backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

រីកក្រពេញប្រូស្តាត ប៉ះពាល់ប្រុសៗបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 10, 2023

រីកក្រពេញប្រូស្តាត ប៉ះពាល់ប្រុសៗបែបណា?

តើអ្វីទៅជាការរីកធំនៃប្រពេញប្រូស្ដាត? ការរីកធំនៃប្រពេញប្រូស្ដាត មានន័យថា ក្រពេញបានរីកមាឌធំជាងមុន ហើយការរីកធំនៃក្រពេញនេះ រមែងកើតឡើងច្រើនទៅលើបុរសវ័យចំណាស់ ចាប់​ពី​៦០​ឆ្នាំ​ឡើងទៅ។ ការរីកធំក្រពេញប្រូស្ដាត អាចបង្កឲ្យប៉ះពាល់ដល់បំពង់បង្ហួរនោម នាំមានការត្បៀតធ្វើឲ្យអ្នកជំងឺពិបាកក្នុងការនោម។ ប៉ុន្ដែកុំបារម្ភអី ការរីកធំក្រពេញប្រូស្ដាត គឺមិនមែនជារោគសញ្ញា ឬក៏ជាមូលហេតុបង្កជាជំងឺមហារីកក្រពេញប្រូស្ដាតនោះទេ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

មកទល់ពេលនេះនៅមិនទាន់មានការសិក្សាស្រាវជ្រាវរកឃើញអំពីមូលហេតុចម្បង ដែលបង្កឲ្យក្រពេញប្រូស្ដាតរីកធំនៅឡើយទេ។ បើយោងតាមការចុះផ្សាយរបស់ សេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS) បានបញ្ជាក់ថា ការរីកធំនៃក្រពេញប្រូស្ដាតបណ្ដលមកពី ការបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយដែលកើតមានទៅតាមវ័យប៉ុណ្ណោះ។

រោគសញ្ញាសំខាន់ៗ នៃការរីកធំនៃក្រពេញប្រូស្ដាត

ការរីកធំនៃក្រពេញប្រូស្ដាតអាចបង្កការរំខានដល់ការរស់នៅរបស់បុរសដូចជា៖

  • នោមមិនដាច់ដំណក់
  • នោមទាស់
  • នោមមិនអស់ពីប្លោកនោម
  • ឈឺនោមញឹកញាប់
  • នោមមានឈាម ឬ នោមឈឺ(បើមានការរលាក)
  • លំហូរទឹកនោមខ្សោយ
  • មិនអាចគ្រប់គ្រងការទឹកនោមបានល្អ

ការព្យាបាលក្រពេញប្រូស្ដាតដែលរីកធំ

ការព្យាបាលក្រពេញប្រូស្ដាតរីកធំ គឺអាស្រ័យលើស្ថានភាពជំងឺជាក់ស្ដែង ប្រសិនបើអាការៈជំងឺស្ថិតក្នុងកម្រិតស្រាល នោះគ្រូពេទ្យនឹងមិនចាំបាច់ប្រើប្រាស់ថ្នាំព្យាបាលនោះទេ។ ប៉ុន្ដែគ្រូពេទ្យ អាចណែរនាំឲ្យផ្លាស់ប្ដូរពីរបៀបនៃការរស់នៅដូចជា៖

  • កាត់បន្ថយការផឹកគ្រឿងស្រវឹង
  • កាត់បន្ថយការផឹកភេសជ្ជៈផ្អែមៗ
  • កាត់បន្ថយការញ៉ាំទឹកពេលល្ងាច ឬពេលយប់
  • បង្កើតទម្លាប់ហាត់ប្រាណ
  • ញ៉ាំអាហារមានប្រូតេអ៊ីន និងសារជាតិចិញ្ចឹម

ក្នុងករណីធ្ងន់ធ្ងរ គ្រូពេទ្យនឹងព្យាបាលដោយប្រើប្រាស់ថ្នាំ ឬបើធ្ងន់ធ្ងរខ្លាំង ក៏អាចឈានដល់ការវះកាត់តែម្ដង។

អត្ថបទគួរអាន៖

ខ្សោយ​តម្រង​នោម

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 10, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម