៣- សុខភាពចុះខ្សោយ
ការសិក្សាមួយនៅប្រទេសកាណាដា ផ្តោតសំខាន់លើកត្តាបង្ក និងផលប៉ះពាល់ដល់ការមានផ្ទៃពោះ បង្ហាញថា ស្រីពពោះចំនួន ១៤២៨/២៩៦១ នាក់ មានទំនាក់ទំនងគួរឲ្យកត់សម្គាល់ ករណីបាត់បង់កូនក្នុងផ្ទៃ និងប្រឈមខ្ពស់បញ្ហាសុខភាពផ្សេងៗ។ ក្នុងចំណោមកត្តាទាំងនោះ កត្តារំលូតកូនដោយចេតនា និងការរលូតកូនលើកទី ២ និងទី ៣ សុទ្ធតែប៉ះពាល់ដល់សុខភាពស្រីៗ។ ការសិក្សាបានបង្ហាញដែរថា គ្មានការលើកទឹកចិត្តពីប្តី ឬមិត្តប្រុស ជាកត្តាដ៏ចម្បងបណ្តាលឲ្យមានការរំលូតកូននេះឯង ហើយហានិភ័យសម្រេចចិត្តរំលូត ខ្ពស់ជាស្រីៗមានដៃគូលើកទឹកចិត្តដល់ទៅ ៦ ដង។
៤- ផលវិបាកភ្លាមៗ
ផលវិបាកអាចកើតមានភ្លាមៗក្រោយពេលរំលូតកូន មានដូចជា ក្អួត ក្តៅខ្លួនខ្លាំង ឈឺពោះរ៉ាំរ៉ៃ រហែកមាត់ស្បូន ញ័រញាក់ និងឆ្លងរោគជាដើម។ ទាំងនេះតែងកើតមានអំឡុងពេលរំលូត និងក្រោយពេលរំលូត។ លើសពីនេះ ក៏កើនការប្រឈមធ្លាក់ឈាម (Endotoxic shock) ប្រកាច់ កកស្ទះក្នុងសរសៃឈាម (Embolism) និងផលប៉ះពាល់ផ្សេងទៀត បង្កឡើងដោយថ្នាំសណ្តំ។ ទោះបីផលវិបាកភ្លាមៗមួយចំនួនធំ អាចព្យាបាលបានក៏គិតមែន តែផលវិបាកទៅថ្ងៃក្រោយ ដូចជា ការខូចខាតស្បូន ឬគ្មានកូន គឺជាបញ្ហាធំ ក៏មិនអាចព្យាបាលបានដែរ។
៥- ឈានដល់ស្លាប់
ករណីរំលូតកូន ជាមូលហេតុមួយធ្វើឲ្យអត្រាមរណៈភាពមាតាទូទាំងពិភពលោកកើនឡើងដល់ទៅ ១៣ ភាគរយ។ ការស្រាវជ្រាវ បញ្ជាក់ថា ស្រីៗធ្លាប់រំលូតកូនប្រឈម នឹងហានិភ័យស្លាប់អំឡុងពេលមានផ្ទៃពោះលើកក្រោយ ដល់ទៅ ៥៨ ភាគរយ។