ត្រួតពិនិត្យដោយ គឹម កាណែល
ដំឡូងបារាំង ជារុក្ខជាតិវល្លិ៍ម៉្យាង ដែលមើមរបស់វា ជាទូទៅត្រូវបានចាត់ទុកជាបន្លែសម្រាប់បរិភោគ។ ដំឡូងបារាំង ក៏ត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាថ្នាំសង្កូវផងដែរ។ ផឹកទឹកដំឡូងបារាំងស្រស់ គឺអាចព្យាបាលបញ្ហាក្រពះ និងអាការៈហើម ខណៈចំពោះរបបអាហារសម្រកទម្ងន់វិញ ម្សៅប្រូតេអ៊ីនបន្សុទ្ធចេញពីដំឡូងបារាំង ត្រូវលាយជាមួយទឹកសម្រាប់ប្រើប្រាស់។
គ្នាយើងខ្លះ ប្រើដំឡូងបារាំងឆៅ បិតផ្ទាល់ទៅលើកន្លែងឈឺសន្លាក់ បង្ករោគ រលាក និងឈឺភ្នែក។ ហើយការញ៉ាំដំឡូងបារាំងវិញ ត្រូវចាត់ទុកជាអាហារសរសៃមានគុណប្រយោជន៍ចំពោះសុខភាព ហើយក៏អាចបិតធ្វើជាស្រាបានទៀតផង។
មិនទាន់មានការសិក្សាគ្រប់គ្រាន់ ពីមុខងារធ្វើការរបស់ដំឡូងបារាំងនៅឡើយទេ។ សូមពិគ្រោះជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ទោះយ៉ាងណា គេដឹងថា ដំឡូងបារាំង អាចជួយឲ្យឆាប់ឆ្អែត និងជួយសម្រកទម្ងន់បាន។ សារធាតុគីមីមួយ នៅក្នុងសំបកដំឡូងបារាំង អាចបង្ការបាក់តេរីមិនឲ្យទៅទុំជាប់ជាមួយកោសិកាជាច្រើន ខណៈដំឡូងបារាំង ក៏ជាប្រភពនៃវីតាមីន C ជាតិដែក សារធាតុរីបូហ្វាវីន និងកាបូអ៊ីដ្រាត។
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយដំឡូងបារាំង ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
ដំឡូងទុំល្អ មិនខូចទ្រង់ទ្រាយ ត្រូវគេយកមកញ៉ាំជាអាហារ ឬជាថ្នាំសង្កូវ និងមានសុវត្ថិភាពសម្រាប់មនុស្សទូទៅ។ ចំណែកដំឡូងបារាំងខូចទ្រង់ទ្រាយ ដំឡូងខ្ចី និងដំឡូងមានពន្លក គឺសុទ្ធតែផ្ទុកសារធាតុគីមីពុល មិនអាចកម្ចាត់ចេញបានតាមរយៈការចម្អិននោះទេ។ សារធាតុគីមីពុលទាំងនោះ អាចបណ្ដាលឲ្យឈឺក្បាល មុខឡើងក្រហម ក្អួតចង្អោរ រាក ឈឺពោះ ស្រែកទឹក នៅមិនស្ងៀម ថែមទាំងបណ្តាលឲ្យស្លាប់ក៏មាន។
នៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ ដើម្បីដឹងថា តើវាមានសុវត្ថិភាព ឬអត់ចំពោះការបិតចំណិតដំឡូងឆៅ នៅលើស្បែកនៅឡើយទេ។
– ចំពោះស្រីៗពពោះ និងបំបៅដោះកូន៖ ដំឡូងបារាំងទុំ មិនខូចទ្រង់ទ្រាយ គឺមានសុវត្ថិភាពសម្រាប់ញ៉ាំ ប៉ុន្តែហាមប្រើប្រាស់ដំឡូងធ្វើជាថ្នាំសង្កូវ រហូតទាន់តែដឹងច្បាស់ថា វាអាចប៉ះពាល់យ៉ាងដូចម្ដេចទៅលើទារកក្នុងផ្ទៃ ឬទារកកំពុងបៅដោះ។
– ចំពោះជំងឺទឹកនោមផ្អែម៖ ដំឡូងបារាំង អាចប៉ះពាល់ទៅលើការគ្រប់គ្រងកម្រិតជាស្ករក្នុងឈាម។ បើមានជំងឺទឹកនោមផ្អែម គួរប្រុងប្រយ័ត្នពេលញ៉ាំដំឡូងបារាំង ដូចញ៉ាំអាហារជាតិផ្អែមដទៃទៀត។
បើមានចម្ងល់ពីផលរំខានណាមួយ សូមពិភាក្សាបន្ថែម ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញ។
អត្ថបទពាក់ព័ន្ធ៖
ដំឡូងបារាំង អាចមានអន្តរកម្មជាមួយថ្នាំយើងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺយើងកំពុងមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញ មុនប្រើប្រាស់វាជាថ្នាំសង្កូវ។ ខណៈថ្នាំអាចមានអន្តរកម្មជាមួយដំឡូងបារាំងរួមមាន៖
– ថ្នាំពង្រាវឈាម (Thrombolytic Drugs)៖ ដំឡូងបារាំង ផ្ទុកសារធាតុគីមីម៉្យាង អាចកាត់បន្ថយកំណកឈាម។ញ៉ាំដំឡូងបារាំងច្រើន ជាមួយថ្នាំពង្រាវឈាម អាចប្រឈមហូរឈាម និងស្នាមជាំស្បែក។ ថ្នាំប្រើប្រាស់ដើម្បីពង្រាវឈាម មានដូចជា Alteplase (Activase), Anistreplase (Eminase), Reteplase (Retevase), Streptokinase (Streptase) និងថ្នាំ Urokinase (Abbokinase)។
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
កម្រិតប្រើប្រាស់ដំឡូងបារាំង អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
ដំឡូងអាចរកជាវបានក្នុងទម្រង់ជា ដំឡូងបារាំងឆៅ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល