ដោយសារបងប្អូនខ្មែរយើង មានជាប់ខ្សែស្រឡាយកាត់ចិនច្រើន នាំឲ្យទំនៀមទម្លាប់សែននំព្រះខែរបស់ជនជាតិចិន តែងឃើញមានពលរដ្ឋខ្មែរនាំគ្នាប្រារព្ធជាហូរហែរ មានទាំងការជួបជុំគ្រួសារ ញ៉ាំបាយល្ងាច និងសែនព្រះខែ នៅពេលយប់។
 
 
ច្បាស់ណាស់ គ្នាយើងដែលគ្រួសារប្រកាន់ភ្ជាប់ទំនៀមទម្លាប់នេះ ភាគច្រើនចូលចិត្តញ៉ាំនំសែនព្រះខែមិនខាន។ ប៉ុន្តែគួរដឹងផង នំសែនព្រះខែ ជានំសម្បូរទៅដោយជាតិស្ករ មានកាឡូរីខ្ពស់ ងាយធ្វើឲ្យយើងធាត់ខ្លាំង ពិសេសប៉ះពាល់សុខភាពខ្លាំង បើយើងមានជំងឺទឹកនោមផ្អែមទៀតនោះ។
ខាងក្រោមនេះ ជាកម្រិតកាឡូរី តាមប្រភេទនំ និងប្រៀបជាមួយអាហារដទៃទៀត៖
– នំស្នូលគ្រាប់ឈូក មាន ៧១៦កាឡូរី ច្រើនជាងភ្លៅមាន់បំពង ៥ភ្លៅ ទៅទៀត ដែលមានត្រឹមប្រមាណ ៦០០ កាឡូរីប៉ុណ្ណោះ។
– នំស្នូលគ្រាប់ឈូក លាយជាមួយពងទាប្រៃមួយ មាន ៧៩០កាឡូរី ច្រើនជាងគុយទាវឆា ១ចាន ទៅទៀត ដែលមានត្រឹម ៧៤១ កាឡូរី។
– នំស្នូលគ្រាប់ឈូក លាយជាមួយពងទាប្រៃពីរ មាន ៨៩០កាឡូរី ច្រើនជាងបាយព្រឹក ២ចាន ទៅទៀត ដែលមានត្រឹមប្រមាណ ៨០០កាឡូរី។
បើប្រៀបធៀប ការញ៉ាំនំសែនព្រះខែ ប្រភេទស្នូលគ្រាប់ឈូក លាយជាមួយពងទាប្រៃពីរ ដូចញ៉ាំស្ករ ៤៥ ស្លាបព្រាកាហ្វេអ៊ីចឹង។ បើនិយាយពីជាតិខ្លាញ់ មានរហូតដល់ ៥៥ក្រាម ស្មើនឹងប្រេង ១១ ស្លាបព្រាកាហ្វេ។ នេះបើតាមការចេញផ្សាយលើគេហទំព័រព័ត៌មានសិង្ហបុរី Mothership។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]






















