backup og meta

កែទម្លាប់ ៧យ៉ាងនេះ ក្រែងជួយឲ្យស្រកគីឡូ តាមការចង់បាន

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Aug 12, 2019

    កែទម្លាប់ ៧យ៉ាងនេះ ក្រែងជួយឲ្យស្រកគីឡូ តាមការចង់បាន

    អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ស្រប​ពេល​ដែល​ហាត់​យក​រាង​ស្អាត ការ​បង្កើន​ទម្លាប់​មួយ​ចំនួន​ ក៏​បាន​រួម​ចំណែក​ ឲ្យ​រាង​កាយ​ជួយ​​បំផ្លាញ​ជាតិ​កាល់ឡូរី និង​ជាតិ​ធាត់​​មិន​ល្អ​​បាន។

    អ្នក​​ជំនាញ​​ជា​ច្រើន​បាន​លើក​​ឡើង​ដូច​​ៗ​គ្នា ទម្លាប់​មួយ​ចំនួន​ តួ​យ៉ាង​ការ​​បង្កើន​គុណភាព​នៃ​ការ​គេង ក៏​ចូល​រួម​ចំណែក​កាត់​បន្ថយ​​ជាតិ​កាល់ឡូរី​ក្នុង​ខ្លួន​ដែរ ដូច​​នេះ​ការ​យល់​ដឹង​ពី ប្រយោជន៍​​តូច​ៗ​ទាំង​នោះ នឹង​​អាច​ជួយ​អ្នក​បាន​៖

    ១. គេង​ក្នុង​បរិយាកាស​ត្រជាក់​ល្មម

    អ្នក​ជំនាញ​​និយាយ​ថា សីតណ្ហភាព​​ក្នុង​បន្ទប់ ឬ​កន្លែង​គេង ដែល​ត្រជាក់ ជួយ​ជម្រុញ​ រាង​កាយ​ដុតរំលាយ​ជាតិ​កាល់​ឡូរី​​បាន។ បើ​អាច គឺ​សីតុណ្ហភាព​​១៨​អង្សាសេ គឺ​ល្អ​ល្មម​សម្រាប់​​ការ​បំផ្លាញ​​​ជាតិ​​ធាត់​នេះ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា អ្នក​នឹង​មាន​រាង​សម​សួន​ជាង​មុន នៅ​ពេល​អ្នក​​អាច​ធ្វើ​តាម​ទម្លាប់​នេះ។

    ២. ញ៉ាំ​ទឹក​ទំពាំង​បាយ​ជូរ

    ទឹក​ទំពាំង​បាយ​ជូរ នឹង​ជួយ​អ្នក​ឲ្យ​ដុត​សមាស​ធាតុ​កាល់ឡូរី​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។ ក្នុង​សមាស​ធាតុ​ទំពាំង​បាយ​ជូរ ជួយ​បំលែង​ធាតុ​ខ្លាញ់​ស​ ជា​គ្រាប់​​ខ្លាញ់​​ត្នោត​ខ្ចី (Beige ខ្លាញ់​ល្អ) ដែល​វា​ជា​ធាតុ​ជួយ​រាង​កាយ​រក្សា​កម្តៅ​ខ្លួន ពេល​សីតុណ្ហភាព​ត្រជាក់​។ ញ៉ាំ​ទឹក​ទំពាំង​បាយ​ជូរ មុន​ពេល​ចូល​គេង គឺ​នឹង​ជួយ​ដុត​ជាតិ​ខ្លាញ់​​​បាន តែ​ត្រូវ​ប្រាកដ​ថា ទឹក​ទំពាំង​បាយ​ជូរ​នោះ​គឺ​ធម្មជាតិ ពុំ​​​មែន​ស្ករ។

    ៣. ទម្លាប់​ចូល​គេង និង​ក្រោក​ទៀង​ម៉ោង​

    ទម្លាប់​ចូល​គេង​បែប​នេះ អ្នក​នឹង​រក្សា​អ័រម៉ូន ម៉េឡាតូនីន បាន​ល្អ ជម្រុញ​ឲ្យ​អ័រម៉ូន ​នេះ​រក្សា​ចំណង់​ញ៉ាំ​អាហារ​អ្នក​ឲ្យ​បាន​ល្អ នៅ​ពេល​ក្រោក​ពេល​ព្រឹក ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ហេវ​ហត់ អស់​កម្លាំង។

    ៤. កុំ​ទម្លាប់​​សម្លឹង​អេក្រង់​​ឧបករណ៍​ឌីជីថល មុន​ចូល​គេង

    ​ពន្លឺ​ខៀវ​ ឬ​ឈ្មោះ​វិទ្យាសាស្រ្ត (Blue Light)នៃ​អេក្រង់​ពពួក​ឧបករណ៍​ អេឡិចត្រូនិច ដូច​ជា​ SmartPhone និង​ Tablet នឹង​​រា​រាំង​ដំណើរ​ផលិត​អ័រម៉ូន​ល្អ មេឡាតូនីន សម្រាប់​ខ្លួន​អ្នក ធ្វើ​ឲ្យ​អ្នក​ទម្លាប់​ចូល​គេង​យប់​ជ្រៅ ជា​ហេតុ​ធ្វើ​​ឲ្យ​ខ្សោយ និង​ឆាប់​ហេវ នឹង​ឈាន​ទៅ​​កាន់​ភាព​ធាត់​។

    ពន្លឺពេលយប់
    ពន្លឺពេលយប់

    ៥. ញ៉ាំ​អាហារ​ក្រៅ​ណា ដែល​សំបូរ​ជាតិ​ប្រូតេអ៊ីន

    អាហារ​ក្រៅ​ពេល​សំបូរ​ជាតិ​ប្រូតេអ៊ីន មាន​ដូច​ជា ទឹក​ដោះ​គោ​ជូរ សាច់​មាន់ សណ្តែក​ដី ជា​ដើម ទាំង​នេះ​ជួយ​ឲ្យ​អ្នក​ឆាប់​ឆ្អែត នឹង​​អភិវឌ្ឍ​បង្កើន​សាច់​ដុំ​អ្នក ឲ្យ​មាន​រាង​សម​សួន​​ផង ពោល​គឺ​រាង​កាយ​ស្អាត។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • ក្រូច​ឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន
  • ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ?
  • ៦. លំហាត់​ប្រាណ

    ពិត​ណាស់​ ទម្លាប់​ហាត់​ប្រាណ នឹង​ធ្វើ​ឲ្យ​អ្នក​ស្រក​គីឡូ។ អ្នក​ជំនាញ​បាន​ណែ​នាំ លំហាត់​ប្រាណ​បែប​កីឡា មួយ​ចំនួន​ដែល​សម​នឹង​រាង​កាយ​ត្រូវ​ការ​ដុត​បំផ្លាញ​កាល់​ឡូរី នោះ​គឺ ការ​ហែល​ទឹក ឬ​លើក​ដុំ​ដែក​ជា​​ដើម។

    ៧. ញ៉ាំ​តែ​​ហឹរ (ជី ពពួកHerbal Tea)

    តែ​ហឹរ ដូច​ជា​ពពួក​ តែ​ខ្ញី តែ​ជី​អង្កាម តែ​ធម្មជាតិ​ សុទ្ធ​សឹង​មាន​គុណ​ប្រយោជន៍​​បញ្ចុះ​ជាតិ​ខ្លាញ់។ មិន​តែ​ប៉ុណ្ណោះ វា​មាន​សារធាតុ​ល្អ ដែល​ប្រឆាំង​នឹង​ដំណើរ​ហើម​រលាក​លើ​​រាង​​កាយ ជួយ​សម្រួល​ការ​រំលាយ​អាហារ និង​សម្រួល​ប្រព័ន្ធ​ប្រសាទ​៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Aug 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម