អ្នកមានទូរសព្ទប្រើ តែបើមិនប្រយ័ត្ន កាន់ទូរសព្ទជាប់ដៃរាល់ថ្ងៃ នឹងមានបញ្ហា ព្រោះការស្រាវជ្រាវថ្មីមួយរកឃើញថា ឧស្សាហ៍ចុចទូរសព្ទលេងច្រើន អាចជួបហានិភ័យរលាកសរសៃដៃ និងស្រោមសន្លាក់ឆ្អឹងប្រអប់ដៃ។
អ្នកមានទូរសព្ទប្រើ តែបើមិនប្រយ័ត្ន កាន់ទូរសព្ទជាប់ដៃរាល់ថ្ងៃ នឹងមានបញ្ហា ព្រោះការស្រាវជ្រាវថ្មីមួយរកឃើញថា ឧស្សាហ៍ចុចទូរសព្ទលេងច្រើន អាចជួបហានិភ័យរលាកសរសៃដៃ និងស្រោមសន្លាក់ឆ្អឹងប្រអប់ដៃ។

តាមការស្រាវជ្រាវបញ្ជាក់ពីសាកលវិទ្យាល័យ Malaga ប្រទេសអេស្ប៉ាញ បានឲ្យដឹងថា មនុស្សសម័យថ្មី អាចនឹងជួបបញ្ហា រលាកស្រោមសន្លាក់ឆ្អឹង និងសរសៃពួរ ព្រោះកាន់ទូរសព្ទ Smartphone ច្រើន ឧស្សាហ៍ចុចឆាតច្រើន ជាពិសេសការប្រើមេដៃ នឹងបង្កឲ្យមានហានិភ័យ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមស្រាវជ្រាវបានពិនិត្យឃើញតួលេខអ្នកជំងឺឈឺប្រអប់ដៃច្រើន ទាក់ទងនឹងបញ្ហាសរសៃដៃ និងស្រោមសន្លាក់ឆ្អឹងប្រអប់ដៃ។
លោកសាស្រ្តាចារ្យ Raquel Cantero អ្នកជំនាញព្យាបាលរាងកាយ និងអ្នកស្រាវជ្រាវក្នុងក្រុមស្រាវជ្រាវខាងលើ បានឲ្យដឹងថា ខុសពីសម័យមុន ប្រើមេដៃចាប់កាន់ប៊ិច ខ្មៅដៃ សម័យនេះ ការទម្លាប់ប្រើមេដៃចុច ឆាត ឬវាយបញ្ចូលអក្សរ នឹងវិវត្តទៅជាបញ្ហាដូចបានរៀបរាប់ ជាពិសេសត្រង់ផ្នែកប្រព័ន្ធឆ្អឹងសន្លាក់ភ្ជាប់សាច់ដុំដៃ និងសរសៃដៃត្រង់ផ្អែកមេដៃ នឹងធ្វើឲ្យរលាក ហើយមិនត្រឹមតែឈឺទេ ថ្ងៃណាមួយនឹងបង្កឲ្យមេដៃដំណើរការលែងបានល្អដូចមុនទៀតផង។
អត្ថបទពាក់ព័ន្ធ៖
តាមការណែនាំពីលោកវេជ្ជបណ្ឌិតខាងលើ រោគរលាកសរសៃពួរដៃ និងស្រោមសន្លាក់ឆ្អឹងប្រអប់ដៃ ច្រើនកើតឡើងដោយសារទម្លាប់សាមញ្ញចុចទូរសព្ទច្រើនម៉ោង ធ្វើឲ្យប្រព័ន្ធឆ្អឹង សាច់ដុំ និងសរសៃដៃរលាក ដោយការឈឺចាប់ត្រង់ប្រអប់ដៃ ជាពិសេសមេដៃ។ ដូចនេះ ការទម្លាប់កាត់បន្ថយការចាយពេលលើការចុចទូរសព្ទរាប់ម៉ាង ជាចំណុចមួយត្រូវយកចិត្តទុកដាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.dailymail.co.uk/health/article-7141877/The-rise-iPhone-hand-Doctors-reveal-surge-people-blighted-pain.html
https://www.nhs.uk/conditions/tendonitis/
កំណែប្រែបច្ចុប្បន្ន
16/06/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ