ផ្កាឈូក (Lotus) គឺជារុក្ខជាតិម្យ៉ាងដែលផ្កា គ្រាប់ពូជ ស្លឹក ក៏ដូចជា មើម ត្រូវបានគេយកមកធ្វើជាថ្នាំ សម្រាប់ព្យាបាលជំងឺបានច្រើនមុខ។ ជាក់ស្តែង ផ្កា អាចជួយឃាត់ឈាម គ្រាប់ អាចជួយដល់បញ្ហាប្រព័ន្ធរំលាយអាហារមួយចំនួន ដូចជា បញ្ហារាករូសជាដើម។

មិនទាន់មានការសិក្សាស្រាវជ្រាវច្បាស់លាស់ណាមួយ អាចបង្ហាញពីដំណើរការធ្វើការរបស់ផ្កាឈូកនៅឡើយទេ។ គប្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយផ្កាឈូក ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
គេមិនទាន់ដឹងច្បាស់នោះទេ ថាការប្រើប្រាស់ផ្កាឈូកជាឱសថបុរាណ មានសុវត្ថិភាព ឬអត់នោះ។ យ៉ាងណា មានកត្តាមួយចំនួន គួរប្រុងប្រយ័ត្នពេលប្រើផ្កាឈូកជាឱសថបុរាណ ដូចជា៖
– ស្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន៖ ដោយសារមិនទាន់មានព័ត៌មានច្បាស់លាស់ ទាក់ទងទៅនឹងសុវត្ថិភាពនៃការប្រើប្រាស់ផ្កាឈូកនៅឡើយ គប្បីពិគ្រោះជាមួយគ្រូពេទ្យ ក៏ដូចជាចៀសវាងរាល់ហានិភ័យ អាចកើតឡើងដោយយថាហេតុ។
– ចំពោះអ្នកជំងឺទឹកនោមផ្អែម៖ ផ្កាឈូកអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងខ្លួនអ្នកកើតទឹកនោមផ្អែមមួយចំនួនធ្លាក់ចុះ។ ហេតុនេះ គប្បីធ្វើកត់សម្គាល់រាល់អាការៈផ្សេងៗ ទាក់ទងទៅនឹងការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម ក៏ដូចពិនិត្យកម្រិតជាតិស្ករ ឲ្យបានទៀងទាត់ បើអ្នកមានជំងឺទឹកនោមផ្អែម ឬប្រើផ្កាឈូកជាថ្នាំប្រចាំថ្ងៃ។
– ចំពោះអ្នកជំងឺវះកាត់៖ ដោយសារតែផ្កាឈូក អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងខ្លួនធ្លាក់ចុះ គេបារម្ភថា ផ្កាឈូកក៏អាចប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម ទាំងអំឡុងពេលវះកាត់ និងក្រោយពេលវះកាត់។ គប្បីបញ្ឈប់ការប្រើប្រាស់ផ្កាឈូកឲ្យបានយ៉ាងតិច ២សប្តាហ៍ មុនធ្វើការវះកាត់។
ក្នុងករណីមានចម្ងល់ទាក់ទងនឹងផលរំខានពីផ្កាឈូក សូមពិគ្រោះជាមួយគ្រូពេទ្យ ឬក៏អ្នកជំនាញខាងឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ផ្កាឈូក អាចមានប្រតិកម្មជាមួយនឹងថ្នាំ ក៏ដូចជាជំងឺមួយចំនួនយើងកំពុងមាន។ គប្បីពិគ្រោះជាមួយគ្រូពេទ្យ និងអ្នកជំនាញខាងឱសថរុក្ខជាតិ មុនពេលប្រើប្រាស់។

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
កម្រិតប្រើប្រាស់ផ្កាឈូក អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
ផ្កាឈូកអាចមានជាទម្រង់ដូចខាងក្រោម៖
– ផ្តាស្រស់
– ប្រភេទខេបស៊ុល
– ប្រភេទរាវ (Tincture)។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Lotus https://www.webmd.com/vitamins-supplements/ingredientmono-124-lotus.aspx?activeingredientid=124 Accessed January 09, 2018
Nutritional and Health Benefits of the Lotus Plant https://caloriebee.com/nutrition/Health-Benefits-Of-Lotus-Roots-Or-Stem-Seeds-Leaves-And-Flowers Accessed January 09, 2018
កំណែប្រែបច្ចុប្បន្ន
13/04/2021
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
គឹម កាណែល