backup og meta

គ្រោះថ្នាក់ខ្លាំងបែបនេះ ទើបក្រសួងហាមដាច់ខាត កើតគ្រុនឈាមប្រើថ្នាំអាស្ពីរីន ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 15, 2020

    គ្រោះថ្នាក់ខ្លាំងបែបនេះ ទើបក្រសួងហាមដាច់ខាត កើតគ្រុនឈាមប្រើថ្នាំអាស្ពីរីន ​

    ខណៈ​ជំងឺ​គ្រុនឈាម​ផ្ទុះ​ឡើង​ជា​ខ្លាំង​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៩ នេះ ក្រសួង​សុខាភិបាល​ប្រកាស​ឲ្យ​​មាន​ការ​ប្រុង​ប្រយ័ត្ន ពិសេស​ហាម​ប្រើ​ថ្នាំ​អាស្ពីរីន ទៅ​លើ​អ្នក​ជំងឺ​គ្រុនឈាម។ ហេតុអី​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ប្រភេទ​អាស្ពីរីន ឬ​អ៊ីប៊ុយប្រូហ្វីន ត្រូវ​ហាម​ឃាត់​ចំពោះ​អ្នក​កើត​ជំងឺ​គ្រុន​ឈាម?

    ឱសថការី គឹម កាណាល់ ពន្យល់​ថា កាលណា​យើង​ឲ្យ​អ្នកជំងឺ​​គ្រុនឈាម ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ មាន​ថ្នាំ​អាស្ពីរីន ឬ​ពពួក​ថ្នាំ NSAIDs ដូច​ជា​អ៊ីប៊ុយប្រូហ្វែន អី​ជាដើម​នោះ ជំងឺ​មិន​ត្រឹមតែ​មិន​ជា​នោះ​ទេ វា​ថែម​បង្ក​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង ពិសេស​ចំពោះ​កូន​ក្មេង។

    លោក​ថា ប្រភេទ​ថ្នាំ​ទាំង​នេះ អ្នក​ជំងឺ​លេប​ទៅ​ធ្វើ​​ឲ្យ​ឈាម​ក្រ​កក បណ្តាល​ឲ្យ​ហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ដែល​ករណី​បាត់​បង់​ឈាម​កាន់​តែ​ច្រើន ឈាន​ដល់​ស្លាប់។ “ក្មេង​ខ្សោយ​ស្រាប់ កាល​ណា​យើង​ប្រើ​ថ្នាំ​អាស្ពីរីន ឬ ពពួក​ថ្នាំ NSAIDs (ជា​ពិសេស អ៊ីប៊ុយ​ប្រូហ្វែន) ដើម្បី​​បំបាត់​​ការ​​ឈឺ​ចាប់ ​ឬ​​ដើម្បី​​បន្ថយ​​កម្តៅ​នោះ មិន​​អាច​​ផ្ដល់​​ផល​​ប្រយោជន៍​ព្យាបាល​​នោះ​​ទេ ផ្ទុយ​​ទៅ​​វិញ វា​​នឹង​​នាំ​ឲ្យ​ក្មេង​​ងាយ​​នឹង​​​ប្រឈម​​មុខ​នឹង​​ហានិភ័យ​​នៃ​​ការ​​ហូរ​ឈាម​​ទៀត​​ផង “។

    គ្រុនឈាម

    ថ្នាំ​អាស្ពីរីន មិន​មែន​ហាម​ហាត់​ឃាត់​តែ​ចំពោះ​អ្នក​ជំងឺ​គ្រុនឈាម​នោះ​ទេ ក្មេង​ដែល​ក្តៅ​ខ្លួន​ក៏​មិន​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ដែរ ព្រោះ​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ជា​ការ​ណែនាំ​​ដើម្បី​បញ្ចុះ​កម្តៅ​​ក្មេង ថ្នាំ​​ប៉ារ៉ាសេតាម៉ុល ល្អ​​បំផុត។

    បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល ជំងឺ​គ្រុនឈាម​អាច​សម្លាប់​មនុស្ស​បាន​គ្រប់​ពេល ក្នុង​ករណី​កូន​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើស​ពី ៣៨ អង្សារសេ បូក​រួម​ទាំង​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូចជា ឡើង​កន្ទួល​លើ​ខ្លួន ឈឺក្បាល ឈឺចាប់​ក្រោយ​ប្រឡង់​ភ្នែក ឈឺ​សន្លាក់​និង​សាច់ដុំ ក្អួត​ចង្អោរ ត្រូវ​ប្រញាប់​នាំកូន​ទៅ​ពេទ្យ​ជា​បន្ទាន់ មិន​ឲ្យ​យឺត​ជាង ៧២ ម៉ោង​បន្ទាប់​ពី​ក្តៅ​ខ្លួន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម