backup og meta

៧ចំណុច ជឿថាលែង​ស្ត្រេស​ពេល​សម្ងំ​នៅ​ផ្ទះ អំឡុងពេលអ៊ុំទូក

៧ចំណុច ជឿថាលែង​ស្ត្រេស​ពេល​សម្ងំ​នៅ​ផ្ទះ អំឡុងពេលអ៊ុំទូក

សម្ងំ​នៅ​ផ្ទះ​គេច​ពី​វីរុស​កូវីដ ១៩ អាច​ជា​ពេល​វេលា​ពិបាក​បំផុត​មួយ និងស្ត្រេស​ខ្លាំង​ថែម​ទៀត ហើយ​បើ​និយាយ​ដល់​ព័ត៌មាន​រាប់​ពាន់​លើ​បណ្តាញ​សង្គម កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​មិន​ខាន។ បើ​ស្ត្រេស​ខ្លាំង​ម្លឹងៗ ហេតុ​អី​មិនរក​វិធី​ធ្វើ​ឲ្យ​ខ្លួន​យើង​សប្បាយ​ចិត្ត​អំឡុង​ពេល​នេះ​ទៅ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិច​និក​ខ្លះ​ជួយ​យើង​បំភ្លេច​រឿង​ជំងឺ​កូរ៉ូណា និង​អាច​នៅ​ផ្ទះ​ដោយ​សប្បាយ​ចិត្ត​បាន។

១- ចូល​រួម​ថ្នាក់​រៀនតាម​អ៊ីនធើ​ណេត

អំឡុង​ពេល​ប្រទេស​កំពុង​ប្រយុទ្ធ​ជា​មួយ​វីរុស​កូវីដ ១៩ បណ្តា​សាលា​រៀន​ទាំង​អស់ ទាំង​ក្លិប​ហាត់​ប្រាណ ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្អាក​ជាបណ្តោះ​អាសន្ន។ ប៉ុន្តែ​យើង​ក៏គួរ​តែ​អរគុណ​ដល់​អ៊ីន​ធើណេត ដែល​នៅ​តែ​អាច​ជួយ​យើង​រក​បាន​ថ្នាក់​ហាត់​ប្រាណ ឬ​រៀន​ជំនាញ​ផ្សេងៗ​បាន​ដដែល ហើយ​ការ​ទទួល​បាន​ចំណេញ​ដឹង​ថ្មីៗ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ បើ​ទោះ​ជា​កំពុង​ជាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ក្តី។

បើ​រាង​​កាយ​យើង​ត្រូវ​ការ​ហាត់​ប្រាណ ក៏​មិន​ថ្វី​ដែរ ប្រហែល​ជា​មាន​ក្លិប​ហាត់​ប្រាណ​ខ្លះ អាច​មាន​សេវា​ហាត់​តាម Streaming Online ថែម​ទាំង​មាន​គ្រូ​ណែនាំ​ពី​វិធី​ហាត់​ថែម​ទៀត។

នៅ​ពេល​យើង​នៅ​តែ​មួយ​កន្លែង​ពេល​មួយ​ថ្ងៃ នឹង​ធ្វើ​ឲ្យ​អារម្មណ៍​ស្ត្រេស​កាន់​តែ​ធ្ងន់ធ្ងរ ប៉ុន្តែ​បើ​យើង​ហាត់​ប្រាណ​អំឡុង​ពេល​នេះ អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ថប់បារម្ភ​យ៉ាង​មាន​ប្រសិទ្ធភាព។

២- ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​យើង​ចូល​ចិត្ត

កាល​ពី​មុន​កូរ៉ូណា​ផ្ទុះ យើង​អាច​នឹង​មិន​បាន​ធ្វើ​អ្វី​ដែល​យើង​ចូល​ចិត្ត ខណៈ​ចម្លើយ​គឺ​ថា ដោយ​សារ​យើង​មិន​មាន​ពេល​គ្រប់​គ្រាន់​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចូល​ចិត្ត ឬ​អ្វី​មួយ​ល្អ​សម្រាប់​ខ្លួន​ឯង។ បើ​អ៊ីចឹង ពេល​នេះ ជា​ពេល​ល្អ​មួយ អាច​ចាប់​ផ្តើម​ការងារ​យើង​ចង់​ធ្វើ​បាន​ហើយ ហើយ​រឿង​យើង​គួរ​តែ​ធ្វើ អាច​ជា​ការ​បញ្ចេញ​ស្នាដៃ​បែប​សិល្បៈ​ដូចជា​គូររូប ឬ​សូន​រូប​ជា​ដើម។

ការងារ​សូន​រូប អាច​ជ្រើស​យក​កន្លែង​ណា​មួយ​ក្នុង​ផ្ទះ​យើង​ដើម្បី​ចាប់​ផ្តើម ហើយ​គួរ​ទិញ​ឧបករណ៍​គ្រប់​យ៉ាង​យើង​គិត​ថា ត្រូវ​ការ​ប្រើ​ប្រាស់​អំឡុង​ពេល​នេះ។

អត្ថបទពាក់ព័ន្ធ៖

៣- លេង​ល្បែង​ផ្គុំ​រូប ឬ​ហ្គេម​ផ្សេងៗ

វិធីសាស្ត្រ​ល្អ​បំផុត ជួយ​យើង​កុំ​ឲ្យ​ស្ត្រេស​ខ្លាំង ភ្លេច​រឿង​កូរ៉ូណា​បាន អាច​សាកល្បង​ល្បែង​ផ្គុំ​រូប ក៏​ល្អ​ដែរ។ មិន​ថា​ជាមួយ​អ្វី​នោះ​ទេ ល្បែង​ផ្គុំ​រូបអាច​រំញោច​អារម្មណ៍​យើង​ខ្លាំង។ អាច​ស្វែង​​រក​បាន​តាម​ហាង​លក់​ល្បែង​លេង ហើយ​បើ​យើង​ចង់​លេង​ហ្គេម​ប្រកួត​ជាមួយ​នរណា​ម្នាក់ ក៏​លេង​តាម​ទូរសព្ទ​កាន់​តែ​ទាក់​ទាញ​ទៀត។

៤- ចាប់​ផ្តើម​រៀនចម្អិន​អាហារ​ពិសេសៗ

ក្រៅ​ពី​ផ្តោត​សំខាន់​កុម្មុង​អាហារ​ថ្មីៗ ស្រស់ៗ​តាម​អន​ឡាញ គ្នា​យើង​ក៏​គួរ​ចំណាយ​ពេល​ខ្លះ គិត​លើ​បន្លែ​ស្រស់ៗ​ទាំង​នោះ អាច​ច្នៃ​ជា​អ្វី​ប្លែក រស់​ជា​ឆ្ងាញ់ និង​ទាញទាក់​ជាអាហារ​រាល់ដង​យើង​ចម្អិន ក៏​ជា​វិធីសាស្ត្រ​មួយ ជួយ​ឲ្យ​អារម្មណ៍​យើង​កាន់​តែ​រីក​រាយ​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖

៥- អាន​សៀវ​ភៅ

គ្រប់​ប្រភេទ​សៀវភៅ​ទាំង​អស់ សុទ្ធ​តែ​មាន​ន័យ​របស់​វា ដែល​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យើង អាន​វា​រហូត​ទល់​ចប់។

៦- ចាប់​ផ្តើម​បង្កើត​សួន​ច្បារ​ក្នុង​ផ្ទះ

និយាយ​ដល់​ចំណុច​នេះ គ្នា​យើង​អាច​នឹង​ភ្ញាក់​ផ្អើល​បន្តិច ប៉ុន្តែ​វិធីសាស្ត្រ​ល្អ​បំផុត ដើម្បី​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត គឺ​ជា​មើល​ថែ​អ្វី​មួយ មិន​មែន​ជា​ខ្លួន​យើង។ ក្នុង​ន័យ​នេះ ក៏​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​យើង បង្កើត​សួន​ស្រស់​ស្អាត​មួយ​នៅ​ក្នុង​ផ្ទះ ដោយ​ចាប់​ផ្តើម​ដាំ​រុក្ខជាតិ​ស្អាតៗ តូចៗ តាម​ចំណង់​ចំណូល​ចិត្ត ហើយ​ធ្វើ​ឲ្យ​ផ្ទះ​យើង​មើល​ទៅ​កាន់​តែ​ទាក់​ទាញ។

៧- កែ​លម្អ​ផ្ទះ​សម្បែង​ឲ្យ​ទាក់ទាញ

នៅ​កន្លែង​ណា​មួយ​ក្នុង​ផ្ទះ​យើង ប្រហែល​យើង​ចង់​ជួស​ជុល​កែ​លម្អ​ជា​យូរ​មក​ហើយ គ្រាន់​តែ​គ្មាន​ពេល​គ្រប់​គ្រាន់ មិន​អ៊ីចឹង? ចុះ​ពេល​នេះ ចាំ​អី​ទៀត យើង​គួរ​ចាប់​ផ្តើម​ផែនការ​កែលម្អ​សោភ័ណភាព​ផ្ទះ​យើង​បាន​ហើយ ដូច​ជាការ​ដំឡើង​ធ្នើរ​ដាក់​សៀវភៅ ឬ​កន្លែង​សម្រាប់​ព្យួរ​រួបភាព​លម្អ​ផ្ទះ ឬក៏​អាច​រៀប​ចំកន្លែង​ធ្វើ​ការ​ទាក់​ទាញ​មួយ​សម្រាប់​ខ្លួន​ឯង​នៅ​ផ្ទះ​ក៏បាន បើ​យើង​គិត​ថា អាច​នឹង​ធ្វើ​ការ​អនឡាញ រយៈ​ពេល​យូរ​ទៅ​មុខ​ទៀត។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How To Stay Busy At Home During The Coronavirus Outbreak — & Support Small Businesses At The Same Time

កំណែ​ប្រែបច្ចុប្បន្ន

24/10/2024

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម