backup og meta

ឆ្ងល់ទេ ឲ្យតែស្ត្រេស ឬពិបាកចិត្ត ដឹងតែឡើងគីឡូខ្លាំង? នេះវិធីដោះស្រាយ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 03, 2019

    ឆ្ងល់ទេ ឲ្យតែស្ត្រេស ឬពិបាកចិត្ត ដឹងតែឡើងគីឡូខ្លាំង? នេះវិធីដោះស្រាយ

    ការឡើង​ទម្ងន់ខ្លាំង បណ្ដាល​មកពី​កត្តា​ជាច្រើន ប៉ុន្ដែ​កត្តារួម​មួយ ដែល​ស្រីៗ​ភាគច្រើន ធ្លាប់​ជួប​នោះ គឺ​ស្ត្រេស ហើយ​វា​ក៏ជា​ចម្ងល់​មួយ​ដែរ ព្រោះ​ពេល​កំពុង​ស្ត្រេស ពិបាក​ចិត្ត ហេតុអ្វី​បាន​ទៅ​ជា​ឡើង​ទម្ងន់​ជាងមុន​ដូច្នេះ?

    វេជ្ជបណ្ឌិត Fatima Cody Stanford មកពី​សាលា​វេជ្ជសាស្ត្រ Harvard របស់​អាមេរិក បញ្ជាក់​ថា “ស្ត្រេស ជំរុញការកើនឡើង​អ័រម៉ូន​ស្ត្រេស (Cortisol) នៅ​ក្នុង​ឈាម“។ អ័រម៉ូន Cortisol ផលិតឡើង​ដោយ​ក្រពេញ Andrenal ដែល​ជំរុញ​មេតាប៉ូលិស​របស់​យើង។ វាក៏ជួយ​រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម និង​ការចងចាំ​ផងដែរ។ នៅពេល​កម្រិត​អ័រម៉ូន Cortisol កើនឡើង​ខ្លាំង វាបង្ក​ឲ្យ​មាន​ការ​រលាក និង​ជំរុញ​ឲ្យ​រាងកាយ​យើង រក្សា​ទុក​ជាតិខ្លាញ់​យ៉ាងច្រើន នៅ​ជុំវិញ​ពោះ។ ស្ត្រេស ធ្វើឲ្យ​យើង​គេង​មិនលក់​ផងដែរ ហើយ​វា​ជំរុញ​ឲ្យ​យើង​ញ៉ាំ​អាហារ​ពេល​យប់ ដែល​នេះ​ខុស​ទម្លាប់​ប្រក្រតី​របស់​រាងកាយ។

    កំពុង​មាន​អារម្មណ៍​ស្ត្រេស?

    និយាយ​រឿង​ស្ត្រេស មនុស្ស​ភាគច្រើន សុទ្ធតែ​ធ្លាប់​ជួយប​អារម្មណ៍​ស្រដៀងគ្នា​មួយ​នេះ ប៉ុន្ដែ​ស្រីៗ ទំនង​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង​ជាង​ប្រុស។ តាម​ការ​ស្ទង់មតិ​មួយ នៅ​ឆ្នាំ​២០១៤ ដោយ​សមាគម​ចិត្ត​សាស្ត្រ​អាមេរិក រកឃើញ​ថា ស្រីៗ មាន​កម្រិត​ស្ត្រេស​ជាមធ្យម ៥,២/១០​ពិន្ទុ ចំណែក​ប្រុសៗ មាន​ត្រឹម​តែ ៤,៥​ប៉ុណ្ណោះ។ ជាងនេះ​ទៅទៀត ស្រីៗ និយាយ​ថា កម្រិត​ស្ត្រេស​របស់​ពួកគេ កំពុង​កើនឡើង មាន​រហូត​ដល់ ៣២% ខណៈ​ប្រុសៗ មាន​ត្រឹម ២៥%។

    ការគ្រប់គ្រង​ស្ត្រេស អាច​ជួយ​រក្សា​ធម្ងន់​បាន

    ស្ត្រេស ជាផ្នែក​មួយ នៅ​ក្នុង​ជីវិត​របស់​យើង ដែល​មិន​អាច​ចៀសរួច​នោះទេ ប៉ុន្ដែ​បើ​យើង​មាន​វិធី​គ្រប់គ្រង​វា​បាន​ល្អ វា​អាច​ជួយ​យើង​មិន​ឲ្យ​ឡើង​ទម្ងន់ ជាពិសេស​ខ្លាញ់​ត្រង់​ក្បាល​ពោះ។ ខាងក្រោម​នេះ ជា​វិធី ៥​យ៉ាង ដែល​គ្នាយើង អាច​យក​ទៅ​អនុវត្ត​បាន៖

    ១. កម្ចាត់​អារម្មណ៍​តានតឹង

    ការហាត់ប្រាណ ជា​រឿង​សំខាន់​មួយ ជួយ​គ្រប់គ្រង​បញ្ហា​ស្ត្រេស ព្រោះ​ការ​បង្កើន​សកម្មភាព​រាងកាយ ជួយ​កាត់​បន្ថយ​អ័រម៉ូន​ស្ត្រេស (Cortisol)។

    ២. កំណត់​ការគេង​ឲ្យ​គ្រប់គ្រាន់

    គេងមិន​គ្រប់គ្រាន់ អាច​បង្កើន​បរិមាណ​អ័រម៉ូន​ស្ត្រេស នៅ​ក្នុង​រាងកាយ​របស់​យើង ដូច្នេះ​ត្រូវ​ធានា​ថា យើង​គេង​បាន​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​ស្ត្រេស​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចៀសវាង​ការ​សម្លឹង​អេក្រង់​ទូរសព្ទ ឬ​ទូរទស្សន៍ ១​ម៉ោង មុន​ចូលគេង ព្រោះ​ពន្លឺ​ទូរសព្ទ អាច​ប៉ះពាល់​ការគេង។

    ៣. កែប្រែ​ការគិត​មួយ​ចំនួន

    បរិមាណ​ស្ត្រេស ដែល​មាន​ក្នុង​អារម្មណ៍​របស់​យើង វាអាស្រ័យ​លើ​ស្ថានភាព និង​ការគិត​របស់​យើង​ទៅ​លើ​ស្ថានភាព​នោះ។ ប៉ុន្ដែ មនុស្ស​មាន​សមត្ថភាព​ក្នុង​គ្រប់គ្រង​ស្ត្រេស ផ្អែក​លើ​បុគ្គលិក​លក្ខណៈ និង​បទពិសោធន៍​ជីវិត។ ដូច្នេះ ការ​កែប្រែ​របៀប​ដែល​យើង​គិត​អំពី​បញ្ហា​ប្រឈម​នានា អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​បាន។

    ៤. រៀបចំ​ផែនការ​គាំទ្រ

    ប្រសិនបើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​មាន​បញ្ហា​ស្ត្រេស​ខ្លាំង យើង​ចាំបាច់​ត្រូវ​រៀបចំ​ផែនការ​គាំទ្រ។ ឧទាហរណ៍ ប្រសិន​បើ​យើង​ជួប​បញ្ហា​ស្ត្រេស​ខ្លាំង ឬ​ប្រឈម​ថ្ងៃ​ផុត​កំណត់​ការងារ ស្វែងរក​ការ​គាំទ្រ ឬ​ជំនួយ​បន្ថែម ដើម្បី​ជួយ​កុំ​ឲ្យ​ស្ត្រេស​ខ្លាំង។

    ៥. ជជែក​ជាមួយ​ពេទ្យ

    ប្រសិន​យើង​មាន​បញ្ហា មិន​អាច​គ្រប់គ្រង​ស្ត្រេស ឬ​អារម្មណ៍​ឃ្លាន​ញ៉ាំ​បាន​ទេ យើង​គួរជួប​ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ។ ការ​ធ្វើ​សមាធិ ក៏​អាច​ជួយ​យើង​បាន​មួយ​ចំនួន​ដែរ ប៉ុន្ដែ​វិធី​នេះ ត្រូវការ​រយៈពេល​វែង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម