ផលវិបាកអាចកើតមានភ្លាមៗក្រោយពេលរំលូតកូន មានដូចជា ក្អួត ក្តៅខ្លួនខ្លាំង ឈឺពោះរ៉ាំរ៉ៃ រហែកមាត់ស្បូន ញ័រញាក់ និងឆ្លងរោគជាដើម។ ទាំងនេះតែងកើតមានអំឡុងពេលរំលូត និងក្រោយពេលរំលូត។ លើសពីនេះ ក៏កើនការប្រឈមធ្លាក់ឈាម (Endotoxic shock) ប្រកាច់ កកស្ទះក្នុងសរសៃឈាម (Embolism) និងផលប៉ះពាល់ផ្សេងទៀត បង្កឡើងដោយថ្នាំសណ្តំ។ ទោះបីផលវិបាកភ្លាមៗមួយចំនួនធំ អាចព្យាបាលបានក៏គិតមែន តែផលវិបាកទៅថ្ងៃក្រោយ ដូចជា ការខូចខាតស្បូន ឬគ្មានកូន គឺជាបញ្ហាធំ ក៏មិនអាចព្យាបាលបានដែរ។
៥- ឈានដល់ស្លាប់
ករណីរំលូតកូន ជាមូលហេតុមួយធ្វើឲ្យអត្រាមរណៈភាពមាតាទូទាំងពិភពលោកកើនឡើងដល់ទៅ ១៣ ភាគរយ។ ការស្រាវជ្រាវ បញ្ជាក់ថា ស្រីៗធ្លាប់រំលូតកូនប្រឈម នឹងហានិភ័យស្លាប់អំឡុងពេលមានផ្ទៃពោះលើកក្រោយ ដល់ទៅ ៥៨ ភាគរយ។