តាមការប្រកាសលទ្ធផលរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១២ ខែមេសានេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុស COVID-19 ចំនួន ២ករណី ចំណែកអ្នកជាសះស្បើយវិញមាន ២ករណីដែរ។
តាមការប្រកាសលទ្ធផលរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១២ ខែមេសានេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុស COVID-19 ចំនួន ២ករណី ចំណែកអ្នកជាសះស្បើយវិញមាន ២ករណីដែរ។

អ្នកឆ្លង COVID-19 ទាំង២ករណីថ្មី មានស្ត្រីជនជាតិវៀតណាម អាយុ២៨ឆ្នាំ ជាអ្នកទេសចរណ៍ ស្នាក់នៅ Apartment ក្នុងសង្កាត់បឹងកេងកង រាជធានីភ្នំពេញ និងម្នាក់ទៀតជាបុរសជនជាតិកាណាដា (ដើមកំណើតចិន) អាយុ៥០ឆ្នាំ បម្រើការងារនៅកាស៊ីណូ ក្នុងរាជធានីភ្នំពេញដែរ។ អ្នកទាំង២ជាប្តីប្រពន្ធនឹងគ្នា ហើយកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។
ចំណែកអ្នកជាសះស្បើយ២ករណីថ្មី គឺជាបុរសជនជាតិម៉ាឡេស៊ីទាំង២នាក់ ម្នាក់អាយុ៣៤ឆ្នាំ និងម្នាក់ទៀតអាយុ៥៨ឆ្នាំ។ អ្នកទាំង២មកពីប្រទេសម៉ាឡេស៊ី ធ្វើការងារសាសនានៅស្រុកកងមាស ខេត្តកំពង់ចាម។
តួលេខឆ្លង COVID-19 សរុបទូទាំងប្រទេស មានចំនួន ១២២នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៧៧ករណី ស្លាប់គ្មាននោះទេ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
12/04/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ