ការឆ្លៀតពេល ពីការងារ សំរាប់ដើរលេងលំហែកម្សាន្ត បានជួយឱ្យមនុស្សជាច្រើនប្រសើរឡើងទាំងផ្នែករាងកាយ និងស្មារតី (ផ្លូវចិត្ត) នេះបើផ្អែកតាមលទ្ធផលស្រាវជ្រាវជាច្រើន។ បន្ថែមផែនការដើរលេង ត្រូវបានរកឃើញថា ជាចំណែកមួយជួយឱ្យ មនុស្សជាច្រើនកាត់បន្ថយបាននូវស្រ្តេស ហានិភ័យជំងឺបេះដូង និងការជំរុញទឹកចិត្តដើម្បីសម្រេចការងារបានជោគជ័យ ដូចហេតុផលដូចខាងក្រោមនេះ៖
លទ្ធផលសិក្សាចេញផ្សាយឆ្នាំមុន ដោយសមាគមចិត្តសាស្រ្តអាមេរិកបង្ហាញថា ការដើរលេងបាននាំអារម្មណ៍មនុស្សឃ្លាតឆ្ងាយពីបរិយាកាសតានតឹង និងសកម្មភាពជាទម្លាប់ប្រចាំថ្ងៃមួយចំនួន។ លទ្ធផលស្ទង់មតិពីបុគ្គលិកក្រុមហ៊ុនជាច្រើន បានបង្ហាញសឹងដូចៗគ្នាថា ពួកគេបានធូរស្បើយពីភាពតប់ប្រមល់ ស្ត្រេស ឈឺក្បាល ឈឺខ្នង និងអារម្មណ៍ប្រសើរឡើងវិញ ក្រោយពេលបានដើរលេងវិស្សមកាល។
២. សុខភាពផ្លូវចិត្តបានប្រសើរ
ក្រុមអ្នកសិក្សាពីប្រព័ន្ធសរសៃប្រសាទ បានរកឃើញ ពីបម្រែបម្រួលសញ្ញាជាវិជ្ជមានក្នុងខួរក្បាល ក្រោយទទួលបានការសម្រាកលំហែ។ អ័រម៉ូនស្រ្តេស (Cortisol) បានថយចុះ ហើយអារម្មណ៍ស្ងប់សុខក៏កើតមាន ដែលជាសញ្ញាបង្ហាញថា ដំណើរកម្សាន្តជាកត្តាមួយដែលជួយឱ្យរាងកាយ និងអារម្មណ៍បានធូរស្បើយក្នុងរយៈពេលវែង។
៣. បង្កើនផលិតភាពការងារ
ក្រុមហ៊ុនសេវាប្រឹក្សាដ៏ល្បីនៅអង់គ្លេស Ernst & Young បានចែករំលែកពីការស្រាវជ្រាវមួយទៅលើបុគ្គលិករបស់ខ្លួន គឺការប្រើពេលវិស្សមកាលនាំបុគ្គលិកធ្វើដំណើរកម្សាន្ត បានបង្កើនផលិតភាពការងារ ដោយផ្អែកទៅតាមពិន្ទុដែលបានកត់ត្រាក្នុងស្ថិតិ បានកើនឡើង៨ភាគរយបើធៀបនឹងឆ្នាំដែលពុំមានដំណើរកម្សាន្ត។ បន្ថែមពីនោះ អត្រាបុគ្គលិកចេញពីក្រុមហ៊ុនក៏ធ្លាក់ចុះទាប។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការដើរកម្សាន្តបានជួយបង្កើនផលិតភាពការងារ ហើយពេលមានគុណភាពការងារល្អ អារម្មណ៍សប្បាយចិត្តក៏កើតឡើង ហើយបុគ្គលិកក៏បន្តធ្វើបានល្អ។
អត្ថបទពាក់ព័ន្ធ៖
៤. ជួយឱ្យការគេងបានប្រសើរ
គេងមិនបានលក់ស្កប់ អាចបង្កជាបញ្ហា ដូចជាអារម្មណ៍មិនមូល ផ្តោតលើការយកចិត្តទុកមិនល្អ ការចងចាំធ្លាក់ចុះ។ តែផ្ទុយទៅវិញ អ្នកស្រាវជ្រាវបានរកឃើញថា បញ្ហាបែបនេះ បានរសាយ និងស្តារទម្លាប់គេងលក់បានមកវិញ ដោយសារតែដំណើរកម្សាន្ត បានជួយបន្ថយភាពតឹងតែងក្នុងអារម្មណ៍ បង្កភាពស្រស់ស្រាយ និងជួយឱ្យអារម្មណ៍បានធូរស្បើយទៅតាមបរិយាកាសថ្មីៗ បន្ទាប់ពីនោះគុណភាពនៃការគេងនឹងកើនឡើងវិញ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕