អាយុកាន់តែច្រើន ប្រព័ន្ធស៊ាំក្នុងរាងកាយ អាចចុះខ្សោយ ដែលត្រូវការការយកចិត្តទុកដាក់ការពារ ដើម្បីចៀសឆ្ងាយពីជំងឺផ្សេងៗ។ តាមការណែនាំ ពីគ្រូពេទ្យជំនាញជាច្រើន ជាទូទៅបានណែនាំ ឱ្យទៅពិនិត្យសុខភាពពេញលេញ យ៉ាងតិចរៀងរាល់ពីរឆ្នាំម្តង ឬអាចលឿនជាងនេះ ៦ខែម្ដង។ ជាមួយគ្នានេះ ក៏មានរបៀបមួយចំនួន ដែលអាចធ្វើដោយខ្លួនឯង និងតេស្តដឹងលឿន ពីសុខភាពត្រឹម ៣០ វិនាទី។