brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ពលរដ្ឋអ៊ីរ៉ងជាង៦០០នាក់ស្លាប់ក្រោយផឹកអាល់កុលជឿថាអាចព្យាបាល COVID-19

នៅ​ប្រទេស​អ៊ីរ៉ង់ មនុស្ស​ជាង​៦០០នាក់បានស្លាប់ និង​៣០០០​នាក់​ទៀតកំពុង​នៅ​មន្ទីរពេទ្យ​ក្រោយ​ពី​ផឹក​អាល់កុល​ព្រោះ​ជឿ​ថា​អាល់កុល​អាច​ព្យាបាល​វីរុស COVID-19 បាន។

ពលរដ្ឋអ៊ីរ៉ងជាង៦០០នាក់ស្លាប់ក្រោយផឹកអាល់កុលជឿថាអាចព្យាបាល COVID-19

លោក Gholam Hossein អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ បាន​និយាយកាលពីថ្ងៃទី៧ ខែមេសាថា ​ចំនួន​ផឹក​អាល់កុល​គឺ​មាន​​ច្រើន​ជាងអ្វីដែលមន្ត្រី​បានគិតដល់​។ លោក​ក៏​បន្តទៀតថា​អាល់កុល​មិន​អាច​ប្រើ​ព្យាបាល​វីរុស COVID-19 ទេ ប៉ុន្តែ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ឃាត់​ខ្លួន និង​ត្រូវ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ព្រោះ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​ដទៃទៀត។

គិតមកដល់ថ្ងៃនេះ ប្រទេសអ៊ីរ៉ង់​មាន​ចំនួន​អ្នក​ឆ្លង​សរុប ៦២ ៥៨៩ករណី ក្នុងនោះអ្នកជាសះស្បើយ ២៧ ០២៩នាក់ និង​អ្នកស្លាប់ ៣ ៨៧២នាក់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ 11/05/2020