backup og meta

​មូលហេតុ​អ្វីខ្លះ ​បណ្ដាល​ឲ្យ​កើតហឺត?


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 26, 2021

    ​មូលហេតុ​អ្វីខ្លះ ​បណ្ដាល​ឲ្យ​កើតហឺត?

    តើមាន​មូលហេតុ​អ្វីខ្លះ ​បណ្ដាល​ឲ្យ​កើតហឺត? “Hello គ្រូពេទ្យ” ធ្លាប់​​ចេញ​ផ្សាយ​ច្រើន​ហើយ​ពាក់ព័ន្ធ​ “ហឺត” ប៉ុន្តែ​នៅ​មិន​ទាន់​លម្អិត​​ពី​​មូលហេតុ នាំឲ្យ​កើត​ជំងឺ​នេះនៅឡើយ ដល់​គ្នា​យើង​ ពិសេស​ប៉ាម៉ាក់​ មានបេប៊ី​​តូចៗ។

    ១- អ្វីជាជំងឺហឺតហើយមូលហេតុអីខ្លះ​បណ្ដាល​ឲ្យ​កើត?

    ហឺត​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​មួយ​ប្រភេទ។ នៅ​ពេល​ផ្លូវ​ដង្ហើម​រលាក​ វា​នឹង​ឡើង​ហើម និង​ឡើង​រឹង​ពេល​ប៉ះ​ជាមួយ​របស់​ធ្វើ​ឲ្យ​មាន​អាលែកហ្ស៊ី បង្ក​ជា​រោគ​សញ្ញា​ដូច​ជា៖ ក្អក ឈឺ​ទ្រូង​ ដង្ហើម​ឮ​សំឡេង​ដូច​ហួច និង​ហត់​ជាដើម។

    មាន​កត្តា​ជា​ច្រើន បណ្ដាល​ឲ្យ​កើត​ជា​បញ្ហា​ទាំង​នោះ​ដូចជា៖

    – ធ្វើ​ការ​ហត់​ខ្លាំង​ពេក

    – មេរោគ​នៅ​​តាម​ផ្លូវ​ដង្ហើម

    – ស្រូប​ផ្សេង​បារី​ ឬ​ផ្សេង​ពុល​ផ្សេង​ៗ

    – ស្រូប​ធូលី​ដី រោម​សត្វ លម្អង​ផ្កា ឬ​ធូលី​ដី​ក្នុង​បរិយាកាស

    – អាច​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ (ខ្យល់​ត្រជាក់​ជា​កត្តា​ចម្បង​របស់​ជំងឺ​ហឺត)។ ជា​ទូទៅ​គ្នា​យើង​កើត​ហឺត​ច្រើន​ធ្វើ​ទុក្ខ​ ពេល​អាកាសធាតុ​ប្តូរ​ពី​ក្តៅ​ ទៅ​ត្រជាក់។ ដូច​នេះ​ហើយ​គេ​ហៅ​ជំងឺ​នេះ ជា​ជំងឺ​ឧត្តុនិយម។

    ២- ប្រយ័ត្នបើក្មេងកើតហឺត

    – អូនៗ​កើត​ហឺត​ប្រហែល​ ៨០-៩០ ភាគរយ ច្រើន​មាន​រោគ​សញ្ញា​នៅ​វ័យ​ក្រោម​ ៥​ឆ្នាំ តែ​អាច​ជា​ទៅ​វិញ​ពេល​គេ​ធំ។

    – កត្តា​ភេទ៖ អូនៗ​ទាំង​ពីរ​ភេទ អាច​កើត​ហឺត​ស្មើ​គ្នា ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ក្មេង​ប្រុស​មុន​ពេញ​វ័យ កើត​ហឺត​ច្រើន​ជាង​ក្មេង​ស្រី ប៉ុន្តែ​ពេល​គេ​​ពេញ​វ័យ​ ជំងឺ​នេះ​អាច​កើត​ស្មើ​គ្នា​ទាំង​ពីរ​ភេទ។

    – កត្តា​គ្រួសារ៖ ម្តាយ​ឪពុក​កើត​ហឺត អូនៗ​ក៏​អាច​កើត​ហឺត​ដែរ (ជា​ជំងឺ​តំណពូជ) ឱកាស​កើត​អាច​ចន្លោះ​ពី ៥០-៦០ ភាគរយ។ បើ​មាន​ម៉ាក់ ឬ​ប៉ា ​ធ្លាប់​កើត​ហឺត នោះ​អូន​តូច​​​អាច​កើត​ហឺត​រហូត​ដល់ ២៥-៣០ ភាគ​រយ។

    – កត្តា​ប្រព័ន្ធ​ប្រសាទ និង​អ័រម៉ូន៖ ក្មេង​មាន​អារម្មណ៍​មិន​ល្អ គិត​ច្រើន ភ័យ​ខ្លាច ធ្លាក់​ទឹក​ចិត្ត អាច​បណ្ដាល​ឲ្យ​​​ងាយ​កើត​ហឺត​បាន​ដូច​គ្នា។

    – កត្តា​ភូមិសាស្រ្ត៖ អាស្រ័យ​ទៅ​តាមទី​កន្លែង​ទៅ​លេង ឬ​ធ្វើ​ដំណើរ កត្តា​កើត​ហឺត​អាច​ខុស​គ្នា​ពី​ដំបន់​ដទៃ។

    – កត្តា​ផ្សេងៗ៖ ក្មេង​មាន​បញ្ហា​ពេល​សម្រាល សួត​មិន​ល្អ ក្មេង​កើត​ជំងឺ​សួត​ដដែល​ៗ​ ច្រើន​ដង​មុន​អាយុ​ ២ឆ្នាំ ឬ​ក្មេង​ធាត់​ជាដើម។

    ៣- កត្តាបង្ករឲ្យហឺតធ្វើទុក្ខធ្ងន់ធ្ងរភ្លាមៗ

    – កើត​ហឺត​ពេល​ធ្វើ​ការងារ

    – អាកាស​ធាតុ​ប្រែប្រួល

    – អាច​មក​ពី​មូលហេតុ​ផ្សេងៗ

    – រលាក​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ (ជាទូទៅ​បន្ទាប់​ពី​ឆ្លង​មេរោគ​ Mycoplasma)

    – បន្ទាប់​ពី​ប៉ះ​ជា​មួយ​សារ​ធាតុ​បណ្ដាល​ឲ្យ​អាលែកហ្ស៊ី (ធូលី​ដី​ក្នុង​ផ្ទះ លម្អង​ផ្កា អាហារ ឬ​ថ្នាំ​ពេទ្យ)។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម