ប្រយ័ត្នប្រយ៉ែងផងជាមួយទស្សនៈរបស់ប្រុសៗក្មេងៗ “បុរសពេញលក្ខណៈមិនត្រូវហូរទឹកភ្នែកទេ’ ព្រោះការសិក្សាថ្មីជឿថា ទស្សនៈនេះងាយនឹងជំរុញឲ្យប្រុសៗធ្វើអត្តឃាត។
ត្រួតពិនិត្យដោយ ទូច សុខា
ប្រយ័ត្នប្រយ៉ែងផងជាមួយទស្សនៈរបស់ប្រុសៗក្មេងៗ “បុរសពេញលក្ខណៈមិនត្រូវហូរទឹកភ្នែកទេ’ ព្រោះការសិក្សាថ្មីជឿថា ទស្សនៈនេះងាយនឹងជំរុញឲ្យប្រុសៗធ្វើអត្តឃាត។
យូរឆ្នាំណាស់មកហើយ ក្រុមអ្នកស្រាវជ្រាវ សុទ្ធតែដឹងថា ប្រុសៗទំនងងាយនឹងបញ្ចប់ជីវិតខ្លួនឯងជាងស្រីៗ ខណៈនៅសហរដ្ឋអាមេរិក អត្រាធ្វើអត្តឃាតចំពោះរបស់ប្រុសៗ គឺខ្ពស់ជាងស្រីៗ ដល់ទៅ ៣,៥ ដង។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៅអាមេរិក CDC។
សាស្ត្រាចារ្យ Daniel Coleman ដែលដឹកនាំការសិក្សា អះអាងថា ទស្សនៈបុរាណពីភាពជាបុរស ត្រូវតែរឹងមាំ អាចជាមូលហេតុមួយ នាំឲ្យអត្រាធ្វើអត្តឃាតចំពោះប្រុសៗខ្ពស់ខ្លាំងជាងស្រីៗ។
លោកពន្យល់ថា ចំណុចភាគច្រើនរបស់ប្រុសៗ ដូចជាមិនទទួលយកអារម្មណ៍ពិតរបស់ខ្លួន មិនស្វែងរកជំនួយ និងអំនួត សុទ្ធតែអាចនាំទៅដល់ការសម្រេចចិត្តធ្វើអត្តឃាត។
អ្នកស្រាវជ្រាវរកឃើញថា យុវវ័យក្មេងៗដែលជាបុរស និងប្រកាន់ភ្ជាប់ទស្សនៈបែបប្រពៃណីខ្ពស់ គឺប្រឈមការធ្វើអត្តឃាតដល់ទៅ ២,៤ ដង ខ្ពស់ជាប្រុសៗធម្មតា ហើយសម្ពាធដែលនាំទៅដល់ការធ្វើអត្តឃាត គឺដោយសារទស្សនៈ “ជាកូនប្រុសមិនត្រូវយំទេ’ ដែលអាចប៉ះពាល់ដល់ផ្លូវអារម្មណ៍ ធ្វើឲ្យអារម្មណ៍មិនល្អ នាំឲ្យហ៊ានបញ្ចប់ជីវិតខ្លួនឯងតែម្តង។
អត្ថបទពាក់ព័ន្ធ៖
យ៉ាងណា ការសិក្សាបញ្ជាក់ដែរថា ប្រុសៗដែលមានទំនោរធ្វើអត្តឃាត ភាគច្រើនទំនងធ្លាប់មានបទពិសោធន៍ប្រើប្រាស់អាវុធ ធ្លាប់គេចសាលា ឬវាយតប់គ្នាក្នុងថ្នាក់រៀន ឬខ្លះទៀតធ្លាប់រត់ចោលផ្ទះជាដើម។
លើសពីនេះ លោក Coleman ប្រាប់ឲ្យដឹងដែរថា អាចនៅមានរឿងជាច្រើនទៀត ដែលជាមូលហេតុនាំឲ្យប្រុសៗងាយនឹងធ្វើអត្តឃាត ពិសេសប្រុសៗដែលចូលចិត្តតាំងខ្លួនរឹងមាំ ហើយប្រឈមមុខនឹងស្ថានភាពពិបាកដូចជា បាត់បង់ការងារ ឬស្នេហា សុខភាពមិនល្អ ហើយមិនស្វែងរកជំនួយសម្រាប់ខ្លួនឯងនោះ។
អត្ថបទពាក់ព័ន្ធ៖
ជាការស្នើពីសាស្ត្រាចារ្យ Coleman ក្រុមប្រុសៗដែលកំពុងប្រឈមការធ្វើអត្តឃាត គួរតែដឹងថា ការចេញទៅក្រៅដើម្បីស្វែងរកជំនួយ មិនមានអ្វីខុសនោះឡើយ ហើយកុំគិតខ្លី ផ្តាច់ទំនាក់ទំនងខ្លួនឯងចេញពីមនុស្សជុំវិញខ្លួនឲ្យសោះ។
យ៉ាងណា លោក Coleman អះអាងថា ទោះជាការសិក្សារកឃើញបែបនេះក្តី ប៉ុន្តែយើងទាមទារការសិក្សាស៊ីជម្រៅបន្ថែមទៀតចំពោះរឿងនេះ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ទូច សុខា