តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រកឃើញអ្នកឆ្លង COVID-19 ២ករណីបន្ថែមទៀត សុទ្ធតែនៅភ្នំពេញ

    រកឃើញអ្នកឆ្លង COVID-19 ២ករណីបន្ថែមទៀត សុទ្ធតែនៅភ្នំពេញ

    តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី១២ ខែមេសានេះ កម្ពុជា​បាន​រក​ឃើញករណីឆ្លងវីរុស COVID-19 ចំនួន ២ករណី ចំណែក​អ្នក​ជា​សះស្បើយ​វិញ​មាន ២ករណីដែរ។

    អ្នក​​ឆ្លង COVID-19 ទាំង​២ករណីថ្មី មាន​ស្ត្រី​ជន​ជាតិ​វៀតណាម​ អាយុ​២៨ឆ្នាំ ជា​អ្នកទេសចរណ៍ ស្នាក់​នៅ Apartment ក្នុង​សង្កាត់​បឹង​កេង​កង រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ជាបុរស​ជន​ជាតិ​កាណាដា (ដើម​កំណើត​ចិន) អាយុ៥០ឆ្នាំ បម្រើ​ការងារ​នៅ​កាស៊ីណូ ក្នុង​រាជធានី​ភ្នំពេញ​ដែរ។ អ្នក​ទាំង២​ជា​ប្តី​ប្រពន្ធ​​នឹង​គ្នា ហើយកំពុង​សម្រាកព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម។

    ចំណែក​អ្នក​ជា​សះស្បើយ​២​ករណី​ថ្មី គឺ​ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​ទាំង​២នាក់ ម្នាក់អាយុ៣៤​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៥៨ឆ្នាំ។ អ្នក​ទាំង២​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ ធ្វើ​ការងារ​សាសនា​នៅស្រុក​កងមាស ខេត្ត​កំពង់ចាម។

    តួ​លេខ​ឆ្លង COVID-19 សរុប​​ទូទាំង​​ប្រទេស មាន​​ចំនួន ១២២នាក់ ក្នុង​​នោះ​​មាន​​អ្នក​​ជា​​សះស្បើយ​​ចំនួន ៧៧ករណី​ ស្លាប់​​គ្មាន​​នោះ​​ទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 12/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: