backup og meta

រឿង​រដូវមិនទៀងធ្វើឲ្យ​ស្រីៗខ្វល់ចិត្តណាស់ដែរ តើបញ្ហានេះ​កើត​ឡើង​ដោយសារអ្វី?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 04, 2020

    រឿង​រដូវមិនទៀងធ្វើឲ្យ​ស្រីៗខ្វល់ចិត្តណាស់ដែរ តើបញ្ហានេះ​កើត​ឡើង​ដោយសារអ្វី?

    ស្រី​គ្នាយើង​មួយ​ចំនួន​អាច​នឹង​មាន​វដ្ដ​រដូវ​ទៀងទាត់​រៀង​រាល់​ ២៨​ ថ្ងៃ ខណៈ​ស្រីៗ​មួយ​ចំនួន​ទៀត​មាន​វដ្ដ​រដូវ​មិន​ទៀងទាត់​ មាន​ខ្លះ​អាច​បាត់​មួយ​ខែ​តែ​ម្ដង និង​ខ្លះ​ទៀត​វដ្ដ​រដូវ​ខុស​គ្នា​ពី​មួយ​ទៅ​មួយ​។ តើ​រដូវមិនទៀងទាត់អាចបង្កមកពីមូល​ហេតុ​អ្វីខ្លះ?

    រោគសញ្ញា​នៃ​រដូវ​មិន​ទៀង

    រដូវ​មិន​ទៀង​គឺ​នៅ​ពេល​ដែល​វដ្ដ​រដូវ​តិចជាង​ ឬ​យូរ​ជាង​ធម្មតា។ នេះ​មាន​ន័យ​ថា​រយៈពេល​គិត​ចាប់​ពី​ថ្ងៃ​ទី​១​ ក្រោយ​ពី​អស់​រដូវ​លើក​មុន​រហូត​ដល់​ថ្ងៃ​មាន​រដូវ​ម្ដង​ទៀត​គឺ​តិច​ជាង ​២៤ ​ថ្ងៃ​ ឬ​យូរ​ជាង​ ៣៨ ​ថ្ងៃ។ យើង​អាច​មាន​រដូវ​មិន​ទៀង​ប្រសិន​ជា​រយៈពេល​នៃ​វដ្ដ​រដូវ​ខុសគ្នា​ច្រើន​ជាង​ ​២០ ​ថ្ងៃ​ពី​មួយ​ខែ​ទៅ​មួយ​ខែ។ ឧទាហរណ៍​ប្រសិនជា​វដ្ដ​រដូវ​របស់​យើង​ផ្លាស់​ប្ដូរ​ពី​ធម្មតា ​២៥​ ថ្ងៃ​ទៅ ​៤៦​ ថ្ងៃ​នៅ​ខែ​បន្ទាប់​ និង​ត្រលប់​មក​២៥​ថ្ងៃ​វិញ​នៅ​ខែ​បន្ទាប់​មួយ​ទៀត។

    រដូវ​មិន​ទៀង​គឺ​ជា​រឿង​ធម្មតា​សម្រាប់​ក្មេង​ស្រី​ជំទង់ និង​ស្ត្រី​ជិត​អស់​រដូវ។ ក្មេង​ស្រី​ជំទង់​អាច​នឹង​មាន​វដ្ដ​រដូវ​មិន​ទៀង​ទាត់​នៃ​ប៉ុន្មាន​ឆ្មាំ​ដំបូង​មុន​នឹង​មាន​វដ្ដ​រដូវ​ទៀងទាត់ធម្មតា។

    មូលហេតុផ្សេងទៀត​​បង្ក​ឲ្យ​រដូវ​មិន​ទៀង

    • អំឡុងឈាន​ដល់វ័យជិតអស់រដូវ (Perimenopause)៖ នៅ​ពេល​ឈាន​ចូល​ដល់​បម្រែបម្រួល​ជិត​អស់​រដូវ​ វដ្ដ​រដូវ​នឹង​មាន​ការ​ប្រែប្រួល​ខ្លាំង​។ ប្រសិន​ជា​យើង​បាត់​រដូវ​ច្រើន​ជាង ​២ ​ដង នោះ​យើង​អាច​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ជិត​​អស់​រដូវហើយ​។
    • ស្ត្រេស និង​ជំងឺ​ថប់​បារម្ភ៖ ស្ត្រេស​រ៉ាំរ៉ៃ ឬ​ជំងឺ​ថប់​បារម្ភ​រយៈពេល​ខ្លី​ទៅ​លើ​បញ្ហា​អ្វី​មួយ​អាច​ប៉ះពាល់​ដល់​តុល្យភាព​អ័រម៉ូន​ដែល​បង្ក​ឲ្យ​មាន​វដ្ដ​រដូវ​មិន​ទៀង និង​បាត់​រដូវ។
    • ហាត់ប្រាណ​ខ្លាំង៖ ការ​ហាត់ប្រាណ​ខ្លាំង​ពេក​អាច​ជះ​ឥទ្ធិពល​លើ​ការ​មក​រដូវ និង​ពេល​ខ្លះ​បញ្ឈប់​ការ​មក​រដូវ​ទៀតផង។
    • ជំងឺ​អត់​ឃ្លាន​អាហារ តម​អាហារ ឬ​ស្រក​ទម្ងន់៖ ការ​សម្រក​ទម្ងន់​ខ្លាំង​មិន​ថា​មក​ពី​ការ​ហាត់ប្រាណ​ខ្លាំង​ពេក តម​អាហារ ជំងឺ​មិន​​ឃ្លាន​អាហារ ឬ​ជំងឺ​អ្វី​មួយផ្សេងទៀត​នោះ​ទេ គឺ​​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ។
    • កត្តា​អាយុ៖ ដូច​បាន​លើក​ឡើង​ខាង​លើ​ អំឡុងពេល​ជិតអស់​រដូវ និង​ពេលអស់​រដូវ​អាច​បង្ក​ឲ្យ​មាន​រដូវ​មិន​ទៀង។ ប៉ុន្តែ​​បើ​មាន​រដូវ​នៅ​អាយុ​ក្មេង​ពេក​ក៏​បង្ក​ឲ្យ​មាន​រដូវ​មិន​ទៀង​ដែរ​ដែល​នេះ​ត្រូវការ​រយៈពេល​ច្រើន​ឆ្នាំ​មុន​នឹង​មាន​វដ្ដ​រដូវ​ទៀងទាត់។
    • ពន្យារ​កំណើត៖ ការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត ឬ​ការប្រើប្រាស់​ឧបករណ៍​ពន្យារ​កំណើតដាក់​កងនៅ​ក្នុង​ស្បូន​ក៏​អាច​ជា​មូលហេតុ​បង្ក​ដែរ។
    • ជំងឺ Polycystic ovary syndrome (PCOS)៖ ភាគ​ច្រើន​បង្ក​ឲ្យ​មាន​គីស​នៃ​ដៃ​ស្បូន អតុល្យភាព​អ័រម៉ូន និង​រដូវ​មិន​ទៀង។
    • បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត៖ Hypothyroidism សំដៅ​លើ​សកម្មភាព​ក្រពេញ​ទីរ៉ូអ៊ីតមាន​កម្រិត​ទាប។ ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​រដូវ​តិច​ជាង​ធម្មតា​ដែរ។
    • ជំងឺ​រលាក​នៅ​តំបន់​អាង​ត្រគាក (Pelvic inflammatory disease)៖ រដូវ​មិន​ទៀង​អាច​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​រលាក​នៅ​តំបន់​អាង​ត្រគាក​ដែល​ជា​ការ​ឆ្លង​មេរោគ​នៅ​សរីរាង្គ​បន្ត​ពូជ។ ជំងឺ​នេះ​បណ្ដាល​មក​ពី​ជំងឺ​នានា​ដែល​ឆ្លង​តាម​ការ​រួម​ភេទ។
    • ការ​មិន​តាមដាន​ជំងឺ​ទឹកនោមផ្អែម៖ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ និង​២​ ក៏​អាច​បង្ក​បញ្ហា​រដូវ​មិន​ទៀង​ដែរ ប៉ុន្តែ​បើ​យើង​តាមដាន និង​គ្រប់គ្រង​ឲ្យ​បាន​ល្អ​អាច​ជួយ​ឲ្យ​រដូវ​ត្រលប់​មក​ធម្មតា​វិញ។
    • ជំងឺ​ធាត់៖ នៅ​ពេល​រាងកាយ​មាន​ខ្លាញ់​ច្រើន​អាច​ធ្វើ​ឲ្យ​មាន​អ័រម៉ូន​អឺស្ត្រូសែន​ច្រើន​ដែល​អាច​ផ្លាស់​ប្ដូរ​វដ្ដ​រដូវ​ បាត់​រដូវ ឬ​រដូវ​មិន​ទៀង។

    គ្នាយើង​យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ឲ្យ​ប្រាកដ​ថា​បញ្ហា​រដូវ​មិន​ទៀង​មិន​មែន​មក​ពី​បញ្ហា​សុខភាព​ផ្សេង​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម