សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានព្រឹកនេះ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺ COVID-19 នៅកម្ពុជា ថា ពលរដ្ឋឆាប់ភ័យខ្លាច ហើយក៏ឆាប់ភ្លេចខ្លួនដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានព្រឹកនេះ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺ COVID-19 នៅកម្ពុជា ថា ពលរដ្ឋឆាប់ភ័យខ្លាច ហើយក៏ឆាប់ភ្លេចខ្លួនដែរ។

ប្រមុខរដ្ឋាភិបាលកម្ពុជាបានបន្តថា ៣ថ្ងៃកន្លងទៅកម្ពុជាពុំមានអ្នកឆ្លង COVID-19 មានតែអ្នកជាសះស្បើយហើយ ថ្ងៃនេះមានករណីត្រឹមតែ១នាក់ ឯអ្នកជាសះស្បើយមានដល់តែ៥នាក់ ប្រហែលជាប្រជាពលរដ្ឋរបស់យើងគិតថាអ្នកឆ្លងចំនួនតិច ឈឺហើយជាវិញ អ៊ីចឹងឥរិយាបថរបស់ប្រជាពលរដ្ឋឆាប់ភ័យខ្លាំង ហើយក៏ឆាប់ភ្លេចរឿងភ័យ។
បែបនេះទើបសម្តេចនាយករដ្ឋមន្ត្រីគិតឡើងវិញពីសេណារីយ៉ូឡើងវិញ ស្នើទៅគណៈកម្មការ ប្រយុទ្ធនឹងជំងឺ COVID-19 ទាក់ទងនឹងការរៀបចំផែនការខាងមុខត្រូវធ្វើយ៉ាងម៉េច។ “យើងមិនត្រូវភ្លេចខ្លួនថា យើងជាប្រទេសមានអ្នកឆ្លងតិច ថ្ងៃខ្លះគ្មានអ្នកឆ្លងនោះទេ ហានិភ័យនៅខ្ពស់ណាស់សម្រាប់ប្រទេសរបស់យើង”។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
07/04/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ