សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម

នៅក្នុង​២០២៤ វិស័យ​សុខា​ភិបាល សម្រេច​បាន​នូវ​សមិទ្ធ​ផល និង​វឌ្ឍន​ភាព​ដ៏អស្ចារ្យ​ជាច្រើន ហើយ​របក​គំហើញ​ទាំង​នេះ ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​ជំ​រុញ​ឱ្យ​មាន​ការ​តែទាំ​ និង​ព្យា​បាល​អ្នក​ជំ​ងឺ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ខាង​ក្រោម​នេះ គឺ​ជា​ភាព​ជោគ​ជ័យ​ផ្នែក​សុខា​ភិបាល​ក្នុង​ឆ្នាំ​២០២៤៖ ១. ថ្នាំ​បង្ការ​វីរុស​ហ៊ីវ Lenacapavir Lenacapavir ដែល​ជា​​ប្រភេទ​ថ្នាំ​ចាក់ ត្រូវ​បាន​ផលិត​ឡើង ដើម្បី​ផ្តល់​ការ​បង្ការ​ប្រឆាំង​នឹង​វីរុស​ហ៊ីវ ចំនួន​៦​ខែ​។ ថ្នាំបង្ការ​ដែល​ការ​ពារ​ក្នុង​រយៈ​ពេល​វែង​មួយនេះ បង្ហាញ​ពី​វឌ្ឍន​ភាព​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុ​ងយុទ្ធ​សាស្ត្រ​បង្ការ​វីរុស​ហ៊ីវ ដែល​ជា​​ភ្នាក់​ងារ​បង្ក​ទៅ​ជា​ជំ​ងឺ​អេដស៍​។ ឱសថនេះ នឹង​ក្លាយ​ជា​ជម្រើស​ដ៏​មាន​អត្ថ​ប្រយោជន៍ និង​មាន​ប្រសិទ្ធ​ភាព​សម្រាប់​​អ្នក​ដែលស្ថិតក្នុង​ហា​និភ័យ​ខ្ពស់​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ថ្នាំបង្ការអាលែកហ្ស៊ីចំណីអាហារ Omalizumab ថ្នាំចាក់ Omalizumab ដែល​ជា​ប្រភេទ​អង់ទីក័រ Monoclonal បាន​បង្ហាញ​​ពី​ប្រសិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ជំ​ងឺ​មាន​ភាព​ធន់​នឹង​អា​លែកហ្ស៊ី​ចំណី​អាហារ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​អាលែកហ្ស៊ី នឹង​សណ្តែក​ដី និង​ទឹក​ដោះ​គោ​ផង​ដែរ​។ របក​គំហើញ​នេះ បង្ហាញពី​ការ​បោះ​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅកាន់​ការព្យា​បាល​បញ្ហា​អាលែកហ្ស៊ី​ចំណី​អាហារ ដើម្បី​​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់ មាន​គុណ​ភាព​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​។ ៣. ភាព​ទំនើប​នៃ​ការ​ព្យាបាល​ជំ​ងឺ​មហារីក ដោយ​ប្រើ​វិធីព្យា​បាលដោយភាពស៊ាំ CAR T-Cell ក្រុម​អ្នកស្រាវជ្រាវ​នៅមន្ទីរពេទ្យ St. Jude Children បាន​កំណត់​ឃើញ​គោល​ដៅ​ជា​សក្តានុពលចំនួន​១៥៦កន្លែង សម្រាប់​ការ​ព្យា​បាល​ដោយ​ភាព​ស៊ាំ CAR (កោសិកា​ទទួល​អង់ទីហ្សែន Chimeric) T-Cell​។ របក​គំហើញនេះ បង្ហាញអំពី​ការ​វិវឌ្ឍកាន់​តែ​ប្រសើរ​ចំពោះ​ការ​ព្យា​បាល​ជំ​ងឺ​មហារីក តាម​រយៈ​ការ​កំណត់​គោល​ដៅ​ដ៏​ជាក់​លាក់​នៃ​កោ​សិកា​ជំ​ងឺ​មហារីក ដែលធ្វើ​ឱ្យ​ការ​ព្យា​បាល​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ [embed-health-tool-bmi] ៤. […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

រកឃើញអ្នកឆ្លង COVID-19 ២ករណីបន្ថែមទៀត សុទ្ធតែនៅភ្នំពេញ

តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី១២ ខែមេសានេះ កម្ពុជា​បាន​រក​ឃើញករណីឆ្លងវីរុស COVID-19 ចំនួន ២ករណី ចំណែក​អ្នក​ជា​សះស្បើយ​វិញ​មាន ២ករណីដែរ។ អ្នក​​ឆ្លង COVID-19 ទាំង​២ករណីថ្មី មាន​ស្ត្រី​ជន​ជាតិ​វៀតណាម​  អាយុ​២៨ឆ្នាំ ជា​អ្នកទេសចរណ៍ ស្នាក់​នៅ Apartment ក្នុង​សង្កាត់​បឹង​កេង​កង រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ជាបុរស​ជន​ជាតិ​កាណាដា (ដើម​កំណើត​ចិន) អាយុ៥០ឆ្នាំ បម្រើ​ការងារ​នៅ​កាស៊ីណូ ក្នុង​រាជធានី​ភ្នំពេញ​ដែរ។ អ្នក​ទាំង២​ជា​ប្តី​ប្រពន្ធ​​នឹង​គ្នា ហើយកំពុង​សម្រាកព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម។ ចំណែក​អ្នក​ជា​សះស្បើយ​២​ករណី​ថ្មី គឺ​ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​ទាំង​២នាក់ ម្នាក់អាយុ៣៤​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៥៨ឆ្នាំ។ អ្នក​ទាំង២​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ ធ្វើ​ការងារ​សាសនា​នៅស្រុក​កងមាស ខេត្ត​កំពង់ចាម។ តួ​លេខ​ឆ្លង COVID-19 សរុប​​ទូទាំង​​ប្រទេស មាន​​ចំនួន ១២២នាក់ ក្នុង​​នោះ​​មាន​​អ្នក​​ជា​​សះស្បើយ​​ចំនួន ៧៧ករណី​ ស្លាប់​​គ្មាន​​នោះ​​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ថ្ងៃនេះតេស្តវិជ្ជមាន COVID-19 ១ករណីថ្មីជាស្រ្តីជនជាតិចិននៅម្ដុំបឹងកេងកង

ក្រសួង​សុខាភិបាល​​ នា​ព្រឹកថ្ងៃទី១១ មេសា ​នេះ បាន​ឱ្យ​ដឹង​ថា មាន​ករណី​ឆ្លងCOVID-19 បន្ថែម​១ករណី​ ចំណែក​ព្យាបាល​ជា​សះ​ស្បើយ​ មាន​ចំនួន​ ៣នាក់​។ អ្នកឆ្លងថ្មីជាអ្នកទេសចរ ​ស្រ្តីជាតិចិន ស្នាក់នៅ​បណ្ដោះ​អាសន្ន​ក្នុង​សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។​ សរុប​ អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​គិត​ត្រឹម​​​ព្រឹក​ថ្ងៃ​​សៅរ៍​នេះ មាន​ចំនួន ១២០នាក់​  ដោយ​ឡែក​​ករណី​ជា​សះ​ស្បើយ​​មាន​ចំនួន​​សរុប​ ៧៥នាក់៕ អត្ថបទពាក់ព័ន្ធ៖ អ្នកឆ្លង COVID-19 ២ នាក់ព្រឹកនេះ ជា​ប្ដីប្រពន្ធនៅភ្នំពេញ គ្រូពេទ្យជំនាញចិនទាំង៧រូប បញ្ចប់ការងារនៅកម្ពុជាហើយ អ្វីខ្លះជាលទ្ធផលការងារ? ក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មានបច្ចុប្បន្នភាព COVID-19 រាល់ថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ទើបជាពី COVID-19 រៀបរាប់មូលហេតុនាំឲ្យឆ្លង និងការព្យាបាល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

សមត្ថកិច្ចចាប់បានសារធាតុសម្លាប់មេរោគ និងគ្រឿងសម្អាង ១៣តោន

កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ២០២០ កន្លង​ទៅ កម្លាំងសមត្ថកិច្ច របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បាន​ចុះ​បង្ក្រាប​ផលិតផល​នាំចូល ស្តុកទុក និង​ចែកចាយ​ខុស​ច្បាប់ នៅ​សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែនសុខ ដែល​មាន​ទាំង​សារធាតុ​សម្លាប់​មេរោគ និង​គ្រឿង​សម្អាង។ ក្នុង​ប្រតិបត្តិការ​នោះ​ គណៈកម្មាធិការ​អន្តរក្រសួង គ.ប.ផ.ក បាន​រក​ឃើញ​ផលិតផល​ខុស​ច្បាប់​ជាច្រើន​មុខ សរុប​ជាង ២ ពាន់​កេស ស្មើ​នឹង​ប្រមាណ ១៣ តោន ដែល​ក្នុង​នោះ​មាន​ទាំង​សារធាតុ​សម្លាប់​មេរោគ ម៉ាស់ និង​គ្រឿងសម្អាងដូចជា៖ សាប៊ូ​កក់សក់​ម៉ាក Max Care ៥ កេស សា​ប៊ូកក់​សក់​ម៉ាក THDH ៥៦០ កេស ក្រណាត់ស៊ើម​សម្លាប់មេរោគ ៧០០កេស ម៉ាស់ម់ាក HI PM2.5​​​​​​ ចំនួន ៤កេស ជែលលាងដៃសម្លាប់មេរោគម៉ាក​ SOUEEUE (៥០០ម.ល) ៤៧៥ កេស ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ៦០ កេស ស្ព្រាយ៍ (Spray) […]


ព័ត៌មាន

ព្រឹកនេះ កម្ពុជារកឃើញស្ត្រីវៀតណាម ស្នាក់នៅខុនដូកោះពេជ្រ ឆ្លង COVID-19

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​តែ ១ ករណី​បន្ថែមទៀត ចំណែក​អ្នក​ព្យាបាល​ជា​សះស្បើយ ៤ នាក់​បន្ថែម​ទៀត។ សម្រាប់​អ្នក​តេស្ត​វិជ្ជមាន ជា​ស្រ្តី​ជនជាតិ​វៀតណាម អាយុ៣៤ឆ្នាំ ជា​អ្នកទេសចរ ស្នាក់​នៅ​ខុនដូមួយកន្លែង ស្ថិត​នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ។ សរុប​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​ចំនួន ១១៩ នាក់ រាប់​ទាំង​អ្នក​ដែល​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប​ ៧២ នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

រាជរដ្ឋាភិបាល ដាក់កំហិតមិនឲ្យធ្វើដំណើរឆ្លងខេត្ត និងស្រុក

តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​បាន​ដាក់​កំហិត​ដាច់ខាត​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ផ្ទៃ​ប្រទេស រួម​មាន​ការ​ឆ្លងកាត់​ចេញ​ចូល​រាជធានី ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក និង​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។ ក្នុង​នោះ​ក៏​មាន​ការ​លើក​លែង​មួយ​ចំនួន​ដែរ​ដូចជា ឡាន​ដឹក​ទំនិញ រថយន្ត​ធ្វើ​ដំណើររបស់​យោធា រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរឯកជន និងរដ្ឋ ជាដើម។ បទបញ្ជានេះ​ចាប់អនុវត្តពី​យប់​ថ្ងៃ ០៩ ខែ មេសា ឆ្នាំ ២០២០ នេះតទៅរហូតដល់យប់ថ្ងៃ ១៦ ខែ មេសា ឆ្នាំ ២០២០។ ​ការ​ចេញ​បទ​បញ្ជា​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា គ្មាន​ជម្រើស​នោះទេ គឺ​ដើម្បី​​សុវត្ថិភាពរបស់​​ជាតិ និង​ជីវិត​របស់​ប្រជាជន។  "ខ្ញុំ​ពុំ​មាន​ជម្រើស​អ្វីឲ្យល្អជាង​ការ​ចេញ​បទ​បញ្ជា​បែបនេះទេ។ ប្រសិន​មាន​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុងគ្រា​អាសន្ន ប្រហែល​ជាច្បាប់​នោះត្រូវ​យក​មក​អនុវត្តនាពេល​នេះ​ដែរ។ សូម​ការ​យោគយល់​ពី​សំណាក់​បងប្អូន ជនរួមជាតិក្នុងគ្រា​ដ៏​លំបាក​នេះ"។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កម្មករណាឈប់ពេលចូលឆ្នាំ ត្រូវដាក់ឲ្យនៅដោយឡែក១៤ថ្ងៃ និងមិនទទួលបានប្រាក់ឈ្នួល

កម្មករ​និយោជិតណា​ម្នាក់​ឈប់​សម្រាក​ពេល​ចូល​ឆ្នាំដោយឯកឯង ត្រូវ​ដាក់​ក្នុង​វិធាន​ចត្តាឡីស័ក​សុខាភិបាល ដោយ​ឲ្យ​នៅ​ដោយ​ឡែក​១៤ថ្ងៃ និង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ស្តី​ពី​វិធានការ​បង្ការ​ជំងឺ COVID-19 នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុង​អំឡុង​ពេល​លើក​ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ក្នុង​ករណី​កម្មករ​និយោជិតណា​ម្នាក់​ឈប់​សម្រាក​ពេល​ចូល​ឆ្នាំ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតនឹងត្រូវ​ដាក់​ក្នុង​វិធាន​ចត្តាឡីស័ក​សុខាភិបាល ដោយ​ឲ្យ​នៅ​ដោយ​ឡែក​១៤ថ្ងៃ មុនចូលបំពេញការងារវិញ និង​​ទទួល​បាន​ប្រាក់​ឈ្នួលពីនិយោជកក្នុងរយៈពេលធ្វើចត្តាឡីស័ក។     ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ចាប់បានពោះវៀនជ្រូកខូចគុណភាព ៥តោន នៅខេត្តកណ្ដាល

មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប) បាន​រក​ឃើញ និង​ឃាត់ទុក​ពោះ​វៀន​ជ្រូក​ដែល​ខូច​គុណភាព ​ប្រមាណ ៥តោន កាលពី​ថ្ងៃ ០៨ ខែមេសា ឆ្នាំ២០២០។ ពោះវៀន​ជ្រូក ទម្ងន់ ៥តោននេះផ្ទុក​ក្នុង​កុងទ័រ​ណ័រ ២ ស្តុក​ទុក​ក្នុង​ឃ្លាំង​គ្មាន​លេខ ស្ថិត​ក្នុង​ភូមិ​ជ័យ​ឧត្ដម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។ ក្នុង​ការ​ត្រួត​ពិនិត្យ​នេះ​ដែរ សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ថា ទំនិញ​ពុំ​មាន​ឯកសារ​បញ្ជាក់ និង​មាន​សភាព​ស្អុយ ចម្លង​មេរោគ ព្រោះ​ការ​វេចខ្ចប់ និង​ទុកដាក់​ពុំ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​បច្ចេកទេស។ មន្ត្រី ក.ប.ប សង្កេត​ឃើញ​ថា ផលិតផល​ទាំង​នេះ​ខូច​គុណភាព​មិន​អាច​យក​ទៅ​ធ្វើ​ជា​ម្ហូប​អាហារ​សម្រាប់​បរិភោគ​បាន​ទេ ដូចនេះ​សមត្ថកិច្ច​ចម្រុះ​ក៏​បាន​សម្រេច​ឃាត់​ទុក​ទំនិញ​ទាំងនេះ ជា​បណ្ដោះ​អាសន្ន​នៅ​ឃ្លាំង​ខាង​លើ ដើម្បី​បំពេញ​បែបបទ​យក​ទៅ​កម្ទេច​ចោល​តាម​នីតិវិធី ហើយ​ម្ចាស់​ទំនិញ​ត្រូវ​នាំ​ខ្លួន​ទៅ​សាក​សួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ព្រឹកនេះរកឃើញអ្នកឆ្លង COVID-19 ១ ករណីប៉ុណ្ណោះ និងជាសះស្បើយ ៦ នាក់

តាមការប្រកាសរបស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នេះ​បាន​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មីតែ ១  ករណីប៉ុណ្ណោះ ហើយ​បាន​ព្យាបាល​ជា​សះស្បើយ ៦ នាក់​បន្ថែម​ទៀត។ សម្រាប់​អ្នក​តេស្ត​វិជ្ជមាន ជាស្រ្តី​ជនជាតិចិន អាយុ ៣០ និងដែលជាអ្នក​ទេសចរ និងចង់បើកហាង​រកស៊ី​នៅ​កម្ពុជា ដែល​ស្នាក់នៅ​បណ្ដោះអាសន្ននៅ​រាជធានី​ភ្នំពេញ ជាករណី​ប៉ះពាល់​ផ្ទាល់ជាមួយគូសង្សារ​(បុរសចិន​ដែល​តេស្ត​វិជ្ជមាន COVID-19 នៅចិន និងនារីវៀតណាមតេស្តរកឃើញនៅកម្ពុជា។ ក្នុង​នោះ​ដែរ​មាន​ករណី​លាប់​ជំងឺ COVID-19 ម្នាក់​ជាបុរសអាយុ ៤០ ឆ្នាំរស់នៅ​ច្រាំងចំរះ ដោយ​ទទួល​លទ្ធផល​វិជ្ជមាន COVOD-19 បន្ទាប់ពីជាសះស្បើយ ១៥ ថ្ងៃមកហើយ។ ចំណែក​អ្នក​ជា​វិញ​មាន ៦​ នាក់ រួម​មានស្រ្តីជនជាតិ​អង់គ្លេស អាយុ ៧៩ ឆ្នាំ ជាអ្នក​ដំណើររបស់នាវា Viking Cruise Journey បញ្ជូនមកព្យាបាល​មន្ទីរពេទ្យរាជធានីភ្នំពេញ និងអាចចាកចេញបាន ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។ជនជាតិបារាំង ៥ នាក់ក្នុងនោះមានបុរស ២ នាក់ អាយុ ៦២ ឆ្នាំ ៦៣ ឆ្នាំ និងស្រ្តី​អាយុ […]


ព័ត៌មាន

អាមេរិកតេស្ដវ៉ាក់សាំងប្រឆាំងវីរុស COVID-19 មួយប្រភេទទៀតសប្ដាហ៍នេះ

ក្រុមហ៊ុន​បច្ចកវិទ្យាជីវសាស្ត្រ​នៅ​ទី​ក្រុង Pennsylvania សហរដ្ឋអាមេរិក​ដែល​ទទួល​មូលនិធិពីលោក Bill Gate រៀប​នឹង​ចាប់ផ្ដើមតេស្ដ​វ៉ាក់សាំងប្រឆាំងវីរុស COVID-19 មួយប្រភេទទៀត​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​សប្តាហ៍​នេះ​ ក្រោយពី​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​តេស្ដ​សាកល្បងរួច​មក​។​ អ្នក​ស្រាវជ្រាវ​គម្រោង​ចាប់ផ្ដើម​ចាក់វ៉ាក់សាំង​លើ​​អ្នកស្ម័គ្រចិត្ត​ដំបូង​កាលពី​ថ្ងៃ​ទី៦ ខែមេសា។ វ៉ាក់សាំង​សាកល្បង​នេះ​បង្កើត​ដោយ​ក្រុមហ៊ុន Inovio។ វ៉ាក់សាំង​នេះ​ជា​វ៉ាក់សាំង​ទី២​ដែល​បាន​ចាប់ផ្ដើម​តេស្ដ​សាកល្បង​ទៅលើ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក។ វ៉ាក់សាំង​ទី១​បាន​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​កាល​ពី​ពាក់​កណ្ដាល​ខែមីនា។ អត្ថបទពាក់ព័ន្ធ៖ អ្នកជាពីវីរុស COVID-19 ៥១នាក់នៅកូរ៉េខាងត្បូង «ជំងឺរើឡើងវិញ» វីរុស COVID-19កំពុងរាតត្បាត ទៅ​ផ្សារទិញអីវ៉ាន់គួរអនុវត្តវិធានការទាំងនេះ កូនភ្លោះនៅឥណ្ឌាដាក់ឈ្មោះ ‘Corona’ និង ‘Covid’ រំឭកអនុស្សាវរីយ៍គ្រាលំបាក លទ្ធភាពកម្ពុជាដាក់ប្រទេសក្នុងគ្រាអាសន្នមានតិចបំផុត ត្រឹម០,១%ប៉ុណ្ណោះ មូលហេតុរាជរដ្ឋាភិបាលសម្រេចផ្អាក ពិធីចូលឆ្នាំខ្មែរ សម្រាប់​ការ​តេស្ដ​វ៉ាក់សាំង​លើក​ទី​២​នេះ​ដែរ ក្រុមហ៊ុន​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​៤០នាក់​ដែល​សុទ្ធ​តែ​មានសុខភាព​ល្អ។ អ្នក​ស្ម័គ្រ​ចិត្ត​នីមួយៗ​ត្រូវ​ចាក់​វ៉ាក់សាំង​២ដង​ក្នុង​ចន្លោះពេល​៤សប្ដាហ៍។ ក្រុមហ៊ុន Inovio សង្ឃឹមថា​នឹង​ទទួល​បាន​លទ្ធផល​លឿន​នៅ​ចុង​រដូវក្តៅ​នេះ ហើយ​ប្រសិនជា​លទ្ធផល​នៃ​វ៉ាក់សាំង​ចេញ​មក​វិជ្ជមាន ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សិក្សា​លម្អិត​ទៅ​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង។ ក្រុមហ៊ុន Inovio ក៏​បាន​បន្ថែម​ទៀត​ថា​នឹង​បង្កើន​ការ​ផលិត​វ៉ាក់សាំង​ដោយ​មាន​គោលដៅ​រហូតដល់​១លាន​វ៉ាក់សាំង​នៅ​ចុង​ឆ្នាំ​២០២០​ដែល​អាច​ប្រើ​សម្រាប់​តេស្ដ​សាកល្បង​ ឬប្រើ​ក្នុង​ស្ថានភាព​អាសន្ន។ អត្ថបទពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 អាមេរិកនឹងតេស្ដថ្នាំគ្រុនចាញ់មួយប្រភេទ សង្ឃឹមថាអាចបង្ការ COVID-19 ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងឌីប្លូម ​និងបាក់ឌុប

ក្រសួង​អប់រំ យុវជន និងកីឡា ប្រកាស​ពន្យារ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាបឋមភូមិ និង​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី០៣ ននិង១៧សីហា ខែ​សីហា ខាងមុខ​នេះ។ ការ​សម្រេច​ពន្យារ​​ពេល​ប្រឡង​​​សញ្ញាបត្រ​​មធ្យម​សិក្សាបឋមភូមិ និង​ទុតិយភូមិនេះ ក្រសួង​បញ្ជាក់ថា ដើ​ម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ COVID-19 ហើយ​ក្រសួង​នឹង​កំណត់ និង​ជម្រាប​ជូន​អំពី​កាល​បរិច្ឆេទ​នៃ​សម័យ​ប្រឡង​នៅ​ពេល​ក្រោយ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ