ខណៈពេលដែលការឆ្លងមេរោគភ្នែកមួយចំនួន អាចបំផ្លាញភ្នែករបស់យើងបាន ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវ ប៉ុន្តែការឆ្លងមេរោគភ្នែកខ្លះទៀតមានភាពងាយស្រួលក្នុងការព្យាបាល និងការពារ។ ជាទូទៅ ការឆ្លងមេរោគភ្នែកនេះបង្កឡើងដោយពពួកបាក់តេរី វីរុស ផ្សិត និងភ្នាក់ងារបង្កអាលែកហ្ស៊ីផ្សេងៗ ហើយវាមានរោគសញ្ញាដូចជាភ្នែកក្រហម ឈឺចាប់ រមាស់ ហើម ចេញទឹកភ្នែក ព្រិលភ្នែក និងងាយរងប្រតិកម្មនឹងពន្លឺ។ យ៉ាងណាមិញ គ្នាយើងអាចសាកល្បងតិចនិកថែទាំនៅពេលមានបញ្ហាឆ្លងមេរោគភ្នែកដូចខាងក្រោម។