គេងពុំលក់អាចជាបញ្ហាមួយ សម្រាប់គ្នាយើងមួយចំនួន ហើយអាចប្រើវិធីសាស្រ្តមួយចំនួនដើម្បីដោះស្រាយ។ ជាមួយគ្នានេះ លោកស្រី Michele Stevens អ្នកជំនាញផ្នែកម៉ាស្សាបាតជើង ដើម្បីព្យាបាលបញ្ហាសុខភាព នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានណែនាំវិធីមួយចំនួនដូចខាងក្រោម ជាគន្លឹះដោះស្រាយបញ្ហាគេងមិនលក់ ៖
អ្នកអាចចាប់ផ្តើមម៉ាស្សាដោយ អង្អែលម៉ាស្សាជាចលនារង្វង់ លើម្រាមមេជើង។ បន្ទាប់មកសង្កត់វាជាប់រយៈពេល២ ទៅ៣វិនាទី។
ម៉ាស្សាលើម្រាមមេជើង ដោយយកម្រាមដៃធ្វើចលនាម៉ាស្សារុញពីក្រោមឡើងលើម្រាមជើងម្ខាង រួចបន្តទៅជើងម្ខាងទៀត។ ធ្វើចលនាម៉ាស្សា បែបនេះបានប្រហែល៣ដង។
ចាប់ម៉ាស្សាលើបាតជើងយើង ដោយយកម្រាមដៃធ្វើចលនាម៉ាស្សារុញពីក្រោមទៅលើ រួចចុចសង្កត់តិចៗគ្រប់ផ្នែកលើបាតជើង។ ធ្វើបែបនេះ ប្រហែល៣ដង។ ជាមួយគ្នានោះ យើងក៏អាចអនុវត្តចលនាដកម្រាមជើង ដើម្បីសម្រួលសរសៃផងដែរ ដែលការធ្វើបែបនេះ លោកស្រី Michele Stevens ណែនាំថា ជួយសម្រួលចំនុចភ្ញោចទៅខួរក្បាល ដើម្បីសម្រាក ជួយឱ្យគេងលក់ស្រួល ដោយប្រើពេលត្រឹមតែជាង២នាទី៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕