សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

វៀតណាម​ ប្ដេជ្ញាសម្រេចមហច្ឆិតាប្រព័ន្ធមន្ទីរពេទ្យវៃ​ឆ្លាត ៩០%​ ឲ្យបានត្រឹម​​ ២០២៥​

ប្រទេស​វៀត​ណាម នឹង​សម្រេច​គោលដៅ​​ ដោយ​អភិវឌ្ឍ​​ផ្នែក​បច្ចេកវិទ្យា​​​​វេជ្ជសាស្រ្ត​ សម្រាប់​បម្រើ​វិស័យ​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​ខ្លួន​​​ឲ្យ​បាន​ប្រមាណ​៩០% នៅ​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០២៥។ ​តាម​ក្រសួង​សុខាភិបាល​វៀតណាម ទិស​ដៅ​ខាង​លើ ត្រូវ​​បាន​អាជ្ញាធរ​វៀត​ណាម​កំពុង​រៀប​ចំ​បណ្តើរ​ៗ តួ​យ៉ាង ការ​ធ្វើ​កំណត់​ហេតុ​ឯកសារ​សុខភាព​​តាម​បែប​ឌីជីថល សម្រាប់​ប្រជាជន​វៀតណាម​ នឹង​អនុវត្ត​ចាប់​ពី​ខែ​កក្កដា​​ខាង​មុខ​នេះ ដែល​ជា​ឧទាហរណ៍​មួយ​ផ្នែក​នៃ​កម្មវិធី​មន្ទីរ​វៃ​ឆ្លាត (Smart Hospital) ​។ ​​នា​ឱកាស សិក្ខាសាលា នៃ​ការ​ធ្វើ​កំណត់​ហេតុ​សុខភាព​តាម​បែប​ឌីជីថល នា​ក្រុង​​ហូជីមិញ លោក​ Trần Quý Tường ប្រធាន​នាយកដ្ឋាន​​ព័ត៌មាន​វិទ្យា​ នៃ​​ក្រសួង​សុខាភិបាល​​វៀតណាម បាន​ថ្លែង​ថា ក្រុម​ការងារ​របស់​ ក្រសួង​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​វៃ​ឆ្លាត សម្រាប់​បម្រើ​លើ​វិស័យ​តាំង​ពី​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ។ ហើយ​ Software ឬ​កម្មវិធី​ព័ត៌មាន​វិទ្យា​វៃ​ឆ្លាត សម្រាប់​បម្រើ​ក្នុង​វិស័យ​សុខាភិបាល​នោះ ​បាន​យក​ទិន្នន័យ​ពី​ផ្នែក​សន្តិសុខ​​សង្គម​មក​ប្រើ​​ ដែល​រាប់​ទាំង​ព័ត៌មាន​សុខភាព​របស់​ប្រជាជន​សម្រាប់​​ជួយ​សម្រួល​ដល់​ប្រជាជន​ទូ​ទាំង​ប្រទេស​។ ជា​មួយ​គ្នា​នេះ លោក Nguyễn Trường Sơn រដ្ឋ​លេខា​ធិការ​ ក្រសួង​សុខាភិបាល​វៀតណាម​ក៏​ឲ្យ​ដឹង​ដែរ​ថា ឆាប់​ៗ​ខាង​មុខ​នេះ ប្រជាជន​វៀត​ណាម​គ្រប់​គ្នា នឹង​មាន​ប្រវត្តិ​កំណត់​ហេតុ​សុខភាព​តាម​បែប​ឌីជីថល​ ហើយ​ធ្វើ​ដូច​នេះ​ នឹង​ជួយ​សម្រួល​ការងារ​​គ្រូ​ពេទ្យ ​ជួយ​ប្រឹក្សា ជួយ​ព្យាបាល​អ្នក​ជំងឺ​​បាន​យ៉ាង​រលូន តាម​ប្រព័ន្ធ​កម្មវិធី​បែប​ថ្មី​នេះ។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្ត្រ​វៀតណាម រកឃើញ​សមាសធាតុ​ជីវៈ​សកម្ម ក្នុង​សំបក​ស្រូវ វៀតណាម​ឲ្យ​ពលរដ្ឋ​ពិនិត្យកាំ​រស្មីអ៊ិច និង​ធាតុ​គីមី ​មួយឆ្នាំ​ម្តង អត់គិតថ្លៃ គួរ​រំលឹក​ដែរ​ថា ប្រព័ន្ធ​សុខាភិបាល​វៀតណាម មក​ទល់​ពេល​នេះ​ […]


ព័ត៌មាន

ក្មេងៗស្លាប់ ជិត ១៥០នាក់ តែមិនទាន់ច្បាស់មកផ្លែគូលែន

“Hello គ្រូពេទ្យ” ជាបន្ដបន្ទាប់ បាន​ជម្រាប​ជូន​ប្រិយមិត្ត​ពី​ករណី​ក្មេង​ស្លាប់​ជាច្រើន ដោយសារ​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាល់ (Acute Encephalitis Syndrome) នៅ​ក្នុង​រដ្ឋ Bihar ​ជា​រដ្ឋក្រីក្រ​មួយ នៅ​ភាគខាងជើង ប្រទេស​ឥណ្ឌា។ មកដល់​ពេលនេះ អាជ្ញាធរ​ពុំទាន់អាច​បញ្ជាក់​ពីមូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយទេ ថាតើមកពី​ផ្លែគូលែន ឬ​បញ្ហា​អ្វីផ្សេងទៀត? លោក Harsh Vardhan រដ្ឋមន្រ្តី​សុខាភិបាល​ឥណ្ឌា បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទីថា ក្មេង ១៣៦​នាក់ បាន​ស្លាប់ ​ដោយ​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ នៅ​ស្រុក​ទាំង ១៦ ក្នុង​រដ្ឋ Bihar។ ខណៈ​កាល​ពីចុង​​សប្តាហ៍ ក្មេង ៣​ នាក់​ទៀតបាន​ស្លាប់ ក្នុង​មន្ទីរពេទ្យ​ស្រុក Muzaffarpur ធ្វើ​ឲ្យ​ចំនួន​ក្មេង​ស្លាប់ ​កើន​ដល់ ១៣៩ ​នាក់។ ជាមួយ​គ្នា​នេះ ក៏មាន​សេចក្តីរាយការណ៍​ខ្លះ ក្មេង​ស្លាប់​នៅ​ក្នុង​រដ្ឋ Bihar បានកើន​ដល់ ១៥០ ​នាក់​ហើយ។ តាមស្ថិតិ​របស់​នាយកដ្ឋាន​សុខាភិបាល​រដ្ឋ Bihar នៅ​ឆ្នាំ ​២០១៩​ ក្មេង​ចំនួន ៦២៦​នាក់ មាន​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ។ ចំណែក​មូលហេតុ​បង្ក​ឲ្យ​មាន​រោគសញ្ញា​ជំងឺ​នេះ នៅ​តែប្រធានបទ ជជែក​ដេញដោល​នៅឡើយ […]


ព័ត៌មាន

ចិន រក​ឃើញ​​ហ្សែន​​ពិសេសក្នុង​ខ្លួនសត្វ​ស៊ី​ស្មៅ អាចព្យាបាល​ជំងឺ​បាន​ច្រើន​មុខ

វិទ្យាសាស្ត្រ​ចិន​កាន់​តែ​ជឿនលឿន ខណៈ​ថ្មី​ៗ​នេះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ ហ្សែន​ពិសេស​​ម្យ៉ាង​ដែល​មាន​នៅ​ក្នុង​ខ្លួន​បណ្តា​សត្វស៊ី​ស្មៅ ​ដោយ​​អះ​អាង​ថា ជា​ពន្លឺ​ថ្មី​ អាច​នឹង​ព្យបាល​ជំងឺ​របស់​មនុស្ស​បាន​ច្រើន​មុខ នៅ​ពេល​អនាគត។ តាម​សារព័ត៌មាន​ ស៊ីនហួរ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​ជា​ចិន​ ​ប្រចាំ​សាកលវិទ្យាល័យ​ Standford សហរដ្ឋអាមេរិក បាន​រក​ឃើញ ហ្សែនក្នុង​ពពួក​សត្វ​ស៊ី​ស្មៅប្រមាណ​ជាង​ ៤៤​ប្រភេទ រាប់​​ទាំង គោ ពពែ ក្តាន់ រមាំង ប្រើស ដែល​សត្វ​ទាំង​នេះ អាច​បន្ស៊ាំ​ខ្លួន​នឹង​បរិស្ថាន បរិយាកាស​​អាប់​អួរ​ខ្លាំង​បាន ហើយ​ពិសេស ​ក្នុង​ខ្លួនសត្វ​ទាំង​នោះ អាច​ផលិត​វីតាមីន D ​បញ្ចៀស​ហានិភ័យ​ជំងឺ​ពុក​ឆ្អឹង​ទៀត​​ផង។ ដោយ​ឡែក​ ក្រុម​អ្នក​ស្រាវជ្រាវ ​​មក​ពីសាកលវិទ្យាល័យ Northwestern Polytechnical និង​សាកលវិទ្យាល័យ​ Northwest A&F នៃ​ប្រទេស​ចិន ​ស្រាវជ្រាវ​លើ​ករណី​ពពួក​សត្វ​ស៊ី​ស្មៅ ​ក៏​​បង្ហាញ​លទ្ធផល​​​​ចំនួន​​ពាក់ព័ន្ធ​បណ្តា​​សត្វ​ទាំង​នោះ ​មាន​ប្រព័ន្ធ​ពិសេស​ក្នុង​ខ្លួន​​មួយ​ទៀត ដែល​ជា​ម៉ូលេគុល​ប្រឆាំង​ជំងឺ​មហារីក ​ពិសេស​អាច​ធន់​នឹងពន្លឺ ភាព​ងងឹត ដោយ​ពុំ​មាន​ការ​រំខាន​ដំណេក​ពួក​វា​ទៀត​ផង។ រាង​កាយ​សត្វ​ទាំង​នោះ អាច​ស្រូប​យក​ជីវជាតិ​កាល់ស្យូម ទៅ​ចិញ្ចឹម​​ស្នែង ធ្វើ​ឲ្យ​​នោះ​​វិទ្យាសាស្រ្ត​ចិន​អះ​អាង​ថា មាន​លក្ខណៈ ​ពិសេស​អាច​ប្រឆាំង​ជំងឺ​ពុក​ឆ្អឹង​បាន។ អត្ថបទពាក់ព័ន្ធ៖ ចិន​​បង្កើតឧបករណ៍​តេស្ត​​រកមើល​​មហារីកជំនាន់​ថ្មី​​បាន​សម្រេច កាន់​តែ​ទំនើប អូស្ត្រាលី ប្រើ​ពន្លឺ​ភ្លើងព្យាបាល​មហារីក និង​របួស​សាច់ដុំ ជា​មួយ​ការ​ស្រាវជ្រាវ​នេះ លោក […]


ព័ត៌មាន

វះកាត់​ទាំងគ្មានវិជ្ជាជីវៈត្រឹមត្រូវ អ្នកជំងឺនឹង​រង​ផល​ពិបាកកាន់តែច្រើន

វះកាត់ ជាមធ្យោបាយ​មួយ សម្រាប់​សម្រាប់ព្យាបាល​ជំងឺ​នានា ហើយ​មធ្យោបាយ​ព្យាបាល​បែបនេះ ទាមទារ​ពេទ្យជំនាញ និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ បើមិនដូច្នេះទេ នឹង​បង្ក​គ្រោះថ្នាក់ ​ផលវិបាក​​ថ្ងៃ​ក្រោយ ខណៈ​ការសិក្សា​របស់​អាមេរិក ពេទ្យ​វះកាត់​គ្មាន​វិជ្ជាជីវៈ បន្សល់​ផលវិបាក​ជាច្រើន​ដល់​អ្នក​ជំងឺ។ ក្រុម​អ្នក​ស្រាវជ្រាវ បាន​ពិនិត្យ​លើ​ទិន្នន័យ​អ្នកជំងឺ ១៣.៥០០​នាក់ ដែល​វះកាត់​ដោយ​ពេទ្យ ២០២​នាក់ នៅ​អាមេរិក ចន្លោះ​ឆ្នាំ​២០១២-២០១៦​រក​ឃើញ​ថា​ អ្នកជំងឺ ​វះកាត់​ជាមួយ​ពេទ្យ​គ្មាន​វិជ្ជាជីវៈ ជួប​ផលវិបាក​ជាច្រើន ដូចជា ការ​ឆ្លងមេរោគ​តាម​មុខ​របួស កំណក​ឈាម ខ្សោយ​តម្រងនោម គាំងបេះដូង ប្រឈម​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល និងជំងឺ​រលាកសួត។ ការសិក្សា​នេះ ចេញផ្សាយ​លើ​ កាសែត​វេជ្ជសាស្ត្រ Webmd។ បើ​ធៀប​ជាមួយ​អ្នកជំងឺ​វះកាត់​ដោយ​ពេទ្យ​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ ត្រូវគេ​​រាយការណ៍​ថា ផល​វិបាក​ គឺ​ទាប​ជាការ​វះកាត់​ជាមួយ​ពេះ​គ្មាន​វិជ្ជាជីវៈ ពី ១-៣ ដង ​ប្រឈម​នឹង​ផលវិបាកត្រឹម ១៨% ខណៈ​អ្នក​ជំងឺ​ វះកាត់​ជាមួយ​ពេទ្យ​មាន​វិជ្ជាជីវៈ ៤​ ដង​ឡើង​ទៅ ប្រឈម​នឹង​ផលវិបាក ៣២ ភាគរយ។ ក្នុង​ការ​សិក្សា​នេះ​ដូច​គ្នា ពេទ្យវះកាត់ជាបុរស ត្រូវ​គេ​រក​ឃើញ​ថា ធ្វើ​ការ​ដោយ​គ្មាន​វិជ្ជា​ជីរៈ ច្រើន​ជាង​ពេទ្យ​ជា​ស្ត្រី។ អត្ថបទពាក់ព័ន្ធ៖ មានបញ្ហាផ្លូវចិត្តរកពេទ្យជួយ ចុះពេទ្យមានបញ្ហា អ្នកណាជួយពេទ្យ? ពេទ្យ​អាល្លឺម៉ង់ជាប់​គុក​១​ជីវិត ដោយសារ​សម្លាប់​អ្នកជំងឺជិត​១០០នាក់ គួរបញ្ជាក់​ថា ពេទ្យ​វះកាត់​គ្មាន​វិជ្ជាជីវៈ […]


ព័ត៌មាន

ក្មេងកើតគ្រុនឈាម មកសម្រាកនៅពេទ្យកុមារជាតិច្រើនខ្លាំង ដល់ថ្នាក់គ្មានបន្ទប់ដេក

តាម​តួលេខ​ពី​មន្ទីរពេទ្យ​នានា​ទូទាំង​ប្រទេស ក្មេង​កើត​ជំងឺ​គ្រុនឈាម​កើន​ឡើង​យ៉ាង​ខ្លាំង ងាក​មក​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​វិញ ក៏​កើន​ឡើង​ខ្លាំង​ដែរ ដល់​ថ្នាក់​គ្មាន​បន្ទប់​ដេក តម្រូវ​ឲ្យ​អ្នក​ជំងឺ​សម្រាក​ព្យាបាល​នៅ​ក្រៅ​បន្ទប់។ នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស។ លោក​វេជ្ជបណ្ឌិត​ថា ចូល​ដល់ ខែ មិថុនា​នេះ ១ ថ្ងៃ​មាន​កូន​ក្មេង​កើត​ជំងឺ​គ្រុន​ឈាម​ករណី​ចូលថ្មី​ជាង ១០០ នាក់ ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ខណៈ​ចំនួន​សរុប​វិញ​មាន​ដល់​ទៅ​ជាង ៣ ០០ នាក់ ដែល​ក្នុង​ចំណោម​នោះ​មាន​ទាំង​ប្រភេទ​គ្រុនឈាម​កម្រិត​សម្រាល និង​ធ្ងន់ធ្ងរ។ អត្ថបទពាក់ព័ន្ធ៖  គ្រុនឈាម​កើនយ៉ាង​គំហុក ក្រសួង​ស្នើ​ឲ្យ​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ ​បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ទោះ​ជា​តួលេខ​កូន​ក្មេង​កើត​ជំងឺ​គ្រុន​កើន​ឡើង​យ៉ាង​គំហុក​បែប​នេះ​ក្តី ក៏​ខាង​មន្ទីរពេទ្យ​កុមារ​មាន​លទ្ធភាព​ព្យាបាល ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​នោះ មន្ទីរពេទ្យ​កុមារ​អត់​កន្លែង​សម្រាក​ព្យាបាល ដោយ​មាន​គ្រែ​ចំនួន​តែ ៣០០ គ្រែ​ប៉ុណ្ណោះ ខណៈ​អ្នក​ជំងឺ​សរុប​រួម​ទាំង​ក្មេង​កើត​ជំងឺ​ផ្សេងៗ និង​គ្រុនឈាម​មាន​ចំនួន​ជិត ៨០០ នាក់។ “ខាង​មន្ទីរពេទ្យ​នៅ​តែ​អាច​ជួយ​ព្យាបាល​ក្មេង​កើត​គ្រុន​ឈាម​បាន តែ​អត់​មាន​កន្លែង អស់​បន្ទប់ អស់​គ្រែ ត្រូវ​ដាក់​ខាង​ក្រៅ​បន្ទប់“។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ចំណេះដឹងទូទៅ

វិធីជួយខ្លួនឯង ពេលត្រូវថ្នាំសណ្ដំ ឬថ្នាំសម្រើប

មិន​ថា​ក្នុង​ខ្សែ​ភាពយន្ត ឬ​មាន​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ឡើយ គឺ​សុទ្ធតែ​បាន​បង្ហាញ​ពី​ករណី​​មនុស្ស​ស្រី​មួយ​ចំនួន​ត្រូវ​គេ​បន្លំ​យក​ទ្រព្យ​របស់ និង​រំលោភ​បំពាន​ដោយ​ប្រើ​ល្បិច​កលប្រើ​ថ្នាំ​សណ្ដំ ឬ​ថ្នាំ​សម្រើប។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបាន​ណែនាំ​ស្រី​ៗ​យើង​ពី​វិធី​ជួយ​ខ្លួន​ឯង​មួយ​ចំនួន ដែល​អាច​ការពារ​ខ្លួន​បាន​ខ្លះ​ៗ។ ថ្នាំ​ប្រភេទ​នេះ​មាន​ច្រើន​ប្រភេទ​ណាស់ តែ​ភាគច្រើន​មាន​ជា​ថ្នាំ​ដូច​ស្ករ​កៅស៊ូ ក្លិន​ដូច​ទឹក​អប់សម្រាប់​ឲ្យ​ហិត និង​ជា​ថ្នាំ​ដាក់​ក្នុង​ទឹក។ ១- រោគសញ្ញា នៅ​ពេល​អ្នក​ត្រឹម​ថ្នាំ​អស់​នោះ អាច​មាន​អាការៈ​ឈឺក្បាល វិលមុខ ក្អួត​ចង្អោរ ហើយ​បើ​គ្មាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​ទេ យើង​អាច​នឹង​សន្លប់​ឈឹង​តែ​ម្ដង។ ២- វិធី​ជួយ​សង្គ្រោះ​ខ្លួនឯង ប្រសិនបើ​យើង​​ជួយ​អាការៈ​អស់​ទាំងនោះ ត្រូវ​ស្វែងរក​ជំនួយ​ពី​អ្នក​ដែល​គួរឲ្យ​ទុកចិត្ត​ដូចជា​មិត្តភ័ក្ដិ អ្នក​មាន​សមត្ថកិច្ច ឬ​អាច​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ខ្ទាស់​ទ្វារ​ឲ្យ​ជាប់ ហើយ​ព្យាយាម​យក​ទឹក​មក​បាចសាច​ពេញមុខ ក្បាល ខ្លួន ឬ​ផឹកទឹក​ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​ជាតិ​ទឹក​អាច​បន្សាប​ជាតិ​ថ្នាំ​បាន​ខ្លះ ទោះ​មិន​ទាំង​ស្រុង ក៏​មិន​ធ្វើឲ្យ​យើង​បាត់បង់​ស្មារតី​ដែរ។ ពិសេស​ពេល​ដឹង​ខ្លួន​ថា​ត្រូវ​ថ្នាំ​មាន​អារម្មណ៍​ប្លែក​ៗគួរ​រក​ទឹក​ក្រូចឆ្មារ ឬ​រកអ្វី​ជូរ​ៗ​មក​ញ៉ាំ។ អត្ថបទពាក់ព័ន្ធ៖ របៀប​សង្គ្រោះ​បឋម ពេល​មាន​អ្នក​លង់​ទឹក រន្ទះ​បាញ់ ឬ​ឆក់​ខ្សែភ្លើង ៣- រឿង​គួរ​ចៀសវាង បើ​នៅ​ក្នុង​ក្លឹបយើង​មិន​គួរ​ទទួល​អ្វី​ញ៉ាំ​ពី​អ្នក​ដទៃ​ទេ មិនថា​អាហារ ឬភេសជ្ជៈ ហើយ​ក៏​មិន​គួរ​ផឹក​ភេសជ្ជៈ​នៅ​សេសសល់​ជាប់​កែវ​ឡើយ ព្រោះ​ជន​ឆ្លៀត​ឱកាស​អាច​បន្លំ​ដាក់​ថ្នាំ​បាន ។ មួយ​វិញ​ទៀត​បើ​មាន​នរណា​ឲ្យ​យើង​ហិត​អ្វី កុំ​ឲ្យ​សោះ ជាតិ​ថ្នាំ​អាច​ជ្រាប​ចូល​តាម​ផ្លូវ​ដង្ហើម​បាន ហើយ​ករណី​ពិសេស​មួយ​ទៀត​កុំ​ផឹក ឬ​ញ៉ាំ​អាហារ​ម្ដង​ទាំងអស់ សាក​បន្តិច​ម្ដង​ៗ ប្រសិនបើ​មួយ​សន្ទុះ​ហើយ​គ្មាន​ភាព​ខុសប្លែក​អ្វី​ក្នុង​ខ្លួន ចាំ​បន្ត​ទៀត។


ព័ត៌មាន

នៅថៃលក់ “Magic Card” ព្យាបាលជំងឺគ្រប់មុខ តែ​អាជ្ញាធរ​ថា ​អាចកើត​មហារីក​ បើ​ប្រើ

កាត “Magic Card” ត្រូវ​ដាក់​លក់ នៅ​​ថៃ ចាប់តាំង​ពី​ពាក់កណ្ដាល​ខែ​មិថុនា ហើយ​អ្នកចែកចាយ អះអាង​ថា វា​អាច​ព្យាបាល​ជំងឺ​គ្រប់មុខ តែ​អាជ្ញាធរ រកឃើញ​ថា វាមាន​សារធាតុ​វិទ្យុសកម្ម​កម្រិត​ខ្ពស់ អាច​បង្ក​ជា មហារីក​បាន។ ​  កាត Magic Card ផលិត​ដោយ​ក្រុមហ៊ុន Expert Pro Network ហើយ​ត្រូវនាំ​ទៅ​លក់​នៅ​ភាគខាងត្បូង ខេត្ត Khon Kaen ក្នុង​តម្លៃ ប្រមាណ ៤៩​ដុល្លារ។ កាតនេះ អាច​យក​បិទលើ​រាងកាយ​គ្រប់ផ្នែកទាំងអស់ ឬ​ត្រាំ​នៅ​ក្នុង​ទឹកផឹក។ កាត​នេះ ពុំមាន​ព័ត៌មាន​អំពី​សារធាតុ​ឱសថ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន ប្រាប់​អ្នកភូមិ​ថា វា​ត្រូវ​បញ្ចូល​ថាមពល ដែល​អាច​ជួយ​បង្កើន​សុខភាព បំបាត់​ការឈឺចាប់ និង​ព្យាបាល​ជំងឺ​គ្រប់មុខ។ តែ​យោងតាម​ការិយាល័យ​ស្រាវជ្រាវ​នុយក្លេអ៊ែរ​ថៃ (OAP) បញ្ជាក់​ថា កាត​​ប្លាស្ទិកនេះ ត្រូវ​បញ្ចូល​សារធាតុវិទ្យុសកម្ម លើស​កម្រិត​សុវត្ថិភាព​កំណត់​សម្រាប់​មនុស្ស ចំនួន ៣៥០​ដង។ តាម​ការពិនិត្យ​ដោយ​ម៉ាស៊ីន X-rays កាត​នេះ មាន​សារធាតុ​វិទ្យុសកម្ម អ៊ុយរ៉ាញូម និង Thorium នៅ​ពេញលើ​ផ្ទៃ​កាត។ ការិយាល័យ​ដដែល​នេះ […]


ព័ត៌មាន

ការសិក្សាបារាំង៖ ធ្វើការលើសម៉ោងយូរ អាច​ដាច់សរសៃឈាមខួរក្បាល

នៅ​ស្រុកខ្មែរ​យើង បុគ្គលិក​ជាទូទៅ ត្រូវ​បំពេញ​ការងារ ជាមធ្យម ៨​ម៉ោង/ថ្ងៃ តែ​ក៏មាន​បុគ្គលិក​ខ្លះ មាន​តួនាទី ប្រាក់ខែ និង​ទំនួលខុសត្រូវ​ខ្ពស់ ចាំបាច់​បំពេញ​ការងារ​លើស​ម៉ោង​ធម្មតា​ផងដែរ ដើម្បី​កុំ​ឲ្យ​រារាំង​ស្ទះ​ដល់​ប្រតិបត្តិការ​ការងារ​របស់​ក្រុមហ៊ុន ឬ​ស្ថាប័នទាំង​មូល។ ពេលខ្លះ ការងារ​នៅ​សល់ ត្រូវ​យក​ទៅ​ធ្វើនៅ​ផ្ទះ ដល់​ពាក់​កណ្ដាល​អធ្រាត្រ​ទៀត ព្រោះ​បើ​មិន​អ៊ីចឹង​ទេ សម្ពាធ​កាន់​តែ​ធ្ងន់​មិន​ខាន។ ស្រលាញ់​ការងារ និង​បំពេញ​តួនាទី​ដោយ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ជា​រឿង​ល្អ និង​ចាំបាច់​ក៏ពិតមែន តែ​ក៏គួរ​គិតពី​សុខភាព និង​ប្រុងប្រយ័ត្ន​ដែរ ព្រោះ ការសិក្សា​របស់​បារាំង រកឃើញ​ថា ធ្វើការ​លើស ១០​ម៉ោង រយៈពេល ៥០​ថ្ងៃ/ឆ្នាំ ប្រឈម​នឹង​ការ​កើតជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ ជាងនេះទៅទៀត អ្នកធ្វើការ​លើស​ម៉ោង អស់រយៈពេល​ ១​០​ឆ្នាំ ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ ការសិក្សា​នេះ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Angers និង​វិទ្យាស្ថាន​ជាតិ​សុខាភិបាល និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ របស់​បារាំង ដោយ​ពិនិត្យ​លើ​ទិន្នន័យ​ស្ដីពី​អាយុ ការ​ជក់បារី និង​រយៈពេល​ធ្វើការ លើ​ចំនួន​ប្រជាជន ១៤៣.០០០​នាក់។ ក្នុង​នោះ ប្រជាជន ១/៣ ធ្វើការ​លើស​ម៉ោង ដោយ ១០% ធ្វើការ​លើស​ម៉ោង រយៈពេល ១០​ឆ្នាំ និង​លើស​នេះ។ […]


ព័ត៌មាន

ចង្រិត កណ្ដូប និង​ខ្យាដំរី ជួយឲ្យយុវជនអង់គ្លេសម្នាក់ កើនកម្លាំងទ្វេដង

នៅ​ខ្មែរយើង អាហារ​ប្រភេទ​សត្វល្អិត ដូចជា ចង្រិត កន្ដេះឡង់ ឬ​កណ្ដូប​លីង ទោះបីជា​មិន​ពេញនិយម​ខ្លាំង ប៉ុន្ដែ​ក៏មាន​ប្រជាជន​ជាច្រើន ចូលចិត្ត​ញ៉ាំដែរ។ ចំណែក​នៅ​អង់គ្លេស មាន​យុវជន​ម្នាក់ យក​សត្វ​ល្អិត​ទាំង​នេះ ធ្វើជា​របប​អាហារ ហើយ​ជួយ​ឲ្យ​យុវជន​នេះ មាន​កម្លាំង​ទ្វេដង ក្នុង​ការ​ហាត់ប្រាណ​ដោយ​លើកទម្ងន់ (Weightlifting)។ អាចថា ជារឿង​ចម្លែក​មួយ យុវជន​អង់គ្លេស Sam Broadbent វ័យ ១៨​ឆ្នាំ បាន​ប្រើ​អាហារ​ប្រភេទ​សត្វល្អិត ក្នុង​របប​អាហារ ទាំង ៣​ពេល​របស់​ខ្លួន ចាប់តាំង​ពី​ឆ្នាំ​២០១៥។ សត្វ​ល្អិត​ទាំង​នោះ មាន​ដូចជា ចង្រិត អង្ក្រង កណ្ដូប និង​ខ្យាដំរី។ អាហារពេល​ព្រឹក យុវជន​រូប​នេះ យក​បបរស និង​ផ្លែឈើ លាយ​ជាមួយ​ម្សៅ​ចង្រិត ឬ​ចង្រិត​ក្រៀម។ អាហារ​ថ្ងៃត្រង់ យុវជន​វ័យ ១៨​ឆ្នាំ​រូប​នេះ ញ៉ាំ​ចង្រិត​លីង ហើយ​ពេល​ល្ងាច លោក​ញ៉ាំ Burritos ជាមួយ​សណ្ដែក បាយ និង​កណ្ដូប ខណៈ​ក្នុង​ពិធី​ជួបជុំ​គ្រួសារ Sam Broadbent យក​ខ្យាដំរី​បំពង ទៅ​ញ៉ាំ​ជាមួយ​សាច់អាំង។ លោក Sam […]


ព័ត៌មាន

បណ្ដាញសង្គម ជាមូលហេតុនាំឲ្យបញ្ហាផ្លូវចិត្តកើនឡើង​ខ្លាំងនៅឥណ្ឌូនេស៊ី

​បណ្ដាញ​សង្គម​ កំពុងរួម​ចំណែក​​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ធ្លាក់​ចុះ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មីមួយ ផ្តោត​សំខាន់​លើ​​​ផល​ប៉ះពាល់​របស់​បណ្ដាញ​សង្គម លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស ទូទាំង​ពិភព​លោក ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ការស្រាវជ្រាវ​នៃក្រុម​និស្សិតមក​​នៃ​សកលវិទ្យាល័យ Manchester នៃ​ចក្រភព​អង់គ្លេស ផ្តោត​សំខាន់​លើ​​​ផល​ប៉ះពាល់​របស់​បណ្ដាញ​សង្គម លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី​ រកឃើញ​ថា ប្រទេស​មាន​អត្រា​វិសមភាព​ខ្ពស់ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម ជា​ហេតុ​នាំ​ឲ្យ​មាន​ភាព​ច្រណែន តូច​ចិត្ត​នឹង​ការ​រស់​នៅ​ស៊ីវីល័យ និង​រូបភាព​វិជ្ជមាន​ផ្សេង​ៗ​នៅ​លើ​បណ្ដាញ​សង្គម។ វិសមភាព​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ចាប់​តាំង​ពី​ឆ្នាំ ២០០០ ហើយ​ប្រទេស​នេះ ក៏​ជា​ប្រទេស​មាន​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​លឿន​បំផុត​លំដាប់​ទី ៣ ក្នុង​ចំណោម​សេដ្ឋកិច្ច G20 ផង​ដែរ។ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម បាន​ធ្វើ​ឲ្យ​ការ​រើស​អើង និង​បែងចែក​វណ្ណៈ​ កើត​មាន​ឡើង​រវាងពលរដ្ឋ​មាន​សិក្សា​ទាប ឬ​ពលរដ្ឋ​​គ្មាន​ការងារ​ធ្វើ។ លើស​ពី​នេះ បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​លើ​បណ្ដាញ​សង្គម ក៏​មិន​មាន​លទ្ធផល​ល្អ​ប៉ុន្មាន​ដែរ។ ព័ត៌មាន​ចចាមអារ៉ាម​ ត្រូវ​បាន​ផ្សព្វផ្សាយ​ពាសពេញ​បណ្ដាញ​សង្គម ដូចជា Facebook Twitter និង Chat ជា​រៀងរាល់​ថ្ងៃ ​ធ្វើ​ឲ្យប្រជាជន​ប្រទេស​នេះ ស្ទើរ​តែ​គ្មាន​​កន្លែង​គេច​ផុត​ពី​ភាព​តានតឹង​ទាំង​នេះ (ផ្អែក​លើ​ការ​វិភាគ​លើ​ប្រជាជន ២២,៤២៣ នាក់ ក្នុង​ស្រុក​ចំនួន ៣០០ ក្នុង​ប្រទេស​)។ អត្ថបទ​ពាក់ព័ន្ធ៖ បណ្តាញ​សង្គម ជា​កត្តា​ចម្បង​ពាក់ព័ន្ធ​កំណើន​ជំងឺ​ផ្លូវ​ចិត្ត​លើ​យុវវ័យ អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​គ្រប់​ប្រភេទ​ បណ្ដាល​មក​ពី​កត្តាទាំង៣​នេះ ទន្ទឹម​នឹង​តួលេខ​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បញ្ហា​ផ្លូវ​ចិត្ត កំពុង​ក្លាយ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ