សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម

យើងអាច​មើលឃើញ​ទឹកនោម​របស់​យើង​រាល់ថ្ងៃ ប៉ុន្ដែ​យើងមិន​ខ្វល់​នឹង​វាទេ លុះត្រាយើងឃើញ​អ្វីប្លែក ដូចជា​ការផ្លាស់ប្ដូរ​ពណ៌​ទឹកនោម ឬ​ទឹកនោម​មានក្លិន​ប្លែក។ ការប្រែប្រួល​ពណ៌​របស់​ទឹកនោម ពេល​ខ្លះជា​តម្រុយ​មួយបង្ហាញ​ពី​គ្រោះថ្នាក់។ ១. ទឹកនោម​ពណ៌លឿង ជា​ធម្មតា ទឹកនោមមាន​ពណ៌លឿង ដោយ​វា​អាស្រ័យ​លើ​របបអាហារ និង​បរិមាណ​ទឹក​ក្នុង​ខ្លួន​របស់​យើង។ ប្រសិនបើ​យើង​ខ្សោះជាតិ​ទឹក ទឹកនោម​របស់​យើង នឹង​មាន​ពណ៌​លឿង​ស្រអាប់​ខ្លាំង ដូច្នេះ​យើង​គួរញ៉ាំ​ទឹកឲ្យ​បាន​ច្រើន។ ២. ទឹកនោម​ពណ៌ក្រហម ទឹកនោម​ពណ៌ក្រហម ភាគច្រើនបណ្ដាល​មកពី​ឈាម ដោយសារ​របួស​តម្រងនោម បង្ហូរនោម ឬ​ប្លោកនោម។ ចំណែក​ដុំសាច់​មហារីក​តម្រងនោម បង្ហូរនោម និង​ប្លោកនោម ក៏​បណ្ដាល​ឲ្យ​ហូរឈាម ដោយ​គ្មាន​ការ​ឈឺចាប់ ឬ​រោគសញ្ញា​ផ្សេងទៀត។ ជាមួយ​គ្នានេះ ការរីក​ក្រពេញ​ប្រូស្តាត​ក្នុង​ខ្លួន​ប្រុសៗ ក៏បណ្ដាល​ឲ្យ​មាន​ឈាម​ក្នុង​ទឹកនោម​ដែរ។ ពាក់ព័ន្ធ​នឹង​ការ​ហូរឈាម​ក្នុង​ទឹកនោម​នេះ អ្នកជំងឺ​ចាំបាច់​ត្រូវ​ទៅ​ស្កេន (CT scan) តម្រង​នោម និង​ប្លោកនោម ឬ​ឲ្យ​ពេទ្យ​ពិនិត្យ​ផ្នែក​ខាងក្នុង​បង្ហូរនោម រកមើល​ថាតើ​មាន​ដុំសាច់ ឬ​ក្រួស ដែល​មិន​អាច​ពិនិត្យ​ឃើញ​ដោយ CT scan។ ៣. ទឹកនោម​ពណ៌ស្វាយ ទឹកនោមមាន​ពណ៌ស្វាយ កម្រកើតឡើង​ណាស់ ប៉ុន្ដែ​ពេលខ្លះ វា​ត្រូវប្រទះ​ឃើញ​លើ​អ្នក​ជំងឺ​វ័យចាស់ ដែល​បង្ហូរនោម​របស់​ពួកគាត់បាន​ចាក់បញ្ចូល​ដោយ​បំពង់បូម។ ទឹកនោម​ពណ៌ស្វាយ បង្ហាញ​ពី​ប្រតិកម្ម​រវាង​បាក់តេរី និង​ប្លាស្ទិចបំពង់បូម ដែល​ប្រើ​បង្ហូរ​បាក់តេរី​ចេញ។ ៤. ទឹកនោម​ពណ៌តែ ទឹកនោម​ពណ៌តែ បណ្ដាលមក​ពី​ការបែក​សាច់ដុំ ដោយសារ​របួស​ពាក់ព័ន្ធនឹង​កម្ដៅ ឬ​ការផឹកគ្រឿងស្រវឹង និង​ថ្នាំញៀន។ ៥. ទឹកនោមពណ៌​ស ទឹកនោម​ពណ៌ស […]


ព័ត៌មាន

បារាំង ជា​ប្រទេស​មាន​ការ​ទុកចិត្ត​លើ​វ៉ាក់សាំង ទាប​បំផុត​នៅ​លើ​ពិភពលោក

វ៉ាក់សាំង មាន​ច្រើន​ប្រភេទ​ណាស់ ហើយ ជាទូទៅ ត្រូវ​ចាក់​បញ្ចូល ឬ​បន្ដក់​តាម​មាត់​ទារក ដើម្បី​បង្ការ​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ នៅពេល​ធំឡើង។ ប៉ុន្ដែ​តាមការ​ស្ទង់មតិ​មួយ បង្ហាញ​ថា បារាំង ជាប្រទេស​មាន​ការទុកចិត្ត​លើ​វ៉ាក់សាំង​បង្ការ​ជំងឺ​នានា ទាប​បំផុត​នៅ​លើ​ពិភពលោក។ ពលរដ្ឋ​បារាំង ១/៣ មិន​យល់ស្រប​ថា វ៉ាក់សាំង​មាន​សុវត្ថិភាពទេ។ នេះបើតាម​ការ​ស្ទង់មតិ​លើ​មនុស្ស​ជាង ១៤​ម៉ឺន​នាក់ ក្នុង​ប្រទេស​ចំនួន ១៤៤។ លទ្ធផល រកឃើញ​ថា ប្រទេស​ចំណូល​ខ្ពស់ មាន​ទំនុកចិត្ត​ទាប​លើ​វ៉ាក់សាំង ហើយ​ជាលទ្ធផល វាពាក់ព័ន្ធ​នឹង​ការកើនឡើង​ចលនា​ប្រឆាំង​នឹង​វ៉ាក់សាំង ដែល​មនុស្ស​លែងជឿ​លើ​សារៈប្រយោជន៍​វ៉ាក់សាំង ឬ​អះអាង​ថា ការ​ចាក់វ៉ាក់សាំង មាន​គ្រោះថ្នាក់។ យោងតាម​របាយការណ៍​អង្គការ​សហប្រជាជាតិ ក្មេងៗ​ប្រមាណ ១៦៩​លាន​នាក់ ពុំបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល ចាប់តាំង​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៧។ តាមរយៈ​ការស្ទង់​មតិដដែល អ្នកចូលរួម ៧៩% យល់ស្រប​ថា វ៉ាក់សាំង​មាន​សុវត្ថិភាព ហើយ ៨៤% ជឿថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព។ ប៉ុន្ដែ ការ​ទុកចិត្ត​ទៅ​លើ​វ៉ាក់សាំង នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ត្រឹម ២២% ប៉ុណ្ណោះ ទាំង​ការ​ជឿថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព។ អត្ថបទពាក់ព័ន្ធ៖ មាន​ដឹង​ទេ បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​អីខ្លះ? តិចនិក​ងាយៗ​ជួយ​បន្លប់​កូន​តូច​ពេល​ចាក់​វ៉ាក់សាំង មិន​ឲ្យ​ឈឺចាប់​ស្រែក​យំ​ខ្លាំង ពាក់ព័ន្ធ​នឹង​បញ្ហា​ពលរដ្ឋ​ប្រទេស​អភិវឌ្ឍ​មាន​ទំនុកចិត្ត​ទាប​លើ​វ៉ាក់សាំង លោក […]


ព័ត៌មាន

គ្រោះថ្នាក់ខ្លាំងបែបនេះ ទើបក្រសួងហាមដាច់ខាត កើតគ្រុនឈាមប្រើថ្នាំអាស្ពីរីន ​

ខណៈ​ជំងឺ​គ្រុនឈាម​ផ្ទុះ​ឡើង​ជា​ខ្លាំង​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៩ នេះ ក្រសួង​សុខាភិបាល​ប្រកាស​ឲ្យ​​មាន​ការ​ប្រុង​ប្រយ័ត្ន ពិសេស​ហាម​ប្រើ​ថ្នាំ​អាស្ពីរីន ទៅ​លើ​អ្នក​ជំងឺ​គ្រុនឈាម។ ហេតុអី​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ប្រភេទ​អាស្ពីរីន ឬ​អ៊ីប៊ុយប្រូហ្វីន ត្រូវ​ហាម​ឃាត់​ចំពោះ​អ្នក​កើត​ជំងឺ​គ្រុន​ឈាម? ឱសថការី គឹម កាណាល់ ពន្យល់​ថា កាលណា​យើង​ឲ្យ​អ្នកជំងឺ​​គ្រុនឈាម ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ មាន​ថ្នាំ​អាស្ពីរីន ឬ​ពពួក​ថ្នាំ NSAIDs ដូច​ជា​អ៊ីប៊ុយប្រូហ្វែន អី​ជាដើម​នោះ ជំងឺ​មិន​ត្រឹមតែ​មិន​ជា​នោះ​ទេ វា​ថែម​បង្ក​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង ពិសេស​ចំពោះ​កូន​ក្មេង។ លោក​ថា ប្រភេទ​ថ្នាំ​ទាំង​នេះ អ្នក​ជំងឺ​លេប​ទៅ​ធ្វើ​​ឲ្យ​ឈាម​ក្រ​កក បណ្តាល​ឲ្យ​ហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ដែល​ករណី​បាត់​បង់​ឈាម​កាន់​តែ​ច្រើន ឈាន​ដល់​ស្លាប់។ “ក្មេង​ខ្សោយ​ស្រាប់ កាល​ណា​យើង​ប្រើ​ថ្នាំ​អាស្ពីរីន ឬ ពពួក​ថ្នាំ NSAIDs (ជា​ពិសេស អ៊ីប៊ុយ​ប្រូហ្វែន) ដើម្បី​​បំបាត់​​ការ​​ឈឺ​ចាប់ ​ឬ​​ដើម្បី​​បន្ថយ​​កម្តៅ​នោះ មិន​​អាច​​ផ្ដល់​​ផល​​ប្រយោជន៍​ព្យាបាល​​នោះ​​ទេ ផ្ទុយ​​ទៅ​​វិញ វា​​នឹង​​នាំ​ឲ្យ​ក្មេង​​ងាយ​​នឹង​​​ប្រឈម​​មុខ​នឹង​​ហានិភ័យ​​នៃ​​ការ​​ហូរ​ឈាម​​ទៀត​​ផង “។ អត្ថបទពាក់ព័ន្ធ៖  ត្រឹម១ថ្ងៃ​ប៉ុណ្ណោះ មានកុមារជិត៦០០នាក់ព្យាបាលគ្រុនឈាម​នៅគន្ធបុប្ផា គ្រុនឈាម​កើនយ៉ាង​គំហុក ក្រសួង​ស្នើ​ឲ្យ​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ ​បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង ថ្នាំ​អាស្ពីរីន មិន​មែន​ហាម​ហាត់​ឃាត់​តែ​ចំពោះ​អ្នក​ជំងឺ​គ្រុនឈាម​នោះ​ទេ ក្មេង​ដែល​ក្តៅ​ខ្លួន​ក៏​មិន​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ដែរ ព្រោះ​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ជា​ការ​ណែនាំ​​ដើម្បី​បញ្ចុះ​កម្តៅ​​ក្មេង ថ្នាំ​​ប៉ារ៉ាសេតាម៉ុល ល្អ​​បំផុត។ បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល ជំងឺ​គ្រុនឈាម​អាច​សម្លាប់​មនុស្ស​បាន​គ្រប់​ពេល ក្នុង​ករណី​កូន​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើស​ពី ៣៨ អង្សារសេ បូក​រួម​ទាំង​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូចជា […]


ព័ត៌មាន

ត្រឹម១ថ្ងៃ​ប៉ុណ្ណោះ មានកុមារជិត៦០០នាក់ព្យាបាលគ្រុនឈាម​នៅគន្ធបុប្ផា

​ខាង​ក្រសួង​សុខាភិបាល​ធ្លាប់​បានប្រាកាស​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ជំងឺ​គ្រុនឈាម​ការ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​ថ្មី​ៗ​នេះ​ខាង​មន្ទីរពេទ្យ គន្ធបុប្ផា​បាន​ឲ្យ​ដឹង​ថា ត្រឹម​រយៈពេល ១ ថ្ងៃ នៅ​សប្ដាហ៍​នេះថ្ងៃមាន​កុមារ​ជិត ៦០០ នាក់​​ទៅ​ហើយ​បាន​សម្រាល និង​ព្យាបាល​ជំងឺ​គ្រុនឈាម​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ទាំង ៥ ទីតាំង។ អត្ថបទពាក់ព័ន្ធ៖ គ្រុនឈាម​កើនយ៉ាង​គំហុក ក្រសួង​ស្នើ​ឲ្យ​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ ​បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង យោងតាមផេក មូលនិធិ​គន្ធបុប្ផា​កម្ពុជា – Cambodia Kantha Bopha Foundation បាន​បញ្ចេញ​តួ​លេខ​មក​ថា នៅថ្ងៃ​ចន្ទ ទី១៧ ខែ​មិថុនា នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥ ទីតាំង​​បាន​ព្យាបាល​កុមារ​ ៥៧៧ នាក់​ ដោយសារ​ជំងឺ​គ្រុនឈាម ដោយ​ក្នុង​នោះ​បាន​រៀបរាប់​ថា៖”កុមារ​មាន​ជំងឺ​ចំនួន ៤ ៣០៥ នាក់ ត្រូវ​បាន​ពិនិត្យ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​មាន​ជំងឺ​ធ្ងន់​ៗ​ចំនួន ២៩៩០ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា។ ក្នុង​ចំណោម​កុមារ​ទាំងនោះ​មាន ៥៧៧ នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា និង ៨៩ នាក់ ត្រូវ​បាន​វះកាត់”។ ការ​លើក​ឡើង​បែប​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​សំណូមពរ​ឲ្យ​អាណាព្យាបាល​កុមារ​ទាំងអស់​បង្កើន​​ប្រុងប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​តាមរយៈ​ការ​ការពារ​កុមារ​កុំ​ឲ្យ​មូស​ខ្លា​ញី​ខាំ។ ក្នុង​ករណី​មាន​សំណួរ […]


ព័ត៌មាន

ចំនួន​ក្មេងដែល​​ស្លាប់​ដោយ​ញ៉ាំ​ផ្លែគូលែន​ថ្ងៃ​មុន​ កើន​លើស ១០០​នាក់ហើយ

សប្ដាហ៍​មុន “Hello គ្រូពេទ្យ” បាន​ជម្រាប​ប្រិយមិត្ត​ពី ក្មេងៗ​ញ៉ាំ​​ផ្លែគូលែន ​៣១​នាក់​ស្លាប់ និង​រាប់សិប​នាក់ ដេកពេទ្យ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ប៉ុន្ដែ​ឈាន​ចូល​មក​ដល់​សប្ដាហ៍​នេះ តួលេខ​ក្មេងៗ​ស្លាប់​ដោយសារ​ញ៉ាំ​ផ្លែគូលែន បាន​កើនឡើង​ដល់ ១១៣​នាក់​ហើយ។ លោក Ashok Kumar Singh មន្រ្តី​សុខាភិបាល​រដ្ឋ Bihar របស់​ឥណ្ឌា បញ្ជាក់​ថា ក្មេង​ជាង ១០​នាក់​ទៀត បាន​ស្លាប់​កាលពី​ថ្ងៃអង្គារ ម្សិលមិញ ហើយសរុប​តួលេខ​ក្មេង​ស្លាប់​ដោយសារ​ញ៉ាំ​ផ្លែគូលែន មាន​ចំនួន ១១៣​នាក់។ លោក​បន្ដ​ថា ក្មេង ៦០​នាក់​ទៀត ដែល​មាន​អាយុ​ក្រោម ១០​ឆ្នាំ និង​កង្វះអាហារ​រូបត្ថម្ភ កំពុង​ទទួល​ការ​ព្យាបាល ក្រោយ​ការ​ផ្ទុះឡើង​​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ (Acute Encephalitis Syndrome) នៅ​ស្រុក Muzaffarpur ក្នុង​រដ្ឋ Bihar នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៩។ លោក​បន្ថែម​ថា ក្មេង ៦​នាក់ បាន​ជាសះស្បើយ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ការ​ព្យាបាល​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ។ កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ ប្រជាពលរដ្ឋ​ឥណ្ឌា​រាប់សិប​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​មន្ទីរពេទ្យ​ក្នុង​ស្រុក Muzaffarpur ដោយ​ចោទ​អាជ្ញាធរ​ថា ធ្វើ​សកម្មភាព​យឺត និង​គ្មាន​យកចិត្ត​ទុកដាក់​នោះទេ។ អត្ថបទពាក់ព័ន្ធ៖ […]


ព័ត៌មាន

ថៃ បង្កើតពេទ្យ​ស្ដង់ដារ​អន្តរជាតិ​ជាង១០០កន្លែង សម្រាប់​ជនបរទេស

ខ្មែរ​យើង ឲ្យតែ​ឈឺរត់ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាព នៅ​ប្រទេស​ថៃ មិន​តិចនោះទេ ក្នុង​មួយ​ឆ្នាំៗ។ ពេល​នេះ ថៃ បង្កើត​មជ្ឈមណ្ឌល​ផ្ដល់​សេវាវេជ្ជសាស្ត្រ​ស្ដង់ដារ​អន្តរជាតិ រាប់​រយ​កន្លែង នៅ​ទូទាំង​ប្រទេស ដើម្បី​បម្រើ​ដល់​ជនបរទេស។ ចាប់ពី​ពេល​នេះ ជនបរទេស​កាន់តែ​ងាយស្រួល​ហើយ ដើម្បី​ទទួល​យក​សេវា​ថែទាំ​សុខភាព ស្ដង់ដារ​អន្តរជាតិ​ពី មជ្ឈមណ្ឌល​សេវា​អតិថិជន​បរទេស ដែល​មាន​ចំនួន ១៣៣​ កន្លែង នៅ​តាម​មន្ទីរពេទ្យ​ថៃ។ ក្រសួង​សុខាភិបាល​សាធារណៈ​ថៃ ចាប់តាំង​ពី​ដើម​ឆ្នាំ ​២០១៩ បាន​បង្កើត​មជ្ឈមណ្ឌល​នេះ នៅ​តាម​មន្ទីរពេទ្យ​ជាច្រើន រួមមាន​ទាំង​មន្ទីរពេទ្យ​ខេត្ត Samut Sakhon មន្ទីរពេទ្យ​ខេត្ត Ubon Ratchathani និង​មន្ទីរពេទ្យ Ayutthaya។ ជាមួយ​គ្នា​នេះ ក្រសួង​ដដែល​នេះ ក៏បាន​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​នៃ​កិច្ចសហការ​បណ្ដាញ​សុខាភិបាល​អាស៊ាន នៅ​តាម​ការិយាល័យ​សុខភាបាល​ខេត្ត ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ជួយ​គាំទ្រ​ដល់​ជនបរទេស ដែល​បាន​ចូលទៅ​ក្នុង​ប្រទេស​ថៃ។ ក្រោយ​ការបង្កើត​មជ្ឈមណ្ឌល​នេះ ប្រទេស​ថៃនឹង​បង្កើត​ការ​គ្រប់គ្រង​ទិន្នន័យ​អ្នកជំងឺ​បរទេស វិភាគ​របាយការណ៍ និង​រៀបចំ​ការ​បង្កើត​ថ្មី ដើម្បី​លើកកម្ពស់​ឲ្យ​ជនបរទេស ទទួល​សេវាកម្ម និង​លទ្ធផល​របស់​ពួកគេ។ ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្រោយផ្ទុះករណីព្យាបាលគ្រុនឈាមអស់ជាង ៥ពាន់ដុល្លារ ពេលនេះ​ក្រសួងចេញលិខិតព្រមាន

ក្រោយ​ផ្ទុះ​ករណី​ព្យាបាល​ជំងឺ​គ្រុន​ឈាម​ចំណាយ​អស់​ជាង ៥ ពាន់​ដុល្លារ ពេល​នេះ​ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​ព្រមាន​ចំពោះ​ម្ចាស់​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ ឈ្មោះ ហម ឡុង ដែល​មាន​ទីតាំង​នៅ​សង្កាត់​មនោរម្យ ខណ្ឌ ៧ មករា។ នៅ​ក្នុង​លិខិត​ព្រមាន​នោះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ដែល​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​គ្រុន​ឈាម ដែល​ឲ្យ​អ្នក​ជំងឺ​ដេក​សម្រាក​ព្យាបាល​រហូត​ទៅ​ដល់​ចំនួន ៩ ថ្ងៃ នោះ ខុស​ទៅ​នឹង​លិខិត​អនុញ្ញាត​ឲ្យ​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ។ ក្រសួង​បញ្ជាក់​ថា ប្រភេទ​សេវា​បន្ទប់​ពិគ្រោះ​ជំងឺ​ទូទៅ​មិន​អនុញ្ញាត​ឲ្យ​មាន​គ្រែ​សម្រាប់​អ្នក​ជំងឺ​ដេក​សម្រាក​ព្យាបាល​លើស​ពី ២៤ ម៉ោង​ឡើយ។ បើ​តាម​លិខិត​ព្រមាន​នោះ តម្រូវ​ឲ្យ​លោក​វេជ្ជបណ្ឌិត ហម ឡុង ​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​ក្រសួង​សុខាភិបាល និង​មិន​ត្រូវ​ឲ្យ​មាន​ករណី​នេះ​កើត​ឡើង​ទៀត​ឡើយ ក្នុង​ករណី​មិន​គោរព​តាម​ការ​ណែនាំ ក្រសួង​នឹង​បិទ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​នេះ។ ខាង​ក្រោម​នេះ​ជា​លិខិត​ព្រមាន​របស់​ក្រសួង​សុខាភិបាល៖


ព័ត៌មាន

ក្រសួង ហាម​លក់​ចំណីអាហារ ៦ ប្រភេទ នៅ​ក្នុង​សាលា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ហាមឃាត់​ការ​លក់​ចំណី​អាហារ​ចំនួន ៦ ប្រភេទ នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា ដើម្បី​លើក​កម្ពស់​សុខុមាលភាព​សិស្សានុសិស្ស នេះ​បើ​តាម​បញ្ជាក់​នៅ​លើ​ផេក​ផ្លូវការ​របស់​ក្រសួង នៅ​ថ្ងៃនេះ។ ចំណី​អាហារ​ទាំង ៦ ប្រភេទ​នោះ​រួមមាន៖ ១- ចំណី​អាហារ​គ្រប់​ប្រភេទ​ដែល​ហួស​កំណត់​កាល​បរិច្ឆេទ​ប្រើប្រាស់ ២- គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ ៣- ចំណី​អាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ ៤- ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ឆ្អែត កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ​គ្រប់​ប្រភេទ ៥- ស្ករ​សូកូឡា ស្ករគ្រាប់ ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ ៦- ចាហួយ​គ្រប់​ប្រភេទ នំដូណាត់ នំ​ផ្អែម។


ព័ត៌មាន

ត្រូវប៉ាន់ទីផ្សារអាស៊ី ​ខូឡាជេន ជំនួយ​ស្បែក ឡើង​ថ្លៃ​ខ្លាំង

ស្រីៗភាគច្រើនច្បាស់​ជាស្គាល់​ហើយ ខូឡាជេន ជា​សារធាតុ​ក្នុង​ផលិតផល​សុខភាព និង​សម្រស់ ជួយ​ឲ្យ​ស្បែក​ទន់​រលោង កាត់បន្ថយ​ភាព​ចាស់ និង​បំបាត់​ស្នាមជ្រួញ។ តែ​តម្លៃ​ខូឡាជេន ក្នុង​ប្រទេស​ជប៉ុន កំពុងឡើង​ថ្លៃ​ខ្លាំង គិត​ចាប់តាំង​ពី​ចុង​ឆ្នាំ​ ២០១៧ មក។ លោក Hitoshi Nakayama អ្នកតំណាង​ផលិតផល​សុខភាព​ជប៉ុន Rousselot បញ្ជាក់​ថា តម្លៃ​ខូឡាជេន ឡើងដល់ ៣.០០០​ យ៉េន ប្រមាណ ២៨ ​ដុល្លារ ខណៈ​នៅ​ចុងឆ្នាំ​២០១៧ ថ្លៃត្រឹមតែ ២.០០០​ យ៉េន​ប៉ុណ្ណោះ។ ការឡើង​ថ្លៃ​នេះ ដោយសារ​តម្រូវការ​នៅ​ក្នុង​ទីផ្សារ​អាស៊ី កើនឡើង ជាពិសេស​នៅ​ប្រទេស​ចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ។ យោង​តាមតាម​វិទ្យាស្ថាន​ស្រាវជ្រាវ Transparency Market Research កំណើន​តម្រូវការ​ខូឡាជេន និង​ឈាន​ដល់ ៩,៣៧​ ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​ ២០២៣។ អ្នកតំណាង​ដដែល​នេះបញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ខិតខំរក្សា​ការ​ផ្គត់ផ្គង់​ខូឡាជេន ទៅ​អតិថិជន ប៉ុន្ដែ​ក្រុមហ៊ុន​ក៏គ្រោង​ដំឡើង​ថ្លៃ​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ ខូឡាជេន​ ខូឡាជេន ជាសារធាតុ​ចម្រាញ់​ចេញ​ពី​ស្បែក​សត្វ និង​ត្រី ដោយ​​ត្រី Tilapia និង​សត្វ​ជ្រូក […]


ព័ត៌មាន

អស្ចារ្យ! ពេទ្យប្រើ​ពិសខ្យាដំរី សម្លាប់​បាក់តេរី​បង្ក​ជំងឺ​ដល់ទៅ២​មុខ

កាលពី​ដើម​ខែ​នេះ “Hello គ្រូពេទ្យ” បានបង្ហាញ​ប្រិយមិត្ត​ថា ពិស​ខ្យាដំរី មាន​តម្លៃ​ខ្ពស់ ១​លីត្រ ជាង ១០​លាន​ដុល្លារ ដោយ​នាំពី​ប្រទេស​អាហ្វហ្គានីស្ថាន ទៅ​កាន់​អាមេរិក និង​អឺរ៉ុប ដើម្បី​ផលិត​ជា​ឱសថ។ ពេល​នេះ ពេទ្យ​ម៉ិកស៊ីក អាច​ប្រើ​ពិស​ខ្យាដំរី សម្លាប់​បាក់តេរី​បង្ក​ជំងឺ​របេង និង​បាក់តេរី​លើ​ស្បែក ហើយ​ថែម​ទាំង​គ្មាន​គ្រោះថ្នាក់​ដោយ​ជាតិ​ពិស​នោះទេ។ ការសិក្សា​នេះ ធ្វើឡើង​ដោយ​សាស្ត្រាចារ្យ Richard Zare មកពី​សាកលវិទ្យាល័យ Stanford របស់​អង់គ្លេស និង​សាស្ត្រាចារ្យ Lourival Possani មកពី​សាកលវិទ្យាល័យ​ជាតិ​ស្វ័យត ​ម៉ិកស៊ិក។ អ្នកស្រាវជ្រាវ​ទាំង​ពីរ រកឃើញ​សមាសធាតុ​គីមី​ចំនួន ២ នៅ​ក្នុង​ពិស​ខ្យាដំរី ដែល​ហៅ​ថា Benzoquinones។ សមាសធាតុ​គីមី​ក្នុង​ពិសខ្យាដំរី​នេះ ត្រូវបញ្ជូន​ទៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល និង​អាហារូបត្ថម្ភ Salvador Zubiran ដើម្បី​សាកល្បង។ ក្រុម​អ្នកស្រាវជ្រាវ រកឃើញ​ថា សមាសធាតុ Benzoquinone ពណ៌​ក្រហម អាច​សម្លាប់​មេរោគ​ស្បែក Staphylococcus យ៉ាង​មាន​ប្រសិទ្ធភាព។ ចំណែក​សមាសធាតុ Benzoquinone ពណ៌​ខៀវ អាច​សម្លាប់​បាក់តេរី​បង្ក​ជំងឺ​របេង ទាំង​បាក់តេរី​ធម្មតា និង​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ