backup og meta

ស្រីៗរលូតកូនម្តងហើយម្តងទៀត អាចប្រឈមបញ្ហាសុខភាពទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗរលូតកូនម្តងហើយម្តងទៀត អាចប្រឈមបញ្ហាសុខភាពទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រលូត​កូន​ជា​បន្តបន្ទាប់​ អាច​ជា​រឿង​ដ៏​សោកសៅ​​ចំពោះ​ប៉ា​ម៉ាក់​ និង​ក្រុម​គ្រួសារ​ទាំង​មូល។ ជាក់ស្តែង ការ​រលូត​កូន​ អាច​កើត​ឡើង​ដោយ​សារ​តែ​កត្តា​ហ្សែន​ ​បញ្ហា​ក្រូម៉ូសូម​របស់​អំប្រ៊ីយ៉ុង ឬ​​​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​​របស់​ម៉ាក់​ៗ​ដែរ។ យ៉ាង​ណា​មិញ ក្រៅ​ពី​ប្រឈម​នឹង​ការ​ឈឺចាប់​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ស្រីៗ​យើង​អាច​ប្រឈមនឹង​ផលវិបាក​សុខភាព​ទាំង​នេះ បន្ទាប់​ពី​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត។

គ្រោះថ្នាក់​នៃ​ការ​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត

​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​ប្រវត្តិ​រលូត​កូន​ច្រើន​ដង មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ ដូចជា​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ប៉ុន្តែ ក្រៅ​ពី​នេះ ស្រីៗ​អាច​ជួបប្រទះ​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​រួម​មាន៖

១. ហានិភ័យ​នៃ​ជំងឺ​ស្លេកស្លាំង

​រាល់​ពេល​ដែល​ស្រី​ៗ​យើង​ប្រឈម​នឹង​ការ​រំលូត​កូន​ គឺ​ត្រូវ​បាត់បង់​ឈាម​យ៉ាង​ច្រើន​ ដែល​អាច​បណ្តាល​ឲ្យ​​សុខភាព​ទ្រុឌទ្រោម​ និង​ស្លេកស្លាំង។

២. អសមត្ថភាព​មាត់​ស្បូន

ជាមួយ​គ្នា​នេះ​ដែរ ការ​រំលូត​កូន​ម្តង​ហើយ​ម្តង​ទៀត អាច​​ផ្សារ​ភ្ជាប់​ទៅ​នឹង​​អសមត្ថភាព​មាត់​​ស្បូន ដែល​បណ្តាល​​ឲ្យ​មាត់​ស្បូន​រលុង និង​មិន​អាច​ទ្រ​គភ៌​បាន​។ កត្តា​នេះ ជា​ហេតុ​នាំ​ឲ្យ​ស្រីៗ​យើង​អាច​រលូត​កូន​នៅ​ថ្ងៃ​ក្រោយ​ផង​ដែរ។

៣. ធ្លាយ​ស្បូន

ស្រីៗ​យើង​ដឹង​អត់​ថា ហានិភ័យ​នៃ​ការ​ធ្លាយ​ស្បូន​​អាច​នឹង​កើន​ឡើង​ទ្វេ​ដង​​ចំពោះ​ស្ត្រី​ដែល​រំលូត​កូន​ ឬ​រលូត​កូន​ញឹកញាប់។

៤. កូន​កើត​មិន​គ្រប់​ខែ

​​​ទន្ទឹម​នឹង​នេះ​ដែរ ការ​រំលូត​ ឬ​រលូត​កូន​ញឹកញាប់​ ក៏​នាំ​ឲ្យ​ស្ត្រី​យើង​ប្រឈម​នឹង​ហានិភ័យ​​ខ្ពស់​នៃ​ការ​កើត​កូន​មិន​គ្រប់​ខែ នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​ដូច​គ្នា។

[embed-health-tool-due-date]

៥. ថង់​ស្បូន​​រាំងស្ទះ

ជំងឺ​Asherman’s syndrome ឬ​ផលវិបាក​ដែល​កើត​មាន​នៅ​ពេល​ដែល​ថង់​ស្បូន​ត្រូវ​បាន​រាំងស្ទះ​ទាំង​ស្រុង អាច​កើត​មាន​ នៅ​ពេល​ដែល​ស្រីៗ​ប្រឈម​នឹង​ការ​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Miscarriage

https://my.clevelandclinic.org/health/diseases/9688-miscarriage

Miscarriage

https://www.mayoclinic.org/diseases-conditions/pregnancy-loss-miscarriage/symptoms-causes/syc-20354298

Miscarriage

https://www.pregnancybirthbaby.org.au/miscarriage

កំណែ​ប្រែបច្ចុប្បន្ន

24/01/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពិត​អត់​ មានផ្ទៃពោះញ៉ាំម្រះអត់បាន ព្រោះអាចរលូតកូន?

ចាញ់កូនសុខៗស្រាប់តែបាត់ អាចជាសញ្ញានៃការរលូតកូនអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម