សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

នៅស្រុកខ្មែរយើង មានអ្នកជាសះស្បើយពី COVID-19 ៥នាក់បន្ថែមទៀតហើយ ពុំមានអ្នកឆ្លងថ្មីទេ

តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​នេះ កម្ពុជា​ពុំ​រក​ឃើញ​ករណី​ឆ្លងវីរុស COVID-19 ថ្មីនោះទេ មានតែ​អ្នក​ជា​សះស្បើយ​ដល់​ទៅ​៥នាក់​បន្ថែម​ទៀត។ អ្នក​ជា​សះ​ស្បើយពី COVID-19 ទាំង​៥​នាក់​នោះ រួម​មាន​ជន​ជាតិ​អាមេរិកកាំង​ អាយុ៥៩ឆ្នាំ​ជា​ស្វាមី និង​ស្ត្រី​ អាយុ៦២ឆ្នាំ​ជាភរិយា បុរស​ជន​ជាតិ​អង់គ្លេស​ អាយុ៦១ឆ្នាំ អ្នក​ទាំង​៣ជាភ្ញៀវទេសចរ ធ្វើដំណើរតាមនាវា Viking Cruise Journey បុរស​ជន​ជាតិ​កាណាដា អាយុ៤៩ឆ្នាំ បម្រើ​ការងារ​នៅ​សាលា​អន្តរជាតិ​មួយ នៅ​កោះពេជ្រ និង​បុរស​ជនជាតិ​ខ្មែរ​ អាយុ៣៨​ឆ្នាំ រស់នៅ​ឃុំគារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង។ សរុប​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃទី១៨ មេសា  ២០២០នេះ មានចំនួន ១២២នាក់ដដែល ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១០៣នាក់ ឯករណី​ស្លាប់​ពុំ​មាននោះ​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?

ការ​រាត​ត្បាត​របស់​វីរុស COVID-19 បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ឆ្លង​វីរុស​នេ​ដោយ​មិន​ដឹង​ខ្លួន។ ហេតុ​នេះ​ហើយ គ្នាយើងមួយ​ចំនួន​បាន​ការពារ​ខ្លួន​ដោយ​លាង​ដៃ​ជាមួយ​នឹង​អាល់កុល​ញឹកញាប់​តាម​ការ​ណែនាំ​របស់​អង្គការសុខភាពពិភពលោក (WHO) ពេលខ្លះ​បែរ​ជា​ធ្វើ​ឲ្យ​ស្ងួត ឬរលាកស្បែកដៃ​។ ក្នុង​ករណី​នេះ ឱសថការី​លោក គឹម កាណែល បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​មាន​ការ​រលាក​ស្បែក ឬ​ដៃ​ស្ងួត​បណ្តាល​មក​ពី​ការ​ប្រើ​អាល់កុល ឬជែល លាង​សម្អាត​ដៃ​ញឹកញាប់​នោះ គួរ​ណា​តែ​ប្តូរ​ពី​លាង​ដៃ​ជាមួយ​អាល់កុល ឬ​ជែល មក​លាង​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​ធម្មតាវិញ។ ឱសថការីលោក គឹម កាណែល បាន​បន្ត​ថា ជា​ធម្មតា អាល់កុល​អាច​សម្លាប់​មេរោគ​បាន ប៉ុន្តែគេ​មិន​តម្រូវ​ឲ្យ​ប្រើប្រាស់​អាល់កុល​មក​លាង​ដៃ​ញឹកញាប់​ពេក​ទេ។ ការ​ប្រើ​ប្រាស់​អាល់កុល ឬជែល​លាង​ដៃ គឺ​គេ​ប្រើ​ក្នុង​ពេល​ដែល​មាន​ការ​ចាំបាច់​ប៉ុណ្ណោះ​ដូចជា ពេល​ទៅ​ជួប​អ្នកណា​ម្នាក់ ឬ​ប្រជុំ​ការងារ​ដែល​មិន​អាច​ប្រើ​សាប៊ូ និងទឹក​ដើម្បី​លាង​ដៃ​បាន។ អត្ថបទពាក់ព័ន្ធ៖ ត្បិតពុំរកឃើញករណីឆ្លង COVID-19 ច្រើន​ថ្ងៃជាប់គ្នា តែក្រសួងស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នជានិច្ ថ្ងៃនេះរកមិនឃើញអ្នកឆ្លង COVID-19 ហើយក៏មិនមានជាសះស្បើយបន្ថែមដែរ! ក្រសួងនៅតែបន្តរឹតបន្តឹងការធ្វើដំណើរ ផ្អាកមិនឲ្យជនបរទេសមកពី៦នេះចូលកម្ពុជា ការសិក្សា​ថ្មីបញ្ជាក់ថាការលែងដឹងក្លិន​ និងរសជាតិជារោគសញ្ញាដំបូងនៃការឆ្លងCOVID-19 គួរធ្វើបែបណា បើនៅក្នុងគ្រួសារមានអ្នកឆ្លង COVID-19? អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ចំណេះដឹងទូទៅ

ដើរលេងអ៊ុំទូកច្រើនពេក អាចជួបបញ្ហារមួលក្រពើ ទាំងនេះជាវិធីដោះស្រាយ!

គ្នាយើង​ដែលធ្លាប់លេងកីឡា ឬរត់ហាត់ប្រាណជាដើម ប្រាកដជាបានដឹងពីររឿង​រមួលក្រពើនេះ។ រមួល​ក្រពើ​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង និង​អាច​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ប្រសិន​បើ​យើង​មិន​អាច​រក​វិធីដោះស្រាយ​បាន​ទេ​នោះ។ រមួលក្រពើ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ និង​មិន​រើស​ក្រុម​មនុស្ស​ណា​មួយ​ឡើយ។ ប៉ុន្តែ​ភាគ​ច្រើន​កើត​លើ​អ្នក​ប្រើ​ពលកម្ម​​ច្រើន ដូច​ជា​អ្នក​​កាយ​វប្បកម្ម ឬ​ក្រុម​មនុស្ស​ចាស់​ជា​ដើម។ ការ​សិក្សា​បាន​លើក​ឡើង​ថា ការ​រមួល​ក្រពើ​បែប​ក្ដៅ​សាច់​ដុំ គឺ​អាច​បណ្ដាល​មក​ពី​អតុល្យ​ភាព​នៃ​​ជាតិ​អេឡិចត្រូលីត និងកង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន។ ម្យ៉ាង​វិញ​ទៀត បញ្ហា​រមួល​ក្រពើ​ទាក់​ទង​ជា​មួយ​នឹង​កាត់ហាត់​ប្រាណ ឬ​ហៅ​ថា EAMC ។ ខាងក្រោមនេះជា​វិធី​ការ​ពារ​​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ទាំង ៥​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​រមួល​ក្រពើ​បាន។ អត្ថបទពាក់ព័ន្ធ៖ ពេល​រមួលក្រពើ ធ្វើតាម​វិធីនេះជួយឲ្យ​ឈាមរត់បានស្រួលឆាប់បានធូរស្បើយ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ១- សម្រាក EAMC អាច​កើត​ឡើង​នៅ​ពេល​គ្នាយើង​​បាន​ចំណាយ​ពេល​ហាត់​ប្រាណ​ច្រើន រត់​ហាត់​ប្រាណ​លឿន​ក្នុង​ពេល​ដំបូង និង​រាល់​សកម្មភាព​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​មាន​សកម្មភាព​ខ្លាំង​ទៅ​លើ​សាច់​ដុំ។ ដូច​នេះ​មានការ​ណែ​នាំ​ឲ្យ​យើង​ផ្អាក់​ហាត់​​ប្រាណ បញ្ឈប់​រាល់​សកម្មភាព​ធ្ងន់​ៗ មាន​ពេល​សម្រាក​ច្រើន និង​តាម​ដាន​ការ​វិវត្ដ​មក​ល្អ​របស់​សាច់​ដុំ។ ការ​​ពង្រីក​សាច់​ដុំ គឺ​ត្រូវ​ការ​​ការ​ចូល​រួម​នៃពេល​វេលា​សម្រាក និង​ការលូត​លាស់​របស់​ជាលិកា​សាច់​ដុំ​ថ្មី​ៗ។ ២- ពត់ខ្លួន ការ​សិក្សា​បាន​ណែ​នាំ​ឲ្យ​យើងទាំង​អស់​គ្នា​ពត់​ដង​ខ្លួន និង​ពន្លា​សាច់​ដុំ​លើ​ខ្លួន។ ការ​ពត់​ខ្លួន​អាច​ជួយ​ទាំង​កាយ​សម្បទា និង​ប្រជ្ញា​ស្មារតី។ មាន​ការ​សិក្សា​មួយ​ចំនួន​បាន​គាំ​ទ្រ​លើ​មតិ​លើក​ឡើង​អំពី​ការ​ពត់​ខ្លួន ដើម្បី​ព្យាបាល​បញ្ហា EAMC។ មិន​តែ​ប៉ុណ្ណោះ​ការ​ពត់​ដង​ខ្លួន​ក៏​ជួយ​បង្កើន​ចរន្ដ​ឈាម​រត់​ទៅ​កាន់​សាច់​ដុំ​ដូច​គ្នា​ដែរ។ អត្ថបទពាក់ព័ន្ធ៖  រត់ហាត់ប្រាណ​ហើយកុំ​ភ្លេចសម្រួលសាច់ដុំ​ផង នេះជាវិធី​ ប្រុសៗផឹក​ថ្នាំ​ជំនួយ​ឲ្យ​សាច់ដុំ​ស្អាត ប្រយ័ត្ន​អត់កូន បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង ៣- សូដ្យូម នេះ​គឺ​ជា​វិធី​ព្យាបាល​បញ្ហា​រមួល​ក្រពើ​ពេញ​និយម​ជាង​គេ ដែល​​អាច​ប្រើ​តាមរយៈ​ការ​លេប ឬ​ចាក់សូដ្យូម​ចូល​ក្នុង​ខ្លួន។ សូដ្យូមជួយ​ការ​ពារ​ការ​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ការ​បាត់​បង់​ជាតិ​អេឡិចត្រូលីត​ដូច​ជា […]


ព័ត៌មាន

អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?

ចាប់តាំង​ពី​ផ្ទុះ​ព័ត៌មាន COVID-19 រាលដាល​មក ការ​លក់​ដូរ​ជែល ទឹក​លាង​ដៃ អាល់កុល ឬ​សារធាតុ​សម្លាប់​មេរោគ ត្រូវ​បាន​គេ​ឃើញ​ថា​ជា​ផលិតផល​ក្លែងក្លាយ​ច្រើន ជាពិសេស​អាល់កុល​តែម្ដង តែ​មិនមែន​ជា​អាល់កុល​អេតាណុល តែ​ជា​មេតាណុល​វិញ។ មាន​សំណួរ​ជាច្រើន​លើក​ឡើង​មកកាន់ Helloគ្រូពេទ្យ ថា​តើ​អាល់កុល​មេតាណុល​នោះ​អាច​សម្លាប់​មេរោគ COVID-19 ឬ​បាក់តេរី វីរុស​ដទៃ​ទៀត​បាន​អត់? ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង​ថា មេតាណុល​មិន​អាច​សម្លាប់​មេរោគ COVID-19 បាន​នោះ​ទេ ហើយ​វា​ថែម​ទាំង​មិន​អាច​សម្លាប់​ពពួក​បាក់តេរី មេរោគ ឬ​វីរុស​បាន​ល្អ​ទេ ពោល​គឺ​សឹង​តែ​មិន​អាច​សម្លាប់​បាន​តែម្ដង។ អត្ថបទពាក់ព័ន្ធ៖ ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់? ការដុត អាចបញ្ជាក់អាល់កុលនោះ ជាប្រភេទអេតាណុល ឬមេតាណុលទេ? ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព លោក​បាន​បន្ត​ទៀត​ថា ភាគច្រើន​គេ​មិន​ដែល​ប្រើ​មេតាណុល​សម្រាប់​ព្យាបាល សម្អាត ឬ​សម្លាប់​មេរោគ​ឡើយ បើ​ទោះ​ជា​វា​មាន​ដឺក្រេ​ខ្ពស់​ក៏​ដោយ ក៏​លទ្ធភាព​សម្លាប់​មេរោគ​របស់​មេតាណុល​តិច​ណាស់ តែ​គេ​ប្រើ​មេតាណុល​ក្នុង​មន្ទីរ​ពិសោធន៍ និង​ឧស្សាហកម្ម​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត សារធាតុ​របស់​មេតាណុល​វា​ពុល គេ​មិន​អាច​ប្រើ​បាន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ សម្រាប់​សម្អាត សម្លាប់​បាន​នោះ​ទេ។ មេតាណុល​មិន​អាច​សម្លាប់​មេរោគ​បាន តើ​គេ​បង្កើត​វា​ដើម្បី​អ្វី? ឱសថ​ការី គីម កាណែល បាន​បញ្ជាក់​ទៀត​ថា មេតាណុល​គេ​បង្កើត​វា​ឡើង​ដើម្បី​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម និង​មន្ទីរ​ពិសោធន៍​វិភាគ ដោយ​មាន​តេស្ត​មួយ​ចំនួន​គេ​ប្រើ​មេតាណុល […]


ព័ត៌មាន

WHO ណែនាំពីវិធីកម្ចាត់​វីរុស COVID-19 លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ

ដូច​ដែល​បាន​ដឹង​ហើយ​ថា​វីរុស​ COVID-19 អាច​រស់​នៅ​​លើ​វត្ថុ​ផ្សេងៗក្នុង​រយៈ​ពេល​យូរ​បាន។ មាន​មនុស្ស​មួយ​ចំនួន​បារម្ភ​ខ្លាច​មាន​វីរុស​ COVID-19 តោង​ជាប់​នៅ​លើ​សម្លៀក​បំពាក់​ដោយ​មិន​ដឹង​ខ្លួន​ពេល​ចេញ​ទៅ​ណា​មក​ណា ដូច​នេះ​អង្គការ​សុខភាពពិភពលោក​ (WHO) បាន​ណែនាំ​ពី​វិធី​កម្ចាត់​មេរោគ​លើ​សម្លៀក​បំពាក់ ឬកំណាត់​ផ្សេងៗ។ អង្គការសុខភាពពិភពលោក បាន​ឲ្យ​ដឹង​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ថា មិន​ត្រូវ​យក​កំណាត់ ឬ​សម្លៀក​បំពាក់​កខ្វក់​តាម​ខ្លួន​ទេ។ ចំពោះ​កំណាត់ ឬ​សម្លៀក​បំពាក់​ណា​ដែល​កខ្វក់ ឬ​សង្ស័យ​ថា​មាន​ជាប់​វីរុស ​​COVID-19 ត្រូវ​បោកសម្អាតកំណាត់ទាំងនោះនឹងទឹក​ក្តៅ (៦០-៩០អង្សាសេ) ជាមួយ​សាប៊ូ​បោក​ខោ​អាវ។ អង្គការសុខភាពពិភពលោក បាន​បន្ថែម​ថា ប្រសិន​បើ​អាច គួរ​ថែម​ទឹក​អូសាវែល តាម​ការ​ណែ​នាំ​ដែល​មាន​នៅ​កញ្ចប់។ នៅ​ពេល​ដែល​សម្ងួត បើ​សម្ងួត​ជាមួយ​មាស៊ីន​សម្ងួត​សម្លៀក​បំពាក់ ត្រូវ​សម្ងួត​នៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់ ឬ​ក៏​អាច​ហាល​​ឲ្យ​ចំ​កម្តៅ​ថ្ងៃ​ក៏​បាន។​​ អត្ថបទពាក់ព័ន្ធ៖ អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 COVID-19៖ ព្រឹកនេះនៅតែគ្មានអ្នកឆ្លងដដែល ហើយជាសះស្បើយ ៥ នាក់ ពិតទេ ក្រសួងតម្រូវឲ្យពលរដ្ឋនៅតំបន់បឹងកេងកង១ ធ្វើតេស្ត COVID-19? តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19 អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

WHO ណែនាំពីវិធីកម្ចាត់​វីរុស COVID-19 លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ

ដូច​ដែល​បាន​ដឹង​ហើយ​ថា​វីរុស​ COVID-19 អាច​រស់​នៅ​​លើ​វត្ថុ​ផ្សេងៗក្នុង​រយៈ​ពេល​យូរ​បាន។ មាន​មនុស្ស​មួយ​ចំនួន​បារម្ភ​ខ្លាច​មាន​វីរុស​ COVID-19 តោង​ជាប់​នៅ​លើ​សម្លៀក​បំពាក់​ដោយ​មិន​ដឹង​ខ្លួន​ពេល​ចេញ​ទៅ​ណា​មក​ណា ដូច​នេះ​អង្គការ​សុខភាពពិភពលោក​ (WHO) បាន​ណែនាំ​ពី​វិធី​កម្ចាត់​មេរោគ​លើ​សម្លៀក​បំពាក់ ឬកំណាត់​ផ្សេងៗ។ អង្គការសុខភាពពិភពលោក បាន​ឲ្យ​ដឹង​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ថា មិន​ត្រូវ​យក​កំណាត់ ឬ​សម្លៀក​បំពាក់​កខ្វក់​តាម​ខ្លួន​ទេ។ ចំពោះ​កំណាត់ ឬ​សម្លៀក​បំពាក់​ណា​ដែល​កខ្វក់ ឬ​សង្ស័យ​ថា​មាន​ជាប់​វីរុស ​​COVID-19 ត្រូវ​បោកសម្អាតកំណាត់ទាំងនោះនឹងទឹក​ក្តៅ (៦០-៩០អង្សាសេ) ជាមួយ​សាប៊ូ​បោក​ខោ​អាវ។ អង្គការសុខភាពពិភពលោក បាន​បន្ថែម​ថា ប្រសិន​បើ​អាច គួរ​ថែម​ទឹក​អូសាវែល តាម​ការ​ណែ​នាំ​ដែល​មាន​នៅ​កញ្ចប់។ នៅ​ពេល​ដែល​សម្ងួត បើ​សម្ងួត​ជាមួយ​មាស៊ីន​សម្ងួត​សម្លៀក​បំពាក់ ត្រូវ​សម្ងួត​នៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់ ឬ​ក៏​អាច​ហាល​​ឲ្យ​ចំ​កម្តៅ​ថ្ងៃ​ក៏​បាន។​​ អត្ថបទពាក់ព័ន្ធ៖ អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 COVID-19៖ ព្រឹកនេះនៅតែគ្មានអ្នកឆ្លងដដែល ហើយជាសះស្បើយ ៥ នាក់ ពិតទេ ក្រសួងតម្រូវឲ្យពលរដ្ឋនៅតំបន់បឹងកេងកង១ ធ្វើតេស្ត COVID-19? តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19 អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នកមិនទាន់ជាសះស្បើយពី COVID-19 នៅសល់ប៉ុន្មាននាក់ទៀត?

​ថ្ងៃ​នេះ​ក្រសួងសុខាភិបាល បាន​ប្រកាស​ដំណឹង​ដ៏ល្អ២ ទី១ ពុំរកឃើញករណីឆ្លងថ្មី និងទី២ មាន​អ្នក​ជា​សះស្បើយ COVID-19 រហូត​ជាង ១០ នាក់ ដែល​ចំនួន​ច្រើន​បែប​នេះ​ធ្លាប់​មានកាលពី​ថ្ងៃ ៤ មេសា ឆ្នាំ ២០២០ ម្ដង​មក​ហើយ។ ក្នុង​ចំណោម​អ្នក​ជា​សះស្បើយ​ទាំង ១៤ នាក់ ដែល​ក្រសួង​បាន​ប្រកាស​កាលពី​ព្រឹក​មិញ​នេះ ភាគច្រើន​ជា​អ្នក​ទេសចរ​ជនជាតិ​បារាំង។ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ​១២២​នាក់ (ស្រី ៣៨ និង​បុរស ៨៤ នាក់) ដែល​រាប់​ទាំង​អ្នក​បាន​​ព្យាបាល​ជា​សះ​ស្បើយ និង​​​អ្នក​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​មាន​ចំនួន​សរុប ៩១ នាក់ ស្មើ​នឹង ៧៤,៥៩% ធៀប​ទៅ​នឹង​ចំនួន​អ្នក​ផ្ទុក COVID-19 ទាំងអស់។ អ្នក​ជា​សះស្បើយ​ទាំង ៩១ នាក់​ក្នុង​នោះ​បុរស ៦៤ នាក់ និង​ស្ត្រី ២៧ នាក់ ក្នុង​នោះ​បុរស​ចិន ១ នាក់​ បុរស​អង់គ្លេស ១ នាក់ បុរស​បែលហ្សិក ១ នាក់ […]


ព័ត៌មាន

ព្រឹកនេះអ្នកជាសះស្បើយ ១៤ នាក់ ហើយគ្មានករណីឆ្លង COVID-19 ថ្មីទេ

រយៈពេល ២ ថ្ងៃជាប់គ្នាមកនេះ ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា គ្មាន​ករណី​ឆ្លង​ថ្មីឡើយ ហើយថែម​ទាំងជា​​សះស្បើយ​ ១៤ នាក់ថែមទៀត។ អ្នក​ជា​សះស្បើយ​មាន​ជនជាតិបារាំង ១០ នាក់ ប្រុស ៣ ស្រី ៧ នាក់ ដែល​ជា​អ្នក​ទេសចរនៅខេត្តព្រះសីហនុ និងបានសម្រាកព្យាបាលនៅសណ្ឋាគារមួយកន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ ហើយត្រូវបាន​អនុញ្ញាតឲ្យ​ចាកចេញក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។ ក្រៅពីជនជាតិបារាំង ១០ នាក់ នៅមាន​ជនជាតិ​ឥណ្ឌូណេស៊ី ២ នាក់ ជាសះស្បើយ COVID-19 និងបានឲ្យចាកចេញពីមន្ទីរពេទ្យ​ខេត្ត​សៀមរាប ព្រមទាំងជនជាតិខ្មែរ ២ នាក់ ដែលម្នាក់ជាមគ្គុទេសទេសចររបស់ក្រុមភ្ញៀវបារាំង នៅខេត្តព្រះសីហនុ និងបុរសម្នាក់ទៀត រស់នៅរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។   គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ​១២២​ នាក់ រាប់​ទាំង​អ្នក​ដែល​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប​ ៩១ នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ចំណេះដឹងទូទៅ

ទោះជាសះស្បើយពី COVID-19 តែត្រូវបន្តអនុវត្តប៉ុន្មានវិធីនេះទៀត

យោង​តាម​ពិធីសារ​ស្តី​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ជំងឺ COVID-19 នៅ​ប្រទេស​កម្ពុជា​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ត្រូវ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ស្របតាម​លក្ខខណ្ឌ​ដើម្បី​ចេញ​ពី​មន្ទីរពេទ្យ​ និង​ត្រូវបំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ។ ១. តាម​ដាន​ស្ថាន​ភាព​សុខភាព​ផ្ទាល់​ខ្លួន​ ដោយ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ។ ២. ពាក់​ម៉ាស និង​អនុវត្ត​អនាម័យ​​ឲ្យ​បាន​ទៀង​ទាត់។ ៣. ស្នាក់​នៅ​បន្ទប់​ម្នាក់​ឯង មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ កាត់​បន្ថយ​ការ​ទាក់ទង​ជិត​ស្និទ្ធ​ជាមួយ​សមាជិក​គ្រួសារ បរិភោគ​អាហារ​ដោយ​ឡែក​ពី​គ្នា។ ៤. ត្រលប់​ទៅ​តាមដាន​សុខភាព​វិញ​នៅ​ចន្លោះ​ពី​២-៤​សប្តាហ៍​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ។ បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ពី COVID-19 អាច​នឹង​លាប់ ឬឆ្លង​ឡើង​វិញ​គ្រប់​ពេល ប្រសិន​បើ​បុគ្គល​នោះ​ធ្វេស​ប្រហែស មិន​បាន​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​។ “មិន​ថា​ខ្លួន​ឯង​លែង​មាន COVID-19 មិន​បាច់​ការពារ​ទេ គឺ​អត់អ៊ីចឹង​ទេ ត្រូវ​តែ​ការពារ​ខ្លួន”អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ពី​ជំងឺ COVID-19 តម្រូវ​ឲ្យតាម​ដាន​សុខភាព និង មាន​វិធានការ​ការពារ​ខ្លួន ហើយ​បើ​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ"។


ព័ត៌មាន

ក្រសួងត្រៀមប្រកាស បើមានអ្នកស្លាប់ដោយ COVID-19 ត្រូវបូជា ឬកប់ភ្លាមៗ មិនឲ្យធ្វើបុណ្យទេ

ក្រសួង​សុខាភិបាល​ត្រៀម​ប្រកាស បើ​មាន​អ្នក​ស្លាប់​ដោយ COVID-19 ត្រូវ​បូជា ឬ​កប់​ភ្លាមៗ មិន​ឲ្យ​ធ្វើ​បុណ្យ ចាក់​ភ្លេង​នោះ​ទេ នេះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​នេះ។ "ខ្ញុំ​មិន​ចង់​និយាយ​ទេ ប៉ុន្តែ​ក្រសួង​បាន​ត្រៀម​លក្ខណៈ​ហើយ ត្រៀម​ការ​ណែនាំ​ពី​អ្នក​ដែល​ស្លាប់​ដោយសារ COVID-19 មិន​មែន​ថា ចូល​ឆ្នាំ​និយាយ​ឲ្យ​គេ​ភ័យ​ទេ ណែនាំ​ពេល​ស្លាប់ ត្រូវ​បូជា ត្រូវ​កប់​ភ្លាម មិន​ទុក​ធ្វើ​បុណ្យ លេង​ភ្លេង ហែរ​អី​នោះ​ទេ"។ ឯកឧត្តម​រដ្ឋមន្ត្រី​ថា ប្រជាពលរដ្ឋ​មាន​ការ​ភ័យខ្លាច​ចំពោះ COVID-19 ជា​រឿង​ល្អ ខ្លាច​ស្លាប់​ខ្លួន​ឯង​ចោល​គ្រួសារ ឬ​គ្រួសារ​ទាំង​មូល​ហិនហោច។ ការ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ COVID-19 ជា​រឿង​ល្អ ដោយ​ចេះ​ការពារ​ខ្លួន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ