– របៀបប្រើ៖ លាយប្រេងផ្កាឡាវេនឌឺ ៦-៨ តំណក់ទៅក្នុងទឹកដោះគោ និងអំបិល ទុកឲ្យវារំលាយទាំងស្រុង បន្ទាប់មកដាក់ទៅក្នុងអាងងូតទឹក។
៤- ប្រេងចម្រាញ់ពីធម្មជាតិ (Essential oil)
មានប្រេងជំនួយសំខាន់ៗជាច្រើន អាចបន្ថែមក្នុងអាងងូតទឹក ដើម្បីអាចទទួលបានបទពិសោធន៍ពីការងូតទឹកដ៏អស្ចារ្យ ដូចជា ប្រេងជីអង្កាម (Peppermint) ប្រេងផ្កា Rosemary ឬប្រេងចម្រាញ់ពីដើមប្រេងខ្យល់ (Eucalyptus) ជាដើម។ ដំបូងប្រេងទាំងនេះ អាចបំបាត់ភាពតានតឹង បន្ទាប់មកធ្វើឲ្យយើងមានអារម្មណ៍ល្អឡើងវិញ។ ប្រេងធម្មជាតិនីមួយៗ មានសមត្ថភាពខុសៗគ្នា ជាក់ស្តែង ប្រេងជីអង្កាម (Peppermint) ជួយកាត់បន្ថយការរលាក ឯប្រេងខ្យល់ (Eucalyptus) ជួយបំបាត់អាការៈឈឺសន្លាក់ និងជួយឲ្យជាសះស្បើយវិញបាន។
– របៀបប្រើ៖ វិធីប្រើប្រេងទាំងនេះ ដូចគ្នានឹងវិធីប្រើប្រេងផ្កាឡាវេនឌឺដែរ។ ត្រូវចាំថា យើងបានជ្រើសរើស យកប្រេងណា មិនបណ្តាលឲ្យយើងមានប្រតិកម្ម។
អត្ថបទពាក់ព័ន្ធ៖
- ងូត ឬដេកត្រាំទឹកក្តៅពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃ?
- ងូតទឹកក្ដៅ ត្រាំទឹកក្ដៅ ឬស្ទីមយូរ អាចងាប់មេជីវិត?
៥- ប្រេងដូង
ប្រេងដូង មានប្រូតេអ៊ីន អាចជួយឲ្យស្បែកទន់ រលោង មានសំណើម និងមានសុខភាពល្អ ព្រោះមានផ្ទុកនូវវីតាមីន C អាចប្រឆាំងនឹងភាពចាស់បានផងដែរ។
– របៀបប្រើ៖ ប្រើសាប៊ូសម្អាតខ្លួនមានផ្ទុកជាតិប្រេងដូង ឬអាចលាយប្រេងដូង និងស្ករ ដើម្បីធ្វើជាម្សៅខាត់បាន។
៦- អំបិលក្រួស
អំបិលក្រួស សម្បូរទៅដោយជាតិម៉ាញ៉េស្យូម និងស៊ុលហ្វាត អាចធ្វើឲ្យស្បែកទន់ និងរលោង អាចជួយបន្ធូរដល់ការឈឺសាច់ដុំ និងបន្ថយភាពតានតឹងផងដែរ។