១- ស្បែកពស់ជួយអីបានខ្លះ?

បើបិទលើស្បែក អាចព្យាបាលជំងឺស្បែក រួមមាន ឈឺចាប់ អាប់សែ បូស រមាស់ បែកស្រកា រមាស់ស្បែកខ្លាំង (Psoriasis) និងជំងឺចៃ ការបង្ករោគលើភ្នែក ដុំសនៅក្នុងភ្នែក និងឫសដូងបាត។ ស្បែកពស់ ក៏ត្រូវប្រើជាថ្នាំក្រមួន ប្រេង និងក្រែម ដើម្បីបន្ថយការឈឺចាប់ និងបញ្ហាស្បែករឹង។
២- មុខងារដំណើរការយ៉ាងម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់អំពីមុខងារធ្វើការរបស់ស្បែកពស់នៅឡើយទេ។សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។ យ៉ាងណាក៏ដោយ គ្រាន់តែដឹងថាស្បែកពស់ មានផ្ទុកជាតិកូលេស្តេរ៉ូល និងជាតិខ្លាញ់ផ្សេងទៀត ត្រូវបានប្រើប្រាស់ញឹកញាប់ជាសម្រាប់ការស្រាវជ្រាវថ្នាំព្យាបាលបញ្ហាស្បែក ដោយសារតែភាពក្រាស់ និងថាមពលនៃជាតិខ្លាញ់មានក្នុងស្បែកពស់។
៣- មុនប្រើគួរដឹងអ្វីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការីក្នុងករណី៖
– មានផ្ទៃពោះ ឬបំបៅដោះកូន ការលេបថ្នាំអាចធ្វើទៅតាមវេជ្ជបញ្ជាតែប៉ុណ្ណោះ
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំទិញដោយគ្មានវេជ្ជបញ្ជា
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយដំឡូង ថ្នាំ ឬឱសថរុក្ខជាតិផ្សេងៗ
– មានជំងឺផ្សេងៗ
– ធ្លាប់ប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត រួមទាំងអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា
នៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ ដើម្បីដឹងថាស្បែកពស់មានសុវត្ថិភាព ឬមានផលរំខានផ្សេងៗនោះទេ។
៥- គួរប្រុងប្រយ័ត្ន
ស្រ្តីពពោះ និងបំបៅដោះ៖ មិនទាន់មានការសិក្សាណាមួយច្បាស់លាស់ចំពោះករណីនេះឡើយ។
៦- មានផលរំខានអីខ្លះ?
បើសង្ស័យអំពីផលប៉ះពាល់ សូមប្រឹក្សាយោបល់បន្ថែម ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញ។
៧- មានអន្តរកម្មជាមួយអីខ្លះ?
ស្បែកពស់ អាចមានអន្តរកម្មជាមួយជំងឺ ឬថ្នាំផ្សេងៗយើងកំពុងប្រើ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីមុននឹងប្រើ។
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់ស្បែកពស់ អាចមានលក្ខខណ្ឌខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ អាស្រ័យលើអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ថ្នាំអាហារបំប៉ន មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញក្នុងការប្រើកម្រិតថ្នាំឲ្យបានត្រឹមត្រូវ។
៩- អាចមានទម្រង់អីខ្លះ?
ស្បែកពស់អាចរកជាវបានក្នុងទម្រង់ជា៖
– ស្បែកពស់ស្ងួត
– ថ្នាំគ្រាប់កាប់ស៊ុល
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជាមិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕