​យក​ដៃ​មក​ប៉ះ​មុខ មាត់ និងភ្នែក។ ដើម្បី​ការពារ​ការ​ឆ្លង​តាម​រយៈ​ការ​ប៉ះ​វត្ថុ​ផ្សេងៗ​ជាពិសេស​នៅ​ពេល​ទៅ​ទិញ​ទំនិញ អត្ថបទ​នេះ​នឹង​បង្ហាញ​វិធី​ខ្លះៗ។ មុន​នឹង​ចេញ​ទៅផ្សារ​ ពិចារណា​ថាយើងចាំ​បាច់​ត្រូវ​ទៅ​ឬ​អត់៖ ប្រសិន​ជាយើង​ត្រូវ​ការ​របស់​ប្រើប្រាស់​បន្តិចបន្តួច យើង​គួរ​ចៀស​វាង​ចេញ​ទៅ​ក្រៅ និង​រៀបចំ​ផែនការ​ទិញ​ម្ហូបអាហារ​សម្រាប់​រយៈពេល​មួយ ឬ​ពីរសប្តាហ៍ម្ដង។ ទៅ​ទិញ​នៅ​ពេល​មិន​សូវ​មាន​មនុស្ស៖ យើង​អាច​ព្យាយាម​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ ឬ​ផ្សារ​ទំនើប​អំឡុងពេល​មិន​សូវ​មាន​មនុស្ស និង​គួរ​ទិញ​របស់របរ​​ ឬ​ម្ហូប​នៅ​កន្លែង​តែ​មួយ​ចៀស​វាង​ទៅ​ច្រើន​កន្លែង។ ទៅ​ម្នាក់​ឯង៖ យកល្អ​គួរ​ទៅ​ម្នាក់ឯង ព្រោះ​នេះ​អាច​កាត់​បន្ថយ​ចំនួន​មនុស្ស​ដែល​ចូល​ទៅ​ក្នុង​ផ្សារ និង​អាច​ការពារ​សមាជិក​គ្រួសារ​បាន​ទៀត។ មិន​គួរ​ចេញ​ទៅផ្សារ​ប្រសិន​ជាយើង​មាន​រោគសញ្ញា៖ ប្រសិន​ជា​យើង​​មាន​រោគសញ្ញា​ដូចជា​ក្ដៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម យើង​មិន​គួរ​ចេញ​ពី​ផ្ទះ​ទេ​លើក​លែង​តែ​ទៅ​មន្ទីរពេទ្យ ហើយ​បើយើង​ត្រូវ​ការ​អ្វី​មួយ​នោះ យើង​អាច​ឲ្យ​មិត្តភក្តិ​ជួយ​ទិញ​ឲ្យបាន​។​ អត្ថបទពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 សំណួររសើប ពីការរួមភេទ អំឡុងពេលមាន​វិបត្តិ COVID-19 ក្រុងតូចមួយនៅអេស្ប៉ាញគ្មានអ្នកឆ្លងCOVID-19 សូម្បីតែម្នាក់ នេះជាវិធានការ WHO ថា ទោះអាកាសធាតុក្តៅខ្លាំងយ៉ាងណា ក៏មិនអាចសម្លាប់ COVID-19​ បានដែរ សត្វខ្លាមួយក្បាលនៅ​សហរដ្ឋ​អាមេរិក​ តេស្ត​ឃើញ​មាន​​ផ្ទុក​វីរុស​ COVID-19​ នៅ​ហាង​ទំនិញ ឬផ្សារ លាង​សម្អាត​ដៃ​ញឹកញាប់៖ គួរ​សម្អាត​ដៃ​មុន​នឹង​ចូល និង​ក្រោយ​ចេញ​ពី​ហាង​ទំនិញ។ យើង​ក៏​គួរ​សម្អាត​ដៃ​មុន និង​ក្រោយ​ជ្រើស​រើស​ទំនិញ​ដែរ។ ប្រើ​ក្រដាស​ជូត៖ យើង​គួរ​យក​ក្រដាស​ជូត​តាម​ខ្លួន​ដើម្បី​ជូត​កន្ត្រក​ដាក់​ទំនិញ។ ពាក់​ម៉ាស៖ នៅ​ពេល​ចេញ​ក្រៅ​គួរ​ពាក់​ម៉ាស​ដើម្បី​ការពារ​ការ​ឆ្លង​ពី​អ្នក​ដែល​មាន​វីរុស​ប៉ុន្តែ​មិន​មាន​រោគសញ្ញា។ […]


ព័ត៌មាន

រដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ

រដ្ឋាភិបាល​គ្មាន​ផែនការ​បិទ​រោងចក្រ ផ្សារ ហាងបាយ ហាង​គុយទាវ និង​ហាង​កាហ្វេ​ទេ តែរដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​នេះ។ ត្បិត​តែ​ផ្អាក​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មែន តែ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ស្ថានប័ន​រដ្ឋ និង​​ឯកជន​​ធ្វើការ​​ធម្មតា។ ទោះ​​​ជា​​​បែប​​នេះ​​ក្តី សម្តេច​នាយករដ្ឋមន្ត្រី​ថា រដ្ឋាភិបាល​នឹង​ឲ្យ​ពលរដ្ឋ​ឈប់​សងរយៈពេល៥ថ្ងៃវិញ​ នៅ​ពេល​ណា COVID-19 ធូរស្រាល​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

សម្ដេច ហ៊ុន សែន ថាជនជាតិខ្មែរ ១៥០ នាក់ នៅម៉ាឡេស៊ី មិនទាន់អាចចូលស្រុកបានទេ

សម្ដេច ហ៊ុន សែន បាន​ប្រកាស​ថា ផ្អាក​ការ​ដឹក​ជនជាតិ​ខ្មែរ​នៅ​ម៉ាឡេស៊ី ទាំង ១៥០ នាក់​ដែល​ត្រៀម​ហោះ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ថ្ងៃ​នេះ។ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​ទៀត​ថា ការ​មិន​ទាន់​ចង់​ឲ្យ​អ្នក​ទាំង​នោះ​ចូល​មក​វិញ គឺ​ព្រោះ​ខ្លាច​ការ​ចម្លង COVID-19 ដូចនេះ​ហើយ​ប្រមុខ​រាជរដ្ឋាភិបាល ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំង ១៥០ នាក់ ស្នាក់​នៅ​ទី​នោះ​សិន ចាំ​សភាព​ការ​ណ៍ស្ងប់ស្ងាត់ ទើប​អាច​ត្រលប់​ចូល​មក​ស្រុក​វិញ​បាន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

សម្តេច ហ៊ុន សែន៖ ពលរដ្ឋឆាប់ភ័យខ្លាច ហើយក៏ឆាប់ភ្លេចខ្លួនដែរ

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​នេះ ពាក់​ព័ន្ធ​បច្ចុប្បន្ន​ភាព​នៃ​ជំងឺ COVID-19 នៅកម្ពុជា ថា ពលរដ្ឋ​ឆាប់​ភ័យខ្លាច ហើយ​ក៏​ឆាប់​ភ្លេច​ខ្លួន​ដែរ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បន្តថា ៣ថ្ងៃ​កន្លងទៅ​កម្ពុជា​ពុំ​មាន​អ្នក​ឆ្លង COVID-19 មានតែអ្នកជាសះស្បើយ​ហើយ ថ្ងៃ​នេះ​មាន​ករណី​ត្រឹម​តែ​១នាក់ ឯ​អ្នក​ជា​សះ​ស្បើយ​មាន​ដល់​តែ​៥នាក់ ប្រហែល​ជា​ប្រជាពលរដ្ឋ​របស់​យើងគិតថា​អ្នក​ឆ្ល​ងចំនួនតិច ឈឺ​ហើយ​ជា​វិញ អ៊ីចឹង​ឥរិយាបថ​របស់​ប្រជាពលរដ្ឋឆាប់​ភ័យ​ខ្លាំង ហើយ​ក៏​ឆាប់​ភ្លេច​រឿង​ភ័យ។ បែប​នេះ​ទើប​សម្តេច​នាយករដ្ឋមន្ត្រី​គិត​ឡើងវិញ​ពី​សេណារីយ៉ូឡើង​វិញ ស្នើ​ទៅ​គណៈកម្មការ ប្រយុទ្ធនឹងជំងឺ COVID-19 ទាក់​ទង​នឹងការ​រៀបចំ​ផែនការ​ខាង​មុខ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច។ "យើង​មិន​ត្រូ​វភ្លេច​ខ្លួន​ថា យើង​ជា​ប្រទេសមាន​អ្នក​ឆ្លង​តិច ថ្ងៃ​ខ្លះគ្មាន​អ្នក​ឆ្លង​នោះ​ទេ ហានិភ័យ​នៅ​ខ្ពស់​ណាស់​សម្រាប់​ប្រទេស​របស់​យើង"។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អាល់កុលអាចកម្ចាត់វីរុស COVID-19 បាន តែមិនអាចផឹកស្រា-ស្រាបៀរមានជាតិអាល់កុលជំនួសទេ

ក្រោយពេលផ្ទុះឡើងនូវវីរុស COVID-19 គេដឹងថាជាតិអាល់កុលអាចកម្ចាត់មេរោគ COVID-19 បាន ជា​ហេតុ​បណ្តាល​ឲ្យ​មាន​មនុស្ស​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ​ខ្លាំង ចាប់ផ្តើមផឹកស្រា​ ស្រាបៀរ ឬ​អ្នកខ្លះ​បាន​ចាប់​ផ្តើម​ប្រើប្រាស់​អាល់កុល​ក្លែងក្លាយ​មិនច្បាស់លាស់​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ។ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ការផឹកអាល់កុលអេតាណុល មេតាណុល​ ឬទឹកអូសាវែល មិនអាចការពារវីរុស COVID-19 ទេ វា​បណ្តាល​ឲ្យ​ពិការ ឬ​ស្លាប់​បាន។ ពេលខ្លះអាល់កុលមេតាណុល អេតាណុល និង​ទឹកអូសាវែល​ត្រូវ​បាន​ប្រើ​នៅក្នុង​ផលិតផល​សម្អាត​ដើម្បី​សម្លាប់​មេរោគ​នៅ​លើ​វត្ថុផ្សេងៗ ប៉ុន្តែ​មិន​ត្រូវ​យក​វា​ទៅ​ផឹក​ទេ។ ផលិតផលសម្អាតដែលមានសារធាតុអេតាណុល មេតាណុល ឬទឹកអូសាវែល មិន​អាច​កម្ចាត់​មេរោគ​នៅ​ក្នុង​ខ្លួន​អ្នក​បានទេ តែវាបែរជាផ្តល់ផលប៉ះពាល់ដល់សរីរាង្គផ្សេងៗ។ ដើម្បីទប់ស្កាតពីការឆ្លងវីរុស COVID-19 អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ត្រូវសម្លាប់មេរោគនៅលើផ្ទៃវត្ថុផ្សេងៗ ជា​ពិសេស​វត្ថុ​ដែល​អ្នក​ប្រើប្រាស់​ញឹកញាប់ ត្រូវ​ប្រាកដថា អ្នកលាងសម្អាតដៃបានទៀងទាត់ និងជៀសវាងប៉ះពាល់ភ្នែក មាត់និងច្រមុះ។ល។ អត្ថបទពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 សំណួររសើប ពីការរួមភេទ អំឡុងពេលមាន​វិបត្តិ COVID-19 ក្រុងតូចមួយនៅអេស្ប៉ាញគ្មានអ្នកឆ្លងCOVID-19 សូម្បីតែម្នាក់ នេះជាវិធានការ WHO ថា ទោះអាកាសធាតុក្តៅខ្លាំងយ៉ាងណា ក៏មិនអាចសម្លាប់ COVID-19​ បានដែរ សត្វខ្លាមួយក្បាលនៅ​សហរដ្ឋ​អាមេរិក​ តេស្ត​ឃើញ​មាន​​ផ្ទុក​វីរុស​ COVID-19​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello […]


ព័ត៌មាន

៣ចំណុច ក្រើនរំឭកបន្ថែមពីការលាងដៃ​កុំឲ្យឆ្លង COVID-19

ការ​​លាង​សម្អាត​ដៃ​បាន​ស្អាត ជា​​វិធាន​ការ​​​សំខាន់​មួយ​​ក្នុង​ចំណោម​វិធាន​ការ​សំខាន់​ៗ​​​​មួយ​ចំនួន​ទៀត ដើម្បី​ចៀស​វាង​ពី​ការ​ឆ្លង​មេរោគ​​ផ្លូវ​ដង្ហើម​ COVID-19។ ទន្ទឹម​នឹង​ការ​ណែ​នាំ​ឱ្យ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ល្អ ដែល​​ប្រើ​ពេល​ម្តង​​ប្រមាណ​៤០វិនាទី អ្នក​​ជំនាញ​សុខាភិបាល ក៏​បាន​រំលឹក​ចំណុច​មួយ​ចំនួន​បន្ថែម​ ដើម្បី​​បង្កើន​ប្រសិទ្ធិ​ភាព​ដល់​វិធាន​ការ​ការពារ​។ លាង​ដៃ​ ដោយ​ប្រើ​ទឹក​ស្អាត​ថ្មី ជា​រឿង​ល្អ​បំផុត ដែល​យើង​មាន​ទឹក​ស្អាត​​ថ្មី​ៗ​ចេញ​ពី​រូប៊ីណេ​ សម្រាប់​លាង​សម្អាត​ដៃ។ ដោយ​ឡែក ការ​លាង​សម្អាត​ដៃ នឹង​ទឹក​ទុក​ចោល​យូរ​ក្នុង​ធុង ឬ​​​​ទឹក​ក្នុង​ចាន​ដែក​​ដាក់​នៅ​ទី​វាល​ ដែល​ក្នុង​ទឹក​នោះ​អាច​នៅ​មាន​​មេរោគ​មួយ​ចំនួន​​នៅ​ជាប់​នៅ​ទី​នោះ ដែល​អាច​បង្ក​ទុក្ខ​ទោស​​បាន​នៅ​ពេល​យើង​លាង​ដៃ​មិន​បាន​ស្អាត។ យ៉ាង​ណា​មិញ​ បើយើង​ពុំ​មាន​ជម្រើស​ច្រើន ការ​លាង​​សម្អាត​ដៃ​ នៅ​តែ​ជា​ជម្រើស​ប្រសើរ ដោយ​ប្រើ​សាប៊ូ​​សម្រាប់​លាង​​​ឱ្យ​បាន​ស្អាត​ល្អ​។ អត្ថបទពាក់ព័ន្ធ៖ ចិនអាចនឹកដាក់ឱ្យប្រើវ៉ាក់សាំងប្រឆាំងវ៉ីរុស COVID-19 នៅខែក្រោយ វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា គួរ​ចៀស​វាង​ ប៉ះ​ពាល់​វត្ថុ​មួយ​ចំនួន​នៅ​ទី​សាធារណៈ ចៀស​វាង​ប៉ះ​ផ្ទាល់​លើ ដៃ​ទ្វារ​ ដៃ​ចុច​ទឹក​​ក្នុង​បង្គន់​សាធារណៈ ឬ​ក្បាល​ចុច​ទឹក​រូប៊ីណេ​ ព្រោះ​វត្ថុ​ទាំង​នោះ​ក៏​នឹង​នៅ​ជាប់​មេរោគ​ដែល​យើង​មិន​អាច​មើល​នឹង​ភ្នែក​ឃើញ។ អាច​ប្រើ​​​កន្សែង កំណាត់​ជូត ស្រោម​ដៃ កែង​ដៃ ឬ​វិធី​ងាយ​ស្រួល​ណា​មួយ​សម្រាប់​យើង ដែល​អាច​ចៀស​វាង​ការ​ប្រើ​ម្រាម​ដៃ​ប៉ះ​ពាល់​លើ​វត្ថុ​ទាំង​នោះ ដើម្បី​​បង្ការ​ការ​​​ភ្លេច​ខ្លួន​ យក​ម្រាម​ដៃ​ប៉ះ​ពាល់​ភ្នែក ច្រមុះ​ មាត់​​ដោយ​ចៃ​ដន្យ។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ វីរុស COVID-19 អាចចម្លងលឿនដូចផ្តាសាយ វីរុស COVID-19 ធ្វើឲ្យ​ម៉ាស់ក្លាយជា​ប្រ​ធានបទក្ដៅ​ អ្នកវិទ្យាសាស្រ្តដាក់ការសង្ស័យ​ថាម៉ាស៊ីនត្រជាក់អាចជាប្រភពចម្លង វីរុសCOVID-19 ​​​​​​​​​ចៀស​វាង​ ការ​ដាក់​ទឹក​​សម្រាប់​លាង​សម្អាត​​ដៃ ក្បែរ​ក្មេង​ៗ ទឹក​​សម្រាប់​លាង​សម្អាត​ដៃ ក្នុង​ដប​ផ្សេង​ៗ ដោយ​ពុំ​បាន​ប្រាប់​ដល់​ក្មេង​ៗ​បាន​ត្រឹម​ត្រូវ មិន​ថា​ក្មេង​ៗ​នៅ​ជា​មួយយើង ឬ​ក្មេង​ៗ​​មក​ខាង​ក្រៅ ​អាច​ជា​រឿង​គ្រោះ​ថ្នាក់​ព្រោះ​​អាច​ប៉ះ​ពាល់​​​ខ្លាំង​ដល់​ក្មេង​ បើ​សិន​បើ​​ក្មេងៗ​​ច្រឡំ​លេប ឬ​ផឹក​។ ដូច​នេះ ជា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ គួរ​គប្បី​កុំ​ទុក ទឹក​លាង​ដៃ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ