backup og meta

ដណ្ដប់ភួយពេលគេងមិនត្រឹមតែជាទម្លាប់ តែនៅមានហេតុផលច្រើនទៀត​

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 19, 2020

    ដណ្ដប់ភួយពេលគេងមិនត្រឹមតែជាទម្លាប់ តែនៅមានហេតុផលច្រើនទៀត​

    នៅ​ពេល​យប់​យើង​អាច​នឹង​គេង​រើ​ទៅ​រើ​មក ហើយ​ភួយ​គឺ​របស់​តែ​មួយ​ដែល​អាច​ជួយ​ឲ្យយើង​​គេង​លក់។ នៅ​ពេល​ដណ្ដប់​ភួយ​ យើង​​អាច​នឹង​គេង​លក់​លឿន​ជាង​មុន​ទោះ​បី​ស្ថិត​ក្នុង​អាកាសធាតុ​ក្ដៅ​ក៏​ដោយ។ នេះ​អាច​មក​ពី​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើឲ្យ​យើង​ត្រូវ​គេង​ដណ្ដប់ភួយ​ទោះបីអាកាសធាតុ​ក្ដៅ​ប៉ុនណាក៏ដោយ។

    . ភួយ​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ

    មនុស្សយើង​​គឺ​មាន​ឈាមក្ដៅ​​ដែលនេះ​មាន​ន័យ​ថា​រាងកាយ​​រក្សា​សីតុណ្ហភាព​ខាង​ក្នុង​ និង​ជួយ​ឲ្យ​រាងកាយ​មាន​ភាព​កក់ក្ដៅ។ ប៉ុន្តែ​នៅ​ពេល​គេង​លក់​ស្ងប់​ ការ​គ្រប់គ្រង​របស់​រាងកាយ​នឹង​មាន​ការ​ចុះ​ខ្សោយ។ ដូចនេះ​ហើយ​ទើបយើង​​ព្យាយាម​រក​របស់​នៅ​ជុំវិញ​ខ្លួន​ជា​ជំនួយ ហើយ​ភួយ​គឺ​ជា​របស់មួយ​ដែល​អាច​ជួយ​រក្សា​សីតុណ្ហភាព និង​ជួយ​រាងកាយ​ឲ្យ​ស៊ាំ​ទៅ​នឹង​សីតុណ្ហ​ភាព​​ដែល​យើង​ត្រូវការ។

    . ភួយ​ជា​របស់​មួយ​ក្នុង​ទម្លាប់​នៃ​ការ​គេង​របស់យើង​

    ទម្លាប់​អាច​ជា​មូលហេតុ​មួយ​ដែល​យើង​​ត្រូវ​ការ​ភួយ​ពេល​គេង។ នេះ​មក​ពីយើង​ទម្លាប់ដណ្ដប់​ភួយ​តាំង​ពី​ក្មេង​មក​ ហើយ​ក៏​ក្លាយ​ជាទម្លាប់​រហូត​ដល់​ពេល​ធំ​ឡើង។ ហេតុនេះ​ហើយ​ពេលយើង​​ចូល​គេង​ហើយ​ដណ្ដប់​ភួយ រាងកាយ​អាច​នឹង​ទទួល​សញ្ញា​ថា​ដល់​ម៉ោង​គេង​ហើយ។

    . ភួយ​ជួយ​បន្ថយ​ភាព​តានតឹង និង​អាការៈ​ថប់បារម្ភ

    អ័រម៉ូន serotonin គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​ស្ងប់។ នៅ​ពេលយើង​​មាន​ភាព​តានតឹង និងអាការៈ​ថប់បារម្ភ យើង​​នឹង​មាន​ការ​លំបាក​ក្នុង​ការ​គេង​លក់។ ប៉ុន្តែនៅ​ពេល​ដែល​យើង​​ដណ្ដប់​ភួយ បរិមាណ​នៃ​អ័រម៉ូន​នេះ​នឹង​កើន​ឡើង​ ហើយ​ភាព​តានតឹង និង​ធុញថប់​ក៏​បាត់​ទៅ​ដែរ។

    .ភួយ​ជួយ​ឲ្យ​គេង​លក់

    ភួយ​ជួយ​បង្កើត​បរិយាកាស​មួយធ្វើឲ្យ​សីតុណ្ហភាព​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​។ នេះ​អាច​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​កក់ក្ដៅ ហើយ​កត្តា​ជំរុញឲ្យ​សីតុណ្ហភាព​រាងកាយ​ចុះ​ត្រជាក់​ក៏​មិន​ជះ​ឥទ្ធិពល​ខ្លាំងដល់រាងកាយ​ដែរ។ ដូចនេះ​យើង​នឹង​គេង​លក់​លឿន​​ហើយ​ស្ងប់​ដោយ​មិន​មាន​ការ​រំខានអ្វី។

    . ភួយ​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព

    ភួយ​ជំរុញ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ព្រោះ​ពេល​នៅ​ក្មេងយើង​​តែង​ខ្លាច​ភាព​ងងឹត។ ដូចនេះ​ពេល​មាន​អារម្មណ៍​ភ័យ​ខ្លាច​ យើង​​នឹង​ដណ្ដប់​ភួយ​ដោយ​ជឿ​ថា​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ការពារ​យើង​បាន​។ អារម្មណ៍​ដែល​ត្រូវ​បាន​ការពារ​នេះ​ក៏​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​នៅ​ពេល​យើង​​ដណ្ដប់​ភួយ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម