backup og meta

អ្នកមានជំងឺលុយពុសអាចប្រឈមនឹងការឡើងគីឡូ ឬស្រកគីឡូ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 22, 2021

    អ្នកមានជំងឺលុយពុសអាចប្រឈមនឹងការឡើងគីឡូ ឬស្រកគីឡូ

    តើ​អ្វី​ទៅ​ជា​ជំងឺ​លុយ​ពុស(Lupus)

    ជំងឺលុយពុស (Lupus)​គឺ​ជា​ជំងឺ​អង់ទីករ​ប្រឆាំង​នឹង​ខ្លួន​ឯង​ដែល​ជា​ជំងឺ​រ៉ាំរ៉ៃ​បង្ក​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ធ្វើ​ការ​ខុស​ប្រក្រតី។ ប្រព័ន្ធ​ភាព​ស៊ាំរបស់​អ្នក​ជំងឺ​​មិន​មាន​សមត្ថភាព​ស្គាល់​ថា​អ្វី​ដែល​ជា​កោសិកា​ល្អ ​និង​អ្វី​ដែល​អាច​ធ្វើ​ទុក្ខ​ទោស​ទៅ​លើ​រាងកាយ​នោះ​ទេ។ នេះ​បាន​ន័យ​ថា​ប្រព័ន្ធភាពស៊ាំ​បាន​ធ្វើ​ការ​ឆ្លើយ​តប​មួយ​ដែល​មិន​អាច​គ្រប់​គ្រង​បាន ហើយ​ប្រឆាំង​ទៅ​នឹង​កោសិកា​រាងកាយ​ខ្លួន​ឯង​ បង្ក​ជា​ការ​រលាក​ផ្សេង​ៗ​ទៅ​លើ​សរីរាង្គ​និង​ប្រព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​សារពាង្គ​កាយ។

    ការ​ឡើង​ទម្ងន់​ឬ​ចុះ​ទម្ងន់​មិន​ធម្មតា

    ចំពោះអ្នកជំងឺលុយពុសនេះ មានច្រើនករណី​គឺគ្រូពេទ្យ​បាន​ឲ្យ​ប្រើថ្នាំស្តេរ៉ូអ៊ីត​​សម្រាប់​ការ​ព្យាបាល។​ ថ្នាំ​ប្រភេទ​នេះអាច​រំញោច​ឲ្យ​អ្នក​ជំងឺ​ឃ្លាន​ខ្លាំង​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​នេះ​តែ​ម្ដង។ ក្នុ​ងករណី​មិ្ន​អំណោយ​ផល​ដល់​សុខភាព​អ្នកជំងឺបែបនេះ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ផ្លាស់ប្ដូររបបអាហារ​ដើម្បី​គ្រប់គ្រងទម្ងន់​។

    ​ការធ្វើ់ដូចនេះជា​រឿង​ចាំបាច់​ណាស់​ដោយ​សារ​ការ​ឡើង​ទម្ងន់​និង​ជំងឺ​ធាត់​គឺ​ជា​កត្តា​ប្រឈម​ទៅ​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង​ក៏​ដូចជា​ពិការភាព​ចំពោះ​អ្នក​ជំងឺ។ ការ​សម្រក​ទម្ងន់​តាម​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​គឺ​​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​លើអ្នក​ជំងឺ​លុយ​ពុស​។

    ទោះយ៉ាងណា រោគ​សញ្ញា​ដែល​​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គឺ​ស្រក​ទម្ងន់​ និង​ល្ហិតល្ហៃ។ ការ​ស្រកទម្ងន់​​បែប​នេះ​គឺ​បណ្ដាល​មក​ពី​សញ្ញា​​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​រំលាយ​អាហារ​តួយ៉ាង​គឺ​រាក​តែ​ម្ដង។ អ្នក​ជំងឺ​ចាំបាច់​ត្រូវ​ពិនិត្យ​ពី​ស្ថាន​ភាព​ជំងឺ​ខ្លួន​គ្រូពេទ្យ​ជំនាញ និង​មាន​បទ​ពិសោធ​ក្នុង​បញ្ហា​នេះ​ប្រសិន​បើ​មាន​ការ​ស្រក​ទម្ងន់​ខ្លាំង​។ គ្រូពេទ្យ​នឹង​ប្រាប់​ពី​វិធី​ផ្សេង​ៗ​ដើម្បី​ឲ្យ​អ្នក​ជំងឺអាំច​​ឡើង​គីឡូ​ឡើង​វិញ​ប្រសិន​បើ​មាន​ការ​រាក​ខ្លាំង​ដោយ​សារ​ជំងឺ​លុយ​ពុស។

    អត្ថបទពាក់ព័ន្ធ៖

    ចំណុច​គួរ​យល់​ដឹង​បន្ថែម

    ជំងឺលុយពុស​​គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​អាច​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរបាន​​។ អ្នក​ជំងឺ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​លទ្ធផល​ទុក​ជា​មុន​ប្រសិន​បើ​ចង់​សម្រក​ឬ​ចង់​ឡើង​ទម្ងន់។ គ្រូពេទ្យ​ និង​អ្នក​ឯកទេស​ចំណី​អាហារ​អាច​ផ្ដល់​​ការ​ប្រឹក្សា​បាន​​ដ៏​មាន​ប្រសិទ្ធភាព​។ អ្នក​ជំងឺ​មិន​គួរ​ប្រឹង​សម្រក​ឬ​ចង់​ឡើង​ទម្ងន់​ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​​ពី​​ផល​វិបាក​ផ្សេង​ៗ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ទាក់ទង​នឹង​ជំងឺ​ជាមុន​នោះ​ទេ។

    អ្នក​ជំងឺ​ដែល​ចង់​ផ្លាស់ប្ដូរ​ទម្ងន់​របស់​ខ្លួន​គួរ​តែ​ចាប់​ផ្ដើម​ពី​របៀប​រស់​នៅ​ និង​របប​អាហារ​ជាមុន​សិន។ ការ​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​ចំពោះ​អ្នក​ជំងឺ​នេះ​គឺ​មិនមានការ​ណែនាំ​ឲ្យ​ប្រើ​តែ​ម្ដង។ មុន​នឹង​ប្រើ​ថ្នាំ​បំប៉ន​ណាមួយ​គួរ​តែ​ព្យាយាម​ធ្វើ​តាម​វិធី​ធម្មជាតិ​ដោយ​ហាត់​ប្រាណ​ និង​ប្ដូរ​របប​អាហារ​វិញ​​ប្រសើរ​ជាង។ ប្រសិន​បើ​នៅ​តែ​ចង់​ប្រើ​សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន ​ដើម្បី​ឲ្យ​ប្រាកដ​ថា​ថ្នាំ ឬអាហារបំប៉ន​ទាំងនោះ​មិន​ប៉ះពាល់​ដល់​សារពាង្គ​កាយយើង។

    គួរ​តែ​ដឹង​ជា​ចាំ​បាច់​មួយ​ទៀត​ថា​ជំងឺ​លុយ​ពុស​អាច​មាន​រូបភាព​ផ្សេង​ៗ​គ្នា​ទៅ​តាម​អ្នក​ជំងឺ​នីមួយ​ៗ​។ យោង​ទៅ​តាម​លក្ខណ​សម្បត្តិ​រាង​កាយ​រៀង​ៗ​ខ្លួន​របស់​អ្នក​ជំងឺ​ នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វិធី​ក្នុង​ការ​សម្រក​និង​ឡើង​ទម្ងន់​មិន​អាច​មាន​ប្រសិទ្ធ​ភាព​គ្រប់​គ្នា​នោះ​ទេ។ ដូច​នេះ​ហើយ​បាន​ជា​​ចាំ​បាច់​សម្រាប់​អ្នក​ជំងឺ​លុយ​ពុស​គ្រប់​គ្នា​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​ជាមួយ​គ្រូពេទ្យ​ពិសេស​ពេល​ដែល​ចង់​ស្រក​និង​ឡើង​គីឡូ។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម