backup og meta

Biotin (វីតាមីន B7)

Biotin (វីតាមីន B7)

ការប្រើប្រាស់

វីតាមីនប្យូទីន (Biotin) អាចជួយអ្វីដល់រាងកាយខ្លះ?

ប្យូទីន (Biotin) គឺ​ជា​វីតាមីន​ម្យ៉ាង​ដែល​សំបូរ​នៅ​ក្នុងចំណី​អាហារ​មួយ​ចំនួន។ វីតាមីន​Biotin ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​​ដល់​​រាងកាយ​របស់មនុស្ស​ ជាពិសេស​អាច​​ជួយ​​ព្យាបាល ក៏​ដូច​ជា​​ការពារ​​ស្ត្រី​មាន​ផ្ទៃពោះ​ពី​បញ្ហា​​កង្វះ​វីតាមីន​ប្រភេទ​នេះ បញ្ហា​ញ៉ាំ​មិន​សូវ​បាន កង្វះ​អាហារូបត្ថម្ភ និង​បញ្ហា​ស្រក​គីឡូ​​លឿនជាដើម​។

វីតាមីន​ប្យូទីន​នេះ​ក៏​អាច​ជួយ​ព្យាបាល​បញ្ហា​ជ្រុះ​សក់ ក្រចក​ផុយ​​ស្រួយ ស្បែក​កន្ទួល​រមាស់​លើ​ក្មេង (ជំងឺ​រលាក​ស្បែក Seborrheic Dermatitis) ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បាក់​ទឹក​ចិត្ត​កម្រិត​ស្រាល​ផង​ដែរ។

– វីតាមីនប្យូទីន (Biotin)​ធ្វើការដូចម្តេច?

មិន​ទាន់​​មាន​ការ​សិក្សា​​ស្រាវជ្រាវ​ច្បាស់លាស់ណា អាច​បង្ហាញ​ប្រាប់​​ពីដំណើរ​ការ​របស់​ប្យូ​ទីន​នោះ​ទេ។ យ៉ាងណាមិញ ​គេ​អាច​ដឹង​​ត្រឹម​​ថា​វីតាមីន​នេះ​មាន​មុខ​ងារ​សំខាន់​ក្នុង​ការ​បំបែក​សារធាតុ​ផ្សេង​ៗ​ក្នុង​រាងកាយ ដូចជា ​ជាតិ​ខ្លាញ់ ស្ករ និង​សារធាតុ​ដទៃ​ជា​ច្រើន​ទៀត។ គប្បី​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖ ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន

ការប្រុងប្រយ័ត្ន និងចំនុចហាមឃាត់

គួរដឹងអ្វីខ្លះមុនពេលប្រើវីតាមីនប្យូទីន (Biotin)?

គប្បី​ពិគ្រោះ​​ជាមួយ​នឹង​​គ្រូពេទ្យ ឬ​ឱសថការី ​ប្រសិន​បើ៖

  • យើង​​កំពុង​មាន​គភ៌ ឬ​ក៏​បំបៅ​ដោះ​កូន ព្រោះ​អំឡុង​ពេល​នេះយើង​​អាច​ប្រើ​ថ្នាំ​បាន តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។
  • យើង​​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ណា​មួយ​ផ្សេង​ទៀត (មិន​ថា​ថ្នាំ​ដែល​កំពុង​ប្រើ មាន ឬ​គ្មាន​វេជ្ជបញ្ជា)
  • មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​សារធាតុ​ផ្សំ​ណា​មួយ​របស់​ថ្នាំ ឬ​ថ្នាំ​ដទៃ​ទៀត
  • មាន​ជំងឺ​ប្រចាំ​កាយ​ណាមួយ។
  • មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​ជាមួយ​នឹង​សារធាតុ​ផ្សេង​ៗ ដូចជា ចំណី​អាហារ​ណាមួយ ថ្នាំ​លាប​ពណ៌ សារធាតុ​រក្សា​អាហារ​បាន​យូរ ឬ​ក៏​​​សត្វ​ណាមួយ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​អាហារ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ យើង​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

– វីតាមីនBiotinពុលដែរឬទេ? 

វីតាមីន Biotin ឬវីតាមីនB7 អាច​មាន​សុវត្ថិភាព​ចំពោះ​មនុស្ស​ភាគ​ច្រើន នៅ​ពេល​ដែល​លេប​ត្រឹម​ត្រូវ។ វា​មាន​ប្រសិទ្ធ​ភាព​នៅ​ពេល​ដែល​ប្រើ​ក្នុង​កម្រិត​ដែល​ណែនាំ។ វា​មាន​សុវត្ថិភាព​ដូច​គ្នា​នៅ​ពេល​ដែល​ចាក់​តាម​សាច់ដុំ និង​ប្រើ​ដោយ​ត្រឹម​ត្រូវ។

ការ​ប្រុង​ប្រយ័ត្ន និង​ចំនុច​ហាម​​ឃាត់​ក្នុង​ករណី​ពិសេស៖

ចំពោះ​ស្ត្រី​មាន​គភ៌ ឫ​​កំពុង​បំបៅ​ដោះ​កូន៖ ប្រសិន​បើយើង​ប្រើ​ប្រាស់​វា​ទៅ​តាម​ការ​ណែនាំ និង​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ត្រឹម​ត្រូវ វា​មិន​ផ្តល់​ជា​ផល​ប៉ះពាល់​អ្វី​នោះ​ទេ។

ចំពោះ​អ្នក​ជំងឺ​លាង​ឈាម​(Kidney Dialysis)៖ អាច​តម្រូវ​ឲ្យ​ប្រើ​ប្រាស់​វីតាមីន​នេះ​លើស​ពី​ចំណុះ​ធម្មតា ហេតុនេះ គប្បី​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់។

ផលប៉ះពាល់

វីតាមីនប្យូទីន (Biotin)​អាចផ្តល់ផលប៉ះពាល់អ្វីខ្លះ?

ក្នុង​ករណី​មាន​ចម្ងល់​​ទាក់​ទង​ទៅ​នឹង​ផល​ប៉ះពាល់​របស់​វីតាមីន​នេះ សូម​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។

អន្តរកម្ម

វីតាមីនប្យូទីន (Biotin)អាចមានប្រតិកម្មជាមួយនឹងអ្វីខ្លះ?

វីតាមីន​ប្យូទីន​អាច​មាន​ប្រតិកម្ម​ជាមួយ​នឹង​ថ្នាំ​ ក៏​ដូច​ជា​ជំងឺ​​មួយ​ចំនួន។ គប្បី​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់។

កម្រិតនៃការប្រើប្រាស់ថ្នាំ

ព័ត៌មាន​ខាង​លើ​​មិន​អាច​ជំនួស​ឲ្យ​​ការ​ផ្ដល់​អនុសាសន៍​ផ្នែក​វេជ្ជសាស្រ្ត​បាន​ទេ សូម​​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​​គ្រូពេទ្យ​ឬ​ឱសថការី​មុន​ពេល​ប្រើប្រាស់ថ្នាំនេះ

គួរប្រើប្រាស់វីតាមីនប្យូទីនក្នុងបរិមាណដូចម្តេច?

ចំពោះ​វីតាមីន​ប្យូទីន ឬB7​នេះ មិន​ទាន់​មាន​ការ​កំណត់​បរិមាណ​ជាក់​លាក់​​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​ទេ។ យ៉ាង​ណា​មិញ បរិមាណ​ខាង​ក្រោម​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ចំណុះ​សម​ស្រប​ក្នុង​ការ​ទទួល​ទាន​វីតាមីន​ប្យូទីន​នេះ៖

  • មីក្រូក្រាម ចំពោះ​ក្មេង​ដែល​ទើប​កើត រហូត​ដល់ ១២​ខែ
  • ៨​មីក្រូក្រាម ចំពោះ​ក្មេង​អាយុ១ ដល់ ៣​ឆ្នាំ
  • ១២​​មីក្រូក្រាម ចំពោះ​ក្មេង​អាយុ ដល់ ​ឆ្នាំ
  • ២០​​​មីក្រូក្រាម ចំពោះ​ក្មេង​អាយុ  ដល់ ១៣​​ឆ្នាំ
  • ២៥​​​មីក្រូក្រាម ចំពោះ​ក្មេង​ជំទង់​​អាយុ១៤ ដល់ ១៨​​ឆ្នាំ
  • ៣០​​​មីក្រូក្រាម ចំពោះ​អ្នក​ដែល​​អាយុ​លើស​ពី១៨​ឆ្នាំ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ
  • ៣៥​​​​មីក្រូក្រាម ចំពោះ​​ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន

កម្រិត​នៃ​​ការ​ប្រើ​ប្រាស់​វីតាមីន​ប្យូទីន​ ឬ​B7នេះ អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ដោយ​តម្រូវ​ទៅ​តាម​អាយុ ស្ថានភាព​សុខភាព និង​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ យ៉ាង​ណា​មិញ មិន​ប្រាកដ​ថា​វា​មិន​ផ្តល់​ផល​ប៉ះពាល់​ទាល់​តែ​សោះ​នោះ​ទេ គប្បី​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់​ទាក់​ទង​ទៅ​នឹង​កម្រិត​សម​ស្រប​នៃ​ការ​ប្រើ​ប្រាស់​វីតាមីន​នេះ។

– ​វីតាមីនប្យូទីនមានទម្រង់​បែប​ណាខ្លះ? 

វីតាមីន​ប្យូទីន​​អាច​​មាន​ទម្រង់​ដូច​ខាង​ក្រោម:

  • ប្រភេទ​គ្រាប់​
  • ប្រភេទ​គ្រាប់ទន់
  • ប្រភេទ​គ្រាប់​មាន​សំបក (ខេបស៊ុល)

អត្ថបទពាក់ព័ន្ធ៖ 

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Biotin https://www.webmd.com/vitamins-supplements/ingredientmono-313-biotin.aspx?activeingredientid=313&activeingredientname=biotin Accessed January 22, 2018

Why do we need biotin? https://www.medicalnewstoday.com/articles/287720.php  Accessed January 22, 2018

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម